មកស្គាល់ប្រាសាទមួយ ដែលបន្សល់ទុកដោយមនុស្សរស់នៅក្នុងព្រៃមួយពួក នាសម័យអង្គរ
ប្រាសាទបន្ទាយសំរែ ស្ថិតនៅបារាយណ៍ខាងកើត ចម្ងាយប្រហែល ២គីឡូម៉ែត្រពីភូមិព្រះដាក់ នៅខាងត្បូងផ្លូវព្រះដាក់ទៅភ្នំបូក។


ប្រាសាទបន្ទាយសំរែ ស្ថិតនៅបារាយណ៍ខាងកើត ចម្ងាយប្រហែល ២គីឡូម៉ែត្រពីភូមិព្រះដាក់ នៅខាងត្បូងផ្លូវព្រះដាក់ទៅភ្នំបូក។


ពិតណាស់ ជំងឺធ្លាក់ទឹកចិត្តអាចធ្វើឱ្យមនុស្សជាច្រើននាក់បាត់បង់ជីវិតបាន។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តនេះ អ្នកគប្បីទៅជួបគ្រូពេទ្យជំនាញផ្នែកចិត្តសាស្ត្រ ឬក៏អាចទទួលទានអាហារសុខភាពមួយចំនួនដែលមានប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តនេះបាន ដែលអាហារទាំង ៤មុខនោះមានដូចជា៖
១.ស៊ុត៖ ស៊ុតសម្បូរទៅដោយប្រូតេអ៊ីនច្រើន រួមចំណែកដល់រាងកាយដែលមានសុខភាពល្អ សាកសមសម្រាប់អ្នកដែលចង់បង្កើតសាច់ដុំ ងាយស្រួលចម្អិន និងមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។
២.ត្រីសាម៉ុន៖ ត្រីសាម៉ុង មានផ្ទុកនូវវីតាមីន D ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់មួយ ជួយបង្កើនកម្រិត serotonin ក្នុងរាងកាយ នឹងល្អសម្រាប់សុខភាពបេះដូង សុខភាពស្បែក ជាពិសេសនោះក៏អាចកាត់បន្ថយជំងឺធ្លាក់ទឹកចិត្តបានខ្លះផងដែរ។:max_bytes(150000):strip_icc()/Fresh-Salmon-Fillets-by-FudioGetty-Images-2000-02c1384d705a42e5a7801923a51b4377.jpg)
៣.តៅហ៊ូ ឬសណ្តែកសៀង៖ សណ្តែកសៀងគឺជាគ្រាប់ធញ្ញជាតិដែលសម្បូរទៅដោយសារធាតុ tryptophan ដូច្នេះការទទួលទានសណ្តែកសៀង ឬតៅហ៊ូធ្វើពីសណ្តែកសៀង វាមានអត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការជួយបង្កើនកម្រិត serotonin។
Serotonin គឺជាសារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើតឡើងដោយរាងកាយ និងអនុវត្តមុខងារសំខាន់ៗដែលប៉ះពាល់ដល់អារម្មណ៍ ជួយគ្រប់គ្រងអារម្មណ៍នៃភាពអត់ឃ្លាន ឬមានអារម្មណ៍ងងុយគេង ជួយឱ្យគេងលក់ស្រួល និងជួយកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត។:max_bytes(150000):strip_icc()/Simply-Recipes-Guide-to-Tofu-LEAD-03-b061d09a0d434bb38ddac0c7017829ab.jpg)
៤.ទឹកដោះគោ ឬឈីស៖ ក្រៅពីជាប្រភពកាល់ស្យូមដ៏សំខាន់ដែលជួយពង្រឹងឆ្អឹង និងធ្មេញ ទឹកដោះគោ ឬឈីស ក៏អាចបង្កើនឱកាសនៃការបង្កើត serotonin បន្ថែមទៀតនៅក្នុងខ្លួនផងដែរ៕
ប្រភព៖sanook
សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៣ ខែកក្កដា កន្លងមក គេហទំព័រ UPI បានរាយការណ៍ហេតុការណ៍លស់ព្រលឹងមួយក្នុងពិធីបុណ្យឈ្មោះ «Forest County Festival» នៅទីក្រុង Crandon រដ្ឋ Wisconsin សហរដ្ឋអាមេរិក ដោយសាររថភ្លើងហោះបានក្រឡប់ និងបណ្តាលឱ្យអ្នកជិះចំនួន៨នាក់ដាំចុះក្បាលចុះក្រោមអស់រយៈពេល៤ម៉ោង ។
គេបានបញ្ជូនភ្នាក់ងារពន្លត់អគ្គិភ័យជាច្រើននាក់មកកាន់កន្លែងកើតហេតុ ប៉ុន្តែពួកគេត្រូវចំណាយពេលជាង៤ម៉ោង ទើបអាចជួយអ្នកជិះលើរថភ្លើងហោះទាំងអស់ចុះមកក្រោមវិញដោយសុវត្ថិភាព បន្ទាប់មក ភ្នាក់ងារសង្គ្រោះបន្ទាន់បានបញ្ជូនអ្នកជិះទាំងនេះទៅកាន់មន្ទីរពេទ្យ ។ ប៉ូលិសសន្និដ្ឋានថា វាជាកំហុសបច្ចេកទេស ហើយមន្ត្រីប្រចាំរដ្ឋ Wisconsin បានចាត់ការស៊ើបអង្កេតករណីនេះហើយ ។
ហេតុការណ៍នេះបានបណ្តាលឱ្យអ្នកជិះរថភ្លើងហោះ ក៏ដូចជាអ្នកឃើញហេតុការណ៍ភ័យយ៉ាងខ្លាំង ។ ពួកគេបានសំណូមពរឱ្យអ្នកទទួលខុសត្រូវផ្នែកនេះបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងកុំឱ្យហេតុការណ៍ដដែលនេះកើតឡើងម្តងទៀត ។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៣ ក៏ធ្លាប់កើតហេតុការណ៍អ្នកជិះជាប់លើកន្ត្រកវិលក្នុងសួនកម្សាន្ត Icon Park នៅក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិកផងដែរ ដោយសារដាច់ចរន្តអគ្គិសនី ហើយភ្នាក់ងារសង្គ្រោះបានចំណាយពេលជាច្រើនម៉ោង ទើបអាចជួយអ្នកជិះដោយសុវត្ថិភាព ។
លើសពីនេះ កាលពីឆ្នាំ២០១៥ អ្នកជិះក៏បានជាប់នៅលើកន្ត្រកវិលក្នុងសួនកម្សាន្ត Icon Park ដូចគ្នាដែរ ដោយសារកំហុសបច្ចេកទេស ៕ ប្រភព ៖ khaosod
ហេតុតែមានឈាមជ័រអ្នកសិល្បៈប្អូនស្រីរបស់អ្នកនាង ផន សុផារី ឈ្មោះ ផន សុគន្ធធីរ៉ា កំពុងធ្វើឱ្យមហាជនស្ងើចសរសើរយ៉ាងខ្លាំងដល់ក្មេងស្រីរូបនេះដែលអាចច្រៀងបានយ៉ាងពីរោះ ខណៈ Cover បទ «Gone» របស់ Rosé សមាជិក BLACKPINK បានយ៉ាងឡូយ។
ប្រិយមិត្តមួយចំនួនជ្រាបមកហើយក្រុមគ្រួសាររបស់អតីតតួឯកល្ខោន អ្នកនាង ផន សុផារី សុទ្ធសឹងតែមានដុងខាងវិស័យសិល្បៈ ជាក់ស្តែងថ្មីៗនេះ ប្អូនស្រីរបស់អ្នកម៉ាក់អ៊ែលលី គឺ ផន សុគន្ធធីរ៉ា បានបង្ហាញសមត្ថភាពច្រៀងនៅក្នុងការliveធ្វើឱ្យមហាជនពោលសរសើរមិនដាច់ពីមាត់ថាប្អូនស្រីអ្នកនាង ផន សុផារី ច្រៀងពីរោះមានដុងសិល្បៈមិនខុសពីបងស្រី។
