Home Blog Page 1606

មិនគួរឱ្យជឿ! ការប្រកួតរវាងក្រុមពាក់មី និងលោកជីង ចក់ ​ទាក់ទាញអ្នកគាំទ្រច្រើនជាងប្រកួតលីគកំពូលទៀត

0

កាលពីម្សិលមិញ ក្រុមតារាកំប្លែងរបស់នាយពាក់មី ផ្កាគ្រប់រដូវ បានយកឈ្នះក្រុម លោកជីក ចង់ (ជីកចង់ All Star) នៅក្នុងលទ្ធផល៧-៤ នាឯកីឡដ្ឋានស្តាតចាស់។

ការប្រកួតនេះ ធ្វើឡើងស្វែងរកមូលនិធិ និងជំនួយពីសប្បុរសជន ដើម្បីសង្រ្គោះជីវិតកុមារនៅកម្ពុជា និងជួយទៅដល់មន្ទីគន្ធបុប្ផាថែមទៀតផងដែរ។May be an image of one or more people, people playing soccer, people playing football and text

អ្វីដែលមិនគួរឱ្យជឿនោះ គេសង្កេតឃើញថា មានអ្នកទស្សនាទាំងនៅទីលាន និងការឡាយ ហាក់មានកំណើនច្រើនជាង ការប្រកួតលីគកំពូលកម្ពុជា Cambodia Premier League ទ្វេដងឯណោះ។May be an image of one or more people, people playing soccer, people playing football, crowd and text that says 'PEAK 2 |PEAK Sports'

បើតាមការលើកឡើងរបស់មហាជនមួយចំនួននិយាយថា៖” ការប្រកួតនេះ ជាការប្រកួតស្វែងរកមូលនិធិ និងជំនួយពីសប្បុរសជន ដើម្បីសង្រ្គោះជីវិតកុមារនៅកម្ពុជា ហើយវាក៏ជាចំណីចក្ខុមួយផងដែរ ដែលធ្វើឱ្យអ្នកទស្សនា មានក្តីសប្បាយរីករាយ ហេតុដូច្នេះ ទើបការប្រកួតនេះទាក់ទាញអ្នកគាំទ្រច្រើនបែបនេះ”៕

រូបភាព៖ peak Sports

បុរសជនជាតិរុស្សីម្នាក់មានអាយុ ៣៥ ឆ្នាំហើយ តែមើលទៅដូចក្មេងប្រុសវ័យជំទង់

0

ប្រទេសរុស្សី៖ លោក Denis Vashuri បច្ចុប្បន្នមានអាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិតូចមួយនៅតំបន់ Krasnoyarsk នៃប្រទេសរុស្សី។ Denis គឺជាកីឡាករ និងជា You Tuber ដ៏ល្បីម្នាក់ក្នុងប្រទេសរុស្សី គាត់តែងតែសរសេរប្លុកទេសចរណ៍ ដូច្នេះគាត់ត្រូវតែកាន់សំបុត្រកំណើតដើម្បីបញ្ជាក់ថាគាត់ជាមនុស្សពេញវ័យ មិនមែនជាក្មេងប្រុសដូចដែលមនុស្សជាច្រើនគិតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifFpgZP6fIXzNzlCuc4g6DHGp5Bm9OYoWAC2otgod4cOs2niWGUkGXieu1tr_ymqZZcNO5PLht4LdPurU4arT0fiD7e7xo4rwh6k8qVM2dpSUdTjDix5kwlwSwoHBvGWhVQGNf2hBaO5EX1mE4Zjkmhka0x5pljujpP5EmfLrU7hyHNANvN_3ufCmYl2w/s720/photo_2023-07-07_16-09-32.jpg

