Home Blog Page 1609

អស់ទ្រាំ! តិចម៉េង ដាក់ចំៗមិត្តខ្លះខ្ចីលុយអត់ឱ្យបែរនិយាយថា លោកលែងដូចមុនព្រោះជាតារាល្បី

0

ចាប់តាំងពីក្លាយជាម្ចាស់ពានមកវាសនា លីម តិចម៉េង កាន់តែខ្ពស់ត្រដែតពីក្មេងគង្វាលគោក្លាយជាតារាចម្រៀងល្បីមានហ្វេនរាប់លាននាក់។ ទន្ទឹមនឹងកេរ្តិ៍ឈ្មោះល្បីសុះសាយ ស្រាប់តែពេលនេះតារាចម្រៀងរូបនេះបានបញ្ចេញអារម្មណ៍ចាក់ដោតយ៉ាងខ្លាំងដល់មិត្តភក្តិមួយចំនួន និងមនុស្សមួយចំនួនឆាតមកខ្ចីលុយលោកស្រស់ៗពេលប្រាប់ថាអត់មាននិងលើកហេតុផលផ្សេងៗបែរជានិយាយដាក់លោកថាមិនដូចមុនព្រោះគេជាតារាល្បីកំពុងឡើងកូដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs0q4RaOmLF3zFy83IQSHD55FJfpPDfskSbyVGVGTBJDDG4Db7SnFU9dimFINocbqV6QelocqGdluodPO3tHEhq5CeuyNyF8TyQHIgRB8EAuFC8JamsrgwFKvXPudDtBQZluDmCYhcPNxeCEbmdPNvj9cM3Ur9lJCi-2IqMCaRjSIfMpRJvqnTlfBwSMQ/s960/353781492_3237786686512704_5673921254978268409_n.jpg

តាមរយៈសារនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ លីម តិចម៉េង បានរៀបរាប់យ៉ាងដូច្នេះថា «
អធ្យាស្រ័យបងប្អូនទាំងអស់គ្នាសុំនិយាយត្រង់ៗហើយព្រោះច្រើនពេក កាលមិនទាន់ប្រលង ពេលមានទុក្ខគ្មានអ្នកណាខ្វល់ និយាយជាមួយគេ១០ម៉ាត់គេឆ្លើយតប១ម៉ាត់ ពេលខ្លះមិនទាំងនិយាយជាមួយផង។ មិត្តខ្លះនឹកឆាតទៅសួរសុខទុក្ខ មិនទាន់ទាំងនិយាយអីផង វាប្រាប់យើងមុនទៅហើយថា កុំខ្ចីលុយណាអញគ្មានលុយឱ្យខ្ចីទេ ដល់ពេលនេះ មិត្តខ្លះ មនុស្សខ្លះ ឆាតមក call មក និយាយមិនទាន់បានប៉ុន្មានផង សុំខ្ចី 100$ 200$ យើងអត់ យើងមិនឱ្យប្រាប់ហេតុផលបែរជាមកថាយើង (មិនដូចមុន គេតារា គេឡើងកូដ … )»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMag2lcBTPn9NG0BFyGHriq6ilvrbJKpBgTrT4KYWuD7MjXZOd2aq4SZaWWmN58lb-VfXgJASUNsRLQwDSFYRCAw7n27bpPMP5QA7fBHfTWQRmpvc6J7tjaQ_F3Dd_oMi_9zusC5EgN4awJRXwY08Wfe3rtMoJtmMMEUHVZ3VilmnCkYVCtv-l9klipa8/s2048/350140930_3244668329157873_6449016568715903419_n.jpg

តារាចម្រៀងក្រសោបពានកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤រូបនេះបានបន្តថា«

ចង់និយាយថា ខ្ញុំមិនមែនជាធនាគារទេ ការងារខ្ញុំខំណាស់ ហើយសូម្បីតែខ្លួនឯងផ្ទាល់មិនទាន់ទាំងសល់អ្វីផង គ្រួសារក៏មិនទាន់បានជួយអ្វីឱ្យបានសាកសមក្នុងនាមជាកូនផង សូមបងប្អូន មិត្តៗចាស់ទាំងអស់ដែលបានគិតអវិជ្ជមានលើខ្ញុំ យកទៅគិតឱ្យបានច្បាស់ ហើយចង់ប្រាប់ថាខ្ញុំ គឺខ្ញុំ ខ្ញុំគឺ លីម តិចម៉េង គឺជាអតីតក្មេងគង្វាលគោម្នាក់ មួយជីវិតនេះមិនផ្លាស់ប្តូរជារាងរហូត សូមអរគុណ សូមជម្រាបលា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgAiVX3NSxcIG4OWUEe8lx8Yhw72CfcWMUMgNDPeK4fP-1ofI-JrZwBIOqLwMCy9Tp6H4kdti2yTQsjGxujEB0Rw4MMyyhabrYn0ijvR1ScCETw5pwEc7e3lT5JgumQPE21TQ-EI-zAUmoUwsLeUWH2UIxhNTOTPCoe8Tullv2u8F4N84IkKGBwr3osx0/s2048/326950718_1257988091451374_1556262329322621169_n.jpg

តាមរយៈសារនេះដែរ អ្នកគាំទ្ររបស់ លីម តិចម៉េង បានចូលទៅខំមិនបញ្ចេញមតិយ៉ាងច្រើននិងបង្ហាញការយល់ស្របអ្វីដែលលោកលើកឡើងព្រោះបច្ចប្បន្នលុយពិបាករកណាស់ ហើយគេក៏ឃើញរូបលោកខំច្រៀងជាច្រើនកន្លែងក្នុងមួយថ្ងៃៗមិនបានសម្រាកលោកក៏ចង់ផ្គត់ផ្គង់គ្រួសារលោកឱ្យផុតពីភាពលំបាកដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidLOV-lw8t3XuEs5vcJv3DuFfImPQzHi-S-Ng2_VeXPK3Jc_zTkOFJLBZ4huDOSuQhL1cvJvCQyzZk7iSqWH_5mkGbe99y4-eTFJpiDkAckK97uskdpNjd6-LiG5X1TawSS6SNKvx2KVa2DaHXbUfmx1qYYsSwYDcTBocNRhWvJAB8n50RFoS5ct2W850/s756/Capture%20(30).PNG