មិនត្រឹមតែអាចបកស្រាយបទចម្រៀងជាភាសាខ្មែរបានយ៉ាងពីរោះទេ តែ សុគន្ធធីរ៉ា បានCover បទ «Gone» របស់ Rosé សមាជិក BLACKPINK ជាភាសាអង់គ្លេសបានយ៉ាងឡូយ។ អ្នកប្រើប្រាស់បណ្តាញសង្គមបានលើកឡើងស្រដៀងៗគ្នាថា ធីរ៉ា ច្រៀងពីរោះណាស់ ខណៈបទនេះដែល ធីរ៉ា Cover បង្ហោះលើបណ្តាញសង្គមទិកតុកមានអ្នកទស្សនាជិតកន្លះលានដងឯណោះមិនចាញ់តារាចម្រៀងអាជីពប៉ុន្មាននោះទេ។
គួរបញ្ជាក់ផងដែរថា ឪពុកម្ដាយរបស់អ្នកនាងផន សុផារី គឺជាអ្នកល្ខោនបាសាក់ដ៏ល្បីប្រចាំប្រទេសមានឈ្មោះថា ភីសុគន្ធី ដូច្នេះទើបកូនៗមានឈាមជ័រសិល្បៈមិនធម្មតា៕
រាជធានីម៉ាណាម៉ា(Manama)៖ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់មជ្ឈិមបូព៌ា កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ជុំវិញស្ថានការណ៍នៅក្នុងដែនទឹកអន្ដរជាតិ ពាក់ព័ន្ធនឹងនាវាធ្វើសកម្មភាពរត់ពន្ធ ប៉ុន្ដែកងទ័ពរបស់ប្រទេសមហាអំណាចកំពូលមួយនេះ ក៏មិនបានចេញធ្វើអន្ដរាគមន៍ ចំពោះសកម្មភាពរបស់អ៊ីរង់ ស្ទាក់កប៉ាល់ពាណិជ្ជកម្មមួយនោះឡើយ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក មានមូលដ្ឋាន ស្ថិតក្នុងប្រទេសបារ៉ែន បានបញ្ជាក់ ថា កម្លាំងឆ្មាំបដិវត្ដន៍អ៊ិស្លាមអ៊ីរ៉ង់ បានរឹបអូសដោយបង្ខំលើកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង ស្ថិតក្នុងដែនទឹកអន្ដរជាតិ នៃឈូងសមុទ្រពែក្ស ដោយការសង័្សយជាប់ពាក់ព័ន្ធនឹងការរត់ពន្ធ។
កងនាវាទី៥ នៃកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក មានមូលដ្ឋាន ស្ថិតក្នុងប្រទេសបារ៉ែន ( Bahrain) បានសរសេរ នៅក្នុងសេចក្ដីថ្លែការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ថា «កងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងតែតាមដាននូវឧបទ្ទវហេតុ នៃការចាប់កប៉ាល់ ត្រូវបានធ្វើឡើង ដោយកម្លាំងអ៊ីរ៉ង់ ប៉ុន្ដែបានវាយតម្លៃតាមកាលៈទេសៈនោះ ដោយមិនធានាឲ្យមានការឆ្លើយតបនោះឡើយ»។:quality(70)/cloudfront-us-east-1.images.arcpublishing.com/archetype/PQOL233H7ZENPOAQ5CYYUEBFTQ.jpg)
លោក ធីម ហ័រឃីនស៍ (Tim Hawkins) អ្នកនាំពាក្យ មេបញ្ជាការកងនាវាទី៥ នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក មានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រៀមខ្លួនរួចជាស្រេច ការពារសិទ្ធិធ្វើនាវាចរណ៍ សម្រាប់ចរាចរណ៍តាមផ្លូវសមុទ្រ ដោយផ្អែកលើច្បាប់អន្តរជាតិ ស្ថិតក្នុងដែនទឹកដ៏សំខាន់ នៅតំបន់មជ្ឈិមបូព៌ា»។
បើទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ីរ៉ង់ មិនបានធ្វើអត្ថាធិប្បាយណាមួយ ពាក់ព័ន្ធនឹងហេតុការណ៍ចាប់កប៉ាល់ពាណិជ្ជកម្មនោះឡើយ។