Denis បានចែករំលែកថា មានមនុស្សជាច្រើនបានសួរអំពីអាយុរបស់ខ្ញុំ មិនត្រឹមតែតាមអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងជីវិតពិតទៀតផង។ ខ្ញុំចាំបានថាធ្លាប់ត្រូវប៉ូលិសចរាចរណ៍ផាក នៅពេលដែលខ្ញុំបើកឡាន ដោយប៉ូលីស សង្ស័យថាខ្ញុំក្លែងបន្លំប័ណ្ណបើកបរ។ បន្ទាប់ពីផ្ទៀងផ្ទាត់អាយុរបស់ខ្ញុំរួច ប៉ូលីសក៏បានចាប់ផ្តើមនិយាយលេងសើចអំពីរូបរាងរបស់ខ្ញុំ រហូតធ្វើអោយខ្ញុំមិនសប្បាយចិត្ត។
Denis ក៏បានបន្តទៀតថា ខ្ញុំបានទៅមន្ទីពេទ្យអស់ជាច្រើនដងហើយ ដើម្បីពិនិត្យសុខភាព ប៉ុន្តែនៅតែរកមិនឃើញមូលហេតុ។ លោក Denis Vashuri មើលទៅដូចជាក្មេងប្រុសវ័យជំទង់ប្រហែល ១៣-១៤ ឆ្នាំ ដោយលោកក៏មិនសូវស្រួលខ្លួនដែរ ប៉ុន្តែក្រោយមក គាត់គិតថា ជីវិតរបស់គាត់នៅតែត្រូវបន្តទៅមុខទោះបីជាជួបការលំបាកក៏ដោយ ហើយតែងតែរក្សាទស្សនៈវិជ្ជមានជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4iZZlw8YvuiH-3bCkp47aDghXzbE-pgy6onUZNQHgEeiIwoTchwExir2vZs9fn8HZRCqhv-WR44Rk8nLtnihZXEMPsP6Q-RvVo7LaDHXIHoS4KDdGbEgjiJGnHqlXUBoUxtk7HcvkfcdQxDVAniZdO_8GvoJtNRAT_uqa7vhNoO28O000r5T8Cuznm_4/s720/photo_2023-07-07_16-09-45.jpg

គួរបញ្ជាក់ដែរថា Denis មានភាពល្បីល្បាញកាលពី ២ ឆ្នាំមុនបន្ទាប់ពីត្រូវបានសម្ភាសន៍អំពីរូបរាងដ៏ប្លែករបស់គាត់។ គាត់បានធ្វើឱ្យសហគមន៍អនឡាញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានបង្ហាញពីអាយុពិតរបស់គាត់ ដោយមនុស្សជាច្រើនស្ទើរតែមិនជឿនៅពេលដែលគាត់មើលទៅដូចមិនចាស់តាមពេលវេលាសោះ។ នៅក្នុង Instagram របស់ Denis បច្ចុប្បន្នទាក់ទាញអ្នកតាមដានចំនួន ២០ ពាន់នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwQlpFCOT_rdtL8ISLBiScIIkWzNa4V51B1B1uKcedzQrCwXvOCWuYASAGaUGxi_HNwpyyqWGJvHjkdP9oS-NrWxkfM6GvzBDV62paTBxezfQFg571KVYmiMV49G5zjLLpeL1zYNBZ5EwUYOjXSucW4IcG4cSrYcVU9_0jQIzLHsp_31PE3MYkjC_gTyA/s700/photo_2023-07-07_16-09-53.jpg

ប្រភព៖cafef.com

កូរ៉េខាងត្បូង ចាប់ផ្ដើមតវ៉ាប្រឆាំងនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិ អនុញ្ញាតឲ្យបញ្ចេញទឹកពីរោងចក្រនុយក្លេអ៊ែរ

