អ្នកវិភាគនានាសន្និដ្ឋានថា ត្រូវរង់ចាំរយៈពេលយូរទៀតចាប់ពី៣ឆ្នាំ ទៅ៤ឆ្នាំ ទើបតម្លៃប្រេងឥន្ធនៈ និងហ្គាសធ្លាក់ចុះដូចក្នុងអំឡុងពេលមុនសង្គ្រា.មវិញ បើទោះជាអាមេរិក និងអ៊ីរ៉ង់បានប្រកាសពីកិច្ចព្រមព្រៀងឈប់បា.ញ់រយៈពេល២សប្តាហ៍ឈានទៅចរចាបញ្ចប់សង្គ្រា.មក្តី ប៉ុន្តែកិច្ចព្រមព្រៀងនេះផុយស្រួយខ្លាំងណាស់ ។ តម្លៃប្រេង-ហ្គាសធ្លាក់ចុះបាន លុះត្រាតែនាវាផ្សេងៗអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយគ្មានការហាមឃាត់ ។
អាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់អស់រយៈពេលជាង១ខែហើយបណ្តាលឱ្យច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងទំនិញដ៏សំខាន់លើពិភពលោក ស្មើប្រមាណ២០% ត្រូវបិទហាមនាវាផ្សេងៗឆ្លងកាត់ ។ ការបិទច្រកសមុទ្រនេះជំរុញឱ្យមានវិបត្តិថាមពលនៅទូទាំងពិភពលោក ជាពិសេស តំបន់អាស៊ី និងអឺរ៉ុប ។.jpg)
ទោះជាកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល២សប្តាហ៍រវាងអាមេរិក និងអ៊ីរ៉ង់ ត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ ប៉ុន្តែអ្នកវិភាគសន្និដ្ឋានថា កិច្ចព្រមព្រៀងមានភាពផុយស្រួយយ៉ាងខ្លាំង ហើយប្រទេសនានាត្រូវរង់ចាំរយៈពេលជាច្រើនឆ្នាំទៀត ទើបតម្លៃប្រេង និងហ្គាសធ្លាក់ចុះវិញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ។.jpg)
ក្រៅពីតម្លៃប្រេង និងហ្គាសកើនឡើង ពិភពលោកបានរងផលប៉ះពាល់ជាច្រើនទៀតដោយសារសង្គ្រាម រួមមាន ៖ ប៉ះពាល់វិស័យឧស្សាហកម្ម ជាពិសេស ការផលិតបន្ទះឈីប, ជីកសិកម្ម ខណៈបណ្តាប្រទេសនៅមជ្ឈិមបូព៌ាបាននាំចេញជីកសិកម្មច្រើនជាងគេ ។
ផលប៉ះពាល់ទាំងនេះបានធ្លាក់មកលើពលរដ្ឋទូទាំងពិភពលោក ជាពិសេស ពលរដ្ឋនៅប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងអាហ្វ្រិក ដែលប្រឈមមុខនឹងការខ្វះខាតជីកសិកម្ម និងតម្លៃទំនិញកើនឡើងគ្រប់មុខ ។ សំណួរសួរថា តើតម្លៃប្រេង-ហ្គាសនឹងធ្លាក់ចុះវិញពេលណា ពីព្រោះអាមេរិកបានធ្វើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់រួចហើយ?
.jpg)
ទោះមានកិច្ចព្រមព្រៀងឈប់បាញ់ក្រោមលក្ខខណ្ឌឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឱ្យនាវាផ្សេងៗឆ្លងកាត់ដោយសុវត្ថិភាព ប៉ុន្តែដោយសារអ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសយ៉ាងធ្ងន់ធ្ងរលើប្រទេសលីបង់ បណ្តាលឱ្យមនុស្សស្លាប់ជាង២០០នាក់ និងរងរបួសរាប់ពាន់នាក់ ធ្វើឱ្យអ៊ីរ៉ង់បិទច្រកសមុទ្រនេះវិញ និងមានផែនការប្រមូលប្រាក់ពីនាវាឆ្លងកាត់ ។ ដូច្នេះ តម្លៃប្រេង និងហ្គាស អាចនឹងធ្លាក់ថ្លៃក្នុងរយៈពេលយូរទៀត ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារក្នុង Truth Social កាលពីថ្ងៃទី៩ ខែមេសា ថា អ៊ីរ៉ង់មិនគួរប្របមូលប្រាក់ពីនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ទេ ប្រសិនបើអ៊ីរ៉ង់ចង់ធ្វើបែបនេះ គួរតែបញ្ឈប់ភ្លាម ។
តាមសេចក្តីរាយការណ៍ គឺអ៊ីរ៉ង់មានផែនការឱ្យនាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបង់ប្រាក់ប្រមាណ ២លានដុល្លារក្នុង១គ្រឿង ដែលអ្នកវិភាគមើលឃើញថា ការបង់ប្រាក់របស់នាវាឆ្លងកាត់ច្រកសមុទ្រមិនប៉ះពាល់ដល់តម្លៃប្រេងកើនឡើងទេ ប្រសិនបើមិនចង់ឱ្យតម្លៃប្រេងកើនឡើង លុះត្រាតែនាវាអាចដឹកប្រេងឆ្លងកាត់ច្រកសមុទ្រនេះ ។.jpg)
គួរបញ្ជាក់ថា តម្លៃប្រេងកើនឡើងធ្វើឱ្យពិភពលោករងផលប៉ះពាល់យ៉ាងខ្លាំង ពីព្រោះតម្លៃដឹកជញ្ជូន ទំនិញ អាហារ និងសេវាកម្ម ក៏កើនឡើងដែរ ទោះជាប្រទេសមួយចំនួនបានបញ្ចេញប្រេងបម្រុងក្នុងស្តុកក៏ដោយ ។ ស្ថានការណ៍ពិភពលោកពេលនេះ គឺឈានចូល «វិបត្តិទំនិញសកល» ដែលបណ្តាលមកពីតម្លៃថាមពលកើនឡើងប៉ះពាល់គ្រប់ប្រទេស ៕










