Home Blog Page 1661

ផ្ទុះការសរសើរ! កូនស្រី អតីតកីឡាករប្រដាល់ បឺត សំខាន់ បកស្រាយបទអង់គ្លេសយ៉ាងពីរោះក្នុងកម្មវិធីប្រលងចម្រៀង

0

កុមារី សំខាន់ រ៉ាខាម់ ត្រូវជាកូនស្រីអតីតកីឡាករប្រដាល់ដ៏ល្បី បឺត សំខាន់ បានចូលរួមប្រកួតក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី២ ដោយបានជ្រើសរើសបទអង់គ្លេសមានចំណងជើងថា «Like My Father»។ ការបកស្រាយចម្រៀងកូនស្រីអតីតកីឡាករប្រដាល់គុនខ្មែររូបនេះធ្វើឱ្យមហាជនពោលសរសើរ មិនដាច់ពីមាត់ថាច្រៀងពីរោះ ថែមទាំងមានមុខមាត់គួរឱ្យស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDoCTTNk3C5IoDn9vqpxGJvciuSXZFWzy8trmtDz2k6nV6LKcHlV_UYatQbOJGsx8y00_OvwPP7EZInuSr11TPqv5WfWcsIjVQrnDoqgtdFDL-a1wBhC5zPpSCVJ1aAHHdYf0YyZbtXwLBK8NAAOMzVUefi6Jjz5Tg5qDObHAHBG3PqQv4R_L0u06p/s1358/Capture%20(2).PNG

លោក បឺត សំខាន់ ជាអតីតកីឡារប្រដាល់ដ៏ល្បីម្នាក់ហើយក៏ត្រូវជាបងប្រុសរបស់ស្តេចប្រដាល់ បឺត ខាំ ផងដែរ។ អ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនោះគឺកូនស្រីរបស់ លោកមានទេពកោសល្យសិល្បៈមិនធម្មតា បន្ទាប់ពីកូនស្រីលោកបានបង្ហាញវត្តមានក្នុងកម្មវិធីប្រលងចម្រៀងរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTuXU52Jr-Ni4nnv1WubvZBZaXJF-VHd_fbrii7m1FOPcg9wUQFGIBeQdNl9cUcyu-xKt56xFWNFvCLdV1BYF0BuGLZxRc7fRAyqrsgGQT6JNbNCJDBKb6GV3boEBvmAvP1kNzmOzbr1o4roXXQOUcBWX5Qx3hlw4f2vo3mI_uKHGjfB4DIelZzxJl/s1357/%E1%9E%90%E1%9E%90%E1%9E%90.PNG

សប្តាហ៍ទី៣ ក្នុងវគ្គ Judge Audition កុមារី សំខាន់ រ៉ាខាម់ អាយុ១៤ឆ្នាំបានជ្រើសរើសបទ «Like My Father» មកបកស្រាយឱ្យគណៈកម្មការទាំង៣ វិនិច្ឆ័យ។ ជាលទ្ធផលកូនស្រីរបស់អតីតកីឡាប្រដាល់រូបនេះអាចបន្តទៅវគ្គក្រោយបាន។ ការបកស្រាយជាភាសាអង់គ្លេសរបស់កុមារីរូបនេះក៏ត្រូវអ្នកលេងបណ្តាញសង្គមពោលសរសើរផងដែរថានាងមានសំឡេងពីរោះ កាយវិការពាក្យសម្តីពីរោះ បើញញឹមវិញដូចតារាសម្តែង នី មុន្នីនាថ ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuGI5tnMxAAf4ItbkOPAYua1QA21bN2T95SMZEzdzHElLubvsBIZAiX0limEwAIXRrW4RoYI6mDhUi4gJyz59aYGgpKGUQKOX2mj_UR-9JYknS6ppDTAsgVDYPrQPU45qsEo312_4egTqch8f15KDlWiYCylarEcxm_pHXdhog9FLPRI8B_aNYych-/s1354/%E1%9E%90%E1%9F%92.PNG

តាមការបញ្ជាក់ពី សំខាន់ រ៉ាខាម់ បានឱ្យដឹងថាខ្លួនមានបងប្អូនចំនួន៤នាក់រូបនាងជាកូនបងមានឪពុកជាអ្នករត់កង់បីឥណ្ឌា ហើយក៏ជាអតីតប្រដាល់គុនខ្មែរដ៏ល្បីម្នាក់ផងដែរ និងមានម្តាយជាគ្រូបង្រៀន។ ទោះបីជាមានដុងមិនដូចឪពុក-ម្តាយ ប៉ុន្តែ សំខាន់ រ៉ាខាម់ ក៏ចេះប្រដាល់ ហាត់ដើម្បីការពារខ្លួនផងដែរទោះបីជាមិនបានប្រឡូកអាជីពដូចជាឪពុក និងពូរបស់ខ្លួនក៏ដោយ៕

