សម្ដីកាន់តែព្រហើ.ន! អនុទីន បានបដិសេធចំពោះការលើកឡើងរបស់លោកត្រាំថា ការជាន់មីនផ្ទុះរបស់ទាហានខ្លួនកន្លងមកមិនមែនជាឧបទ្ទវហេតុ ឬគ្រោះថ្នាក់ដោយចៃដន្យឡើយ ហើយថែមទាំងហ៊ានប្រកាសដោយបើកចំហរថា ថៃនឹងបន្តធ្វើការឈ្លានពានលើកម្ពុជារហូតដល់ថៃមានអារម្មណ៍ថាសុវត្ថិភាព និងលែងមានការគំរា.មកំហែង។.jpg)
យោងតាមសំណេររបស់លោក ដូណាល់ត្រាំ នៅថ្ងៃសៅរិ៍ទី១៣ ខែធ្នូ ឆ្នាំ២០២៥ លោកបានលើកឡើងពីការឯកភាពគ្នារវាងកម្ពុជា និង ថៃ ក្នុងការបញ្ចប់សង្រ្គា.មនិងវិលត្រឡប់ទៅរកសន្តិភាព។ ក្នុងនោះ លោកបានឆ្លៀតបន្ថែមឃ្លាមួយដែលមានអត្ថន័យថា «យោធាថៃស្លា.ប់ និងរងរបួសជាច្រើន ដោយសារការជាន់មីន គឺជាឧបទ្ទវហេតុ ប៉ុន្ដែថៃបានវាយប្រហារលើកម្ពុជាយ៉ាងខ្លាំងក្លា។» ក្នុងន័យនេះ លោកត្រាំហាក់ចង់សំដៅដោយប្រយោលថា ប្រទេសថៃបានយកបញ្ហាជាន់មីនរបស់ទាហានខ្លួន មកសំអាងជាហេតុផលវា.យប្រហា.រលើកម្ពុជា ទាំងដែលជាក់ស្ដែងវាគឺជាគ្រោះថ្នាក់ចៃដន្យប៉ុណ្ណោះ។.jpg)
ការលើកឡើងខាងលើនេះ បានជំរុញឲ្យលោក អនុទីន កើតការមិនសុខចិត្តជាខ្លាំង ក៏ចេញមកតវ៉ាជាមួយលោកដូណាល់ត្រាំវិញថា «វាមិនមែនឧប្បត្តិហេតុទេ។ ថៃ នឹងបន្តវាយប្រហារកម្ពុជា រហូតដល់ពេលយើងមានអារម្មណ៍ថា កម្ពុជា គ្មានសមត្ថភាពគំរាមកំហែងទឹកដី និងប្រជាជនយើង។ ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា សកម្មភាពប្រហារព្រឹកនេះ គឺច្បាស់ហើយ។».jpg)
គួរបញ្ជាក់ថា ពាក្យសម្ដីដ៏ព្រហើ.នដែលហ៊ាននិយាយចេញមកទាំងបំពានការពិតរបស់ អនុទីន ដូចខាងលើនេះ ធ្វើឡើងក្រោយការប្រកាសរបស់លោក ដូណាល់ ត្រាំ ថា ប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាព និងបន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។.jpg)
យ៉ាងណាក៏ដោយ ទាំងនេះគឺជាការអះអាងរបស់អានុទីនតែម្ខាង ដោយពុំមានមូលដ្ឋានពិតប្រាកដមកបញ្ជាក់នោះឡើយ។ ជាមួយគ្នានេះផងដែរ បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីជំហររបស់កម្ពុជាទៅកាន់ទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេសុី លោក អាន់វ៉ា អុីប្រាហុីមថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរជានិច្ច។
ចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាលឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរ សម្ដេចធិបតីបានផ្តល់យោបល់ថា កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន៕










