Home Blog Page 160

សំឡេងយ៉ាងគ្រលួចរបស់ គី សាវីន ក្នុងពិធីបួងសួងប្រោសព្រំពរជ័យដល់វីរកងទ័ព

0

មិនថាកងទ័ពជួរមុខឬកងទ័ពជួរក្រោយកំពុងតែសស្រាក់ដៃគ្នាយ៉ាងខ្លាំងក្នុងការសាមគ្គី ពួតដៃគ្នាការពារទឹកដីពីសត្រូវឈ្លានពាន។ ជាមួយនឹងការពារពីកងទ័ពជួរមុខ ប្រជាជនខ្មែរក៏មានជំនឿដោយបានធ្វើពិធីបួងសួងសុំសេចក្តីសុខជួយការពារវីរកងទ័ព និងដាក់បណ្តាសាឱ្យសត្រូវឈ្លានពានវិនាសអន្តរាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKwOAEjP9Wyp9N8FrA1sLZTCzy3jljrFjX1tG1dXB9LumxjzyJXDQbG-K-8AxkgPaPTjIeQxtni4I2r3wslA6tA88_bmpNdvvoduZee9Asj_djpQRZ9NsNuLOryyJ4fy5xLjGE4k14_ipDd-RvVyAijbyt_IH-IQBohHBp-RlxE0G69HeaqMWbyibGAQeZ/s2048/image_2025-12-13_11-48-38.png

នៅក្នុងពិធីកាលពីល្ងាចថ្ងៃទី១២ ខែធ្នូ គេបានឃើញវត្តមានតារាចម្រៀង ណុប បាយ៉ារិទ្ធតារាចម្រៀង គី សាវីន រួមទាំងសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទ និង វិចិត្រសិល្បៈចូលរួមប្រារព្ធពិធីបួងសួងរំលឹកគុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកឱ្យជួយប្រោសព្រំពរជ័យដល់វីរកងទ័ពជួររបស់ខ្មែរ ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិជួរមុខឱ្យទទួលបានជោគជ័យជម្នះគ្រប់សមរភូមិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5BKGh-3fUgG4QDS61t1J2mcfvUuzXZUqczw8PgMfhWIQmbDrpvYUKXiLRS80W1gdtYY6yp2soRIT_ZbqeIbIry2u80-rB038qfvQ_iHDUJX9K5sj_u0Tewj_PBbUuitu9t1KnLlSVF1o5h-vRwZSNJDrbViSxcJk5HXXnnK0WMbX0UKGnHRIyclH8FtGe/s2048/image_2025-12-13_11-48-40.png

មិនត្រឹមតែចូលរួម គី សាវីន ម្ចាស់ពាន Cambodian Idol រដូវកាលទី៥ ក៏បានចូលរួមពោល បួងសួងសុំសេចក្តីសុខជាមួយនឹងសំឡេងយ៉ាងគ្រលួចនៃទេពកោសល្យរបស់ខ្លួនផ្ទាល់ដែលកើតចេញពីអ្នកចម្រៀងបុរាណ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhESaqI13NLcV3AmPl8CnVlaJ5Q-j313VeRpL5SRBlXtUXoF8BCvmzAf8WborrivoMvmKVzsAQ1fnlPZFP9U4XRER_oDCSorXBGX4SvI3lbTxR9hSUuulph5yuVQz0rm-u2WW095KPaNuNa15CdGY_kgKAig0Alreavcf4ZiuYu0eizmn81yB3ifAAhCE_x/s2048/image_2025-12-13_11-48-32.png
នៅក្នុងពិធីបួងសួងនេះដែរ នាដការី បានរាំបួងសួង រួមទាំងបង្ហាញពីក្បាច់របាំ និងចម្រៀង បញ្ជាក់ពីភាពអង់អាច និងការលះបងរបស់វីរកងទ័ពដែលលះបង់គ្រួសារអាយុជីវិត ដើម្បីការពារប្រជាជន និងបូរណភាពទឹកដីពីចោរឈ្លានពាន។ ជាមួយនឹងការបួងសួងសុំសេចក្តីសុខជូនដល់វីរកងទ័ព នៅក្នុងពិធីបួងសួងនេះគឺមាន ពាក្យដាក់បណ្តាសាដល់ចោរឈ្លានពានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2xHA8TSbQTNLmcSvguDIXDLmq4upT7HCvO9_4rQSeGajrjHDCjCiCJIh1gT3qXInvpYL2q8pPIyskHCuMIbtrKNqXQ15b_8JIa52OvN63kNGYjEvaxK5aBx43CAuqEFBGrYmFcv5cxgcjB9ryLXsz0mtStogxOtRnxsQlT83MJlSErskVXfHGI41-3Xtl/s1024/image_2025-12-13_11-48-41.png

គួរជម្រាបជូនថា នេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំពិធីបួងសួង ដើម្បីសុំសេចក្តីជូនចំពោះកងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធតតាំងនឹងសត្រូវ៕

សម្ដេចតេជោ ស្នើឲ្យរាជរដ្ឋាភិបាល«ផ្អាក»ការឆ្លងដែនទៅមករវាងប្រជាជនកម្ពុជានិងប្រជាជនថៃ

0

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់ឲ្យនាយករដ្ឋមន្រ្តីនិងរាជរដ្ឋាភិបាលកម្ពុជាពិចារណាផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនទៅមក ដោយឲ្យពលរដ្ឋកម្ពុជាដែលកំពុងនៅប្រទេសថៃបន្តនៅស្នាក់នៅប្រទេសថៃ ចំណែកពលរដ្ឋថៃដែលនៅក្នុងប្រទេសកម្ពុជា ត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។ នេះបើតាមប្រសាសន៍របស់សម្ដេចនៅលើទំព័រហ្វេសប៊ុក។

នៅរសៀលថ្ងៃសៅរិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានជូនជាយោបល់ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលឲ្យធ្វើការពិចារណាលើការ«ផ្អាក»រាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន។

សម្ដេចតេជោបានបញ្ជាក់ថា ចំពោះពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃ គឺត្រូវបន្តរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃ រីឯពលរដ្ឋថៃដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជា គឺត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។ វិធានការនេះគឺដើម្បីធានាសុវត្ថិភាពប្រជាជនកម្ពុជានិងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន ដូច្នេះសម្ដេចសង្ឃឹមថាទាំងប្រជាជនខ្មែរ និងប្រជាជនថៃនឹងមានការយោគយល់។