ចេះធ្វើទៅរួច គ្រាន់តែទូរស័ព្ទ១គ្រឿង បុរសឥណ្ឌាម្នាក់ឱ្យគេបូមទឹកចេញពីទំនប់

0

ប្រទេសឥណ្ឌា ៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់ត្រូវបានគេឱ្យផ្អាកពីការងារមួយរយៈ និងរង់ចាំការស៊ើបអង្កេត ក្រោយពីមន្ត្រីរូបនេះបញ្ជាឱ្យគេបូមទឹកចេញពីទំនប់ដើម្បីស្វែងរកទូរស័ព្ទ១គ្រឿងដែលខ្លួនធ្វើឱ្យធ្លាក់ក្នុងទឹក ខណៈពេលកំពុងថតរូបសែលហ្វី ។Indian official drains entire reservoir to retrieve phone | SBS News

កាលពីថ្ងៃទី២៦ ខែឧសភា កន្លងមក សារព័ត៌មានក្រៅប្រទេសបានចុះផ្សាយថា លោក Rachet Wisawat មន្ត្រីផ្នែកត្រួតពិនិត្យសុវត្ថិភាពអាហាររបស់រដ្ឋាភិបាលឥណ្ឌា បានធ្វើឱ្យទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនធ្លាក់ក្នុងទំនប់ Kherkatta កាលពីថ្ងៃទី២១ ខែឧសភា នៅពេលកំពុងព្យាយាមថតរូបសែលហ្វី ។ ក្រោយមក លោកបានទាក់ទងឱ្យអ្នកជ្រមុជទឹកមករកទូរស័ព្ទ ប៉ុន្តែនៅតែពុំឃើញ ។ ហេតុនេះ លោកក៏បានចំណាយប្រាក់ជួលម៉ាស៊ីនបូមទឹកដោយអះអាងថា ទទួលបានការអនុញ្ញាតពីអាជ្ញាធរនៅទីនេះរួចហើយ ដើម្បីឱ្យលោកបូមទឹកចេញខ្លះ ហើយអាជ្ញាធរនៅទីនេះប្រាប់ថា ការបូមទឹកចេញពីទំនប់នឹងជាប្រយោជន៍ដល់កសិករដែលកំពុងត្រូវការទឹក ។ លោកបានបញ្ជាឱ្យគេបូមទឹកចេញពីទំនប់អស់ជាច្រើនថ្ងៃ រហូតដល់អាចស្វែងរកទូរស័ព្ទនោះឃើញវិញ ប៉ុន្តែវាខូចបាត់ទៅហើយ ។Indian government official drains out 2.1 million litres of water from dam  to retrieve lost phone - News | Khaleej Times

លោក Priyanka Chukla មន្ត្រីប្រចាំការិយាល័យ Kanker ក្នុងរដ្ឋ Chhattisgarh បាននិយាយទៅកាន់សារព័ត៌មានក្នុងស្រុកថា ៖ «គាត់ត្រូវបានគេឱ្យឈប់សម្រាកពីការងារហើយ រហូតដល់បញ្ចប់ការស៊ើបអង្កេត ។ ទឹក គឺជាធនធានធម្មជាតិដ៏សំខាន់មួយ ហើយគាត់មិនគួរបូមទឹកចោលដោយឥតប្រយោជន៍បែបនេះទេ» ។

ចំណែកលោក Rachet Wisawat បានបដិសេធនឹងរឿងការប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងផ្លូវខុស ហើយនិយាយថា ទូរស័ព្ទមួយគ្រឿងនេះមានព័ត៌មានរសើបរបស់រដ្ឋាភិបាល ហើយចាំបាច់ត្រូវរកវាឱ្យឃើញ ។ លោកបន្តថា លោកបានបញ្ជាឱ្យគេបូមទឹកចេញពីផ្នែកដែលហៀរពីទំនប់ប៉ុណ្ណោះ មិនមែនបូមទឹកសម្រាប់ប្រើប្រាស់ក្នុងទំនប់ទេ ។India govt. official drains 2.1 mln liters of water from dam to recover  Samsung phone | Al Arabiya English

ទោះយ៉ាងណា ទង្វើរបស់លោក Rachet Wisawat ត្រូវបានអ្នកនយោបាយជាច្រើននាក់រិះគន់យ៉ាងខ្លាំង រួមទាំងអនុប្រធានគណបក្សប្រឆាំងផងដែរលើកឡើងថា ខណៈពលរដ្ឋឥណ្ឌាកំពុងត្រូវការទឹកប្រើប្រាស់នៅពេលអាកាសធាតុក្តៅខ្លាំង ប៉ុន្តែមន្ត្រីរូបនេះបែរជាបូមទឹកចេញពីទំនប់អស់ចំនួន៤,១លានលីត្រ ៕ ប្រភព ៖ Thairath