គួរបញ្ជាក់ថាចាប់តាំងពីក្លាយជាម្ចាស់ពានមក លីម តិចម៉េង មានលទ្ធភាពទិញរថយន្តមួយផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយគេសង្កេតឃើញថាលោកមិនបានចាយជីវិតហាយសូបង្ហាញនៅលើបណ្តាញសង្គមឡើយ៕

ពលរដ្ឋចាស់ៗនៅខេត្តសុរិន្ទទទួលបានប្រាក់ចំណូលពីការធ្វើសាច់ក្រក

0

ប្រទេសថៃ ៖ ការធ្វើសាច់ក្រកឦសាន គឺជាមុខរបរមួយដែលបង្កើតប្រាក់ចំណូលអស់រយៈពេល៣០ឆ្នាំហើយ សម្រាប់ពលរដ្ឋចាស់ៗរស់នៅស្រុកស៊ីថូរ៉ាភូមិ ខេត្តសុរិន្ទ ប្រទេសថៃ ។ អ្នកស្រុកនៅទីនេះបានចេះចាំរូបមន្តធ្វើសាច់ក្រកឦសានឱ្យមានរសជាតិឆ្ងាញ់ និងលក់ចែកចាយនៅខេត្តសុរិន្ទផង និងលក់នៅតាមខេត្តផ្សេងៗផង ។

លោកយាយ វ៉ាន់ថង ឌួងអ៊ីន អាយុ៧៥ឆ្នាំ និយាយថា គាត់បានអង្គុយចងសាច់ក្រកអស់ប្រមាណ១០ឆ្នាំហើយ ដោយធ្វើការ២ថ្ងៃ ទៅ៣ថ្ងៃក្នុង១សប្តាហ៍ ។ ក្នុង១ថ្ងៃៗ គាត់អាចចងសាច់ក្រកបានចំនួន២.០០០ដុំ ហើយប្រាក់ចំណូលដែលទទួលបាននោះ គាត់សន្សំទុកសម្រាប់ព្យាបាលជំងឺប្រចាំកាយ ។5 Delicious Thai Sausages To Seek Out - Food Republic

លោកយាយប្រាប់ថា ៖ «ពេលបានប្រាក់មក ខ្ញុំទុកទិញអង្ករហូបខ្លះ និងទិញម្ហូបអាហារប្រចាំថ្ងៃខ្លះ ហើយសល់ពីនេះ ទុកព្យាបាលជំងឺ ។ ក្នុង១ថ្ងៃ ខ្ញុំទទួលបានប្រាក់ចំនួន២០០បាត ហើយថ្ងៃខ្លះទៀតបានជាង១០០បាត គឺអាស្រ័យលើការធ្វើច្រើន ឬតិច ។ ប៉ុន្តែការងារនេះក៏នឿយហត់ដែរ ពីព្រោះខ្ញុំមានអាយុច្រើនហើយ» ។

ចំណែកពលរដ្ឋវ័យចំណាស់ខ្លះទៀតបានធ្វើសាច់ក្រក និងលក់ដោយខ្លួនឯងនៅតាមតំបន់ផ្សេងៗ ឬនៅតាមពិធីបុណ្យ ។ ពួកគាត់ចាប់ផ្តើមលក់សាច់ក្រកចាប់ពីពេល រសៀលរហូតដល់ព្រលប់ ក្នុងនោះសាច់ក្រក១ដុំ (តូច) មានតម្លៃចាប់ពី១បាត ទៅ២បាតប៉ុណ្ណោះ ។

អ៊ំប្រុសម្នាក់លក់សាច់ក្រកនៅតាមភូមិនិយាយថា ៖ «ខ្ញុំបានជិះម៉ូតូលក់សាច់ក្រកនៅតាមភូមិអស់ជាង២០ឆ្នាំ ហើយក្នុងមួយថ្ងៃៗ ខ្ញុំអាចរកប្រាក់បានចំនួន៣០០បាតដែរ ។ កាលពីមុន ខ្ញុំលក់សាច់ក្រកដាច់ជាងនេះ ប៉ុន្តែបច្ចុប្បន្ន មានអ្នកលក់ច្រើនគ្នា» ។Thai Sausage: How To Make The Best Sai Oua From Chiang Mai

ប្រធានក្រុមផលិតសាច់ក្រកឦសានប្រចាំខេត្តសុរិន្ទ លោក ថាវីរ៉ាត់ សាណាមថង លើកឡើងថា ៖ «ការផលិតសាច់ក្រកនៅខេត្តសុរិន្ទបានលក់ចែកចាយទៅតាមខេត្តជាច្រើន និងបែងចែកតំបន់រៀងៗខ្លួន ដើម្បីកុំឱ្យពួកគេលក់ក្នុងតំបន់ដូចគ្នា ។ ការលក់សាច់ក្រកក្នុង១ឆ្នាំៗទទួលបានប្រាក់ច្រើនគួរសមអាចជួយគ្រួសារបាន ហើយក្នុងឋានៈខ្ញុំជាប្រធានក្រុម ខ្ញុំបានព្យាយាមសុំចុះឈ្មោះសហគ្រាស» ។

បច្ចុប្បន្ន មានអ្នកភូមិប្រមាណ១០០នាក់បានលក់សាច់ក្រកតាមម៉ូតូ ក្នុងនោះពួកគេបានលក់នៅខេត្តសុរិន្ទ និងខេត្តផ្សេងទៀតដូចជា បុរីរាំ ស៊ីសាកេត រ៉យអេត ឆាក់ឈើងសៅ និងសមុទ្រប្រាកាន ។ អ្នកភូមិ៨០% ក្នុងចំណោមអ្នកភូមិទាំងអស់ បានរកប្រាក់ចំណូលពីការលក់សាច់ក្រកឦសានចូលសហគមន៍ គឺជាមធ្យមចំនួន១៥លានបាតក្នុង១ឆ្នាំ ៕ ប្រភព ៖ Thai PBS

