ខាំមាត់សង្កត់ចិត្តអស់រយៈពេលជាច្រើនថ្ងៃពេលនេះតារារ៉េប វណ្ណដា បានចេញចម្រៀង Diss Track ទាំងព្រឹកព្រលឹមទៅកាន់ថៃដោយបានហៅថាជាចោរតជំនាន់ ដើម្បីតែអំណាចធ្វើបាបជនស្លូតត្រង់ ជាទមិឡ មានសាសនាតែធ្វើដូចឡប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqobuulVSGgqCZ8w1wA7bQKW5FutLpgZHvT0QF8BehUDu0f8QQVYUyEEVHdzei1kKDD9av8gd-AtCjuZMuHtLtzAJzM3zauQu2zaKfURmkzO29xgSoRppAx6B9HB9lxljroj5ZlJWnSK4ZedeaWRkrOtDMAPihlCS5exZMZSCpU2nsDe8OyUXce6ZVTbkS/s1899/image_2025-10-10_15-11-46.png

ប្រជាជនស្លូតត្រង់ជាច្រើននាក់នៅខេត្តកោះកុងត្រូវនាំគ្នារត់ភៀសខ្លួននៅម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ នេះក្រោយយោធាថៃបានបាញ់ចូលតំបន់កោះយ៉ នៅភូមិសាស្ត្រខេត្តកោះកុង។ ក្រោយផ្ទុះអាវុធលោកជំទាវ ឈី វ៉ា អភិបាលថ្មីខេត្តកោះកុងបានណែនាំឱ្យប្រជាពលរដ្ឋជម្លៀសខ្លួនទៅកាន់ទីតាំងសុវត្ថិភាពនៅស្រុកកោះកុង បូទុមសាគរ និងស្រុកស្រែអំបិល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmGRqIv3Y_CLt216YZLMVfdAVl_u25-tv20dCkrG8iGK2wJf9vUp7B4KyGKABHHP9F2eVnvDN6GCY9QHDgX37DJPNmnYIVs45EetTa787zYZ4QK0rUXxRmmPsm7P9fgvegV4Q9rdoP2B1lk4IUwznLxmDFOrVNa5PqKNNaUAC809RhnZP-TFx3MawwsRIg/s2048/image_2025-08-04_11-29-11.png

ការរំលោភបំពានមិនឈប់មិនឈររបស់ថៃបានធ្វើឱ្យតារារ៉េប វណ្ណដា បានទម្លាក់ចម្រៀង Diss Track ទៅកាន់ប្រទេសសៀមទាំងព្រឹកព្រលឹមអមជាមួយរូបភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅខេត្តកោះកុងរត់ភៀសខ្លួន។ ក្នុងចម្រៀងនេះ វណ្ណដា បានច្រៀងសំឡេងមុតៗថាខ្មែរថែដីខ្មែរអត់ត្រូវការឱ្យនរណាមកថែជំនួស ហើយពួកចោរឈ្លានពានបើមិនងាប់ក៏អាចរងរបួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtmqLon1Aoz5YZNCCsd4-yuVOnAlSpn8wAHVgRp_Of4j1oy9oWCrJoR4GRJSwVebgIC-7aKXjwU9M2ySFCrA1j_yDf7jXaZ8FtKaJUIHo9tIplAZJJeAFtcYdYD85FLWUlXF6aI2JFy2wWZNRnooPt6zGUC7I_u3GrU9vWfDs33lavjPl8D-E-qXNOgKAK/s2048/image_2025-08-04_11-29-09.png

តារារ៉េប វណ្ណដា បានហៅប្រទេសសៀមជាចោរតជំនាន់ស្រែកឃ្លាននិងភ្លើងសង្គ្រាមដើម្បីតែអំណាច។ លើសពីនេះទៅទៀត វណ្ណដា ថាថៃសុទ្ធតែជាពួកទមិឡបាញ់ជនស៊ីវិលជាចរិតថៃធ្វើបាបចាស់ៗ មានអំណាចលើទាហានហើយលេងល្ខោនឱ្យគេមើល។ បទដ៏មុតស្រួលពុំទាន់មានចំណងជើងនេះ វណ្ណដា បាននិយាយថាថៃជាពួកមានល្បិចសុទ្ធតែជាក្រពើ ជាប្រទេសកំប្លែងនៅអាស៊ី។ ពួកចោរដែលឈ្លានពានទឹកដីកម្ពុជា វណ្ណដា ក៏បានលើកឡើងពីទាហានថៃដែលស្លាប់នៅលើទឹកដីខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinYiyhuDj6BPMxhJin49hQAn_RCcegtJnqkEyppfYCxK_WxJ4loxlytvWrBQj4Tp7ianRXrsHnVzA5lXFC7P0x81yafZijQy50FC54Hs-lIE8rUiqj93MXnYT9FKdeQ9olqltyScY0u_G0Fa34eDn0QKacVGk4J2ZkdhzoKYfRZaValHOICtflLUExkUHN/s2048/image_2025-07-29_11-17-35.png

ជាមួយនឹងសំឡេងម៉ាត់ៗរៀបរាប់ពីសន្តានរបស់សៀមជាចោរតជំនាន់នេះ វណ្ណដា ក៏បានជំរុញឱ្យខ្មែរសាមគ្គីគ្នា ហើយលោកមានឈាមជ័រជាខ្មែរ ថែដូនតាដល់ទីបញ្ចប់ ខណៈ តារារ៉េបរូបនេះថាថៃមានសាសនាដែរតែធ្វើខ្លួនដូចឡប់៕