ក្នុងពេលជាមួយគ្នានេះផងដែរ សម្ដេចតេជោបានឆ្លៀតបន្ថែមនូវឃ្លាដ៏ចាក់ដោតមួយ ដែលសូមឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយការពារសុវត្ថិភាពប្រជាជនថៃ ដែលកំពុងរស់នៅកម្ពុជា កុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬផ្សែងពុលរបស់ថៃ។ ឃ្លានេះបើយើងគិតឲ្យដល់ គឺប្រៀបបាននឹងការចម្អន់របស់សម្ដេចទៅកាន់ប្រទេសថៃ ក៏ដូចជាការបកអាក្រា.តអំពីទង្វើដ៏អមនុស្សធម៌របស់ថៃជាសាធារណផងដែរ។

យ៉ាងណាគួរជម្រាបថា ប្រសាសន៍របស់សម្ដេចតេជោខាងលើនេះ ធ្វើឡើងក្រោយសម្ដេចបានសង្កេតឃើញថា កងទ័ពថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខនិងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់ សាលារៀន វត្តអារាមក៏ពួកគេប្រើកាំភ្លើងធំនិងយន្តហោះវាយបំផ្លាញចោល។ផ្សែងពុលគ្រាប់បែកចង្កោម ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅនិងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។

សកម្មភាពប្រើប្រាស់អាវុ.ធធុនធ្ងន់របស់យោធាថៃវា.យប្រហា.រចូលទឹកដីកម្ពុជាទាំងដែលបានដឹងហើយថា តំបន់ខ្លះមានប្រជាជនខ្លួនរស់នៅដល់រាប់មុឺននាក់នោះ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសនេះគឺជារដ្ឋពា.លដែលល្មោ.ភសង្រ្គា.ម ចង់បានទឹកដីរបស់អ្នកដទៃដោយមិនចេះអៀនខ្មាស និងសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីបំពេញមហិច្ចតាលោ.ភលន់របស់ខ្លួន ដោយមិនគិតពីសុខទុក្ខរបស់ជាតិសាសន៍ខ្លួនឯងដែលកំពុងរស់នៅក្នុងទឹកដីគេ៕

Nikkei Asia ផ្សាយចំៗថា អនុទីន លេងបៀរជាតិនិយមដើម្បីប្រមូលសម្លេងឆ្នោតពីពលរដ្ឋថៃ

0

សារព័ត៌មាន Nikkei Asia ដ៏ធំរបស់ជប៉ុន បានចេញផ្សាយនូវអត្ថបទមួយដែលនិយាយអំពីការផ្ដល់សិទ្ធិអំណាចពីនាយករដ្ឋមន្រ្តីទៅឲ្យយោធាក្នុងការធ្វើសង្រ្គា.មរបស់ថៃថា គឺជាល្បែងរបស់អនុទីន ក្នុងការស្ទូចយកសម្លេងឆ្នោតគាំទ្រពីពលរដ្ឋ តាមរយៈការប្រើប្រាស់ចលនាជាតិនិយមដែលផ្ដោតសំខាន់ទៅលើយោធា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7PpNh3k4pS0lY8qzvtOznh_unSBunkcToPuyeCnz3Kmds0rb4wkDWTvzfFHNjc5NPlKpZE_sJ65k3mQNVzpdoXXFcyACDcW6BF9iv9PvmEYUjCLHIcxzecv-F0fBq0ehoOWDWXw8RY8xuGOuGo-kYAGBw_A81KARCRFeRxnd5MZTKX4Wh3fn_OdXAqa22/s1280/photo_2025-12-13_14-18-16.jpg

តាមរយៈអត្ថបទដែលបានចុះផ្សាយនៅថ្ងៃសៅរិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ Nikkei Asia បានដាក់ចំណងជើងធំៗថា «អនុទិន លេងសន្លឹកបៀរយោធាជាតិនិយម ដើម្បីជំរុញក្តីសង្ឃឹមក្នុងការបោះឆ្នោត» អមដោយខ្លឹមសារយ៉ាងដូច្នេះថា ឧបនាយករដ្ឋមន្ត្រី អនុទិន ឆាន់វីរៈគុល បានអនុម័តជំហរជាតិនិយមដ៏រឹងមាំ ដែលផ្តោតលើយោធា ដែលជាចលនាមួយដែលត្រូវបានគេមើលឃើញច្បាស់ថា ជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីប្រមូលផ្តុំអ្នកបោះឆ្នោតអភិរក្សនិយម និងបង្កើនឱកាសសម្រាប់គណបក្សរបស់គាត់ មុនពេលការបោះឆ្នោតអាណត្តិក្រោយមកដល់។

ដោយសង្កត់ធ្ងន់លើការផ្ដល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ និងសន្តិសុខជាតិ អនុទិន ហាក់ដូចជាកំពុងយកខ្លួនឯងធ្វើជានុយ ដើម្បីទាក់ទាញសម្លេងឆ្នោត ដែលឱ្យតម្លៃដល់ស្ថិរភាព អធិបតេយ្យភាព និងស្ថាប័នប្រពៃណី។ យុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីទិដ្ឋភាពនយោបាយ ដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងប្រទេសថៃ ដែលគណបក្សទាំងអស់កំពុងស្វែងរកការបង្រួបបង្រួមប្លុកអ្នកបោះឆ្នោតសំខាន់ៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsARqIXeUu2oH7_dsj8tecnyyXojixtHeSkxMHmshsC9-5q_XIOp27PFImZEpC7pPLtoeluMOBevS3PBXHdEY5fDNBo0FTEA5DvMqrN5tIKKvTWPWRjZuSR4jYjnXuUlrIyX_lnecVyuwC6OU5FuoTXTo49IWs4RSXhzKGzUvKDvgZVNO-r4KDgl5euenp/s1020/photo_2025-12-13_14-18-15%20(2).jpg
ជាមួយគ្នានោះ អ្នកវិភាគជាច្រើនបានលើកឡើងថា ការបន្លិចឡើងនូវចលនាជាតិនិយមយោធា អាចជួយអនុទិន ឲ្យសម្គាល់វេទិការបស់ខ្លួន ខណៈពេលដែលទាក់ទាញដល់ផ្នែកនៃអ្នកបោះឆ្នោតដែលមានការព្រួយបារម្ភអំពីភាពតានតឹងក្នុងតំបន់ និងសណ្តាប់ធ្នាប់ក្នុងស្រុក។ ទាំងនេះគឺជាការលើកឡើងនៅក្នុងអត្ថបទរបស់ Nikkei Asia។

