មិនថាកងទ័ពជួរមុខឬកងទ័ពជួរក្រោយកំពុងតែសស្រាក់ដៃគ្នាយ៉ាងខ្លាំងក្នុងការសាមគ្គី ពួតដៃគ្នាការពារទឹកដីពីសត្រូវឈ្លានពាន។ ជាមួយនឹងការពារពីកងទ័ពជួរមុខ ប្រជាជនខ្មែរក៏មានជំនឿដោយបានធ្វើពិធីបួងសួងសុំសេចក្តីសុខជួយការពារវីរកងទ័ព និងដាក់បណ្តាសាឱ្យសត្រូវឈ្លានពានវិនាសអន្តរាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKwOAEjP9Wyp9N8FrA1sLZTCzy3jljrFjX1tG1dXB9LumxjzyJXDQbG-K-8AxkgPaPTjIeQxtni4I2r3wslA6tA88_bmpNdvvoduZee9Asj_djpQRZ9NsNuLOryyJ4fy5xLjGE4k14_ipDd-RvVyAijbyt_IH-IQBohHBp-RlxE0G69HeaqMWbyibGAQeZ/s2048/image_2025-12-13_11-48-38.png

នៅក្នុងពិធីកាលពីល្ងាចថ្ងៃទី១២ ខែធ្នូ គេបានឃើញវត្តមានតារាចម្រៀង ណុប បាយ៉ារិទ្ធតារាចម្រៀង គី សាវីន រួមទាំងសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទ និង វិចិត្រសិល្បៈចូលរួមប្រារព្ធពិធីបួងសួងរំលឹកគុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកឱ្យជួយប្រោសព្រំពរជ័យដល់វីរកងទ័ពជួររបស់ខ្មែរ ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិជួរមុខឱ្យទទួលបានជោគជ័យជម្នះគ្រប់សមរភូមិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5BKGh-3fUgG4QDS61t1J2mcfvUuzXZUqczw8PgMfhWIQmbDrpvYUKXiLRS80W1gdtYY6yp2soRIT_ZbqeIbIry2u80-rB038qfvQ_iHDUJX9K5sj_u0Tewj_PBbUuitu9t1KnLlSVF1o5h-vRwZSNJDrbViSxcJk5HXXnnK0WMbX0UKGnHRIyclH8FtGe/s2048/image_2025-12-13_11-48-40.png

មិនត្រឹមតែចូលរួម គី សាវីន ម្ចាស់ពាន Cambodian Idol រដូវកាលទី៥ ក៏បានចូលរួមពោល បួងសួងសុំសេចក្តីសុខជាមួយនឹងសំឡេងយ៉ាងគ្រលួចនៃទេពកោសល្យរបស់ខ្លួនផ្ទាល់ដែលកើតចេញពីអ្នកចម្រៀងបុរាណ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhESaqI13NLcV3AmPl8CnVlaJ5Q-j313VeRpL5SRBlXtUXoF8BCvmzAf8WborrivoMvmKVzsAQ1fnlPZFP9U4XRER_oDCSorXBGX4SvI3lbTxR9hSUuulph5yuVQz0rm-u2WW095KPaNuNa15CdGY_kgKAig0Alreavcf4ZiuYu0eizmn81yB3ifAAhCE_x/s2048/image_2025-12-13_11-48-32.png
នៅក្នុងពិធីបួងសួងនេះដែរ នាដការី បានរាំបួងសួង រួមទាំងបង្ហាញពីក្បាច់របាំ និងចម្រៀង បញ្ជាក់ពីភាពអង់អាច និងការលះបងរបស់វីរកងទ័ពដែលលះបង់គ្រួសារអាយុជីវិត ដើម្បីការពារប្រជាជន និងបូរណភាពទឹកដីពីចោរឈ្លានពាន។ ជាមួយនឹងការបួងសួងសុំសេចក្តីសុខជូនដល់វីរកងទ័ព នៅក្នុងពិធីបួងសួងនេះគឺមាន ពាក្យដាក់បណ្តាសាដល់ចោរឈ្លានពានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2xHA8TSbQTNLmcSvguDIXDLmq4upT7HCvO9_4rQSeGajrjHDCjCiCJIh1gT3qXInvpYL2q8pPIyskHCuMIbtrKNqXQ15b_8JIa52OvN63kNGYjEvaxK5aBx43CAuqEFBGrYmFcv5cxgcjB9ryLXsz0mtStogxOtRnxsQlT83MJlSErskVXfHGI41-3Xtl/s1024/image_2025-12-13_11-48-41.png

គួរជម្រាបជូនថា នេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំពិធីបួងសួង ដើម្បីសុំសេចក្តីជូនចំពោះកងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធតតាំងនឹងសត្រូវ៕