គេហទំព័ររបស់ស្ថានីយទូរទស្សន៍ CNN បានផ្សព្វផ្សាយពីលទ្ធផលការស្រាវជ្រាវថ្មីមួយ ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី PLOS Climate បង្ហាញថា ពលរដ្ឋអាមេរិកប្រមាណ១០% ដែលមានទ្រព្យសម្បត្តិច្រើនបំផុត គឺមានចំណែកធ្វើឱ្យពិភពលោកក្តៅនៅអាមេរិក រហូតដល់៤០% ។ អ្នកមានទ្រព្យសម្បត្តិទាំងនេះ មិនត្រឹមតែធ្វើឱ្យពិភពលោកក្តៅតាមរយៈទ្រព្យសម្បត្តិដូចជា រថយន្ត ឬយន្តហោះរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែប្រេងឥន្ធនៈហ្វូស៊ីល ក៏បានធ្វើឱ្យពិភពលោកក្តៅផងដែរ ដោយសារអ្នកមានទ្រព្យសម្បត្តិច្រើនទាំងនេះវិនិយោគទុន ។John Amos Power coal-fired power plant, in Winfield, West Virginia. America's richest have an outsized climate impact due to the carbon pollution linked to the money they make, according to a new report.

អ្នកធ្វើការស្រាវជ្រាវបានអំពាវនាវឱ្យស្ថាប័នរដ្ឋាភិបាលផ្តោតលើការប្រមូលពន្ធការវិនិយោគណាដែលបង្កឱ្យមានជាតិពុលដល់បរិយាកាស ។ Jared Starr អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Massachusetts Amherst និងជាអ្នកស្រាវជ្រាវអត្ថបទនេះលើកឡើងថា អាកាសធាតុក្តៅអាចជារឿងធំ និងរីករាលដាលនៅពាសពេញពិភពលោក ខណៈមនុស្សទូទៅគិតថា ការដោះស្រាយបញ្ហាពិភពលោកក្តៅ គឺហួសពីសមត្ថភាព និងការគ្រប់គ្រងរបស់មនុស្ស ។ ហេតុនេះ មនុស្សទាំងអស់មានចំណែកធ្វើឱ្យពិភពលោកក្តៅ បើមិនតិច ក៏ច្រើនដែរ ។US heat wave: What are the hottest temperatures ever recorded in each  state? - AS USA

ការសិក្សាបង្ហាញថា ១០% នៃអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតនៅអាមេរិក ឬគ្រួសារដែលមានប្រាក់ចំណូលជាង១៧ម៉ឺន៨ពាន់ដុល្លារអាមេរិកក្នុង១ខែ គឺជាអ្នកទទួលខុសត្រូវប្រមាណ៤០% នៃការបំពុលបរិយាកាសទាំងអស់ ដែលបណ្តាលមកពីការឡើងកំដៅផែនដីដោយសារការប្រព្រឹត្តរបស់មនុស្ស ។ ចំណែកគ្រួសាររកប្រាក់ចំណូលបានជាង៥៥ម៉ឺនដុល្លារអាមេរិកក្នុង១ខែ ពួកគេមានចំណែកធ្វើឱ្យពិភពលោកក្តៅ ចាប់ពី១៥% ទៅ១៧% ។Hottest Days Ever? Don't Believe It - WSJ

លើសពីនេះ ផលប៉ះពាល់នៃអាកាសធាតុក្តៅ មិនត្រឹមតែពាក់ព័ន្ធនឹងប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងផ្នែកឧស្សាហកម្មផងដែរ ។ បើតាមរបាយការណ៍បញ្ជាក់ថា គ្រួសារមានប្រាក់ចំណូលចំនួន៩៨ម៉ឺនដុល្លារអាមេរិកក្នុង១ខែពីឧស្សាហកម្មប្រេងឥន្ធនៈហ្វូស៊ីលមួយចំនួន ត្រូវបានចាត់ទុកថា គឺជា Super-Emitter ។ ចុងក្រោយ អ្នកស្រាវជ្រាវបានស្នើឱ្យស្វែងរកវិធីថ្មីៗដើម្បីដោះស្រាយបញ្ហាវិបត្តិអាកាសធាតុ ៕ ប្រភព ៖ The standard