ក្រុមហ៊ុនសន្តិសុខដែនសមុទ្រ Ambrey (អាមប្រេ) របស់អង់គ្លេស បានបញ្ជាក់ ថា ក្រុមហ៊ុនបានដឹង អំពីករណីដែលកងកម្លាំងឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ ប៉ុនប៉ងរឹបអូសកប៉ាល់ដឹកប្រេងតូចមួយគ្រឿង មានដាក់ទង់ជាតិរបស់តង់ហ្សានី នៅចម្ងាយប្រហែល ១១០គីឡូម៉ែត្រ នាភាគឦសាន ពីទីក្រុងកំពង់ផែដាមម៉ាម (Dammam) របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ អ៊ីរ៉ង់តែងតែស្ទាក់ចាប់នាវាតូចៗ ដោយសារតែសង័្សយ អំពីការរត់ពន្ធ។
បើតាមទិន្នន័យពីក្រុមហ៊ុនវិភាគ Vortexa (វ័រតេក្សា) បានអះអាង ថា ការផ្គត់ផ្គង់ប្រេងឆៅ និង ផលិតផលប្រេងរបស់ពិភពលោក ប្រហែល១ភាគ៥ ត្រូវបានឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ដែលជាចំណុចដ៏តូចមួយ រវាងឆកសមុទ្ររបស់អ៊ីរ៉ង់ និង អូម៉ង់។ ប៉ុន្ដែកាលពីប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានចោទប្រកាន់គ្នា ពាក់ព័ន្ធនឹងឧប្បត្តិហេតុដ៏តានតឹងជាបន្តបន្ទាប់ នៅតាមផ្លូវទឹកឈូងសមុទ្រមួយនេះ។
កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ ថា កងទ័ពសហរដ្ឋអាមេរិក បានធ្វើអន្តរាគមន៍ សម្រាប់រារាំងដល់អ៊ីរ៉ង់ បញ្ចៀសពីការរឹបអូសនាវាដឹកប្រេងចំនួន២គ្រឿង នៅក្នុងឈូងសមុទ្រអូម៉ង់។
ដោយឡែគ អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា កងឆ្មាំបដិវត្ដន៍ មានដីការបស់តុលាការ ចាប់កប៉ាល់ដឹកប្រេងមួយគ្រឿង ដែលបើកក្នុងដែនទឹកឈូងសមុទ្រ កាលពីថ្ងៃមុន ក្រោយពេលកប៉ាល់នោះ បានបើកបុកជាមួយនាវារបស់អ៊ីរ៉ង់។ បន្ថែមពីលើនេះ រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានរឹបអូសយកនាវាដឹកប្រេងចំនួន២គ្រឿងផ្សេងទៀត នៅក្នុងខែឧសភា រួមទាំងកោះ កប៉ាល់មានដាក់ទង់ជាតិរបស់កោះ Marshall ត្រូវបានជួលដោយក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក Chevron ផងដែរ៕
តាំងពីបុរាណកាលមក ប្រជាជនជប៉ុនតែងដាំដើមឈើទាំងនេះ នៅក្រៅផ្ទះដើម្បីជួយ កាត់បន្ថយកំដៅខ្លាំងជុំវិញផ្ទះ និងធ្វើឱ្យផ្ទះមានភាពត្រជាក់ត្រជុំ អមដោយរុក្ខជាតិបៃតង ស្រស់បំព្រង។ មិនតែប៉ុណ្ណោះរុក្ខជាតិទាំងនេះក៏អាចយកទៅព្យាបាលជំងឺផ្សេងៗបានទៀតផង។ ដូច្នេះហើយដើមឈើទាំង ៥ ដែលប្រជាជនជប៉ុននិយមដាំគឺ៖
១.ដើមស្ពឺ (Star fruit)៖ គឺជាដើមឈើដ៏ពេញនិយមដែលប្រជាជនជប៉ុនភាគច្រើនតែងដាំវានៅគ្រប់ផ្ទះ ដោយសារតែវាជាម្លប់ដ៏ត្រជាក់ មានសិរីសួស្តី ជាពិសេសនោះគឺដើមស្ពឺក៏មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់របស់យើងផងដែរ។
