ប្រទេសថៃ ៖ វាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយពេលក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិប្រកាសតួលេខសេដ្ឋកិច្ចប្រទេសថៃ នៅត្រីមាសទី២ ឆ្នាំ២០២៣ កើនឡើងត្រឹមតែ១,៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។ សេដ្ឋកិច្ចថៃបានធ្លាក់ចុះពីអត្រា២,៦% នៅត្រីមាសទី១ ឆ្នាំ២០២៣ ហើយវាជាតួលេខខុសឆ្ងាយពីការរំពឹងទុករបស់ទីផ្សារ ។ ចំណែកតួលេខកើនឡើងប្រចាំត្រីមាសវិញ គឺវាកើនឡើងត្រឹមតែ០,២% ឬអាចហៅបានថា ស្ទើរតែមិនកើនឡើង ។ តើមានអ្វីកើតឡើងចំពោះសេដ្ឋកិច្ចប្រទេសថៃ ហេតុអ្វីបានជាធ្លាក់ចុះបែបនេះ ?

សេដ្ឋកិច្ចថៃនៅត្រីមាសទី២ ឆ្នាំ២០២៣ បានកើនឡើងត្រឹមតែ១,៨% ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរាយការណ៍ថា ដោយសារតែតម្លៃនាំចេញធ្លាក់ចុះ៥,៦% ក្នុងរយៈពេល៣ខែជាប់ៗគ្នា រួមទាំងសន្ទស្សន៍តម្លៃកសិកម្មបានធ្លាក់ចុះនៅត្រីមាសទី២ ឆ្នាំ២០២៣ ក្នុងអត្រា៥,៤% ។ ដូចគ្នានេះ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានធ្លាក់ចុះ៤,១% អស់ចំនួន៣ត្រីមាសជាប់ៗគ្នាផងដែរ ។Thailand's Reopening Plan | ThaiEmbassy.com

គេសង្កេតឃើញថា តួលេខសេដ្ឋកិច្ចគ្រប់ផ្នែកមិនសូវល្អប៉ុន្មានទេ និងមានសភាពបែបនេះជាបន្តបន្ទាប់ ។ វាជាបញ្ហាដ៏ធំមួយ និងពិបាកសម្រាប់រដ្ឋាភិបាលថ្មី ដែលត្រូវប្រញាប់ដោះស្រាយបញ្ហានេះ និងចេញវិធានការមួយចំនួនដើម្បីជំរុញឱ្យតួលេខសេដ្ឋកិច្ចល្អប្រសើរឡើងវិញ ។

ការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថ្មីត្រូវផ្តល់ភាពសំខាន់លើការបង្កើតកំណើនសេដ្ឋកិច្ចឱ្យមានស្ថេរភាព និងដោះស្រាយបញ្ហាឱ្យចំគោលដៅ ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិជឿថា បញ្ហាសេដ្ឋកិច្ចថៃក្នុងវិស័យនាំចេញបន្តធ្លាក់ចុះនេះ នឹងប៉ះពាល់ដល់ការផលិតក្នុងវិស័យឧស្សាហកម្មផងដែរ ។ ដូច្នេះ រដ្ឋាភិបាលថ្មីត្រូវដោះស្រាយបញ្ហានេះ ដោយការពង្រីកទីផ្សារ និងបង្កើនការនាំចេញក្នុងទីផ្សារមានសក្តានុពល ។Top 10 Things to Do in Bangkok, Thailand

ជាមួយគ្នានេះ ប្រទេសថៃត្រូវបង្កើនការទាក់ទាញការវិនិយោគពីក្រៅប្រទេស ជាពិសេស ផ្តោតលើឧស្សាហកម្មគោលដៅ និងឧស្សាហកម្មពាក់ព័ន្ធនឹងការរីកចម្រើនសេដ្ឋកិច្ចថ្ងៃអនាគត ដូចជា ឧស្សាហកម្មបន្ទះឈីប, ឧស្សាហកម្មរថយន្តអគ្គិសនី និងអេឡិចត្រូនិកឆ្លាតវៃ ។ ដូច្នេះ ការគ្រប់គ្រងសេដ្ឋកិច្ចបន្តទៅមុខទៀត ត្រូវផ្តល់ភាពសំខាន់លើការរក្សាវិន័យសារពើពន្ធក្នុងប្រទេស ព្រោះសេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់ ជាពិសេស សេដ្ឋកិច្ចចិន ដែលមានបញ្ហាផ្នែកអចលនទ្រព្យ និងហិរញ្ញវត្ថុ ហើយវានឹងរាលដាលក្លាយជាវិបត្តិសេដ្ឋកិច្ចដែរឬអត់ គឺមិនត្រូវប្រមាថឡើយ ។

ស្ថានការណ៍នយោបាយថៃមានផលប៉ះពាល់ដល់ទំនុកចិត្តការវិនិយោគទុន និងបានដើរមកដល់ចំណុចផ្លាស់ប្តូរម្តងទៀត ។ គណបក្សភឿថៃ និងគណបក្សនយោបាយផ្សេងទៀតចំនួន១១ ដែលទទួលបាន៣១៤សំឡេងនឹងរួមគ្នាបង្កើតរដ្ឋាភិបាល ដោយដាក់ឈ្មោះលោក Srettha Thavisin មកពីគណបក្សភឿថៃ ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីនៅរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតជានាយករដ្ឋមន្ត្រី ។ ហេតុនេះ អ្នកណាក៏ដោយដែលត្រូវបានចាត់តាំងឱ្យដឹកនាំប្រទេស គឺពួកលោកគ្មានពេលវេលារីករាយទេ គឺមានតែបញ្ហាធំៗត្រូវប្រញាប់ដោះស្រាយ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យរីកចម្រើន ៕Where to Stay in Bangkok ប្រភព ៖ Bangkok biznews