0

រដ្ឋធានីសេអ៊ូល៖ ក្រោយពេលទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ បានសម្រេចអនុញ្ញាតឲ្យបញ្ចេញទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ា ដាយអ៊ីឈិ រួចមក សមាជិកសភា មកពីគណបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង កំពុងតែបង្កើនសម្ពាធយ៉ាងខ្លាំង ទៅដល់រដ្ឋាភិបាលក្រុងសេអ៊ូល ជំរុញឲ្យថ្កោលទោស ដល់ផែនការរបស់ក្រុងតូក្យូ។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ថា ក្រុមសមាជិករបស់គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំ នៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមអង្គុយពេញមួយយប់ នៅខាងក្នុងរដ្ឋសភា តវ៉ាប្រឈងនឹងរបាយការណ៍របស់ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) និង ការបញ្ចេញទឹកសំណល់ ចេញពីរោងចក្រហ៊្វូគីស៊ីម៉ា (Fukushima) បង្ហូរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។Fukushima links must be monitored | The Standard

រដ្ឋាភិបាលក្រុងសេអូល បានបញ្ជាក់ នៅថ្ងៃសុក្រ (ទី៧ ខែកក្កដា) ថា «កូរ៉េខាងត្បូង គោរពការសន្និដ្ឋានលើការត្រួតពិនិត្យសុវត្ថិភាពរបស់ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដែលបានអនុម័តចំពោះផែនការរបស់ប្រទេសជប៉ុន នៅក្នុងការបញ្ចេញទឹកសំណល់ ចេញពីរោងចក្រហ៊្វូគីស៊ីម៉ា។ រីឯកំហាប់សារធាតុវិទ្យុសកម្ម បំពេញតាមស្តង់ដារ សម្រាប់ការបញ្ចេញទឹក ទៅក្នុងមហាសមុទ្រ ដែលបានចម្រោះធាតុវិទ្យុសកម្មរួច ហើយត្រូវគេរំពឹង ថា នឹងមិនមានផលប៉ះពាល់ណាមួយ ដល់តំបន់មហាសមុទ្ររបស់យើងនោះឡើយ»។

លោក រ៉ាហ្វាអែល ហ្គ្រូសស៊ី (Rafael Grossi) អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានចុះទៅពិនិត្យទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ា ដាយអ៊ីឈិ (Fukushima Daiichi) កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) និង បានជួបជាមួយអ្នកស្រុក។ ក្រោយមក គាត់បានអះអាង អំពីសុវត្ថិភាព សម្រាប់ផែនការរបស់ប្រទេសជប៉ុន បញ្ចេញទឹកសំណល់មានធាតុវិទ្យុសកម្ម ដែលត្រូវបានចម្រោះរួចហើយ ចេញពីរោងចក្រថាមពលនេះ ដើម្បីបង្ហូរទឹកសំណល់ទាំងនោះ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។Exclusive: IAEA chief Grossi hints at discord among Fukushima report  experts | Reuters

ទីភ្នាក់ងារ IAEA របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ កាលពីថ្ងៃអង្គារ នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការរុះរើរោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានបំផ្លាញ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា និង មហារលកយក្សស៊ូណាមិ កាលពីអំឡុងឆ្នាំ២០១១ ថា ការត្រួតពិនិត្យ រយៈពេល២ឆ្នាំមកនេះ រកឃើញ ថា ផែនការរបស់ជប៉ុន សម្រាប់ការបង្ហូរទឹកសំណល់ ចេញពីរោងចក្រហ៊្វូគូស៊ីម៉ា ដាយអ៊ីឈិ នេះ នឹងមានផលប៉ះពាល់តិចតួច ដល់មនុស្ស ឬ បរិស្ថាន។

សហជីពនេសាទជប៉ុន បានជំទាស់តវ៉ា ប្រឆាំងនឹងផែនការនេះ អស់រយៈពេលជាយូរមកហើយ ដោយបានអះអាង ថា រដ្ឋាភិបាលគួរតែលុបចោលផែនការជួសជុលនូវការខូចខាតកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ប្រទេសមួយចំនួន បានហាមឃាត់នូវផលិតផលអាហារមួយចំនួនរបស់ជប៉ុន ព្រោះតែពួកគេភ័យខ្លាចវិទ្យុសកម្ម។ ជប៉ុន តែងតែធ្វើតេស្ត លើម្ហូបអាហារសមុទ្រ ចេញពីតំបន់ហ៊្វូគូស៊ីម៉ា (Fukushima) ជាប្រចាំ ហើយរកឃើញ ថា វាមានសុវត្ថិភាពតាមស្ដង់ដារ។South Korea respects IAEA review of Japan's Fukushima wastewater plan - CNA