Lisa Blackpink បានក្លាយជាទូតសុឆន្ទៈដំបូងរបស់ True Money

0

ប្រទេសថៃ៖ ថ្មីៗនេះ LISA សមាជិក BLACKPINK បានក្លាយជា Brand Ambassador ដំបូងរបស់ True Money ។ True Money គឺជាឧស្សាហកម្មផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេនៅអាស៊ីអាគ្នេយ៍។
លោកស្រី Anantinee Jitjarungporn នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Ascend Money Co., Ltd. បានមានប្រសាសន៍ថា នេះជាលើកទីមួយហើយដែល True Money ធ្វើការទំនាក់ទំនងទៅថ្នាក់ជាតិដើម្បីយក LISA ធ្វើជាទូតសុឆន្ទៈ។ លោកស្រីក៏បានបន្តទៀតថា LISA គឺជាតារាដែលមានសមត្ថភាពខ្ពស់ គួរឱ្យស្រលាញ់ រួសរាយរាក់ទាក់ ហើយអ្វីដែលពិសេសនោះគឺនាងអាចជួយឱ្យក្រុមហ៊ុនជោគជ័យខ្លាំងនាពេលអនាគត។True Money เปิดตัว Lisa BLACKPINK เป็นแบรนด์แอมบาสซาเดอร์ ตอกย้ำจุดยืน  “เป็นไปได้ ได้ทุกคน” ที่ให้บริการครบที่สุดทั้ง จ่าย ออม ลงทุน | Techsauce

យោងតាមការសិក្សារបស់អ្នកប្រើប្រាស់ True Money បានរកឃើញថា មានមនុស្សជាច្រើននាក់ដែលមានគណនីធនាគារនេះ ហើយប្រឈមមុខនឹងបញ្ហាលំបាកជាច្រើនក្នុងដំណើរការ ដូចជាពេលវេលា ធនធាន…ជាដើម។ ដូច្នេះ True Money ក៏បានខិតខំបត់បែននិងអភិវឌ្ឍសេវាកម្មបន្ថែមដើម្បីតម្រូវចិត្តអតិថិជន។
នៅពេលដែល LISA បានក្លាយជាទូតសុឆន្ទៈរបស់ True Money បច្ចុប្បន្នក្រុមហ៊ុននេះមានអតិថិជនជាង ២៧ លាននាក់ នឹងក្លាយជាកម្មវិធីទំនើបផ្នែកហិរញ្ញវត្ថុតែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលផ្តល់សេវាកម្មដ៏ទូលំទូលាយបំផុតដោយផ្អែកលើគោលគំនិតនៃ “សេវាគ្រប់គ្រងប្រាក់ដោយងាយស្រួល” ដើម្បីជួយឱ្យប្រជាជនថៃទទួលបាននូវសេវាហិរញ្ញវត្ថុទាំងអស់បានយ៉ាងឆាប់រហ័ស និងទទួលបានអត្ថប្រយោជន៍ដ៏មានតម្លៃរាល់ពេលដែលអតិថិជនបានប្រើប្រាស់ True Money ។ดึง "ลิซ่า" เป็นแบรนด์แอมบาสเดอร์ ก้าวใหญ่ "TrueMoney" สู่ยอดผู้ใช้ 35  ล้านภายในสิ้นปี - Brand Buffet

ក្នុងឱកាសនៃការប្រារព្ធខួបលើកទី ១០ របស់ខ្លួនក្នុងឆ្នាំនេះ True Money ក៏កំពុងរៀបចំយុទ្ធនាការផ្តល់រង្វាន់ពិសេសៗ សម្រាប់អតិថិជនដែលបានប្រើប្រាស់ True Money ពេញមួយឆ្នាំ រួមជាមួយនឹងសកម្មភាព Surprise Fandom របស់ Lisa ដើម្បីចូលរួមសប្បាយក្នុងពេលឆាប់ៗនេះផងដែរ៕ ប្រភព៖sanook

មូលនិធិគន្ធបុប្ផាកម្ពុជា អំពាវនាវសប្បុរសជនចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រួមចំណែកជួយសង្គ្រោះជីវិតកុមារ

0

ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា មូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា រួមទាំងអំពាវនាវសប្បុរសនានាទាំងក្នុងនិងក្រៅប្រទេស ចូលរួមបរិច្ចាគតិចក្តីច្រើនក្តីដើម្បីជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។

តាមសេចក្តីជូនដំណឹងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះបានបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា មានរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរការបរិច្ចាគ ទោះតិចក្តី ច្រើនក្តី ពីសប្បុរសជននានា ដើម្បីរួមគ្នាផ្ដល់ក្ដីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាសទិវាកុមារអន្តរជាតិ ១មិថុនា។

សូមបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ត្រូវបានរៀបចំម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន និងទទួលបានថវិកាបរិច្ចាគជាង ៣០ម៉ឺនដុល្លារអាម៉េរិក។ ខណៈមន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVn2VwW0-Jc9k_P6uBySdw9b6kXTRHFVxZTQgGlnNDJptX5I-e3ShGCFvGb_jbwkwKUC_1ZnBNnSCw3szMaCvv5Yr3_qb7EK8n1ZGE8qcf_4XKsHhz8s-4FE3GGafTBnBueget8uS59eiB-aHMiC4ARHslOxTiQwZJS4iec9NFzMSyKlOIHbM1Aaba/s1776/350144217_819760853047337_828683741554628362_n.jpg

ពូជក្រពើមិនចេះខាំមនុស្ស២៥ក្បាល ត្រូវបានក្រសួងលែងចូលបឹងធម្មជាតិ

0

នាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បាននាំយកពូជ “ក្រពើត្រី” ២៥ក្បាល  មកពីខេត្តសៀមរាប មកលែងក្នុងបឹងធម្មជាតិ បឹងខាំផា នៅឃុំព្រែកមាស ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។

លោកអ៊ន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្ស ជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថា៖”សត្វក្រពើត្រីដែលបាននាំយកមកលែងនេះ មានចំនួន២៥ក្បាល តែការនាំមកមានផ្លូវឆ្ងាយ និងប្រើរយៈពេលយួរ វាបានស្លាប់ចំនួន៣ក្បាល នៅសល់តែ២២ក្បាលប៉ុណ្ណោះបានលែងទៅក្នុងបឹងធម្មជាតិនៅតំបន់អភិរក្សសត្វត្មាត ក្នុងភូមិសាស្ត្រទឹកដីស្រុកសៀមប៉ាង”។

ដោយឡែកលោកលោកសុខឃឿន នាយកដែនអភិរក្សសត្វព្រៃសៀមប៉ា បានលើកឡើងថា៖”មន្ត្រីប្រចាំការនៅទីនេះនិងមើលថែសត្វក្រពើត្រីនេះ ហើយការពារមិនឱ្យសត្វគោ ក្របីចុះ ព្រមទាំងដាក់សញ្ញាហាមឃាត់កូនចៅប្រជាពលរដ្ឋ ចុះទឹករកត្រី ឬបោះបោចបន្លែបង្ការនៅក្នុងស្រះទឹកនេះទេ ព្រោះវាមានជម្រៅជ្រៅខ្លាចមានគ្រោះថ្នាក់ ទោះបីថាក្រពើត្រីនេះវាមិនខាំមនុស្សក៏ដោយ”។

សូមបញ្ជាក់ផងដែរថា ក្រពើត្រីនេះជាពពួកសត្វជិតផុតពូជ ត្រូវបានមន្ត្រីនាយកដ្ឋានជលផល សហការជាមួយក្រុមហ៊ុនរ៉ាយហ្សីងហ្វីនិក រួមនិងអាជ្ញាធរមូលដ្ឋាន ធ្វើពិធីលែងសរុបបានចំនួន ៤១ក្បាលហើយ ក្នុងនោះ លើកទីមួយចំនួន១៩ក្បាល និងលើកទី២នេះ មានចំនួន២២ក្បាល ទៅក្នុងបឹងណាវ៉ា និងបឹងខាំផា ស្ថិតនៅក្នុងភូមិសាស្ត្រ ដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕ប្រភព៖ ក្រសួងព័ត៌មាន

៣កន្លែងកម្សាន្តអារម្មណ៍នៅជិតភ្នំពេញ ដែលគ្រប់គ្នាអាចទៅលេងបាននាចុងសប្តាហ៍

0

ចុងសប្តាហ៍ ក្រោយសម្រាកពីការងារ ចង់ទៅស្រូបយកខ្យល់អាកាស ឬទៅកម្សាន្តនាៗ ក៏ប៉ុន្តែមិនចង់ទៅឆ្ងាយនៅត្រឹមជាយៗភ្នំពេញ ៣រមណីយដ្ឋាននេះ ពិតជាស័ក្កសមខ្លាំងណាស់៖

១.រមណីយដ្ឋានវត្ដកៀនស្វាយក្រៅ ជា​រម​ណីយ​ដ្ឋាន​បែប​ធម្ម​ជាតិ​មាន​លក្ខណៈ​ប្រ​ជា​ប្រិយ៍​តាំង​ពី​សម័យ​មុនៗ​ ។ នៅ​ចំ​ពី​មុខ​វត្ដ​មាន​រាន​លក់​អា​ហារ​ដូច​ជា​បង្កង​ដុត ខ្យង​ស្ងោរ ត្រី​អាំង​និង​មាន​ផ្លែ​ឈើ​ស្រស់ៗ​ដែល​អ្នក​ស្រុក​ទើប​បេះ ពី​ដើម​ថ្មីៗ ។​ល​។ រៀង​រាល់​ចុង​សប្ដាហ៍​តែង​តែ​មាន​ភ្ញៀវ​ជាតិ និង​អន្ដរ​ជាតិ​ទៅ​កំ​សាន្ដ​សប្បាយ​នៅ​ទី​នោះ ។ No photo description available.ទិដ្ឋភាពភ្ញៀវទេសចរជាតិ អញ្ជើញមកកម្សាន្ត នៅរមណីយដ្ឋានកៀនស្វាយក្រៅ នាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អក ...