ដោយឡែក បើតាមការកត់សម្គាល់នូវភាពជាក់ស្ដែងទាក់ទងនឹងស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ មុនពេលផ្ទុះការប្រយុទ្ធគ្នាជាថ្មីយើងឃើញថា កម្ពុជារក្សានិងគោរពបានយ៉ាងល្អនូវបទឈប់បា.ញ់ ព្រមទាំងការអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួ។ ការណ៍នេះផ្ទុយស្រឡះពីភាគីថៃ ដែលតែងបង្កហេតុ បង្កើតស្ថានការណ៍ ដើម្បីញុះញង់ និងចោ.ទប្រកាន់កម្ពុជាម្ដងហើយម្ដងទៀតមិនចេះចប់ ជាពិសេសនាពេលចុងក្រោយបំផុត ដែលនាយករដ្ឋមន្រ្តីថៃប្រកាសច្បាប់អាជ្ញារសឹក បើកដៃឲ្យយោធាធ្វើអ្វីបានតាមចិត្ត រួចលាលែងពីតំណែងដើម្បីគេចចេញពីការចរចា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgeoIoMWC96iqmV3gIsI88SZYj_zTaJT7f-OvFOBB_QkSbCtFk1-xZHu98_RFAMGy_6zdKmSYOe-FgLqwNLr3l5SdKIbtj6OArW9GrnOBLWM40aK-93jXeKW95utneYHitdDgjRKqtO4t5oDNLA045v0IC75dzrYRRzXlsQ5dHHlochEBtTMZSrKF_bf3A/s1280/photo_2025-12-13_14-18-15.jpg

ទាំងនេះគឺជាភ័ស្តុងតាងដែលបង្ហាញយ៉ាងច្បាស់ថា តាមការពិត អនុទីន គ្មានគំនិតបោះបង់ចោលអំណាច ឬប្រគល់អំណាចទៅឲ្យប្រជាជនអ្វីនោះទេ គេគ្រាន់តែធ្វើបែបនេះដើម្បីឲ្យកម្ពុជា ឬអ្នកដែលមានសមត្ថកិច្ចសម្របសម្រួលទំនាក់ទំនងកម្ពុជា-ថៃឈឺក្បាល និងពិបាកចរចាតែប៉ុណ្ណោះ។

អ្វីដែលគេកាន់តែចំណេញពីការធ្វើបែបនេះនោះគឺ ការទុកសិទ្ធិឲ្យយោធាជាអ្នកសម្រេច នឹងធ្វើឲ្យទំនាក់ទំនងយោធា និងរដ្ឋាភិបាលមានភាពជិតស្និតនឹងគ្នាជាងមុន ជាពិសេសវាក៏ទទួលបានការពេញចិត្តពីសំណាក់ប្រជាជនថៃភាគច្រើនផងដែរ ដែលនេះនឹងហុចផលវិជ្ជមានដល់ការបោះឆ្នោតសម្រាប់គណបក្សរបស់អនុទីននាពេលឆាប់ៗខាងមុខ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Tnr3BL5Lqm65PAkm-3rL-4WRh4HSUv_Bi2R6CZDj2V6N8J7ll_U6dZBRZZw5ULHbOzMGXPfe7lijmhQQLXJ6sIxVYniZLE53Y_mMWx3nYtN0mmCziAl0HE54ZR8DJG8izURTTE8ainhjuI2u-aeF7kFf7KT147NHg9Wd5ziPDB1yR1kM6ltdIwwJyQt3/s1280/photo_2025-12-13_14-18-16%20(2).jpg

ប៉ូលិសកំពុងស៊ើបអង្កេតតារាចម្រៀង Psy

0

ប៉ូលិសកូរ៉េខាងត្បូងបានបើកការស៊ើបអង្កេតជាកាតព្វកិច្ចលើតារាចម្រៀង Psy ជុំវិញការចោទប្រកាន់ថាលោកបានទទួលវេជ្ជបញ្ជាថ្នាំងងុយគេងតាមរយៈការពិគ្រោះយោបល់តាមប្រព័ន្ធទូរគមនាគមន៍ ហើយបានឱ្យនរណាម្នាក់ទៅយកថ្នាំនោះឱ្យលោក។ ប៉ូលិសបានធ្វើការស្វែងរកការិយាល័យគ្រប់គ្រង និងយានយន្តរបស់ Psy នៅថ្ងៃទី ៤ ខែធ្នូ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការរំលោភបំពានច្បាប់សេវាវេជ្ជសាស្រ្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikzcnNl4b1zGEUH-0Xp2ashSN8Q_reqlBh4ej3h9E580td29iXCI9MsEjt1IdX7LbdaLRACKomaQoNZ1OiOyH8ZI1P1cOWYC-x-tXFsvLs2Xa-0SniL8C8agWEC5oINxZ1LCu-6C0dSDMVZUBW5Q9Mmn-asg9YeGrLBXMltbm9hRtEnMHhdAtR9daykagW/s858/image_2025-08-28_13-50-45.png
ក្នុងអំឡុងពេលនៃការឆែកឆេរ ក្រុមអ្នកស៊ើបអង្កេតបានរឹបអូសទូរសព្ទដៃរបស់តារាចម្រៀង Psy សម្រាប់ការវិភាគផ្នែកកោសល្យវិច្ច័យ ក្នុងគោលបំណងផ្ទៀងផ្ទាត់ការចោទប្រកាន់ថាលោកបានទទួលវេជ្ជបញ្ជាពីចម្ងាយក្នុងរយៈពេលយូរ។ ប៉ូលិសក៏កំពុងពិនិត្យមើលឯកសារដែលប្រមូលបាន ដើម្បីសម្រេចថាតើត្រូវកោះហៅតារាចម្រៀងរូបនេះមកសួរចម្លើយឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZTA26E9TGTUAlNpPou7VR_VHQsJhwL0fjXgtAWjkje9r61lBHDRd895aO1cSKL1IBQJQXbVf_OhJsRBpfzB2DudHI5bM-Tm5n_ujOSNdF-O6sLXrx9yWx61ds55gQr1Bnp2CdxyeH3K8u5mRPeuL_KRnRkjcPEQ9vb3qwdoZnGAdvbVw_R-TyvtLAc6ui/s1440/image_2025-01-08_15-39-10.png