លោក វ៉ាង វ៉ែនប៊ិន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេសចិន កាលពីថ្ងៃពុធ បានរិះគន់ដល់ចំណាត់ការ ឆ្ពោះទៅរកការបង្ហូរទឹក បញ្ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ាដាយអ៊ិឈិ ហើយថែមទាំង បានគំរាម អំពីចំណាត់វិធានការផ្សេងៗ ប្រសិនបើផែនការនេះគួរតែដំណើរការទៅមុខ។

អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ ថា «នាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាលក្រុងប៉េកាំង នឹងពង្រឹងនូវការត្រួតពិនិត្យ លើបរិស្ថានដែនសមុទ្រ និង ត្រួតពិនិត្យដល់ការនាំចូលផលិតផលសមុទ្រ សម្រាប់ធានាដល់សុខភាព និង សន្តិសុខស្បៀងអាហារ សម្រាប់សាធារណជន»។ បើទោះជាយ៉ាងណាក៏ដោយ គាត់បានបដិសេធ ចំពោះការផ្តល់ព័ត៌មានលម្អិតជាក់លាក់ អំពីសកម្មភាពប្រភេទណា នឹងត្រូវរដ្ឋាភិបាលចិន ប្រកាន់យកនោះ។Fukushima Daiichi Nuclear Power Plant - Wikipedia

ក្រុមសកម្មជនជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង និង កូរ៉េខាងត្បូង បានបង្កើននូវការតវ៉ារបស់ពួកគេ ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលជប៉ុន បញ្ចេញទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ា ដាយអ៊ិឈិ ដោយសារតែពួកគេខ្លាចមានគ្រោះថ្នាក់ បង្កឡើងដោយវិទ្យុសកម្ម។

រដ្ឋាភិបាលក្រុងតូក្យូ និង ក្រុមមន្រ្តីជំនាញរបស់ជប៉ុន បញ្ជាក់ ថា ទឹកនៅក្នុងរោងចក្រហ៊្វូគូស៊ីម៉ា ត្រូវបានចម្រោះ យកធាតុវិទ្យុសកម្ម ចេញអស់ភាគច្រើនរួចមកហើយ ហើយវាក៏នឹងមិនមានផលប៉ះពាល់ សម្រាប់កម្រិតសុវត្ថិភាពនោះទេ។ ប៉ុន្ដែការសម្រេចចិត្តណាមួយរបស់ទីភ្នាក់ងារ IAEA ក៏ត្រូវគេរំពឹងទុក ថា អាចនឹងធ្វើឡើង នៅក្នុងសប្ដាហ៍នេះ៕

តើផ្លែម្ទេសផ្តល់ផលប្រយោជន៍អ្វីខ្លះដល់រាងកាយ ?

0

ការបរិភោគម្ហូបអាហារមានរសជាតិហឹរអាចបណ្តាលឱ្យយើងឈឺចាប់ក្នុងមាត់ ហៀរទឹកភ្នែក និងឈឺពោះផងដែរ បន្ទាប់ពីបានបរិភោគវារួច ។ ប៉ុន្តែមានមនុស្សជាច្រើននាក់ចូលចិត្តបរិភោគអាហារហឹរ ដោយបន្ថែមម្ទេសទៅក្នុងចានម្ហូប ឬផ្សំគ្រឿងពីម្ទេស ពីព្រោះពួកគេគិតថា រសជាតិហឹរជួយធ្វើឱ្យអាហារកាន់តែឆ្ងាញ់ជាងមុន ។ តើផ្លែម្ទេសផ្តល់ផលប្រយោជន៍អ្វីខ្លះដល់រាងកាយ ?Capsaicin: Researchers Look into Health Benefits of Active Component of  Chili Peppers | Sci.News