២.ដើមផាសិន (Passion Fruit) ៖ គឺជាប្រភេទផ្លែឈើដែលមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព និងសម្រស់ ហើយថែមតែងាយស្រួលដាំដុះទៀតផង។ លើសពីនេះវាក៏ជាម្លប់ដ៏ត្រជាក់ត្រជុំ និងជាអត្តសញ្ញាណមួយដែលតំណាងឱ្យរបៀបរស់នៅរបស់ប្រជាជនជប៉ុនផងដែរ។
៣.ផ្លែប៉េងប៉ោះស្រោម (Balloon Vine)៖ ផ្លែប៉េងប៉ោងមានដើមកំណើតនៅប្រទេសជប៉ុន ទោះជាផ្លែឈើនេះមិនអាចទទួលទានបានក៏ដោយ ប៉ុន្តែវាអាចការពារពន្លឺព្រះអាទិត្យ និងជួយធ្វើឱ្យផ្ទះរបស់យើងត្រជាក់ត្រជុំក្នុងរដូវក្តៅបាន។
៤.ផ្ការុងរឿង ឬ (Asagao)៖ គឺជាវល្លិឡើងភ្នំដ៏ពេញនិយមដែលប្រជាជនជប៉ុនភាគច្រើនដាំវានៅខាងក្រៅផ្ទះក្នុងរដូវក្តៅ ដោយសារវាជាពូជផ្ការីកដែលមានពណ៌ស្រស់ស្អាត និងធ្វើឱ្យម្ចាស់ផ្ទះមានសិរីសួស្តី។
៥.ដើមអូគីណាវ៉ា (Okinawa Sparrow gourd)៖ គឺជាវល្លិ៍មួយប្រភេទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកស្រលាញ់រុក្ខជាតិរបស់ជនជាតិជប៉ុន ដោយសារតែវាលូតលាស់លឿន ងាយស្រួលក្នុងការថែទាំ ផ្តល់នៅភាពត្រជាក់ត្រជុំ ជុំវិញផ្ទះ និងផ្លែរបស់វារាងមូលតូចមួយជាមួយនឹងឆ្នូតដែលផ្លាស់ប្តូរពីពណ៌បៃតងទៅក្រហមមើលទៅគួរឱ្យស្រលាញ់៕ ប្រភព៖sanook
បរទេស៖ ក្រុមហ៊ុន Meta បានបញ្ចេញកម្មវិធីថ្មីមួយរបស់ខ្លួនកាលពីថ្ងៃទី៦ ខែកក្កដា ដែលមានឈ្មោះថា Treads ដើម្បីប្រកួតប្រជែងជាមួយកម្មវិធី Twitter របស់ Elon Musk ។
Treads គឺជាកម្មវិធីថ្មីមួយដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងកម្មវិធី Twitter របស់ Elon Musk និងកម្មវិធី Instagram ដោយកម្មវិធីនេះចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ Treads គឺពិតជាងាយស្រួលប្រើប្រាស់ណាស់ដោយគ្រាន់តែអ្នកមានគណនី Instagram នោះអ្នកនឹងអាចប្រើប្រាស់កម្មវិធី Treads បានហើយ។ មិនតែប៉ុណ្ណោះ Threads គឺអាចបង្ហោះបានរហូតដល់ ៥០០ តួអក្សរក្នុងពេលតែមួយ និងចែករំលែកតំណភ្ជាប់ រូបភាព និងវីដេអូ ក៏ដូចជាសមត្ថភាពក្នុងការបង្ហោះវីដេអូដែលមានរយៈពេលរហូតដល់ ៥ នាទីបានផងដែរ។
លោក Jack Dorsey ដែលជាសហស្ថាបនិកនៃ Twitter បានរិះគន់ចំៗជាសាធារណៈចំពោះកម្មវិធី Threads របស់លោក Mark Zuckerberg ថាបានលួចចម្លងទាំងស្រុងពីកម្មវិធី Twitter។ អ្នកប្រើប្រាស់ Twitter មួយចំនួនក៏បានចង្អុលបង្ហាញថា គោលការណ៍ឯកជនភាពរបស់ Threads និង Twitter គឺស្រដៀងគ្នាណាស់ លើកលែងតែ Twitter មិនស្នើសុំព័ត៌មានហិរញ្ញវត្ថុ និងសុខភាព ដូចទៅនឹង Threads។