Psy ត្រូវបានគេសង្ស័យថាបានទទួលវេជ្ជបញ្ជាសម្រាប់ថ្នាំងងុយគេងដែលមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទពីមន្ទីរពេទ្យសាកលវិទ្យាល័យមួយក្នុងទីក្រុងសេអ៊ូលចាប់ពីឆ្នាំ ២០២២ រហូតដល់ថ្មីៗនេះដោយមិនមានការពិនិត្យសុខភាពដោយផ្ទាល់។ នេះបានចាត់ទុកថាខុសច្បាប់លុះត្រាតែលោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់ការពិគ្រោះយោបល់ពីចម្ងាយ។ ការស៊ើបអង្កេតក៏បានបង្ហាញផងដែរថាថ្នាំនេះត្រូវបានទទួលដោយអ្នកគ្រប់គ្រងរបស់លោកដែលធ្វើឱ្យករណីនេះកាន់តែធ្ងន់ធ្ងរព្រោះវាអាចរំលោភលើបទប្បញ្ញត្តិទាក់ទងនឹងការចេញវេជ្ជបញ្ជា និងការទទួលថ្នាំពេទ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilsxRcO57iLs316RPgB4AM64XP11FBX4eK0Lp3fkAZEUBZ8F13cKwJ39ObAUU9FKg7VAt9Alq1gUQgE8eJBRm85A5PiXnTWLL4Ik959ktKxP4VQ0xnDrRTkIH2xNmZniCecrJCia4631rb2YGBhv-5g1cVkQ7YDzq89yPhMNXjmHSv65QdS0fQVOfftTb1/s3294/image_2025-06-30_10-06-00.png
មន្ទីរពេទ្យបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយបញ្ជាក់ថាខ្លួនមិនអាចផ្តល់យោបល់បានទេ ខណៈពេលដែលការស៊ើបអង្កេតកំពុងបន្ត។ គ្រូពេទ្យដែលចូលរួមដែលមានឈ្មោះក្នុងករណីនេះ ត្រូវបានគេរាយការណ៍ថាបានបដិសេធការប្រព្រឹត្តខុសណាមួយ ដោយអះអាងថាការពិគ្រោះយោបល់ពីចម្ងាយនេះត្រូវបានធ្វើឡើងស្របច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6DG8Hpg3QcVV-IFawpCWTDrAKWys6Jw98o0oEhYAGcMyIrAPfa3-xH4x2yGetyYOzHArPClBY4mhKbtWrCsJDgtxeafFpTyzDmhmM6a-tGn-XJiKuS9u5deVX2Bs760LInjYHrdFL0SQ_k4G4xUZL5Pe6_Ec8t_MGkKRGWy6t81CA9cpKDnOJhupRsU0N/s1280/image_2025-06-30_10-06-02.png

នៅក្នុងការឆ្លើយតបដែលបានផ្ញើទៅកាន់ KBS ក្រុមហ៊ុនគ្រប់គ្រងរបស់ Psy បានទទួលស្គាល់ថាតារាចម្រៀងរូបនេះបានប្រើប្រាស់សេវាថែទាំសុខភាពពីចម្ងាយចាប់តាំងពីសម័យកាល COVID-19 ហើយបានបន្តធ្វើដូច្នេះដោយសារតែកាលវិភាគការងារដ៏មមាញឹករបស់គាត់។ ក្រុមហ៊ុនបានទទួលស្គាល់ថាមាន «ការធ្វេសប្រហែស» នៅក្នុងដំណើរការផ្តល់ថ្នាំ ប៉ុន្តែបានទទូចថា Psy មិនបានប្រើឈ្មោះអ្នកដទៃ មិនបានប្រើប្រាស់ថ្នាំខុស និងមិនបានប្រើប្រាស់ថ្នាំនៅខាងក្រៅកម្រិតដែលបានកំណត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXFaLYYFk6Z1qD7jxgALaDwOqpE08eBi8Rcin_sZSYHuumQ1Qa4udMfu-GjaH-P9OFYGMfAtQkYdDXn68V-50e5Izef0ka2Mbn33aNdQmX-nZcKygWx9hYtDKaf2XArlnRzidm-tNxDTOI1fS-ah-zYy41eAMjnCiJl3mPLdnr7z_TALnz7eAqRdu7gbQW/s610/image_2025-08-28_13-50-45%20(2).png

ប៉ូលិសបាននិយាយថា ពួកគេនឹងបន្តពង្រីកការស៊ើបអង្កេតដើម្បីផ្ទៀងផ្ទាត់ថាតើមានការរំលោភបំពានច្បាប់ណាមួយបានកើតឡើងដែរឬទេ រួមទាំងការទទួលថ្នាំមិនត្រឹមត្រូវ ឬការចេញវេជ្ជបញ្ជាថ្នាំមិនត្រឹមត្រូវ។ សាធារណជនកូរ៉េខាងត្បូងកំពុងតាមដានករណីនេះយ៉ាងដិតដល់ ពីព្រោះ Psy គឺជាសិល្បករម្នាក់ក្នុងចំណោមសិល្បករដែលមានឥទ្ធិពលបំផុតនៅក្នុងឧស្សាហកម្មកម្សាន្ត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgud61VGcQZB9G5cyOvvOqjE1zFnEs995Co724mmhRxrq_P3RjaA9Y_qu7-DBCCSTx4as-w9wZslnylO4sg1mkDfyXOukgI2UaOoi1WOo9Dyuq6m4gtS9I0nNeh7a5NADhvwKG0H8ldeBPAJr8bsLHBDcpNtRc8EP_6FTL44f8OBmuTwcJ58175kMCdyf1P/s987/image_2025-08-28_13-50-45%20(3).png

ជី ដេវីត ថាអ្នកជំនាន់ក្រោយត្រូវតែខ្លាំងពីព្រោះគ្មានអ្នកណាមកជួយក្រៅពីតស៊ូខ្លួនឯង

0

ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ មកទល់នឹងព្រឹកថ្ងៃទី១៣ ខែធ្នូ យោធាថៃនៅតែបន្តវាយប្រហារឈ្លានពានទឹកដីខ្មែរដោយកំរោលដោយបានប្រើទាំងកងទ័ពជើងគោក អាកាស និងជើងទឹក។ ស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិមានសង្គ្រាមហើយអន្តរជាតិមើលឃើញយ៉ាងច្បាស់ប៉ុន្តែមិនទាន់មានចំណាត់ការលើថៃ តារាចម្រៀង ជី ដេវីត ផ្តាំទៅកូនចៅជំនាន់ក្រោយត្រូវតែខ្លាំងកុំពឹងអ្នកណាទាំងអស់ក្រៅពីតស៊ូខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYcp9jtUStfMfTcZ7VMUWx1fSfFMv4ru3NE8wSUS7BelNZhdjxhRLdpKVjOhq17VTYT3Vw_RaiPAg4NZRSGqaAITkBh6hhu2Kbej6KAFrUmdzeDB29bD0Xu78YGjE-HahcMu-ILiCKnIzF7Q0TFGXWfWzsqLJGeXnP_D60SCQdQH1C8G48D_Rfu8ER0pmP/s2048/image_2025-12-13_10-44-28.png
តារាចម្រៀង ជី ដេវីត បានបង្ហោះសំណេរនៅលើគណនីផ្ទាល់ខ្លួនថា «វាជាមេរៀនពេលកូនធំឡើងកូនត្រូវខ្លាំងខ្លួនឯងកុំពឹងក្បាលអ្នកណាទាំងអស់ព្រោះនៅថ្ងៃចុងក្រោយបំផុតជៀសមិនរួចទេគេនឹងប្រមាថកូន។ មិនមែនជាសាច់គេ គេមិនដឹងឈឺទេកូន ត្រឹមតែមានបំពង់ក ដើម្បីមកពន្លឺសំឡេងឥតជាផលលំបាកសម្រាប់គេទេ កុំជឿជាក់មេឃកុំទុកចិត្តផ្កាយ កុំអង្វរគេកូនត្រូវក្រោកហើយតស៊ូដោយខ្លួនឯង ស្មារតីកម្លាំងយើង គឺយកបេះដូងនិងដំណក់ឈាមមកបង្កើត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFUqo5AzJlmGO9LYjb6RxE-Ekwg9tS1gQIOIOcYxuCySegSCG3wCqwhNGAnSzp85sTTqzvhI3Ff1Tf_wLX61CdrMOwcuPg1gXM_W0MiKKPNLObu0wN37up3Nh6UHi2D2GiphII2CZyEbSlWiz8oyB_1WzSHHWCaMggvZVFE-Agp2Xg27OHTam0k5MygrWw/s2048/image_2025-12-13_10-44-30.png

