បរទេស៖ ប្រទេសអូម៉ង់បានបង្ហាញផែនការសាងសង់ទីក្រុងឆ្លាតវៃ Sultan Haitham ដែលមានផ្ទៃដី ១៤.៨ គីឡូម៉ែត្រការ៉េ រួមជាមួយផ្ទះចំនួន ២០,០០០ ខ្នង សាកលវិទ្យាល័យ សាលារៀន បរិក្ខារពេទ្យ និងវិហារឥស្លាម នេះបើយោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ២០ ខែសីហា។His Majesty inaugurates Sultan Haitham City project - FM.gov.om

គម្រោងនេះនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ហើយរំពឹងថានឹងបញ្ចប់ជាពីរដំណាក់កាលដែល ដំណាក់កាលទី ១ គឺដំណើរការរហូតដល់ឆ្នាំ ២០៣០ នឹងអភិវឌ្ឍតំបន់កណ្តាលទីក្រុងទំហំ ៥ គីឡូម៉ែត្រការ៉េ រួមជាមួយតំបន់លំនៅដ្ឋានចំនួន ៦ ក្នុងចំណោម ១៩ ដែលបានគ្រោងទុក។ ចំពោះដំណាក់កាលចុងក្រោយវិញត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០៤៥។Oman unveils plans for 100,000-person 'smart' city | CNN

យោងតាមលោក Bernhard Rettig អ្នកដឹកនាំនៅ SOM ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃរបស់ Sultan Haitham នឹងត្រូវបានប្រើដើម្បីតាមដានកត្តាបរិស្ថានដូចជាគុណភាពខ្យល់ និងការគ្រប់គ្រងទឹក។ គម្រោងនេះក៏រួមបញ្ចូលផងដែរនូវប្រព័ន្ធគ្រប់គ្រងចរាចរណ៍ដែលប្រើប្រាស់ទិន្នន័យពេលវេលាជាក់ស្តែងពីកាមេរ៉ា និងឧបករណ៍ចាប់សញ្ញាល្បឿន ដើម្បីប្តូរទិសដៅយានយន្ត និងគ្រប់គ្រងលំហូរចរាចរណ៍។Check out the first smart city project to come up in Oman

គោលបំណងនៃការបង្កើតទីក្រុងឆ្លារវៃនេះគឺដើម្បីកាត់បន្ថយផលប៉ះពាល់របស់មនុស្សជាអប្បបរមាទៅលើបរិស្ថានវិទ្យា និងលើកទឹកចិត្តដល់កន្លែងផលិតថាមពលពន្លឺព្រះអាទិត្យ ការកែច្នៃទឹកសំណល់ ហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គិសនី រួមជាមួយផ្ទះសម្បែង។ ប្រទេសអូម៉ង់ក៏បានកំណត់គោលដៅ ៣០% នៃថាមពលអគ្គិសនីដែលផលិតបាននឹងមកពីប្រភពបៃតងនៅឆ្នាំ ២០៣០។Sultan Haitham City in Seeb to set a new benchmark in smart city  development - Times of Oman

ដូចនេះ ការរចនាទីក្រុងថ្មីគឺសមរម្យបំផុតសម្រាប់សីតុណ្ហភាព ដែលសីតុណ្ហភាពអាចលើសពី ៤៣ អង្សាសេ។ ប្លង់ឌីជីថលបង្ហាញពីផ្លូវដែលមានស្រមោលជុំវិញដោយរចនាសម្ព័ន្ធ។ ឫស្សីមើលទៅហាក់ដូចជាធ្វើពីឥដ្ឋ និងឈើ ផ្លូវ និងអគារត្រូវបានតម្រង់ទិសដើម្បីបង្កើនម្លប់ និងជំរុញឱ្យមានខ្យល់ចេញចូលធម្មជាតិ៕ ប្រភព៖vnexpress