អគារបោះពុម្ព 3D ដ៏ធំបំផុតរបស់ពិភពលោកសាងសង់ជិតរួចរាល់ហើយ

0

សហរដ្ឋអាមេរិក៖ អគារបោះពុម្ព 3D ដ៏ធំបំផុតរបស់ពិភពលោក ដែលមានទំហំជិត ៩៤០ ហ្វីតការ៉េនៅរដ្ឋផ្លរីដាត្រូវបានសាងសង់ជិតរួចហើយ ដែលវាមានគុណសម្បត្តិអាចទប់ទល់នឹងលក្ខខណ្ឌអាកាសធាតុខ្លាំងដូចជាការឡើងកំដៅខ្លាំង និងព្យុះភ្លៀងផងដែរ។

យោងតាមប្រភពព័ត៌មាន New Atlas កាលពីថ្ងៃទី ៤ ខែកក្កដា បានឱ្យដឹងថា ជាមួយនឹងគម្រោងអគារទីក្រុងចំនួន ១០០ នៅ Austin រដ្ឋ Texas និងបរិស្ថាន Mars របស់ NASA ស្ថាបត្យកម្មបោះពុម្ព 3D កំពុងមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតគឺ Printed Farms ដែលជាអគារបោះពុម្ព 3D ដ៏ធំបំផុតរបស់ពិភពលោកហៀបនឹងបញ្ចប់។World's largest" 3D-printed building nears completion in Florida

អគារបោះពុម្ព 3D Printed Farms មានបណ្តោយប្រវែង ៤៧ម៉ែត្រ ទទឹង ២៥ម៉ែត្រ និងកម្ពស់ ៤ម៉ែត្រ។ ដើម្បីសាងសង់អាគារ Printed Farms នេះបាន យើងត្រូវប្រើម៉ាស៊ីនព្រីន BOD2 3D របស់ក្រុមហ៊ុន COBOD ដែលជាម៉ាស៊ីនបង្កើតផ្ទះបោះពុម្ព 3D ពីរជាន់ដំបូងគេនៅអឺរ៉ុប។ ស្រដៀងនឹងគម្រោងបោះពុម្ព 3D ផ្សេងទៀតដែរ ដំណើរការសាងសង់ពាក់ព័ន្ធនឹងម៉ាស៊ីនរ៉ូបូតដ៏ទំនើប ដែលបាញ់ល្បាយដូចស៊ីម៉ងត៍ចេញពីក្បាលម៉ាស៊ីន បង្កើតជាជញ្ជាំងក្នុងស្រទាប់ជាច្រើន។ ម៉ាស៊ីនព្រីនមិនមានទំហំធំល្មមសម្រាប់សាងសង់លំនឹងទាំងមូលក្នុងពេលតែមួយនោះទេ ផ្ទុយទៅវិញវាត្រូវបានបោះពុម្ពតាមតំបន់ ដោយចាប់ផ្តើមពីផ្នែកម្ខាងនៃអគារ និងបញ្ចប់វិញដោយផ្នែកកណ្តាល។3-D-printed homes: A concept is turning into something solid - The  Washington Post

នៅពេលដែលការបោះពុម្ព 3D ត្រូវបានបញ្ចប់ អ្នកសាងសង់បានដំឡើងដំបូល បង្អួច និងទ្វារ អមដោយឧបករណ៍អគ្គិសនី និងបរិក្ខារជាច្រើនទៀត។ អគារនេះត្រូវបានរចនាឡើងដោយគិតពីលក្ខខណ្ឌអាកាសធាតុក្នុងតំបន់ ដូច្នេះវាអាចទប់ទល់នឹងកំដៅខ្លាំង រួមជាមួយខ្យល់បក់ខ្លាំង និងជាពិសេសនោះវាអាចទប់ទល់នឹងព្យុះត្រូពិចបានទៀតផង។ ភាពបត់បែន និងអត្ថប្រយោជន៍នៃការបោះពុម្ព 3D ក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងជញ្ជាំងអគារផងដែរ ជាមួយនឹងរន្ធខ្យល់ដើម្បីធ្វើឱ្យអគារត្រជាក់ដោយធម្មជាតិ ៕ ប្រភព៖vnexpres

កន្លះឆ្នាំកម្ពុជារកចំណូលបានជិត១៨លានដុល្លារពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ

0

កម្ពុជារកចំណូលបាន១៧,៨៧៧,៤១៨ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេលកន្លះឆ្នាំពោលគឺចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួនសរុប ៣៨៥,៧៦៩នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។Celebrating the Angkor Wat Equinox: A Symbol of Cambodia's Rich Cultural Heritage - The Better Cambodia

ជាមួយគ្នាដែរ ប្រាក់ចំណូលក្នុងរយៈពេល៦ខែដែលរកបានពីការលក់បណ្ណនេះរាជរដ្ឋាភិបាលបានបង្វែរឧបត្ថម្ភដល់មូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាបានចំនួនសរុប ៧៧១,៥៣៨ដុល្លារអាម៉េរិកដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។Angkor Wat: Cambodia's most iconic temple - Lonely Planet

បន្ថែមពីលើនេះ គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា សម្រាប់ខែមិថុនា ឆ្នាំ២០២៣ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ១,៨១១,៥៨៩ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១,០១២នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL5lUN81EaXodOdXR6XI-DHgsQKXDVp1iP6StHLi9MeFDhvRnvIVBAjTxoAgkzKtJUa8SbxM1ZCdJGMSPyrG3BTRRn9a7yQOG9QfupIgmB03flcfVAo2TVfh0TvKO2Q1Ij5kTu3MbzBe8N24uW150Lnuywem56Z0CW_q9BTNBXnLKNGI1-07HHQYEZAvM/s1280/photo_2023-07-06_10-30-51.jpg