ជាមួយនឹងសារខាងលើនេះតារាចម្រៀង ជី ដេវីត ថាយើងនឹងឆ្លងផុតនូវកាលៈទេសៈដ៏អាក្រក់មួយនេះ។

គួរឱ្យដឹងថា តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានប្រមូលមូលនិធិជួយជនភៀសសឹកជាច្រើនគ្រួសារហើយអ្នកទាំងពីរសុខចិត្តលុបចោលកម្មវិធីរបស់ខ្លួនដោយបង្វែរមកជួយសង្គមជាតិវិញទាំងប្តីទាំងប្រពន្ធ។ នៅពេលចុះជួយជនភៀសសឹកឃើញទិដ្ឋភាពផ្ទាល់ភ្នែក ជី ដេវីត និង ទេព បូព្រឹក្ស អួលណែនយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqqmVnr4dNUF_v8KgTkv9PYug2M9TIAw0Ki30g99Vn3Wf3qnGUI5guh8TJjYFYLO07UpePA4fZKePrcyu-LIk__gPsQBNnTUotRlidfxEw92p73iDmxrt8AyhTOed4aUuUkexFfx2OQWoKg63HUbrZMU-pNDFkbuZTzlG1QyGeo5XwVk0qfXKXb88-O2QH/s2048/image_2025-12-13_10-44-34.png

ជម្លោះព្រំដែនរវាងខ្មែរនិងថៃ តារាចម្រៀងទាំងពីរគឺតែងតែចេញមុខជានិច្ចនិងប្រកាសធ្វើជាសត្រូវសួពូជជាមួយនឹងចោរសៀមផ្តាំតកូនតចៅ។ ទោះបីជាប្រទេសទាំងពីរវិលមកដូចមុនមិនមានជម្លោះ ជី ដេវីត និង ទេព បូព្រឹក្ស ប្រកាន់ជំហរថាមិនអាចដូចមុនវិញឡើយ៕

អនុទីន ឆ្លើយតបយ៉ាងគគ្លើ.នដាក់លោក ត្រាំ ដែលថារឿងជាន់មីនរបស់ទាហានថៃគឺជាឧបទ្ទវហេតុ

0

សម្ដីកាន់តែព្រហើ.ន! អនុទីន បានបដិសេធចំពោះការលើកឡើងរបស់លោកត្រាំថា ការជាន់មីនផ្ទុះរបស់ទាហានខ្លួនកន្លងមកមិនមែនជាឧបទ្ទវហេតុ ឬគ្រោះថ្នាក់ដោយចៃដន្យឡើយ ហើយថែមទាំងហ៊ានប្រកាសដោយបើកចំហរថា ថៃនឹងបន្តធ្វើការឈ្លានពានលើកម្ពុជារហូតដល់ថៃមានអារម្មណ៍ថាសុវត្ថិភាព និងលែងមានការគំរា.មកំហែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheYy93IECvXpOtNSQhxIeezNFFYETTI4q9JdgmRekvpK-y5cKeweWvUCNDaQT6qbP2DF2GVNaf0Z2swdkkelW7hIFIxz-iCkXpXn5agoTll7nXnCDVSsanCZOjuyqTXbLr6JmK4BqRMEyCIW-954tg58yM0MMojBY0spJ9czG9SeJkOmPBIoZtICglZhn3/s1280/photo_2025-12-13_11-31-09%20(4).jpg

យោងតាមសំណេររបស់លោក ដូណាល់ត្រាំ នៅថ្ងៃសៅរិ៍ទី១៣ ខែធ្នូ ឆ្នាំ២០២៥ លោកបានលើកឡើងពីការឯកភាពគ្នារវាងកម្ពុជា និង ថៃ ក្នុងការបញ្ចប់សង្រ្គា.មនិងវិលត្រឡប់ទៅរកសន្តិភាព។ ក្នុងនោះ លោកបានឆ្លៀតបន្ថែមឃ្លាមួយដែលមានអត្ថន័យថា «យោធាថៃស្លា.ប់ និងរងរបួសជាច្រើន ដោយសារការជាន់មីន គឺជាឧបទ្ទវហេតុ ប៉ុន្ដែថៃបានវាយប្រហារលើកម្ពុជាយ៉ាងខ្លាំងក្លា។» ក្នុងន័យនេះ លោកត្រាំហាក់ចង់សំដៅដោយប្រយោលថា ប្រទេសថៃបានយកបញ្ហាជាន់មីនរបស់ទាហានខ្លួន មកសំអាងជាហេតុផលវា.យប្រហា.រលើកម្ពុជា ទាំងដែលជាក់ស្ដែងវាគឺជាគ្រោះថ្នាក់ចៃដន្យប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifs7cr69AJLmaAdGzAlDV2mJMwtHh-VFjMA59_XGFb8XjEjJ12Go3WKy3g-z8Bi11381tWhCCJzv7pXIaX_6jWA0n7j1pa9EuCYk_6D-Pbmklzde7jMMrR3EvF5N6Tefvs1HcEESwM1Fq3CfPj7zK0GHXZKc2aovV4lj2mrDse16UkWxl_z90bc2p0ThyV/s1280/photo_2025-12-13_11-31-09%20(2).jpg

ការលើកឡើងខាងលើនេះ បានជំរុញឲ្យលោក អនុទីន កើតការមិនសុខចិត្តជាខ្លាំង ក៏ចេញមកតវ៉ាជាមួយលោកដូណាល់ត្រាំវិញថា «វាមិនមែនឧប្បត្តិហេតុទេ។ ថៃ នឹងបន្តវាយប្រហារកម្ពុជា រហូតដល់ពេលយើងមានអារម្មណ៍ថា កម្ពុជា គ្មានសមត្ថភាពគំរាមកំហែងទឹកដី និងប្រជាជនយើង។ ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា សកម្មភាពប្រហារព្រឹកនេះ គឺច្បាស់ហើយ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4ePUrixT5x8TU790-Xki2jCY2YgMO17Rt7IwnouzD8_xZ-cl290hXGj4WroT_AHqk3iF5XP3jXLSyxV0Dj1-bDrJu147WfE2S2APDgoZxtHqp_sIxcw_WtMq8t9UIzxXEFEQY8_nwq9JZI5Vkw1mhmHZZVGJnHzagOUxDZfwiwz0J8eL8RIRG0qyoe_xx/s1280/photo_2025-12-13_11-31-09%20(3).jpg

