នៅព្រឹកថ្ងៃទី១៣​ខែធ្នូ ឆ្នាំ២០២៥នេះ យន្តហោះចម្បាំងថៃ F16 បានទម្លាក់គ្រាប់បំបែកកម្ទេចស្ពានមេទឹក ដែលស្ថិតក្នុងឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMghZMshm8QIx5G_0SjTy8YNiIfKiZG6O0n-Yo8zn5bWL2z8ce7FWJPRIy71B3c_YmPuIgmNVG3hrW-LH6re_-fZyP7miRcNbvOuDqZXUQOMkz29IgNLefQBoNTUYtXjsTCNvasXfx86x1sglc2bcfVFccHVdAl3kNd6cuLzD9yJKCofld27Uzilyaykxj/s1280/image_2025-12-13_09-25-51.png

ស្ពានជ័យជំនះឬស្ពានមេទឹក ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1ieEtyHyeIfhiES6oHib25ZrOF_PTvm4qUV8Ae4zYZ8JPPyPV0fvImapazTVc9MH13fH3YjTNrANrFBFACYBaKSe13zozRRE8CoHTFRnRwxHTNTdEoYX4ZwOiTgpwBdxAjOqSEWalMRm4Z2wn3acgRB9TPV0tcXck31LagJJma4-D06sgPO2dA_dab4iK/s2048/image_2025-12-13_09-25-48.png

ស្ពាននេះ ចែកចេញជា៨ប្រឡោះ ដែលប្រឡោះនីមួយៗមានប្រវែង២០ម៉ែត្រ ស្ថាបនារួចក្នុងឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid6yGTGx5oAHq9izfcXa_N9JlNVzG8EDao4rzA5SRr_VE20xOCXixc3dhOTU3RVlhz2J0iRNb0atXIZ5p5VFafxOXpXTDy_d2yDSw9W-fGTixWD21oaop9fpLfKBfLkZS97RJudzkipdCsTb4mFgVj8PUcZiFhCBHBTy7tN7uSTgpMWy-qBuUVda_VqdeJ/s2048/image_2025-12-13_09-25-47.png

ស្ពានមេទឹក មានចំងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រគិតតាមចំងាយផ្លួវបត់បែន និងប្រហែល៥គីឡូម៉ែត្រជាចំងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgADEyR7n8W2fHFq2A0Tfg5H_umIhR3djXrirKVcUzxLDHX0gmcqgHrwdJ37HB27MCsPeEgFCPIcGXlIrZtRHl1-NYG0cchrm165n46Z-5eLBZVUv8UdzmE7eJEyFOkJRQnpfN7NEikUToCes2tHR6fcfjsbmG14bAxNe0dRWhWYolR7uADZpJJXizgcRw5/s1500/image_2025-12-13_09-25-45.png

ក្រោយរងការកម្ទេចពីយោធាថៃ ក្រសួងសាធារណៈការត្រៀមខ្លួនរួចរាល់ រងចាំតែភ្លើងខៀវពីសមរភូមិមុខប៉ុណ្ណោះ ដើម្បីស្តារស្ពានមេទឹកឡើងវិញ៕