ចាប់បានសត្វទារស់៦០០០ក្បាលគ្មានលិខិតអនុញ្ញាតនាំចូលពីប្រទេសវៀតណាម

0

សត្វទាចំនួន៦០០០ក្បាលគ្មានលិខិតអនុញ្ញាតនាំចូលពីប្រទេសវៀតណាមត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វចុះបង្ក្រាបបានចំនួន២ករណីនៅថ្ងៃទី៥ ខែកក្កដា ដែលបម្រុងចែកចាយទៅខេត្តកណ្តាល និងបន្ទាយមានជ័យ។May be an image of 1 person and lumberyard

ករណីទី១ នៅវេលម៉ោង២២ និង៤២នាទី ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់រថយន្ត១គ្រឿង ម៉ាកHYUNDAI ជាប្រភេទរថយន្តដឹកទំនិញចំណុំ២.៥តោន ស្លាកលេខបន្ទាយមានជ័យ៣A-១៧៣៧ ពណ៌ស ដឹកសត្វទារស់ចំនួន ៣០០០ក្បាល មកពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រកបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រែវែង ឆ្ពោះទៅលក់ចែកចាយនៅខេត្តបន្ទាយមានជ័យដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ការចុះឃាត់នេះធ្វើឡើងនៅចំណុចភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។May be an image of 1 person

ករណីទី ២ នៅវេលាម៉ោង២២ និង៥៥នាទី ឃាត់រថយន្តចំនួន១គ្រឿងទៀត ម៉ាកHYUNDAI ជាប្រភេទរថយន្តដឹកទំនិញចំណុំ២.៥តោន ស្លាកលេខភ្នំពេញ៣G ១០០៦ ពណ៌ស ដឹកសត្វទារស់ចំនួន ៣០០០ក្បាល មកពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រករបៀង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយនៅខេត្តកណ្ដាល ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ដូចគ្នា។May be an image of crowd

ករណីទាំងពីរនេះដែលឃាត់បានសត្វទាចំនួន៦០០០ក្បាល ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។May be an image of crowd

គួរបញ្ជាក់ផងដែរថា ការចុះបង្រា្កបនេះធ្វើឡើងក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តម តាន់ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រៃវែង៕

ស្ថាប័នជំនាញអង្គការសហប្រជាជាតិ ផ្ដល់ភ្លើងខៀវដល់ការបង្ហូរ ទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា

0

រាជធានីតូក្យូ៖ ថ្វីបើមានការតវ៉ាពីក្រុមសកម្មជនជាច្រើន ទាំងនៅកូរ៉េខាងត្បូង និង សហជីពនេសាទជប៉ុន ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្រុងតូក្យូ បញ្ចេញទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ ដែលបានរងគ្រោះមហន្ដរាយ ពីការរញ្ជួយដីកម្រិតខ្លាំង និង មហារលកយក្សស៊ូណាមិ យ៉ាងណាក្ដី ប៉ុន្ដែឥឡូវនេះ ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ ក៏បានប្រកាស អំពីកម្រិតសុវត្ថិភាព ហើយវាមានផលប៉ះពាល់តិចតួដល់មនុស្ស និង បរិស្ថាន។Japan Discharge of Fukushima Radioactive Water Into Pacific Gets Green Light  - WSJ

សារព័ត៌មានរបស់សិង្ហបុរី CNA បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ថា លោក រ៉ាហ្វាអែល ហ្គ្រូសស៊ី (Rafael Grossi) អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានចុះទៅពិនិត្យទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ា ដាយអ៊ីឈិ (Fukushima Daiichi) កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) និង បានជួបជាមួយអ្នកស្រុក។ ក្រោយមក គាត់បានអះអាង អំពីសុវត្ថិភាព សម្រាប់ផែនការរបស់ប្រទេសជប៉ុន បញ្ចេញទឹកសំណល់មានធាតុវិទ្យុសកម្ម ដែលត្រូវបានចម្រោះរួចហើយ ចេញពីរោងចក្រថាមពលនេះ ដើម្បីបង្ហូរទឹកសំណល់ទាំងនោះ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ទីភ្នាក់ងារ IAEA របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ កាលពីថ្ងៃអង្គារ នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការរុះរើរោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានបំផ្លាញ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា និង មហារលកយក្សស៊ូណាមិ កាលពីអំឡុងឆ្នាំ២០១១ ថា ការត្រួតពិនិត្យ រយៈពេល២ឆ្នាំមកនេះ រកឃើញ ថា ផែនការរបស់ជប៉ុន សម្រាប់ការបង្ហូរទឹកសំណល់ ចេញពីរោងចក្រហ៊្វូគូស៊ីម៉ា ដាយអ៊ីឈិ នេះ នឹងមានផលប៉ះពាល់តិចតួច ដល់មនុស្ស ឬ បរិស្ថាន។East Asia on Watch as IAEA Endorses Fukushima Wastewater Release Plan

សហជីពនេសាទជប៉ុន បានជំទាស់តវ៉ា ប្រឆាំងនឹងផែនការនេះ អស់រយៈពេលជាយូរមកហើយ ដោយបានអះអាង ថា រដ្ឋាភិបាលគួរតែលុបចោលផែនការជួសជុលនូវការខូចខាតកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ប្រទេសមួយចំនួន បានហាមឃាត់នូវផលិតផលអាហារមួយចំនួនរបស់ជប៉ុន ព្រោះតែពួកគេភ័យខ្លាចវិទ្យុសកម្ម។ ជប៉ុន តែងតែធ្វើតេស្ត លើម្ហូបអាហារសមុទ្រ ចេញពីតំបន់ហ៊្វូគូស៊ីម៉ា (Fukushima) ជាប្រចាំ ហើយរកឃើញ ថា វាមានសុវត្ថិភាពតាមស្ដង់ដារ។

