ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ មកទល់នឹងព្រឹកថ្ងៃទី១៣ ខែធ្នូ យោធាថៃនៅតែបន្តវាយប្រហារឈ្លានពានទឹកដីខ្មែរដោយកំរោលដោយបានប្រើទាំងកងទ័ពជើងគោក អាកាស និងជើងទឹក។ ស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិមានសង្គ្រាមហើយអន្តរជាតិមើលឃើញយ៉ាងច្បាស់ប៉ុន្តែមិនទាន់មានចំណាត់ការលើថៃ តារាចម្រៀង ជី ដេវីត ផ្តាំទៅកូនចៅជំនាន់ក្រោយត្រូវតែខ្លាំងកុំពឹងអ្នកណាទាំងអស់ក្រៅពីតស៊ូខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYcp9jtUStfMfTcZ7VMUWx1fSfFMv4ru3NE8wSUS7BelNZhdjxhRLdpKVjOhq17VTYT3Vw_RaiPAg4NZRSGqaAITkBh6hhu2Kbej6KAFrUmdzeDB29bD0Xu78YGjE-HahcMu-ILiCKnIzF7Q0TFGXWfWzsqLJGeXnP_D60SCQdQH1C8G48D_Rfu8ER0pmP/s2048/image_2025-12-13_10-44-28.png
តារាចម្រៀង ជី ដេវីត បានបង្ហោះសំណេរនៅលើគណនីផ្ទាល់ខ្លួនថា «វាជាមេរៀនពេលកូនធំឡើងកូនត្រូវខ្លាំងខ្លួនឯងកុំពឹងក្បាលអ្នកណាទាំងអស់ព្រោះនៅថ្ងៃចុងក្រោយបំផុតជៀសមិនរួចទេគេនឹងប្រមាថកូន។ មិនមែនជាសាច់គេ គេមិនដឹងឈឺទេកូន ត្រឹមតែមានបំពង់ក ដើម្បីមកពន្លឺសំឡេងឥតជាផលលំបាកសម្រាប់គេទេ កុំជឿជាក់មេឃកុំទុកចិត្តផ្កាយ កុំអង្វរគេកូនត្រូវក្រោកហើយតស៊ូដោយខ្លួនឯង ស្មារតីកម្លាំងយើង គឺយកបេះដូងនិងដំណក់ឈាមមកបង្កើត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFUqo5AzJlmGO9LYjb6RxE-Ekwg9tS1gQIOIOcYxuCySegSCG3wCqwhNGAnSzp85sTTqzvhI3Ff1Tf_wLX61CdrMOwcuPg1gXM_W0MiKKPNLObu0wN37up3Nh6UHi2D2GiphII2CZyEbSlWiz8oyB_1WzSHHWCaMggvZVFE-Agp2Xg27OHTam0k5MygrWw/s2048/image_2025-12-13_10-44-30.png

ជាមួយនឹងសារខាងលើនេះតារាចម្រៀង ជី ដេវីត ថាយើងនឹងឆ្លងផុតនូវកាលៈទេសៈដ៏អាក្រក់មួយនេះ។

គួរឱ្យដឹងថា តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានប្រមូលមូលនិធិជួយជនភៀសសឹកជាច្រើនគ្រួសារហើយអ្នកទាំងពីរសុខចិត្តលុបចោលកម្មវិធីរបស់ខ្លួនដោយបង្វែរមកជួយសង្គមជាតិវិញទាំងប្តីទាំងប្រពន្ធ។ នៅពេលចុះជួយជនភៀសសឹកឃើញទិដ្ឋភាពផ្ទាល់ភ្នែក ជី ដេវីត និង ទេព បូព្រឹក្ស អួលណែនយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqqmVnr4dNUF_v8KgTkv9PYug2M9TIAw0Ki30g99Vn3Wf3qnGUI5guh8TJjYFYLO07UpePA4fZKePrcyu-LIk__gPsQBNnTUotRlidfxEw92p73iDmxrt8AyhTOed4aUuUkexFfx2OQWoKg63HUbrZMU-pNDFkbuZTzlG1QyGeo5XwVk0qfXKXb88-O2QH/s2048/image_2025-12-13_10-44-34.png

ជម្លោះព្រំដែនរវាងខ្មែរនិងថៃ តារាចម្រៀងទាំងពីរគឺតែងតែចេញមុខជានិច្ចនិងប្រកាសធ្វើជាសត្រូវសួពូជជាមួយនឹងចោរសៀមផ្តាំតកូនតចៅ។ ទោះបីជាប្រទេសទាំងពីរវិលមកដូចមុនមិនមានជម្លោះ ជី ដេវីត និង ទេព បូព្រឹក្ស ប្រកាន់ជំហរថាមិនអាចដូចមុនវិញឡើយ៕