គួរបញ្ជាក់ថា ពាក្យសម្ដីដ៏ព្រហើ.នដែលហ៊ាននិយាយចេញមកទាំងបំពានការពិតរបស់ អនុទីន ដូចខាងលើនេះ ធ្វើឡើងក្រោយការប្រកាសរបស់លោក ដូណាល់ ត្រាំ ថា ប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាព និងបន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU2cP-dD3KEH8Z_AIcoFwUyKVz1jnaU4uv6jyohyphenhyphenqAtEFsrSlzbqi9l7PX2UJSgeG8kwL4JT5nS7VJR8-LEhRnaw0tNgVwKPFP3ZFfxxx-fFCxj_8pKRheAiW_NSJQDG7TMJdAYW_G9pOlL2by2nc-FlqJzvLaYcP9J45fXUnoeyDBabiJ3NjApPD6lZcP/s1280/photo_2025-12-13_11-31-09%20(5).jpg

យ៉ាងណាក៏ដោយ ទាំងនេះគឺជាការអះអាងរបស់អានុទីនតែម្ខាង ដោយពុំមានមូលដ្ឋានពិតប្រាកដមកបញ្ជាក់នោះឡើយ។ ជាមួយគ្នានេះផងដែរ បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីជំហររបស់កម្ពុជាទៅកាន់ទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេសុី លោក អាន់វ៉ា អុីប្រាហុីមថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYl2qQHPAmnTsE9OKGWlF-aWnu_6CJTNMhvZnhkqvVjnJ90ivd0PTVVtAtf70EBO-oiGZEI12eFbMlnvkAorJKjujOXjmSdfDJukMVoDs-yUs5M_ReFZ0sWzqKj8H8naorXHYGnABpShE56u5GLwIsEwv3jsESFcEcOMAf1TGFqARPxsH79KhFjNWsrQMO/s686/photo_2025-12-13_11-31-09.jpg

ចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាលឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរ សម្ដេចធិបតីបានផ្តល់យោបល់ថា កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន៕

វណ្ណដា ដាក់ចុកៗថាថៃជាចោ.រតជំនាន់ជាប្រទេសកំប្លែងនៅអាស៊ី

0

ខាំមាត់សង្កត់ចិត្តអស់រយៈពេលជាច្រើនថ្ងៃពេលនេះតារារ៉េប វណ្ណដា បានចេញចម្រៀង Diss Track ទាំងព្រឹកព្រលឹមទៅកាន់ថៃដោយបានហៅថាជាចោរតជំនាន់ ដើម្បីតែអំណាចធ្វើបាបជនស្លូតត្រង់ ជាទមិឡ មានសាសនាតែធ្វើដូចឡប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqobuulVSGgqCZ8w1wA7bQKW5FutLpgZHvT0QF8BehUDu0f8QQVYUyEEVHdzei1kKDD9av8gd-AtCjuZMuHtLtzAJzM3zauQu2zaKfURmkzO29xgSoRppAx6B9HB9lxljroj5ZlJWnSK4ZedeaWRkrOtDMAPihlCS5exZMZSCpU2nsDe8OyUXce6ZVTbkS/s1899/image_2025-10-10_15-11-46.png

ប្រជាជនស្លូតត្រង់ជាច្រើននាក់នៅខេត្តកោះកុងត្រូវនាំគ្នារត់ភៀសខ្លួននៅម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ នេះក្រោយយោធាថៃបានបាញ់ចូលតំបន់កោះយ៉ នៅភូមិសាស្ត្រខេត្តកោះកុង។ ក្រោយផ្ទុះអាវុធលោកជំទាវ ឈី វ៉ា អភិបាលថ្មីខេត្តកោះកុងបានណែនាំឱ្យប្រជាពលរដ្ឋជម្លៀសខ្លួនទៅកាន់ទីតាំងសុវត្ថិភាពនៅស្រុកកោះកុង បូទុមសាគរ និងស្រុកស្រែអំបិល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmGRqIv3Y_CLt216YZLMVfdAVl_u25-tv20dCkrG8iGK2wJf9vUp7B4KyGKABHHP9F2eVnvDN6GCY9QHDgX37DJPNmnYIVs45EetTa787zYZ4QK0rUXxRmmPsm7P9fgvegV4Q9rdoP2B1lk4IUwznLxmDFOrVNa5PqKNNaUAC809RhnZP-TFx3MawwsRIg/s2048/image_2025-08-04_11-29-11.png

ការរំលោភបំពានមិនឈប់មិនឈររបស់ថៃបានធ្វើឱ្យតារារ៉េប វណ្ណដា បានទម្លាក់ចម្រៀង Diss Track ទៅកាន់ប្រទេសសៀមទាំងព្រឹកព្រលឹមអមជាមួយរូបភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅខេត្តកោះកុងរត់ភៀសខ្លួន។ ក្នុងចម្រៀងនេះ វណ្ណដា បានច្រៀងសំឡេងមុតៗថាខ្មែរថែដីខ្មែរអត់ត្រូវការឱ្យនរណាមកថែជំនួស ហើយពួកចោរឈ្លានពានបើមិនងាប់ក៏អាចរងរបួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtmqLon1Aoz5YZNCCsd4-yuVOnAlSpn8wAHVgRp_Of4j1oy9oWCrJoR4GRJSwVebgIC-7aKXjwU9M2ySFCrA1j_yDf7jXaZ8FtKaJUIHo9tIplAZJJeAFtcYdYD85FLWUlXF6aI2JFy2wWZNRnooPt6zGUC7I_u3GrU9vWfDs33lavjPl8D-E-qXNOgKAK/s2048/image_2025-08-04_11-29-09.png

