ដំណឹងល្អចំពោះអ្នកមានដៃគូ ឬក៏រៀបអាពាហ៍ពិពាហ៍រួច! យោងតាមរបាយការណ៍នៃការស្រាវជ្រាវថ្មីបង្ហាញថា ការរៀបអាពាហ៍ពិពាហ៍អាចជួយកាត់បន្ថយហានិភ័យជំងឺមហារីក ជាពិសេស ស្ត្រី រីឯអ្នកនៅលីវប្រឈមនឹងកើតជំងឺមហារីកក្នុងអត្រាខ្ពស់ ដោយបានលើកពីហេតុផលមួយចំនួន ។ ប៉ុន្តែមានមតិមិនគាំទ្រការស្រាវជ្រាវនេះ ដោយអះអាងថា ប្រទេសនានាបានផ្តល់អាទិភាពខ្ពស់ដល់អ្នករៀបអាពាហ៍ពិពាហ៍ឱ្យទទួលបានសេវាធានារ៉ាប់រងសុខភាព និងការថែទាំសុខភាពផ្សេងទៀត ប៉ុន្តែមិនផ្តល់អាទិភាពដល់អ្នកនៅលីវ ។.jpg)
ការស្រាវជ្រាវនេះផ្សព្វផ្សាយក្នុងទស្សនាវដ្តីជំងឺមហារីក «Cancer Research Communications» បង្ហាញថា ការរៀបអាពាហ៍ពិពាហ៍អាចជួយកាត់បន្ថយហានិភ័យជំងឺមហារីក ដោយសារមានដៃគូថែទាំសុខភាព និងនាំទៅព្យាបាល ។ ក្រៅពីនេះ ដោយសារអ្នករៀបអាពាហ៍ពិពាហ៍រួចមិនធ្វើអ្វីប៉ះពាល់សុខភាព ដូចជា ៖ មិនជក់បារី មិនផឹកគ្រឿងស្រវឹង ហើយការស្រាវជ្រាវបញ្ជាក់ថា អ្នកនៅលីវប្រឈមនឹងជំងឺមហារីកខ្លាំងជាងអ្នកមានដៃគូ ។
.jpg)
វាស្របគ្នានឹងការស្រាវជ្រាវជាច្រើនទៀតដែលលើកឡើងថា ការរៀបអាពាហ៍ពិពាហ៍ធ្វើឱ្យសុខភាពល្អ ។ ក្រុមប្រុសនៅលីវ (រួមទាំងបុរសលែងលះ) បានកើតជំងឺមហារីកច្រើនជាងក្រុមប្រុសរៀបអាពាហ៍ពិពាហ៍រួចរហូតដល់៦៨% ខណៈស្ត្រីនៅលីវវិញ បានកើតជំងឺមហារីកខ្ពស់ជាងបុរសរហូតដល់៨៣% ។.jpg)
ការស្រាវជ្រាវផ្សេងៗពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍បង្ហាញថា បុរសទទួលបានផលប្រយោជន៍ច្រើនជាងស្ត្រីក្នុងទំនាក់ទំនងផ្លូវភេ.ទ ប៉ុន្តែការស្រាវជ្រាវនេះបង្ហាញថា ការរៀបអាពាហ៍ពិពាហ៍អាចជួយការពារស្ត្រីពីហានិភ័យជំងឺមហារីកច្រើនជាងបុរស ។ បើតាមអ្នកស្រាវជ្រាវ គឺអាចបណ្តាលមកពីកត្តាជាច្រើន ដូចជា ៖ មហារីកមាត់ស្បូន និងមហារីកអូវែ អាចពាក់ព័ន្ធនឹងប្រព័ន្ធបន្តពូ.ជ ក្នុងនោះស្ត្រីមិនធ្លាប់មានកូន គឺប្រឈមនឹងជំងឺមហារីកខ្លាំង ។.jpg)
ការស្រាវជ្រាវនេះបង្ហាញទៀតថា សម្រាប់បុរសស្បែកខ្មៅទទួលបានប្រយោជន៍ពីការរៀបអាពាហ៍ពិពាហ៍ខ្លាំងបំផុត ដោយសារស្ត្រីស្បែកខ្មៅជាភរិយាមានតួនាទីសំខាន់ក្នុងការជំរុញឱ្យស្វាមីទៅត្រួតពិនិត្យសុខភាព ។
.jpg)
មានចម្ងល់ជាច្រើនថា ហេតុអ្វីការរៀបអាពាហ៍ពិពាហ៍មានប្រយោជន៍អាចជួយកាត់បន្ថយហានិភ័យជំងឺមហារីក? តើការរៀបអាពាហ៍ពិពាហ៍ធ្វើឱ្យសុខភាពល្អជាងមុន ឬអ្នកមានសុខភាពល្អចង់រៀបអាពាហ៍ពិពាហ៍? ចម្លើយ គឺអ្នករៀបអាពាហ៍ពិពាហ៍រួចនឹងមានដៃគូជួយថែទាំ និងនាំទៅត្រួតពិនិត្យសុខភាព ។ ក្រៅពីនេះ ពួកគេមិនជក់បារី មិនផឹកគ្រឿងស្រវឹង ឬគ្មានដៃគូច្រើន ផ្ទុយពីអ្នកនៅលីវ គឺមានដៃគូច្រើនប្រឈមនឹងកើតជំងឺមហារីកសួត មហារីកមាត់ស្បូន និងនៅដាច់ដោយឡែកពីសង្គមធ្វើឱ្យមានឱកាសតិចក្នុងការត្រួតពិនិត្យ និងការពារជំងឺ ។

ទោះយ៉ាងណា ក៏មានមតិខ្លះមិនគាំទ្រការស្រាវជ្រាវនេះ ដោយអះអាងថា ប្រទេសនានាបានផ្តល់អាទិភាពខ្ពស់ដល់អ្នករៀបអាពាហ៍ពិពាហ៍ក្នុងការទទួលបានសេវាធានារ៉ាប់រងសុខភាព និងការថែទាំសុខភាពផ្សេងទៀត ប៉ុន្តែមិនផ្តល់អាទិភាពដល់អ្នកនៅលីវ ។

អ្នកជំងឺមហារីកបំពង់ទឹកប្រមាត់ម្នាក់ថា នាងនៅលីវ មិនទទួលបានសេវាកម្មសុខភាពដូចអ្នកមានប្តី-ប្រពន្ធទេ និងសំណូមពរឱ្យប្រទេសនានាផ្តល់សេវាថែទាំសុខភាពដល់អ្នកនៅលីវ និងឱ្យគ្រូពេទ្យណែនាំពីវិធីថែទាំសុខភាព ។ អ្នកជំងឺរូបនេះថា សាច់ញាតិ មិត្តភក្តិ និងអ្នកជិតខាង ក៏អាចជួយថែទាំសុខភាព និងផ្តល់កម្លាំងចិត្តដល់អ្នកនៅលីវបានដែរ ហើយការថែទាំសុខភាពរបស់ក្រុមមនុស្សទាំងនេះមានប្រសិទ្ធភាព មិនខុសពីអ្នករៀបអាពាហ៍ពិពាហ៍ដែលមានដៃគូជួយថែទាំសុខភាពនោះទេ ៕