២.ភ្នំឧត្តុង្គ ឬក៏គេច្រើនហៅថា ភ្នំព្រះរាជទ្រព្យ, ភ្នំអដ្ឋរស្ស មានទីតាំងស្ថិតនៅ ឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល និងមានចម្ងាយប្រហែល ៥១គីឡូម៉ែត្រ ពីរង្វង់មូលតាខ្មៅ។ ភ្នំឧត្តុង្គជារមណីយដ្ឋាន​បែបប្រវត្តិសាស្ត្រមួយ ​ព្រោះ ទីនោះ ធ្លាប់ជារាជវាំងចាស់អំឡុងឆ្នាំ ១៦១៨ និង១៨៦៦។ លើសពីនេះទៅទៀត នៅលើកំពូល​ភ្នំ​ក៏មានសំណង់ ប្រវត្តិសាស្ត្រ​មួយចំនួន​ ហើយនៅលើព្រះវិហារនោះក៏​មានពុទ្ធបដិ​មាករ ធំហំដល់ទៅ ១៨ ហត្ត។ No photo description available.រមណីយដ្ឋានភ្នំឧត្តុង្គ - Phnom Udong Resort - YouTube

៣.ភ្នំរាបជារមណីយដ្ឋានកែច្នៃបែបធម្មជាតិគួរឱ្យចាប់អារម្មណ៍ និងជាទីលំហែកាយដ៏ល្អបំផុតដែលមើលទៅទាំងទេសភាព ទាំងបរិយាកាសមានសភាពរស់រវើក នៅក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដែលមានចម្ងាយ ២៤ គ.ម ពីរាជធានីភ្នំពេញ។

នៅភ្នំរាបឬប្រាសាទវិហារសួគ៌ មានប្រាសាទ យ៉ាងស្អាត អាកាសធាតុបក់មកយ៉ាងត្រជាក់ ជាកន្លែងលម្ហែអារម្មណ៍មួយដែលបានបម្រើដល់ការកម្សាន្ត របស់អ្នកទេសចរជាតិ និងអន្តរជាតិ ជិតឆ្ងាយមកទស្សនាកម្សាន្ដជាច្រើនឆ្នាំមកហើយ ហើយវាបានផ្តល់ ផលពីវិស័យទេសចរណ៍មួយនេះ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះជាច្រើនផងដែរ៕ទិញឲ្យហើយទៅ ដីនៅ«ភ្នំប្រសិទ្ធ ភ្នំរាប» បច្ចុប្បន្នតំបន់នោះចាប់ផ្តើមទទួលឥទ្ធិពលវិជ្ជមានពីគម្រោងអភិវឌ្ឍន៍ធំៗ ហើយ | ncndailys.comរមណីយដ្ឋានភ្នំរាបនិងភ្នំបាសិទ្ធ - TNAOT

 

ការពិត ៣ យ៉ាងអំពីបញ្ញាសិប្បនិម្មិត AI ដែលអ្នកប្រហែលជាមិនដឹង

0

សព្វថ្ងៃនេះប្រជាប្រិយភាពនៃបញ្ញាសិប្បនិម្មិត AI នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងបានកើនឡើងយ៉ាងខ្លាំងទាំងនៅក្នុងទូរស័ព្ទ សុវត្ថិភាពតាមអ៊ីនធឺណិត និងរថយន្តជាដើម…។ ដូច្នេះហើយខាងក្រោមនេះគឺជាការពិតគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលអ្នកប្រហែលជាមិនបានដឹងអំពីបញ្ញាសិប្បនិម្មិត AI ។

១. AI ត្រូវបានបង្កើតឡើងដំបូងគេបង្អស់ក្នុងទសវត្សរ៍ឆ្នាំ ១៦០០៖
យោងតាមអ្នកស្រាវជ្រាវបុរាណវិទ្យារបស់អាមេរិក បានឱ្យដឹងថា កាលពីចុងសតវត្សទី ១៧ ជនជាតិក្រិចបុរាណបានសរសេរអំពី “មនុស្សយន្តឆ្លាតវៃ” នៅក្នុងទេវកថាសាសនារបស់ពួកគេ បញ្ញាសិប្បនិម្មិតនេះត្រូវបានបង្កើតគំនិតដំបូងដោយលោក Gottfried Wilhelm Leibniz ដែលជាគណិតវិទូ និងទស្សនវិទូជនជាតិអាឡឺម៉ង់ ។Artificial Intelligence – The Most Promising Career Choice of 21st Century!

