ផ្លែទំលាប់ គឺជាប្រភេទផ្លែឈើដែលសម្បូរទៅដោយជាតិសរសៃ និងកាឡូរីទាប។ វាពិតជាល្អខ្លាំងណាស់សម្រាប់សុខភាពរាងកាយ បើអ្នកទទួលទានផ្លែទំលាប់មួយផ្លែក្នុងមួយថ្ងៃ នោះអ្នកនឹងទទួលបានអត្ថប្រយោជន៍សុខភាពដូចខាងក្រោម៖

១.ថែរក្សាភ្នែក៖ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែទំលាប់អាចដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពភ្នែក។ ពួកវាអាចការពារភ្នែកពីការបំផ្លាញដោយរ៉ាឌីកាល់សេរី និងភាពចាស់ដូចជាការបាត់បង់ចក្ខុវិស័យ ការចុះខ្សោយនៃភ្នែក និងភាពស្ងួត ហើយវាក៏ជួយក្នុងការធ្វើឱ្យភ្នែកធូរស្បើយកាត់បន្ថយការរលាក និងរក្សាសម្ពាធភ្នែកឱ្យបានត្រឹមត្រូវ។Kaki Tree Cultivation How To Grow A Japanese Persimmon Tree

២.ជំនួយខួរក្បាល៖ ផ្លែទំលាប់សម្បូរទៅដោយ Fisetin ដែលជាសារធាតុចិញ្ចឹមនៅក្នុងក្រុម Flavonoid Fisetin ជួយពង្រឹងការចងចាំ ការពារហានិភ័យដល់ប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល វាក៏ជួយទប់ស្កាត់ការថយចុះនៃការយល់ដឹងផងដែរ។

៣.ល្អសម្រាប់សុខភាពបេះដូង៖ ផ្លែទំលាប់សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ចំពោះបេះដូងគឺប៉ូតាស្យូម វីតាមីន C និង folate ដែលជាមូលហេតុជួយកាត់បន្ថយនិភ័យនៃជំងឺបេះដូង ជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល និងការគាំងបេះដូង។How to Eat a Persimmon | Top Tips - Fine Dining Lovers

៤.ការពារជំងឺមហារីក និងជំងឺពោះវៀន៖ ផ្លែទំលាប់ត្រូវបានគេចាត់ទុកថាជាក្រុមអាហារដែលផ្តល់សារធាតុចិញ្ចឹមសំខាន់ៗដូចជា បេតាការ៉ូទីន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងកាត់បន្ថយអត្រាលូតលាស់នៃកោសិកាមហារីក។ មិនតែប៉ុណ្ណោះ ទំលាប់ក៏ជាផ្លែឈើដែលមានជាតិសរសៃខ្ពស់ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយហានិភ័យនៃបញ្ហាពោះវៀនធំ។

៥.កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង៖ ផ្លែទំលាប់ជួយឱ្យរាងកាយទទួលបានសារធាតុចិញ្ចឹមដែលល្អសម្រាប់សុខភាពឆ្អឹង ព្រោះវាមានសារធាតុ polysaccharide ដែលជួយកាត់បន្ថយឱកាសនៃជំងឺពុកឆ្អឹង៕ What Is a Persimmon? Here's Everything You Need to Knowប្រភព៖sanook