ទោះជាយ៉ាងណាក៏ដោយ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram ថ្មីៗនេះបានជួបប្រទះរឿងអាស្រូវទាក់ទងនឹងឯកជនភាពជាច្រើន ហើយត្រូវបានពិន័យជាទឹកប្រាក់ចំនួន ១.៣ ពាន់លានដុល្លារ។ ដូច្នេះយោងទៅតាម Business Insider បានឱ្យដឹងថា គោលបំណងនៃការបង្កើតកម្មវិធីថ្មី Threads របស់ Meta គឺដើម្បីធ្វើជាដៃគូប្រកួតប្រជែងរបស់ Twitter និងជំនួសឱ្យ Facebook ដែលនេះជួយឱ្យ Threads នៅតែទាញយកអត្ថប្រយោជន៍ពីអ្នកប្រើប្រាស់ ២ ពាន់លាននាក់របស់ Meta៕ ប្រភព៖vnespress
ក្នុងឆមាសទី១ ឆ្នាំ២០២៣ ចាប់ពីខែមករាដល់ឆ្នាំមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៥៧លាននាក់ ក្នុងចំណោមភ្ញៀងទេសចរសរុបចំនួន១១.១លាននាក់។ ចំនួនភ្ញៀវទេសចរនេះមានការកើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
តាមប្រសាសន៍ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «ទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាមានប្រមាណ ២.៥៧លាននាក់ កើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២»។ ក្នុងនោះផ្លូវអាកាសមានចំនួន ៩១ម៉ឺននាក់ កើនឡើង ២៧៩% ផ្លូវគោកមានចំនួន ១.៦៣លាននាក់ កើនឡើង ៥២៦% និងផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ កើនឡើង ៥៨៦%។
ចំពោះប្រភពទីផ្សារសំខាន់ៗមាន៖ ថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្រ្ដាលី។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ជើងហោះហើរអន្តរជាតិចូលសរុប១០,៦៣៥ជើង ក្នុងនោះ៖
– អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) ៧,៩៥៣ជើង
– អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP ២,៤២៧ជើង
– អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) ២៥៥ជើង។
យោងតាមការព្យាករណ៍ចុងក្រោយនៅឆ្នាំ២០២៣នេះ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់ កើនឡើង ១២០% ធៀបនឹងឆ្នាំ២០២២៕
នាពិធីចុះដោះស្រាយបញ្ហាកម្សោយសេវាទូរស័ព្ទចល័តនៅតាមបុរីនានា ក្រសួងប្រៃសណីយ៍ បានលើកឡើងនូវយន្តការមួយចំនួន ក្នុងនោះខ្លះជាកិច្ចការផ្ទាល់របស់ក្រសួង និងខ្លះទៀតទាមទារការចូលរួមពីប្រជាពលរដ្ឋ ដើម្បីធានាថា សេវាទូរស័ព្ទក្នុងបុរីទាំង ៦៧ នៅរាជធានីភ្នំពេញមានសេវាខ្លាំង និងដំណើរការល្អ។