លោក រ៉ាហ្វាអែល ហ្គ្រូសស៊ី នាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានសង្កត់ធ្ងន់ ថា វាមិនមានបញ្ហាអ្វីត្រូវរង់ចាំនោះឡើយ ក្រោយការវាស់ស្ទង់ទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ ដែលរងគ្រោះមហន្ដរាយ ហើយការផ្តល់ចំណីឱ្យសត្វរុយ ក្លាយជាភស្ដុតាង បញ្ជាក់ ថា ទឹកសំណល់មានធាតុវិទ្យុសកម្ម ត្រូវបានចម្រោះចេញនោះ បង្ហាញ អំពីការគ្មានគ្រោះថ្នាក់។

លោក វ៉ាង វ៉ែនប៊ិន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេសចិន កាលពីថ្ងៃពុធ បានរិះគន់ដល់ចំណាត់ការ ឆ្ពោះទៅរកការបង្ហូរទឹក បញ្ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ាដាយអ៊ិឈិ ហើយថែមទាំង បានគំរាម អំពីចំណាត់វិធានការផ្សេងៗ ប្រសិនបើផែនការនេះគួរតែដំណើរការទៅមុខ។UN nuclear agency endorses Japan's plan to release treated radioactive  water into the Pacific Ocean - ABC News

អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ ថា «នាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាលក្រុងប៉េកាំង នឹងពង្រឹងនូវការត្រួតពិនិត្យ លើបរិស្ថានដែនសមុទ្រ និង ត្រួតពិនិត្យដល់ការនាំចូលផលិតផលសមុទ្រ សម្រាប់ធានាដល់សុខភាព និង សន្តិសុខស្បៀងអាហារ សម្រាប់សាធារណជន»។ បើទោះជាយ៉ាងណាក៏ដោយ គាត់បានបដិសេធ ចំពោះការផ្តល់ព័ត៌មានលម្អិតជាក់លាក់ អំពីសកម្មភាពប្រភេទណា នឹងត្រូវរដ្ឋាភិបាលចិន ប្រកាន់យកនោះ។

ក្រុមសកម្មជនជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង និង កូរ៉េខាងត្បូង បានបង្កើននូវការតវ៉ារបស់ពួកគេ ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលជប៉ុន បញ្ចេញទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ា ដាយអ៊ិឈិ ដោយសារតែពួកគេខ្លាចមានគ្រោះថ្នាក់ បង្កឡើងដោយវិទ្យុសកម្ម។UN nuclear agency chief says he's satisfied with Japan's plans to release  Fukushima wastewater - The San Diego Union-Tribune

រដ្ឋាភិបាលក្រុងសេអ៊ូល បានបញ្ជាក់ កាលពីថ្ងៃពុធ ថា កូរ៉េខាងត្បូង គោរពតាមការសម្រេចចិត្តរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ សម្រាប់ផែនការរបស់រដ្ឋាភិបាលក្រុងតូក្យូ បញ្ចេញទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ថ្វីបើមានប្រតិកម្មប្រឆាំង និង ការតវ៉ា នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ កំពុងតែកើនឡើងខ្លាំងយ៉ាងណាក្ដី។

លោក ផាក ឃូយឿន (Park Ku-yeon) អនុប្រធានទី១ នៃការិយាល័យសម្របសម្រួលគោលនយោបាយរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ថា «IAEA ជាស្ថាប័នមានសិទ្ធិអំណាចជាសកល ហើយគោលជំហរ ជាមូលដ្ឋានរបស់រដ្ឋាភិបាលក្រុងសេអ៊ូល គឺយើងគោរពតាមការសម្រេចចិត្តរបស់ទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ មួយនេះ។ រីឯរដ្ឋាភិបាលក្រុងសេអ៊ូល ក៏នឹងផ្តល់នូវការវិភាគរបស់ខ្លួន លើការពិនិត្យចុងក្រោយរបស់ IAEA ខណៈការវាយតម្លៃឯករាជ្យរបស់កូរ៉េខាងត្បូង ត្រូវបានបញ្ចប់»។UN nuclear agency chief to visit Fukushima plant to see final preparations  for release of wastewater

រដ្ឋាភិបាលក្រុងតូក្យូ និង ក្រុមមន្រ្តីជំនាញរបស់ជប៉ុន បញ្ជាក់ ថា ទឹកនៅក្នុងរោងចក្រហ៊្វូគូស៊ីម៉ា ត្រូវបានចម្រោះ យកធាតុវិទ្យុសកម្ម ចេញអស់ភាគច្រើនរួចមកហើយ ហើយវាក៏នឹងមិនមានផលប៉ះពាល់ សម្រាប់កម្រិតសុវត្ថិភាពនោះទេ។ ប៉ុន្ដែការសម្រេចចិត្តណាមួយរបស់ទីភ្នាក់ងារ IAEA ក៏ត្រូវគេរំពឹងទុក ថា អាចនឹងធ្វើឡើង នៅក្នុងសប្ដាហ៍នេះ៕

រំលឹកជីវប្រវត្តិខ្លះៗរបស់កំពូលតារាអាស៊ី Coco Lee

0

កំពូលតារាអាស៊ីដ៏ល្បីគឺអ្នកនាង Coco Lee ដែលជាម្ចាស់បទ Before I fall in Love បានធ្វើអត្តឃាតនៅវ័យ ៤៨ឆ្នាំ ដោយសារជំងឺបាក់ទឹកចិត្ត (Depression)។ តារាចម្រៀងស្រីហុងកុង Coco Lee បានទទួលមរណភាពកាលពីថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីអ្នកនាងបានប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺធ្លាក់ទឹកចិត្តអស់ជាច្រើនឆ្នាំមកហើយ។ Coco Lee ត្រូវបានគេចាត់ទុកថាជាសិល្បករឈានមុខគេដែលល្បីជុំវិញពិភពលោក។