តារារ៉េប វណ្ណដា បានហៅប្រទេសសៀមជាចោរតជំនាន់ស្រែកឃ្លាននិងភ្លើងសង្គ្រាមដើម្បីតែអំណាច។ លើសពីនេះទៅទៀត វណ្ណដា ថាថៃសុទ្ធតែជាពួកទមិឡបាញ់ជនស៊ីវិលជាចរិតថៃធ្វើបាបចាស់ៗ មានអំណាចលើទាហានហើយលេងល្ខោនឱ្យគេមើល។ បទដ៏មុតស្រួលពុំទាន់មានចំណងជើងនេះ វណ្ណដា បាននិយាយថាថៃជាពួកមានល្បិចសុទ្ធតែជាក្រពើ ជាប្រទេសកំប្លែងនៅអាស៊ី។ ពួកចោរដែលឈ្លានពានទឹកដីកម្ពុជា វណ្ណដា ក៏បានលើកឡើងពីទាហានថៃដែលស្លាប់នៅលើទឹកដីខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinYiyhuDj6BPMxhJin49hQAn_RCcegtJnqkEyppfYCxK_WxJ4loxlytvWrBQj4Tp7ianRXrsHnVzA5lXFC7P0x81yafZijQy50FC54Hs-lIE8rUiqj93MXnYT9FKdeQ9olqltyScY0u_G0Fa34eDn0QKacVGk4J2ZkdhzoKYfRZaValHOICtflLUExkUHN/s2048/image_2025-07-29_11-17-35.png

ជាមួយនឹងសំឡេងម៉ាត់ៗរៀបរាប់ពីសន្តានរបស់សៀមជាចោរតជំនាន់នេះ វណ្ណដា ក៏បានជំរុញឱ្យខ្មែរសាមគ្គីគ្នា ហើយលោកមានឈាមជ័រជាខ្មែរ ថែដូនតាដល់ទីបញ្ចប់ ខណៈ តារារ៉េបរូបនេះថាថៃមានសាសនាដែរតែធ្វើខ្លួនដូចឡប់៕

កម្ពុជា ស្នើឲ្យអាមេរិក និង ម៉ាឡេសុី បង្ហាញរូបភាពពីផ្កាយរណបដើម្បីផ្ទៀងផ្ទាត់ថាភាគីណាជាអ្នកបា.ញ់មុន

0

រាជធានីភ្នំពេញ៖ ក្រោយបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឲ្យមេដឹកនាំទាំងពីរ ទាញយកព័ត៌មានក៏ដូចជារូបភាពពីផ្កាយរណប ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។ នេះបើតាមប្រសាសន៍របស់សម្ដេចធិបតីនៅលើទំព័រហ្វេសប៊ុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkiluNGypU8g8rZjnV30sN0sIIJk9AQsqhx5ybmZs6RC_3S5TF86YvULpRpKFqpsWMEuYpO9C4OagUTulGRK7vXtvaMKMlbo6GPTl8Fo6xJacK1J4WJctaax_GALQP-0HxyL10UKi03SnaP7lqn5xQ4ywzkS6sD-ONG0GxQLaTJwrkxxtvlk_GgflhFYVV/s1242/photo_2025-12-13_09-01-04.jpg
នាព្រឹកថ្ងៃសៅរិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេសារបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ ខ្ញុំបានពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ និងកាលពីយប់មិញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជាមួយ ឯកឧត្ដម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធីអោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយអោយភាគីទាំងពីរវិលត្រលប់ទៅរកការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht0xqK4dBvwecjVUbMN7K4bB6IqnkfxhjFnnlEiIrebP70nbRC0Jr7r-KMsA4Oj1lO1nrdLGr9DIUtXPFrTtGEuQ0C47sRhazsk6IJBbLUKO0N916PXdhp_K-LdOe9FX4vesBR_By5_GBAIMemDwqdrs5OQOFQC4-W_QEoHKRTHI0K86t4j5YO1qlu3JKB/s1250/photo_2025-12-13_09-01-05.jpg

ក្នុងឱកាសនោះ សម្ដេចបានថ្លែងអំណរគុណឯកឧត្ដមទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សំដៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ និងបង្ហាញពីជំហររបស់កម្ពុជាថា តែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration) ជានិច្ច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjap0QqbZRJITPTwWHpvdUWdSIZrX-RMCfQzdOiyAlwvLrnxTfojLmjt68xJH8nsCeIEkQeym66yaLMsaJilL20nhJ9zzAbyRG_62qHY2cHwMkh0TOvcf18omQO9pQ8y_o9_azNUliIZzv6Mi8Z_drEv33jRryERCICEVRYWG6-uD5bALzRUjoAai6rm3JS/s725/photo_2025-12-13_09-01-05%20(2).jpg

ចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាលឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរ សម្ដេចធិបតីបានផ្តល់យោបល់ថា កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ1uDhYgOnGpUSQLL_mcowI2woan5wvxXmY_Q8gLiE3H16-Bw21Wr8a2F5pFeAv_6N6qJbncZx0-Q8wx1D5_8hhlbZ-VrsQ98q5ZSL6gjrywyI-JBbDw3B_zeRVZXyJuToyFIAG50q_FUFEMl2lrYq-B6DyLcOeKj6YOxq6SiadR_gD5gQaJaculKAQU3J/s970/photo_2025-12-13_09-01-05%20(3).jpg

លោកបានគូសបញ្ជាក់ថា វិធីសាស្រ្តនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ។ កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMEzQnqBhxoPqQZypsbCvDctLuRa-wtiqazpRdTTmgjyZZoFxCe6sT1cIaPfPwSvnBOzLdwPKAE8fPUXGWx60Q3aa2PWjs2CXR01r0gDFjo3u55vCmJz_-zkVmUYd68WhxtrHF7DXeMdyaP1STWGdbNG_UchxlOVGhFcZiBC-0Nb6gCxrficu3hwuEogX8/s1280/photo_2025-12-13_09-01-06.jpg

គួរជម្រាបថា បន្ទាប់ពីបានសន្ទនាគ្នាតាមទូរស័ព្ទរួចរាល់ លោកដូ ណាល់ត្រាំ បានជំរុញឲ្យប្រទេសកម្ពុជា និងថៃ បញ្ឈប់ការបាញ់គ្នានៅល្ងាចនេះ ម៉ោងនៅអាមេរិក ត្រូវនឹងព្រឹកថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ម៉ោងនៅកម្ពុជា។ តែទោះជាយ៉ាងណាក៏ដោយ ភាគីថៃនៅតែប្រកាន់ជំហរចចេសមិនព្រមបញ្ចប់ការបង្ហូរឈា.មជាដាច់ខាត ដោយនាព្រឹកថ្ងៃទី១៣ មុននេះបន្តិច ពួកគេបានប្រើប្រាស់យន្តហោះ F16 មកទម្លាក់គ្រាប់បែ.កនៅស្ពានមេទឹក ខេត្តពោធិ៍សាត់ បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕

ប្ល.ន់មិនបាន ថៃបំផ្លា.ញ ប្រាសាទព្រះវិហារ ដោយប្រើគ្រាប់បែកចង្កោមស្រោចលើប្រាសាទ មិនខ្លាចបាបកម្ម