នៅក្នុងផែនការស្ដារគុណភាពសេវាទូរស័ព្ទចល័តតាមបុរីទាំង ៦៧ ក្រសួង កំពុងសាងសង់បង្គោលអង់តែន ចំនួន៨៨បន្ថែម ហើយបច្ចុប្បន្ននេះ សម្រេចបានចំនួន ៧០អង់តែនហើយ ដោយឡែកចំនួន ១៨ អង់តែនដែលនៅសល់ ក្រសួង កំពុងដោះស្រាយជាមួយពលរដ្ឋក្នុងបុរីទាំងនោះ ដោយសារមានពលរដ្ឋខ្លះ ស្នើសុំមិនឱ្យសាងសង់បង្គោលអង់តែន ដោយភ្ជាប់ជាមួយហេតុផលផ្សេងៗ។
នៅក្នុងនោះក្រសួងបានសង្កត់ធ្ងន់ថា៖” ដើម្បីគុណភាពសេវាទូរស័ព្ទចល័តដំណើរការបានល្អ ក្រសួងស្នើការចូលរួមពីប្រជាពលរដ្ឋ រុះរើ ឬបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវា Signal Booster Rapitor ជាដើម ដោយសារឧបករណ៍ទាំងនេះបានបង្កការឆ្លងរំខាន និងប៉ះពាល់ធ្ងន់ធ្ងរដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័ត”៕
ប្រភព៖ ក្រសួងប្រៃសណីយ៍
ប្រទេសហូឡង់ ៖ រដ្ឋាភិបាលហូឡង់បានប្រកាសថា ហាមនាំយកឧបករណ៍បច្ចេកវិទ្យា រួមទាំងទូរស័ព្ទដៃចូលក្នុងថ្នាក់រៀនដាច់ខាត ពីព្រោះការប្រើប្រាស់ឧបករណ៍ទាំងនេះនឹងធ្វើឱ្យសិស្សបាត់បង់សមាធិក្នុងការរៀនសូត្រ ហើយធ្វើឱ្យពួកគេប្រឡងថ្នាក់ផងដែរ ។ ប្រទេសហូឡង់នឹងអនុវត្តបម្រាមនេះចាប់ពីឆ្នាំ២០២៤ តទៅ ។
បម្រាមនេះរួមមាន ទូរស័ព្ទដៃ, ថេបប្លេត និងនាឡិកាឆ្លាតវៃ (Smart Watch) ដែលឧបករណ៍ទាំងនេះបានរំខានក្នុងអំឡុងពេលសិស្សកំពុងរៀនសូត្រ ហើយធ្វើឱ្យកូនសិស្សបាត់បង់សមាធិ និងទទួលបានលទ្ធផលការសិក្សាមិនល្អ ។ ដូច្នេះ គេនឹងមិនអនុញ្ញាតឱ្យសិស្សយកឧបករណ៍ទាំងនេះចូលក្នុងថ្នាក់រៀនទៀតទេ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។
លើសពីនេះ រដ្ឋាភិបាលហូឡង់ក៏បានអំពាវនាវឱ្យនាយកសាលារៀននីមួយៗធ្វើកិច្ចព្រមព្រៀងផ្ទៃក្នុងអនុវត្តច្បាប់ថ្មីជាមួយគ្រូបង្រៀន, អាណាព្យាបាលសិស្ស និងសិស្សទាំងអស់ នៅខែតុលា ឆ្នាំ២០២៣ ។ ទោះយ៉ាងណា រដ្ឋាភិបាលមិនបានហាមឃាត់ជាផ្លូវការនៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលនឹងអនុវត្តតាមបម្រាមនេះនៅឆ្នាំ២០២៤ ក្រោយពីបានត្រួតពិនិត្យលក្ខខណ្ឌលម្អិត ។
លោក Robert Digegraff រដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងទៅកាន់សភាតំណាងរាស្ត្រថា លោកសង្ឃឹមថា ការហាមឃាត់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកទាំងនេះនឹងឈានទៅរកការផ្លាស់ប្តូរវប្បធម៌ និងកែលម្អការសិក្សារបស់សិស្សនៅប្រទេសហូឡង់ឱ្យល្អប្រសើរឡើង ៕ ប្រភព ៖ Nation World News