រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់ឲ្យនាយករដ្ឋមន្រ្តីនិងរាជរដ្ឋាភិបាលកម្ពុជាពិចារណាផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនទៅមក ដោយឲ្យពលរដ្ឋកម្ពុជាដែលកំពុងនៅប្រទេសថៃបន្តនៅស្នាក់នៅប្រទេសថៃ ចំណែកពលរដ្ឋថៃដែលនៅក្នុងប្រទេសកម្ពុជា ត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។ នេះបើតាមប្រសាសន៍របស់សម្ដេចនៅលើទំព័រហ្វេសប៊ុក។
នៅរសៀលថ្ងៃសៅរិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានជូនជាយោបល់ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលឲ្យធ្វើការពិចារណាលើការ«ផ្អាក»រាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន។
សម្ដេចតេជោបានបញ្ជាក់ថា ចំពោះពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃ គឺត្រូវបន្តរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃ រីឯពលរដ្ឋថៃដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជា គឺត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។ វិធានការនេះគឺដើម្បីធានាសុវត្ថិភាពប្រជាជនកម្ពុជានិងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន ដូច្នេះសម្ដេចសង្ឃឹមថាទាំងប្រជាជនខ្មែរ និងប្រជាជនថៃនឹងមានការយោគយល់។
ក្នុងពេលជាមួយគ្នានេះផងដែរ សម្ដេចតេជោបានឆ្លៀតបន្ថែមនូវឃ្លាដ៏ចាក់ដោតមួយ ដែលសូមឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយការពារសុវត្ថិភាពប្រជាជនថៃ ដែលកំពុងរស់នៅកម្ពុជា កុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬផ្សែងពុលរបស់ថៃ។ ឃ្លានេះបើយើងគិតឲ្យដល់ គឺប្រៀបបាននឹងការចម្អន់របស់សម្ដេចទៅកាន់ប្រទេសថៃ ក៏ដូចជាការបកអាក្រា.តអំពីទង្វើដ៏អមនុស្សធម៌របស់ថៃជាសាធារណផងដែរ។
យ៉ាងណាគួរជម្រាបថា ប្រសាសន៍របស់សម្ដេចតេជោខាងលើនេះ ធ្វើឡើងក្រោយសម្ដេចបានសង្កេតឃើញថា កងទ័ពថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខនិងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់ សាលារៀន វត្តអារាមក៏ពួកគេប្រើកាំភ្លើងធំនិងយន្តហោះវាយបំផ្លាញចោល។ផ្សែងពុលគ្រាប់បែកចង្កោម ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅនិងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។
សកម្មភាពប្រើប្រាស់អាវុ.ធធុនធ្ងន់របស់យោធាថៃវា.យប្រហា.រចូលទឹកដីកម្ពុជាទាំងដែលបានដឹងហើយថា តំបន់ខ្លះមានប្រជាជនខ្លួនរស់នៅដល់រាប់មុឺននាក់នោះ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសនេះគឺជារដ្ឋពា.លដែលល្មោ.ភសង្រ្គា.ម ចង់បានទឹកដីរបស់អ្នកដទៃដោយមិនចេះអៀនខ្មាស និងសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីបំពេញមហិច្ចតាលោ.ភលន់របស់ខ្លួន ដោយមិនគិតពីសុខទុក្ខរបស់ជាតិសាសន៍ខ្លួនឯងដែលកំពុងរស់នៅក្នុងទឹកដីគេ៕