គួររំលឹកដែរថា កំពូលតារាចម្រៀង Coco Lee កើតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៧៥ ដែលមានដើមកំណើតនៅហុងកុង។ នៅពេល Coco Lee មានអាយុ ៩ឆ្នាំ ឪពុករបស់នាងត្រូវបានស្លាប់ ហើយម្តាយរបស់នាងបាននាំនាងនិងប្អូនស្រីនាងម្នាក់ទៀតទៅរស់នៅ San Francisco សហរដ្ឋអាមេរិក។ Coco Lee ធ្លាប់បានសិក្សានៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា អ៊ីរវីន ប៉ុន្តែនាងមិនទាន់រៀនចប់ទេ ដោយសារការស្រឡាញ់វិស័យចម្រៀងខ្លាំងពេក Coco Lee ក៏បានសម្រេចចិត្តបោះបង់ការសិក្សាដើម្បីផ្តោតលើវិស័យចម្រៀងវិញ។CoCo Lee Dead by Suicide at Age 48, Siblings Confirm

នៅឆ្នាំ ១៩៩២ Coco Lee បានត្រឡប់មកហុងកុងវិញ ហើយបានចូលរួមក្នុងការប្រលងពានរង្វាន់ New Talent Singing Awards និងជាជើងឯករង ដោយបានចុះហត្ថលេខាជាមួយ Capital Artists ពួកគេក៏បានចេញអាល់ប៊ុមភាសាចិនកុកងឺ Love from Now On និង Promise Me ក្នុងឆ្នាំ ១៩៩៤ ។ បន្ទាប់មក Coco Lee ចាប់ផ្តើមទទួលបានភាពល្បីល្បាញខ្លាំងបំផុតនៅឆ្នាំ ១៩៩៦ បន្ទាប់ពីបានចុះកុងត្រាជាមួយ Sony សម្រាប់អាល់ប៊ុមចម្រៀងរបស់នាង ដែលអាល់ប៊ុមរបស់នាងលក់ដាច់បំផុតនៅអាស៊ីក្នុងរយៈពេលដ៏ខ្លី។Singer CoCo Lee Dead at 48 – Rolling Stone

ក្នុងទសវត្សរ៍ឆ្នាំ ២០១០ និង ២០១៣ Coco Lee នៅតែជាតារាស្រីជួរមុខដ៏ល្បីរបស់អាស៊ី។ នៅឆ្នាំ ២០១៤-២០១៦ Coco Lee បានឈ្នះពានរង្វាន់ជាសិល្បករលំដាប់ពិភពលោក រួមជាមួយតារាចម្រៀងល្បីៗជាច្រើនទៀត។ បន្ទាប់មកក្នុងឆ្នាំ ២០១៩-២០២០ នាងបានដើរកម្សាន្ត និងចូលរួមព្រឹត្តិការណ៍សប្បុរសធម៌ជាច្រើនកន្លែងជុំវិញពិភពលោក។Remembering Coco Lee Through the Years, Photos – WWD

ដូច្នេះការចាកចេញរបស់ Coco Lee គឺជាការបាត់បង់ដ៏ធំមួយទៀតសម្រាប់ឧស្សាហកម្មតន្ត្រីអាស៊ី។ ព្រោះកន្លងមកនាងត្រូវបានគេចាត់ទុកថាជាសិល្បករអាស៊ីដំបូងគេ និងជាតារាដែលជោគជ័យបំផុតរបស់ពិភពលោក៕

សិង្ហបុរីផ្លាស់ប្តូរវិធីប្រមូលពន្ធដើម្បីទាក់ទាញវិនិយោគិនជាមហាសេដ្ឋី

0

ប្រទេសសិង្ហបុរី ៖ សារព័ត៌មាន Bloomberg រាយការណ៍ថា ភ្នាក់ងាររូបិយវត្ថុសិង្ហបុរី (MAS) នឹងផ្លាស់ប្តូរសិទ្ធិពិសេសផ្នែកពន្ធដល់ការិយាល័យគ្រួសារ (Family office) ដើម្បីជំរុញការងារក្នុងស្រុក និងការវិនិយោគលើទីផ្សារភាគហ៊ុនក្នុងប្រទេស ។

នាយកគ្រប់គ្រងភ្នាក់ងាររូបិយវត្ថុសិង្ហបុរី (MAS) លើកឡើងថា សិទ្ធិប្រយោជន៍ផ្នែកពន្ធអាចជួយជំរុញអាជីវកម្មខាងលើឱ្យវិនិយោគក្នុងគម្រោងពាក់ព័ន្ធនឹងអាកាសធាតុ និងបរិច្ចាគក្នុងផ្នែកសប្បុរសធម៌សិង្ហបុរីកាន់តែច្រើន ។11 Interesting Facts About Singapore | WorldStrides

ការិយាល័យគ្រួសារ (Family office) ដែលសម្លឹងរកការលើកលែងពន្ធប្រភេទ 13 O និង 13 U ត្រូវតែមានទ្រព្យសម្បត្តិអប្បបរមានៅក្រោមតម្រូវការគ្រប់គ្រង និងការចំណាយក្នុងអាជីវកម្ម ។ ប្រទេសសិង្ហបុរីនឹងផ្លាស់ប្តូរវិធីប្រមូលពន្ធដូចខាងក្រោមនេះ ៖

