ចាប់ពីថ្ងៃទី២៣-២៩ ខែសីហា ឆ្នាំ២០២៣ ប្រទេសកម្ពុជាបន្តមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរពេញមួយសប្តាហ៍ដោយសារទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម។

យោងតាមស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ °C និង សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២០-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រកម្ពស់មធ្យម ៕May be an image of text