២.ពាក្យ “Artificial Intelligence” ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៦៖
Artificial Intelligence មានន័យថាបញ្ញាសប្បនិម្មិតដែលពាក្យនេះត្រូវបានបង្កើតជាផ្លូវការក្នុងឆ្នាំ ១៩៥៦ នៅក្នុងសន្និសីទមួយនៃមហាវិទ្យាល័យ Dartmouth ទីក្រុង Hanover រដ្ឋ New Hampshire ។How Is Visual Based Artificial Intelligence Impacting Industries And  Helping In Making Their Functioning Easy - Express Computer

៣. AI ត្រូវបានរកឃើញនៅគ្រប់ទីកន្លែងនាពេលបច្ចុប្បន្ននេះ៖
AI ក៏កំពុងត្រូវបានគេដាក់ពង្រាយនៅក្នុងឧស្សាហកម្មផលិត អប់រំ និងថែទាំសុខភាព។ អ្នកក៏អាចរកឃើញវត្តមាននៃបញ្ញាសិប្បនិម្មិត AI នៅក្នុងរថយន្តអគ្គិសនីដ៏ពេញនិយម Tesla, Google Assistant, Siri, Bixby, Cortana ឬ Alexa ជាដើម…៕God-Like AI' Rapid Progress Could Destroy Humanity: AI Investor

ប្រភព៖cafefe.com

ប៉ូគឹមថេង សុធីតា ទម្លាយរឿងអ្នកគ្រប់គ្រងចាស់ធ្វើស៊ីនាងយ៉ាងសា.ហាវ

0

តារាសម្តែង និងជាអតីតម្ចាស់មកុដ Miss Grand Cambodia 2022 បានទម្លាយរឿងទាំងយប់ពីអ្នកគ្រប់គ្រងចាស់របស់ធ្វើស៊ីយ៉ាងសាហាវដោយបានលុបវីដេអូមួយចំនួនរបស់ Client ហើយនាងក៏មិនបានដឹងរឿងនោះទេ ព្រមទាំងសុំការយោគយល់ពីម្ចាស់ Client ខណៈខ្លួននាងក៏ជាជនរងគ្រោះម្នាក់ផងដែរ។No photo description available.

នៅយប់ថ្ងៃទី២៨ ខែឧសភា នៅលើផេកផ្លូវការរបស់ ប៉ូគឹមថេង សុធីតា បានរៀបរាប់យ៉ាងដូច្នេះថា «ជំរាបសួរ នាងខ្ញុំ សុធីតា សុំអធ្យាស្រ័យដល់បងៗ Client ទាំងអស់ដែលធ្លាប់រួមកាងារ ជាមួយនាងខ្ញុំពីមុនមក ដែលធ្លាប់បានធ្វើការចុះកិច្ចសន្យាហាមលុបវីឌីអូ ដែលធ្លាប់បានថតរួចពីក្នុងផេកផ្លូវការ របស់នាងខ្ញុំ ដោយសារតែមានវីដេអូខ្លះត្រូវបានលុបចេញ ពីក្នុងផេកផ្លូវការរបស់នាងខ្ញុំ នាងខ្ញុំសុំអធ្យាស្រ័យផង ព្រោះទង្វើទាំងអស់នេះ មិនមែនជាស្នាដៃរបស់នាងខ្ញុំជាអ្នកលុបនោះទេ … »។No photo description available.

ស្រីស្អាតរូបនេះ បានឱ្យដឹងទៀតថា «ទង្វើទាំងអស់នេះគឺជាស្នាដៃ របស់អ្នកគ្រប់គ្រងកាងារចាស់របស់នាងខ្ញុំ! ( Manager )។ ពេលធ្វើកិច្ចសន្យា ក៏អ្នកគ្រប់គ្រងកាងារចាស់របស់នាងខ្ញុំជាអ្នកធ្វើជំនួសខ្ញុំ ចំពោះនាងខ្ញុំគឺមិនបានដឹងលឺចំពោះកិច្ចសន្យានោះទេ ខ្ញុំដឹងតែម៉្យាង គឺទៅថត និង ធ្វើការកាត់ភាគរយ ជូនគាត់ ដូចនេះហើយខ្ញុំសង្ឃឹមថាបងៗនឹងមិនវាយតម្លៃកាងាររបស់នាងខ្ញុំ ថាគ្មានវិជ្ជាជីវៈ ..(ល) ព្រោះនាងខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែរ ។
សង្ឃឹមថាបងៗដែលជា client និង Agency ដែលធ្លាប់រួមកាងារជាមួយនាងខ្ញុំពីមុនមក និង យោគយល់អធ្យាស្រ័យរូបដល់នាងខ្ញុំ »។No photo description available.