១-លើកទឹកចិត្តឱ្យការិយាល័យគ្រួសារចូលរួមក្នុងការវិនិយោគចម្រុះ និងគាំទ្រការវិនិយោគក្នុងអាជីវកម្មបញ្ចេញកាបូនឌីអុកស៊ីតស្មើសូន្យ ។ បើការវិនិយោគក្នុងក្រុមហ៊ុនទាំងនេះដោយមិនសម្លឹងឃើញផលប្រយោជន៍ ឬប្រាក់វិនិយោគមកវិញ ភ្នាក់ងាររូបិយវត្ថុសិង្ហបុរីនឹងកាត់បន្ថយពន្ធចំនួន២ដុល្លារសិង្ហបុរីនៅរៀងរាល់ការចំណាយប្រាក់ដុល្លារ ។Allen & Overy in Singapore | Law Firm in Singapore | South East Asia -  Allen & Overy២-ការវិនិយោគជាមួយក្រុមហ៊ុនដែលមិនបានចុះឈ្មោះនៅសិង្ហបុរី រួមទាំងប្រាក់កម្ចីផ្ទាល់ខ្លួន នឹងទទួលបានសិទ្ធិពិសេសផ្នែកពន្ធដូចគ្នា ។
៣-កាត់បន្ថយពន្ធទ្វេដងនៃប្រាក់វិនិយោគក្នុងភាគហ៊ុនដែលបានចុះឈ្មោះនៅសិង្ហបុរី និងមូលនិធិជួញដូរមានសិទ្ធិ រួមទាំងមូលនិធិមិនបានចុះឈ្មោះនៅសិង្ហបុរី ។

ការិយាល័យគ្រួសារ គឺជាអាជីវកម្មមួយដែលបង្កើតឡើងដោយមហាសេដ្ឋី ដើម្បីគ្រប់គ្រងកិច្ចការគ្រួសារ និងការវិនិយោគផ្សេងៗ ។ បច្ចុប្បន្ន ការិយាល័យគ្រួសារអាចទទួលបានសិទ្ធិលើកលែងពន្ធតាមលក្ខខណ្ឌវិនិយោគនៅសិង្ហបុរី ។ សិទ្ធិពិសេសនេះបានជួយបង្កើនការិយាល័យគ្រួសារនៅសិង្ហបុរីពីចំនួន៤០០កន្លែងនៅឆ្នាំ២០២០ មកស្មើ១.១០០កន្លែងនៅឆ្នាំ២០២២ ។Singapore - A Country Profile - Nations Online Project

បើទោះជាការិយាល័យគ្រួសារកើនឡើងនឹងជួយបង្កើនបរិមាណទ្រព្យសកម្មក្តី ប៉ុន្តែទ្រព្យសម្បត្តិភាគច្រើនមិនបានវិនិយោគនៅសិង្ហបុរីទេ ដោយប្រាក់វិនិយោគទាំងនេះមិនបានជួយគាំទ្រអាជីវកម្មម្ហូបអាហារ និងផ្តល់ការងារឱ្យពលរដ្ឋតាមការរំពឹងទុកឡើយ ។ ទោះយ៉ាងណា ផែនការកែលម្អសិទ្ធិពិសេសផ្នែកពន្ធអាចជួយដោះស្រាយបញ្ហាទាំងនេះបាន ៕ ប្រភព ៖ Bangkok biznews

ប្រទេសវៀតណាមហាមចាក់បញ្ចាំងភាពយន្តរឿង Barbie

0

ប្រទេសវៀតណាម ៖ វៀតណាមបានហាមចាក់បញ្ចាំងភាពយន្តរឿង Barbie របស់អាមេរិកនៅប្រទេសខ្លួនជាដាច់ខាត ព្រោះភាពយន្តនេះបានបង្ហាញនូវផែនទីពាក់ព័ន្ធនឹងភាពជាម្ចាស់កម្មសិទ្ធិរបស់ចិនលើសមុទ្រចិនខាងត្បូង ។ វៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រឆាំងនឹងការអះអាងជាម្ចាស់កម្មសិទ្ធិរបស់ចិនលើសមុទ្រចិនខាងត្បូង ។Inside Vietnam's 'Barbie' movie ban and dispute with China - Los Angeles Times

ភាពយន្តរឿង Barbie គឺជារឿងរ៉ាវដកស្រង់ចេញពីតុក្កតាដ៏ល្បីល្បាញមួយ ហើយរឿងនេះនឹងត្រូវដាក់បញ្ចាំងក្នុងរោងភាពយន្ត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ។ ភាពយន្តនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ជាពិសេស អ្នកស្រឡាញ់ Barbie ដែលរង់ចាំឱ្យគេបញ្ចាំងរឿងនេះក្នុងរោងកុន ប៉ុន្តែសម្រាប់ពលរដ្ឋវៀតណាមវិញ នឹងមិនបានទស្សនារឿងនេះទេ ។Barbie' Banned in Vietnam Over Disputed Map Scene - Variety

តាមសេចក្តីរាយការណ៍ប្រាប់ថា គេមិនទាន់ច្បាស់ថា តើឈុតឆាកមួយណាដែលធ្វើឱ្យវៀតណាមលើកឡើងថា វាជាឈុតឆាកមិនសមរម្យ ប៉ុន្តែគេគ្រាន់តែដឹងថា ខ្សែភាពយន្តនេះបានបង្ហាញនូវផែនទីបុរាណមួយ ខណៈប្រទេសចិនតែងប្រើប្រាស់ផែនទីនេះបង្ហាញពីភាពជាម្ចាស់កម្មសិទ្ធិលើសមុទ្រចិនខាងត្បូង ។

ប្រទេសចិនបានសាងសង់មូលដ្ឋានទ័ពក្នុងតំបន់នោះអស់រយៈពេលជាច្រើនឆ្នាំ ហើយចិនតែងយាមល្បាតតាមនាវាជានិច្ចដើម្បីព្យាយាមបង្ហាញថា ខ្លួនជាម្ចាស់កម្មសិទ្ធិលើតំបន់នេះ ។ ក្រៅពីប្រទេសចិនហើយ នៅមានប្រទេសផ្សេងទៀតអះអាងថា ពួកគេជាម្ចាស់កម្មសិទ្ធិលើតំបន់នេះដូចគ្នា រួមមាន វៀតណាម ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី និងព្រុយណេ ។Vietnam bans 'Barbie' movie due to an illustration showing China's  territorial claim | The Independent