0

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៥:៤៥នាទី កងទ័ងឈ្លានពានថៃ កាន់តែសាហាវព្រៃផ្សៃ ដោយបានបាញ់កាំភ្លើងធំ និងគ្រាប់បែកចង្កោមនៅប្រាសាទព្រះវិហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLFgWn5vWhqZT_T07r6wOWbHm_8wf8YbuwAYcT9-Qsdm3F3FK63FQTPZGRPL0mA5kGITJBpXoxGJV8Tv52ojSTMXwKKA-IV7xSXxYJ-V-njpU7r8JqjXK3YrTFoAztGLKTwwT7eq4TSInu2WRzLGrEGUv1XAXLLz1hPil6DZwUNTBays5CBP2yh73Uefo-/s976/image_2025-12-13_09-35-07%20(4).png

ចាប់តាំងពីសង្គ្រាមផ្ទុះជាលើកទី២ ក្នុងរយៈពេល៦ថ្ងៃកន្លងទៅ គ្មានសេចក្តីរាយការណ៍ថាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមមោះទេ ទើបតែថ្ងៃនេះប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwG0I7xLThIYDoCrRU7QJU4XY7u4K0Q5DbE3sT6GmUNaWPPOerBGCedM2N8EB8oUvZfTk4ZK3Uin99TIUVZo5m6dwmEOTvLkxv_hAQyrMN75OrGL8GGajKHaUs9oxNzBLXuuKba84cs4IUcL-ZoQKWO3RW8wi4uINjYacCyDe1l_ydBMM3HJVex5NFC0rW/s1280/image_2025-12-13_09-35-07%20(5).png

គ្រាប់បែកចង្កោម ជាប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះ ឬបាញ់ចេញពីកាំភ្លេីងធំ ដែលផ្ទុកគ្រាប់បែកឬគ្រាប់មីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmxrrKOaP2FCjL9CPATDoToJD5nejwOiWs_h3oWKwYqa3xqu8v-6GFCO2njM8ktmDVVzoRznRDAkVHRurodCHbvzDAKbiAgshfgvqJtylF-mYTd3OId3HPwuuNGIFfbGX3Uawut8ySaMZVp6i69u4JxuDLR6ox7CpwwOIFm1i7ch_o09X76Esze_DLkTa_/s940/image_2025-12-13_09-35-06.png

គ្រាប់នេះ ត្រូវបានបង្កើតដើម្បីកម្ទេចរថក្រោះ និងលើគោលដៅជាច្រើនក្នុងពេលតែមួយ។ វាមានឥទ្ធពលខ្លាំង ពេលផ្ទុះវា នឹងបែកតូចៗរប៉ាត់រប៉ាយលើទំហំផ្ទៃដីដ៏ធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu3pI9kzpKDA2bqAnLKz2_PovBObAXx_ZXFCknW7eUqRvqGxnekgcJx1wutrIFt6KmZSIjCXQvnB_KktC5ZuFboZyBMxioU81mjUdbAzAc1EML4VCh3vfRpd6BgpMTrdMae5Hox82kmde4_rQ9nKt1C9pW9K3iHXQnvNReCXYsaqsVb23Ifi3jUVIGLRW_/s1200/image_2025-12-13_09-35-07%20(2).png

គួរបញ្ជាក់ថា ការប្រើប្រាស់គ្រាប់បែកចង្កោម ប្រឆាំងនឹងជនស៊ីវិលជារឿងខុសច្បាប់ ដែលអន្តរជាតិតចាត់ទុកជា”ឧក្រិដ្ឋកម្មសង្រ្គាម”៕

“ស្ពានមេទឹក” ត្រូវបានបំផ្លាញដោយកងទ័ពថៃឈ្លានពានមកកម្ពុជា ក្រោមហេតុផលមិនអាចទទួលយកបាន

0

នៅព្រឹកថ្ងៃទី១៣​ខែធ្នូ ឆ្នាំ២០២៥នេះ យន្តហោះចម្បាំងថៃ F16 បានទម្លាក់គ្រាប់បំបែកកម្ទេចស្ពានមេទឹក ដែលស្ថិតក្នុងឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMghZMshm8QIx5G_0SjTy8YNiIfKiZG6O0n-Yo8zn5bWL2z8ce7FWJPRIy71B3c_YmPuIgmNVG3hrW-LH6re_-fZyP7miRcNbvOuDqZXUQOMkz29IgNLefQBoNTUYtXjsTCNvasXfx86x1sglc2bcfVFccHVdAl3kNd6cuLzD9yJKCofld27Uzilyaykxj/s1280/image_2025-12-13_09-25-51.png

ស្ពានជ័យជំនះឬស្ពានមេទឹក ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1ieEtyHyeIfhiES6oHib25ZrOF_PTvm4qUV8Ae4zYZ8JPPyPV0fvImapazTVc9MH13fH3YjTNrANrFBFACYBaKSe13zozRRE8CoHTFRnRwxHTNTdEoYX4ZwOiTgpwBdxAjOqSEWalMRm4Z2wn3acgRB9TPV0tcXck31LagJJma4-D06sgPO2dA_dab4iK/s2048/image_2025-12-13_09-25-48.png

ស្ពាននេះ ចែកចេញជា៨ប្រឡោះ ដែលប្រឡោះនីមួយៗមានប្រវែង២០ម៉ែត្រ ស្ថាបនារួចក្នុងឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid6yGTGx5oAHq9izfcXa_N9JlNVzG8EDao4rzA5SRr_VE20xOCXixc3dhOTU3RVlhz2J0iRNb0atXIZ5p5VFafxOXpXTDy_d2yDSw9W-fGTixWD21oaop9fpLfKBfLkZS97RJudzkipdCsTb4mFgVj8PUcZiFhCBHBTy7tN7uSTgpMWy-qBuUVda_VqdeJ/s2048/image_2025-12-13_09-25-47.png

ស្ពានមេទឹក មានចំងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រគិតតាមចំងាយផ្លួវបត់បែន និងប្រហែល៥គីឡូម៉ែត្រជាចំងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgADEyR7n8W2fHFq2A0Tfg5H_umIhR3djXrirKVcUzxLDHX0gmcqgHrwdJ37HB27MCsPeEgFCPIcGXlIrZtRHl1-NYG0cchrm165n46Z-5eLBZVUv8UdzmE7eJEyFOkJRQnpfN7NEikUToCes2tHR6fcfjsbmG14bAxNe0dRWhWYolR7uADZpJJXizgcRw5/s1500/image_2025-12-13_09-25-45.png

ក្រោយរងការកម្ទេចពីយោធាថៃ ក្រសួងសាធារណៈការត្រៀមខ្លួនរួចរាល់ រងចាំតែភ្លើងខៀវពីសមរភូមិមុខប៉ុណ្ណោះ ដើម្បីស្តារស្ពានមេទឹកឡើងវិញ៕