ក្រោយពីទម្លាយរឿងនេះហើយ អ្នកគាំទ្រជាច្រើនពោលអាណិតដល់តារាស្រីរូបនេះត្រូវគេធ្វើបាបមិនចេះចប់ ជាបវរកញ្ញាមួយរូបកំសត់ជាងគេ រួមទាំងខំមិនលើកទឹកចិត្តឱ្យនាងរឹងមាំផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ប៉ូគឹមថេង សុធីតា ជាតារាស្រីឯករាជ្យមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនណាមួយឡើយខណៈតារាស្រីរូបនេះមិនត្រឹមតែមានទេពកោសល្យខាងការដើរម៉ូតក្នុងវិស័យបវរកញ្ញាទេ តែក៏ជាតារាសម្តែងម្នាក់ធ្លាប់រួមការងារជាមួយតារាប្រុសមីយ៉ាន់ម៉ាផងដែរ ហើយក៏អាចច្រៀង និងធ្លាប់ធ្វើពិធីការិនីដូចគ្នា៕May be an image of 5 people, people standing and people sitting

លោកខាងលិច រុញបេឡារុស រហូតដាក់ពង្រាយអាវុធនុយក្លេអ៊ែរ

0

រដ្ឋធានីមីនស្ក៍ (Minsk)៖ បណ្ដាប្រទេសមហាអំណាចលោកខាងលិច បានប្រឆាំងនឹងសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង នៅលើទឹកដីរបស់អ៊ុយក្រែន ហើយបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុងមូស្គូ និង ក្រុងមីនស្ក៍ ជាសម្ពន្ធភាពដ៏រឹងមាំរបស់រុស្ស៊ី ប៉ុន្ដែសកម្មភាពបែបនេះ បានជំរុញឲ្យបេឡារុស ក៏ប្រកាស អំពីការគ្មានជម្រើសអ្វីក្រៅតែអំពីការដាក់ពង្រាយអាវុធមហាប្រល័យលោក។Putin says Moscow to place nuclear weapons in Belarus, US reacts cautiously  – EURACTIV.com

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៩ ខែឧសភា ថា មន្រ្ដីជាន់ខ្ពស់មួយរូបរបស់បេឡារុស បានអះអាង កាលពីថ្ងៃអាទិត្យ ថា បណ្ដាប្រទេសលោកខាងលិច បានរុញច្រានបេឡារុស រហូតដល់គ្មានជម្រើសអ្វីក្រៅតែអំពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៊ី។ ដូច្នេះ រដ្ឋាភិបាលក្រុងមីនស្ក៍ (Minsk) ត្រូវតែយកចិត្តទុកដាក់ឱ្យកាន់តែប្រសើរជាងមុនបន្ថែមទៀត នៅក្នុង«ការឆ្លងកាត់បន្ទាត់ក្រហម» លើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗ។

លោក អាឡិចសាន់ដឺរ វ៉ូលហ្វូវិច (Alexander Volfovich) រដ្ឋលេខាធិការ នៃក្រុមប្រឹក្សាសន្ដិសុខបេឡារុស បានអះអាង ថា ការដកអាវុធនុយក្លេអ៊ែរ ចេញពីប្រទេសបេឡារុស ក្រោយការដួលរលំ នៃសហភាពសូវៀត នៅក្នុងឆ្នាំ១៩៩១ ក៏ដោយសារតែសហរដ្ឋអាមេរិក បានធានាដល់សន្តិសុខរបស់ប្រទេសបេឡារុស ហើយមិនដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុងមីនស្ក៍។ ប៉ុន្ដែការសន្យានោះបានរលាយបាត់ ហើយថ្ងៃនេះ ត្រូវតែរុះរើចោលនូវកិច្ចព្រមព្រៀងនោះ។NEXTA on Twitter: "State Secretary of the Security Council of #Belarus Alexander  Volfovich suspected Western neighbors in preparation of aggression and  warned that Belarus will not leave it unanswered. "There will be

ទីភ្នាក់ងារសារព័ត៌មាន Belta News (បែលតា) គ្រប់គ្រងដោយរដ្ឋបែលឡារុស បានដកស្រង់សម្ដីរបស់លោក វ៉ូលហ្វូវិច ប្រាប់ដល់អ្នកធ្វើកិច្ចសម្ភាសន៍ នៅតាមកញ្ចក់ទូរទស្សន៍ ថា «ការសន្យាទាំងអស់ បានផុតរលត់ជារៀងរហូតហើយ។ រីឯការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីរបស់បេឡារុស ក៏ជាការបោះជំហានមួយ សម្រាប់ការរារាំង ជាយុទ្ធសាស្ត្រផងដែរ។ ប្រសិនបើសិននៅតែមានហេតុផលណាមួយ នៅក្នុងខួរក្បាលរបស់អ្នកនយោបាយលោកខាងលិច ប្រាកដណាស់ ពួកគេ នឹងមិនអាចឆ្លងកាត់ខ្សែក្រហមនេះបានឡើយ។ ចំណែកការប្រើប្រាស់អាវុធមហាប្រល័យលោក មានផលវិបាកអាក្រក់ខ្លាំងណាស់ សូម្បីតែអាវុធនុយក្លេអ៊ែរតាក់ទិក»។

