ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្រេច បិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ «ស្ពានមង្គល» ក្រោយពីស្រាវជ្រាវឃើញថា មានចំណុចខ្វះខាតមួយចំនួន ក្នុងការធ្វើរោគវិនិច្ឆ័យ បច្ចេកទេសជួយសង្គ្រោះបន្ទាន់ និងពេលបញ្ជូនអ្នកជំងឺ។ សេចក្តីសម្រេចនេះធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ តាមការប្រកាសរបស់ក្រសួងសុខាភិបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpFES9NyjbZPw94VdY1G8SJwiDrvNxiJGJ4fkRP22IGu7qCUtblC1Uu9-3YjgC3faHOWHIDsdzcziWjNozM66JZ-WTz7gtDfwBp_Vz0IiPJaFkHW4XlvyFqR2bekKRlyDqsuCJRW257LvQAzx_PWk1-MnpiwNv_4dZwdZFBhaN1U0W-G8PIZ9vO_-6Ga0/s1280/301601721_395946132664598_5895158443440016598_n.jpg

តាមប្រភពដដែលបានឱ្យដឹងទៀតថា មន្ទីរសម្រាកព្យាបាល ស្ពានមង្គល ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៥១០ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ តាមការចុះពិនិត្យ ស្រាវជ្រាវករណីស្លាប់អ្នកជំងឺម្នាក់ក្រោយពីបានបញ្ចូនពីមន្ទីរសម្រាកព្យាបាល ស្ពានមង្គល ដោយរថយន្តគិលានសង្គ្រោះទៅ សង្គ្រោះបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៦ និង ៣០ នាទី ព្រឹក និង បានសន្និដ្ឋានថា មន្ទីរសម្រាកព្យាបាល ស្ពានមង្គល មានចំណុចខ្វះខាតមួយចំនួន ក្នុងការធ្វើរោគវិនិច្ឆ័យ បច្ចេកទេសជួយ សង្គ្រោះបន្ទាន់ និងពេលបញ្ជូនអ្នកជំងឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKOBnp3T7vpNhL8mzlq4iOG01WU8U01SjLujTtCFBFOL2Me52j4eg5XmCayvYuKZEajbqFZgxfOWNW4sPfghOUOSMXfsgzEyuWJRdvJMCfhFQppm4WbzO19G2wqI7Q1xXlVU0QYYkBIpKz4OrwV9tDYIzhNz6yZQv98Ko7IXmjzQA-4_Z3E62vSIifyJI/s2048/330613985_684663836878712_929613208428655309_n.jpg

ក្រសួងសុខាភិបាលបានបញ្ជាក់បន្ថែមដែរថា ការសម្រេចបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសម្រាកព្យាបាល ឯកជនឈ្មោះ ស្ពានមង្គល ដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ក្រសួងសុខាភិបាល សូមណែនាំដល់ម្ចាស់មូលដ្ឋានសុខាភិបាល ឯកជនទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM4PwqpRwwtTj26-Dnd44cx9ADsYrk53pYgxK6nFJws1B7-rG2qdMbpkjcIBx-sH4RuPMT6cWQdZ0g2uKzXzw4yrIxSHJF87pfsZJkSu-icGCLgdHW7etUHSbcGm4OXg4Ub8vpr_5OWwBvOZrkgj12T1rxrt3N8mfcpZCTnHoN73ahaHRfzWUk99cUVf0/s2048/368744093_695765992580167_2867503113018865539_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCYF13RftOXiASQKjnMn7-DFKEjpTssdqlhuUFWABBj8K2NsT7zF3A0kH_etFT-JMLhMSRq2Nm-2751s3ZJZnYJEzKjuNVMiGse5D4vE8nWJ0t63x7lS9mcuSRhuU9Ebyk7uDcyzJSNKwRWp50h7RjM2jjXsraXBdEzCA05cx12cNxd_7LpGY0a-rjSY4/s2048/368869470_695765952580171_8579049504687084161_n.jpg