Barbie មិនមែនជាភាពយន្តតែមួយដែលវៀតណាមបានហាមចាក់បញ្ចាំងនៅប្រទេសរបស់ខ្លួនទេ កាលពីពេលកន្លងមក ក៏មានភាពយន្ត Animation រឿង «Abominable» និងរឿង «Uncharted» ក៏ត្រូវបានវៀតណាមហាមឃាត់ដែរ ដោយសារហេតុផលដូចគ្នានេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaDY7Xv3Hqm-x9rJCi7_Vopr_xLgfJW5avN4zs6_ZbrHXl5hOmppxpbo3IMhFDbYi3C4ELPKxckMgkagvGR0m92MwNAymX-_1KEvfvjkMeoLosf6thlnLXTpEqyyKVL2oBMVFArlThVEWNyOsdh5bq8v_Z9f7uA3la-44jqrriG0d0GAcb8ozO5ZZBQoA/s976/photo_2023-07-06_10-11-27.jpg ប្រភព ៖ beartai

អ៊ីណូ ប៉ះ អ៊ីវន្ត ផ្អើលអស់អ្នកគាំទ្រ

0

មហាជនមួយចំនួននៅមិនទាន់ភ្លេចទេបេក្ខភាព The Voice Cambodia រដូវកាលទី៣ម្នាក់ឈ្មោះ វ៉ា សុរ៉ាវន្ត ដែលមានរូបរាងនិងសំឡេងស្រដៀងខ្លាំងទៅនឹងតារាចម្រៀង អ៊ីណូ ត្រូវបានCoach ក្នុងកម្មវិធីមិនគោះយកព្រោះគិតថាកម្មវិធី Prank យកម្ចាស់ដើមពេលនេះអ្នកទាំងពីរបានជួបគ្នាដោយផ្ទាល់ហើយធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK8VLwyDUhVsIPyTH9m15A6Qo0R08pW9jNQs1p2N5rlwZXOK5H-LLiQEFWZaEjA01OSVFc_ACcbwOXjWjlkZZIAG_LmOH6I9yozGUskMHGVUmS72qRnq17-WAkyG8geY6LUgEmYcXr9Ninao2aVIYmE04KQcHDUuL8tuos2fwNIfnHlCd4E3v4KyN7vws/s2048/image_2023-07-05_14-04-51.png

រម្លឹកទៅសប្តាហ៍ទី២ ក្នុងវគ្គ Blind Auditions បេក្ខជនម្នាក់ដែលមានសំឡេងទៅនឹងតារាចម្រៀង អ៊ីណូ តែត្រូវគ្រូបង្វឹកទាំង៤ក្នុងកម្មវិធីមិនគោះយកនោះធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់ពួកគេយ៉ាងខ្លាំង។ បេក្ខជនរូបនោះមានឈ្មោះថា វ៉ា សុរ៉ាវន្ត អាយុ៣៣ឆ្នាំ មានមុខរបរលក់ចង្រិតបំពង ជាអ្នកខេត្តស្វាយរៀង ព្រមទាំងមហាជនបានដាក់រហ័សនាមឱ្យថា ENO ទី២ ENO Copy ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm1TH-_v03Qgui13XFtPoTZ73xLr2ByTSE11BPtIbA1nTm8NNzCAi6tcL0bvjFnN8BztNUsJoSpf9KGwKEZ2eK_hNPMOlgq7p0oofV5PXUUdL9_4LLOaYAanO4sgfZOSr0oj01FNFKL9wPvXS_6871VhgD-Cktf-uRj7FRz-2w61ndpdBYrCBDNlgxAJY/s2048/image_2023-07-05_14-04-52.png

អ្វីដែលចាប់អារម្មណ៍នាពេលថ្មីៗនេះតារាចម្រៀង អ៊ីណូ បានជួបដោយផ្ទាល់ជាមួយ អ៊ីណូទី២ ហើយដែលធ្វើឱ្យហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងបានលើកឡើងថា អ្នកទាំងពីរដូចគ្នាខ្លាំងណាស់សឹងតែជាកូនភ្លោះទៅហើយ។ ហ្វេនខ្លះទៀតក៏បានលេងសើចថា មានតែអ៊ីណូមួយហ្វេនចង់ងងឹតមុខហើយចុះទម្រាំមានពីរ និងអ្នកខ្លះទៀតក៏បន់ឱ្យ អ៊ីណូ និង អ៊ីវន្ត ចេញបទចម្រៀងជាមួយគ្នាមកទុកឱ្យហ្វេនស្តាប់កម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYLO2wlgR8FU61bddq6T7LBdCJay-4DcNyKDF31j7Fw1u8djvbjinH70RIQklYaVDgo6YJZlTOos0Wh_UHhNCCYzAOiwG2JxDe4W4whhZHav2B35toprDPJxc1P1DpjB71XMwF9o03m_PI17Mf8HppvA0Z14lIS1mk23vH5NslhAWJpkuCHFmuGv3VFMY/s2048/image_2023-07-05_14-04-55.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCcOAhiaYZ6Um_m2C6VNZbgmhs9wDT1NjY-cxey84xBG9B7edwamlvN9jbNaVXj80HkoOUF55eki738nK8iqJnnwOimMe9SH6P00UQ75P0ui0_OP7X5-FmhHdQ_G24P5yw4aqZCmsZ370bR88oKJOaw5DGFPFuIn74Gv6SxAnOk_w5BCUo3tAyNWA8G_A/s1872/image_2023-07-05_14-04-54.png

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបង្ហាញខ្លួនក្នុងកម្មវិធី The Voice រួចទោះបីធ្លាក់ចេញពីកម្មវិធីក្តី តែលោក អ៊ីវន្ត បានទទួលការងារសិល្បៈនៅតាមស្ថានីយ៍ទូរទស្សន៍ផ្សេងៗផងដែរក្រៅពីអាជីពលក់ដូរប្រចាំថ្ងៃ៕