រាជធានីភ្នំពេញ៖ ក្រោយបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឲ្យមេដឹកនាំទាំងពីរ ទាញយកព័ត៌មានក៏ដូចជារូបភាពពីផ្កាយរណប ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។ នេះបើតាមប្រសាសន៍របស់សម្ដេចធិបតីនៅលើទំព័រហ្វេសប៊ុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkiluNGypU8g8rZjnV30sN0sIIJk9AQsqhx5ybmZs6RC_3S5TF86YvULpRpKFqpsWMEuYpO9C4OagUTulGRK7vXtvaMKMlbo6GPTl8Fo6xJacK1J4WJctaax_GALQP-0HxyL10UKi03SnaP7lqn5xQ4ywzkS6sD-ONG0GxQLaTJwrkxxtvlk_GgflhFYVV/s1242/photo_2025-12-13_09-01-04.jpg
នាព្រឹកថ្ងៃសៅរិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេសារបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ ខ្ញុំបានពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ និងកាលពីយប់មិញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជាមួយ ឯកឧត្ដម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធីអោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយអោយភាគីទាំងពីរវិលត្រលប់ទៅរកការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht0xqK4dBvwecjVUbMN7K4bB6IqnkfxhjFnnlEiIrebP70nbRC0Jr7r-KMsA4Oj1lO1nrdLGr9DIUtXPFrTtGEuQ0C47sRhazsk6IJBbLUKO0N916PXdhp_K-LdOe9FX4vesBR_By5_GBAIMemDwqdrs5OQOFQC4-W_QEoHKRTHI0K86t4j5YO1qlu3JKB/s1250/photo_2025-12-13_09-01-05.jpg

ក្នុងឱកាសនោះ សម្ដេចបានថ្លែងអំណរគុណឯកឧត្ដមទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សំដៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ និងបង្ហាញពីជំហររបស់កម្ពុជាថា តែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration) ជានិច្ច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjap0QqbZRJITPTwWHpvdUWdSIZrX-RMCfQzdOiyAlwvLrnxTfojLmjt68xJH8nsCeIEkQeym66yaLMsaJilL20nhJ9zzAbyRG_62qHY2cHwMkh0TOvcf18omQO9pQ8y_o9_azNUliIZzv6Mi8Z_drEv33jRryERCICEVRYWG6-uD5bALzRUjoAai6rm3JS/s725/photo_2025-12-13_09-01-05%20(2).jpg

ចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាលឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរ សម្ដេចធិបតីបានផ្តល់យោបល់ថា កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ1uDhYgOnGpUSQLL_mcowI2woan5wvxXmY_Q8gLiE3H16-Bw21Wr8a2F5pFeAv_6N6qJbncZx0-Q8wx1D5_8hhlbZ-VrsQ98q5ZSL6gjrywyI-JBbDw3B_zeRVZXyJuToyFIAG50q_FUFEMl2lrYq-B6DyLcOeKj6YOxq6SiadR_gD5gQaJaculKAQU3J/s970/photo_2025-12-13_09-01-05%20(3).jpg

លោកបានគូសបញ្ជាក់ថា វិធីសាស្រ្តនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ។ កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMEzQnqBhxoPqQZypsbCvDctLuRa-wtiqazpRdTTmgjyZZoFxCe6sT1cIaPfPwSvnBOzLdwPKAE8fPUXGWx60Q3aa2PWjs2CXR01r0gDFjo3u55vCmJz_-zkVmUYd68WhxtrHF7DXeMdyaP1STWGdbNG_UchxlOVGhFcZiBC-0Nb6gCxrficu3hwuEogX8/s1280/photo_2025-12-13_09-01-06.jpg

គួរជម្រាបថា បន្ទាប់ពីបានសន្ទនាគ្នាតាមទូរស័ព្ទរួចរាល់ លោកដូ ណាល់ត្រាំ បានជំរុញឲ្យប្រទេសកម្ពុជា និងថៃ បញ្ឈប់ការបាញ់គ្នានៅល្ងាចនេះ ម៉ោងនៅអាមេរិក ត្រូវនឹងព្រឹកថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ម៉ោងនៅកម្ពុជា។ តែទោះជាយ៉ាងណាក៏ដោយ ភាគីថៃនៅតែប្រកាន់ជំហរចចេសមិនព្រមបញ្ចប់ការបង្ហូរឈា.មជាដាច់ខាត ដោយនាព្រឹកថ្ងៃទី១៣ មុននេះបន្តិច ពួកគេបានប្រើប្រាស់យន្តហោះ F16 មកទម្លាក់គ្រាប់បែ.កនៅស្ពានមេទឹក ខេត្តពោធិ៍សាត់ បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