ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោក Chaiwut Thanakmanusorn រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលប្រទេសថៃ លើកឡើងថា ក្រសួងនឹងដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីស្នើឱ្យបិទការប្រើប្រាស់ហ្វេសប៊ុកនៅប្រទេសថៃ ។ ចំពោះមូលហេតុការស្នើសុំបិទហ្វេសប៊ុក ដោយសារកន្លងមក ហ្វេសប៊ុកបានទទួលប្រាក់ការផ្សាយពាណិជ្ជកម្មពីគេហទំព័រក្លែងក្លាយ ដែលពួកគេតែងបញ្ចុះបញ្ចូលឱ្យពលរដ្ឋថៃវិនិយោគទុន រហូតធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់ខាតបង់ប្រាក់រាប់លានបាត ។ តាមស្ថិតិបង្ហាញថា ការបញ្ចុះបញ្ចូលឱ្យវិនិយោគក្នុងបណ្តាញសង្គមស្មើប្រមាណជាង៧០% គឺជាការបោកប្រាស់តាមហ្វេសប៊ុក និង៩០% គឺជាការលក់ផលិតផលតាមអនឡាញបោកប្រាស់ ។Thai Government-Government House News-“Chaiwut” Discusses ICDL to Enhance  Digital Skills Development for Thais

លោក Chaiwut បន្តថា កន្លងមក ក្រុមហ៊ុនហ្វេសប៊ុកបានទទួលប្រាក់ពីគេហទំព័រក្លែងក្លាយទាំងនេះ ហើយគ្មានការត្រួតពិនិត្យថា តើគេហទំព័រទាំងនេះត្រឹមត្រូវតាមច្បាប់ ឬក្លែងក្លាយ ប៉ុន្តែហ្វេសប៊ុកបណ្តោយឱ្យគេហទំព័រក្លែងក្លាយបញ្ចុះបញ្ចូលពលរដ្ឋថៃជាច្រើននាក់ ។ បើទោះជាកន្លងមក ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលបានប្រមូល URLs ដើម្បីស្នើសុំបិទការប្រើប្រាស់ហ្វេសប៊ុក ប៉ុន្តែពួកគេបានសុំបើកគេហទំព័រឡើងវិញ ហើយវាដូចគ្នានឹងសត្វឆ្មាដេញចាប់កណ្តុរ តែមិនចេះអស់សោះ ។

លោក Chaiwut បន្ថែមថា ក្រសួងនឹងណែនាំឱ្យអ្នកដែលត្រូវគេបោកប្រាស់ទាំងអស់ដាក់ពាក្យបណ្តឹងគេហទំព័រក្លែងក្លាយទាំងរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ហើយក្រសួងនឹងទំនាក់ទំនងទៅសមត្ថកិច្ចដើម្បីប្រមូលភស្តុតាង និងដាក់ពាក្យបណ្តឹងទៅតុលាការ ស្នើឱ្យក្រុមហ៊ុនហ្វេសប៊ុកឈប់ផ្តល់សេវាកម្មនៅប្រទេសថៃបន្តទៀត ។ វាបានរំលោភច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ ដោយសារហ្វេសប៊ុកបានសហការជាមួយជនល្មើស ហើយទទួលប្រាក់ផ្សាយពាណិជ្ជកម្មពីជនល្មើសទាំងនេះ ។After Twitter, Meta announces paid verification for FB, Instagram

លោក Chaiwut បញ្ជាក់ថា ការស្នើសុំបិទហ្វេសប៊ុកនៅប្រទេសថៃ គឺជាការធ្វើតាមតួនាទី ព្រោះកន្លងមក លោកបានប្រទះឃើញការទិញពាណិជ្ជកម្មដើម្បីបោកប្រាស់ពលរដ្ឋថៃយ៉ាងច្រើន ។ ក្រសួងនឹងដំណើរការនៅខែសីហា ឆ្នាំ២០២៣ បន្ទាប់មក តុលាការនឹងសម្រេចថា តើនឹងបិទហ្វេសប៊ុកដែរឬទេ ព្រោះនេះជាអំណាចរបស់តុលាការ ចំណែករឿងថា តើវានឹងប៉ះពាល់ដល់សិទ្ធិអ្នកប្រើប្រាស់ទូទៅដែរឬអត់នោះ គឺត្រូវឱ្យតុលាការជាអ្នកពិចារណា ។ លោកសុំបំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដំបូងគេ ដែលប្តឹងហ្វេសប៊ុក ព្រោះក្រុមហ៊ុននេះបានរួមគ្នាប្រព្រឹត្តល្មើសជាមួយជនខិលខូច ហើយវាជាការងារចុងក្រោយផងដែរ មុននឹងលោកចុះចេញពីតំណែងជារដ្ឋមន្ត្រី ៕ ប្រភព ៖ sanook