លោក អាឡិចសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) បានដឹកនាំប្រទេសបេឡារុស ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមក។ បច្ចុប្បន្ន បេឡារុស ក្លាយជាសម្ពន្ធមិត្តដ៏រឹងមាំបំផុត នៅក្នុងចំណោមអតីតរដ្ឋទាំង១៥របស់សហភាពសូវៀត។Putin to Make Rare Visit to Belarus for Talks With President Lukashenko -  Bloomberg

ជាមួយគា្ននេះដែរ លោកប្រធានាធិបតី លូកាសែនកូ បានអនុញ្ញាតឲ្យទាហានរបស់រុស្ស៊ី ប្រើប្រាស់ទឹកដីរបស់បេឡារុស សម្រាប់ការបើកឆាកសង្គ្រាមវាយលុកពេញទំហឹងរបស់មេដឹកនាំវិមានក្រឹមឡាំង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ រុស្ស៊ី បានលុកលុយទៅលើប្រទេសជិតខាង នាថ្ងៃដំបូង ព្រមគ្នា ដោយបានចាប់ផ្ដើម ចេញពីភាគខាងជើងរបស់ប្រទេសអ៊ុយក្រែន ដោយចេញពីប្រទេសបេឡារុស ហើយបានចេញពីប្រទេសរុស្ស៊ី នៅភាគខាងកើត និង ភាគខាងខាងត្បូងរបស់ប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី កាលពីសប្ដាហ៍មុន បានសម្រេចចិត្ត ដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីរបស់បេឡារុស នៅក្នុងគោលបំណងសម្រេចបាននូវផលចំណេញដ៏ជាក់លាក់មួយ នៅលើសមរភូមិ។Putin Tells Russia: 'Sanctions War Was Declared on Us'

ក្រុងមូស្គូ បានបញ្ជាក់ ថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួន នៅលើទឹកដីរបស់អ៊ុយក្រែន មានគោលដៅ ប្រឆាំងនឹងអ្វីដែលរុស្ស៊ី អះអាង ថា វាជាការជំរុញ ដោយ«សម្ពន្ធភាពរួមរបស់បស្ចិមលោក» សម្រាប់ធ្វើសង្គ្រាមប្រុកស៊ី និង ធ្វើឱ្យក្រុងម៉ូស្គូ ទទួលបរាជ័យ នៅក្នុងសកម្មភាពយោធារបស់ខ្លួន។

សហរដ្ឋអាមេរិក បានថ្កោលទោសដល់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសបេឡារុស ប៉ុន្តែក្រុងវ៉ាស៊ីនតោន បានអះអាង ថា ជំហររបស់ខ្លួន លើការប្រើប្រាស់អាវុធបែបនេះ នឹងមិនបានកែប្រែនោះឡើយ។How likely is the use of nuclear weapons by Russia? | Chatham House –  International Affairs Think Tank

បណ្ដាបស្ចិមលោក បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសបេឡារុស អស់រយៈពេលជាយូរមកហើយ ជុំវិញអ្វីដែលបស្ចិមលោក បានហៅជាការគាបសង្កត់របស់លោក លូកាសែនកូ ប្រឆាំងនឹងសិទ្ធិមនុស្ស ជាពិសេស ការគាបសង្កត់ ប្រឆាំងនឹងការតវ៉ាទ្រង់ទ្រាយធំ នៅក្នុងការបោះឆ្នោតជាថ្មីរបស់គាត់ នៅឆ្នាំក្នុងឆ្នាំ២០២០។

ក្រោយពេលទទួលបានឯករាជភាព រួចផុតពីការគ្រប់គ្រងរបស់សហភាពសូវៀត បន្ទាប់ពីបានដួលរលំនោះមក ប្រទេសបេឡារុស អ៊ុយក្រែន និង កាហ្សាក់ស្ថាន ធ្លាប់ជារដ្ឋចំណុះ បានយល់ព្រមឱ្យប្រគល់អាវុធនុយក្លេអ៊ែររបស់ពួកគេ វិលត្រឡប់ទៅកាន់ប្រទេសរុស្ស៊ី វិញ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិ ដើម្បីទប់ស្កាត់នូវការរីកសាយអាវុធមហាប្រល័យលោក៕

ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យមានការបញ្ចៀសយានយន្ត ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

0

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជា បណ្ដោះអាសន្ន ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។May be an image of lighting and indoors

នៅក្នុងសេចក្តីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងថា៖”ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថី សម្ដេចសុធារស ចាប់ពីស្តុបនាគបាញ់ទឹក ដល់ស្តុបជលផល ចាប់ពីម៉ោង ០៥:០០នាទីព្រឹក នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ចប់កម្មវិធី។May be an image of 1 person

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយ អនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ។ ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់”៕

May be an illustration of text