សារព័ត៌មាន Nikkei Asia ដ៏ធំរបស់ជប៉ុន បានចេញផ្សាយនូវអត្ថបទមួយដែលនិយាយអំពីការផ្ដល់សិទ្ធិអំណាចពីនាយករដ្ឋមន្រ្តីទៅឲ្យយោធាក្នុងការធ្វើសង្រ្គា.មរបស់ថៃថា គឺជាល្បែងរបស់អនុទីន ក្នុងការស្ទូចយកសម្លេងឆ្នោតគាំទ្រពីពលរដ្ឋ តាមរយៈការប្រើប្រាស់ចលនាជាតិនិយមដែលផ្ដោតសំខាន់ទៅលើយោធា។
តាមរយៈអត្ថបទដែលបានចុះផ្សាយនៅថ្ងៃសៅរិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ Nikkei Asia បានដាក់ចំណងជើងធំៗថា «អនុទិន លេងសន្លឹកបៀរយោធាជាតិនិយម ដើម្បីជំរុញក្តីសង្ឃឹមក្នុងការបោះឆ្នោត» អមដោយខ្លឹមសារយ៉ាងដូច្នេះថា ឧបនាយករដ្ឋមន្ត្រី អនុទិន ឆាន់វីរៈគុល បានអនុម័តជំហរជាតិនិយមដ៏រឹងមាំ ដែលផ្តោតលើយោធា ដែលជាចលនាមួយដែលត្រូវបានគេមើលឃើញច្បាស់ថា ជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីប្រមូលផ្តុំអ្នកបោះឆ្នោតអភិរក្សនិយម និងបង្កើនឱកាសសម្រាប់គណបក្សរបស់គាត់ មុនពេលការបោះឆ្នោតអាណត្តិក្រោយមកដល់។
ដោយសង្កត់ធ្ងន់លើការផ្ដល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ និងសន្តិសុខជាតិ អនុទិន ហាក់ដូចជាកំពុងយកខ្លួនឯងធ្វើជានុយ ដើម្បីទាក់ទាញសម្លេងឆ្នោត ដែលឱ្យតម្លៃដល់ស្ថិរភាព អធិបតេយ្យភាព និងស្ថាប័នប្រពៃណី។ យុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីទិដ្ឋភាពនយោបាយ ដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងប្រទេសថៃ ដែលគណបក្សទាំងអស់កំពុងស្វែងរកការបង្រួបបង្រួមប្លុកអ្នកបោះឆ្នោតសំខាន់ៗ។
.jpg)
ជាមួយគ្នានោះ អ្នកវិភាគជាច្រើនបានលើកឡើងថា ការបន្លិចឡើងនូវចលនាជាតិនិយមយោធា អាចជួយអនុទិន ឲ្យសម្គាល់វេទិការបស់ខ្លួន ខណៈពេលដែលទាក់ទាញដល់ផ្នែកនៃអ្នកបោះឆ្នោតដែលមានការព្រួយបារម្ភអំពីភាពតានតឹងក្នុងតំបន់ និងសណ្តាប់ធ្នាប់ក្នុងស្រុក។ ទាំងនេះគឺជាការលើកឡើងនៅក្នុងអត្ថបទរបស់ Nikkei Asia។
ដោយឡែក បើតាមការកត់សម្គាល់នូវភាពជាក់ស្ដែងទាក់ទងនឹងស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ មុនពេលផ្ទុះការប្រយុទ្ធគ្នាជាថ្មីយើងឃើញថា កម្ពុជារក្សានិងគោរពបានយ៉ាងល្អនូវបទឈប់បា.ញ់ ព្រមទាំងការអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួ។ ការណ៍នេះផ្ទុយស្រឡះពីភាគីថៃ ដែលតែងបង្កហេតុ បង្កើតស្ថានការណ៍ ដើម្បីញុះញង់ និងចោ.ទប្រកាន់កម្ពុជាម្ដងហើយម្ដងទៀតមិនចេះចប់ ជាពិសេសនាពេលចុងក្រោយបំផុត ដែលនាយករដ្ឋមន្រ្តីថៃប្រកាសច្បាប់អាជ្ញារសឹក បើកដៃឲ្យយោធាធ្វើអ្វីបានតាមចិត្ត រួចលាលែងពីតំណែងដើម្បីគេចចេញពីការចរចា។
ទាំងនេះគឺជាភ័ស្តុងតាងដែលបង្ហាញយ៉ាងច្បាស់ថា តាមការពិត អនុទីន គ្មានគំនិតបោះបង់ចោលអំណាច ឬប្រគល់អំណាចទៅឲ្យប្រជាជនអ្វីនោះទេ គេគ្រាន់តែធ្វើបែបនេះដើម្បីឲ្យកម្ពុជា ឬអ្នកដែលមានសមត្ថកិច្ចសម្របសម្រួលទំនាក់ទំនងកម្ពុជា-ថៃឈឺក្បាល និងពិបាកចរចាតែប៉ុណ្ណោះ។
អ្វីដែលគេកាន់តែចំណេញពីការធ្វើបែបនេះនោះគឺ ការទុកសិទ្ធិឲ្យយោធាជាអ្នកសម្រេច នឹងធ្វើឲ្យទំនាក់ទំនងយោធា និងរដ្ឋាភិបាលមានភាពជិតស្និតនឹងគ្នាជាងមុន ជាពិសេសវាក៏ទទួលបានការពេញចិត្តពីសំណាក់ប្រជាជនថៃភាគច្រើនផងដែរ ដែលនេះនឹងហុចផលវិជ្ជមានដល់ការបោះឆ្នោតសម្រាប់គណបក្សរបស់អនុទីននាពេលឆាប់ៗខាងមុខ៕.jpg)










