នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៥:៤៥នាទី កងទ័ងឈ្លានពានថៃ កាន់តែសាហាវព្រៃផ្សៃ ដោយបានបាញ់កាំភ្លើងធំ និងគ្រាប់បែកចង្កោមនៅប្រាសាទព្រះវិហារ។.png)
ចាប់តាំងពីសង្គ្រាមផ្ទុះជាលើកទី២ ក្នុងរយៈពេល៦ថ្ងៃកន្លងទៅ គ្មានសេចក្តីរាយការណ៍ថាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមមោះទេ ទើបតែថ្ងៃនេះប៉ុណ្ណោះ។.png)
គ្រាប់បែកចង្កោម ជាប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះ ឬបាញ់ចេញពីកាំភ្លេីងធំ ដែលផ្ទុកគ្រាប់បែកឬគ្រាប់មីន។
គ្រាប់នេះ ត្រូវបានបង្កើតដើម្បីកម្ទេចរថក្រោះ និងលើគោលដៅជាច្រើនក្នុងពេលតែមួយ។ វាមានឥទ្ធពលខ្លាំង ពេលផ្ទុះវា នឹងបែកតូចៗរប៉ាត់រប៉ាយលើទំហំផ្ទៃដីដ៏ធំ។.png)
គួរបញ្ជាក់ថា ការប្រើប្រាស់គ្រាប់បែកចង្កោម ប្រឆាំងនឹងជនស៊ីវិលជារឿងខុសច្បាប់ ដែលអន្តរជាតិតចាត់ទុកជា”ឧក្រិដ្ឋកម្មសង្រ្គាម”៕