*ប្រយោជន៍ផ្លែម្ទេស ៖
១-សម្រកទម្ងន់ ៖ សារធាតុ Capsaicin នៅក្នុងផ្លែម្ទេសអាចជួយដុតបំផ្លាញកាឡូរី និងខ្លាញ់ក្នុងរាងកាយបាន ។ ដូច្នេះ ការបរិភោគអាហារហឹរ គឺជាវិធីមួយជួយឱ្យយើងអាចសម្រកទម្ងន់បាន ។
២-បន្ថយអាការៈជំងឺផ្តាសាយ ៖ នៅក្នុងផ្លែម្ទេសមានវីតាមីន C ជួយពង្រឹងមុខងារនៃប្រព័ន្ធការពារក្នុងខ្លួនកុំឱ្យឆាប់ឆ្លងមេរោគ ។ ទោះយ៉ាងណា វីតាមីន C មិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺផ្តាសាយទេ ប៉ុន្តែវាមានចំណែកជួយកាត់បន្ថយអាការៈធ្ងន់ធ្ងរនៃជំងឺនេះ ហើយធ្វើឱ្យយើងឆាប់ជាសះស្បើយ ។10 Health Benefits of Green Chillies - Kohinoor៣-កាត់បន្ថយហានិភ័យជំងឺមហារីក ៖ ក្រៅពីផ្លែម្ទេសបានជួយធ្វើឱ្យស្បែកភ្លឺថ្លាហើយ វាក៏បានជួយកាត់បន្ថយការរលាកក្នុងខ្លួនផងដែរ ។ លើសពីនេះ វាអាចកាត់បន្ថយហានិភ័យជំងឺមហារីកទៀតផង ។
៤-មានអាយុវែង ៖ សារធាតុចិញ្ចឹមនៅក្នុងផ្លែម្ទេសបានជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ដែលធ្វើឱ្យរាងកាយរបស់យើងរឹងមាំ និងមានអាយុវែង ។
៥-កាត់បន្ថយហានិភ័យជំងឺបេះដូង ៖ ម្ទេសនឹងជួយដល់ការរំលាយកំណកឈាម ប្រឆាំងនឹងការស្ទះសរសៃឈាម ដែលវាមូលហេតុចម្បងនៃជំងឺលើសឈាម និងជំងឺសរសៃឈាមក្នុងបេះដូង ។Chilli health benefits: Which types are best for health and cooking

*ចំណុចគួរចៀសវាង ៖
-ការបរិភោគអាហារហឹរ មិនសមស្របជាមួយអ្នកមានជំងឺពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារទេ ដូចជា ជំងឺដំបៅក្រពះ, ការច្រាលជាតិអាស៊ីតក្នុងក្រពះ និងរលាកពោះវៀន
-ការបរិភោគម្ទេសច្រើនពេកអាចធ្វើឱ្យឈឺពោះ ឬរលាកក្រពះ
-គួរពិភាក្សាជាមួយគ្រូពេទ្យមុននឹងបរិភោគអាហារហឹរ ពីព្រោះអាចមានប្រតិកម្មអាឡែស៊ី ជាពិសេស ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ៕Health Benefits of Chilli Pepper | Narayana Health

ប្រភព ៖ sanook

ទឹកធ្លាក់មួយនៅស្រែអំបិលខេត្តកោះកុង ស្អាតកប់តែមិនសូវមានអ្នកស្គាល់

0

«ឆាយកី» ជារមណីយដ្ឋានធម្មជាតិមួយដែលមានភ្ញៀវទេសចរតិចតួចណាស់បានស្គាល់ពីទីកន្លែងនេះ មិនថាភ្ញៀវជាតិ ឬ ភ្ញៀវអន្តរជាតិនោះទេក៏មិនសូវស្គាល់ពីទីកន្លែងធម្មជាតិមួយនេះឡើយ។ ទឹកធ្លាក់នេះមានទីតាំងស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។May be an image of waterfall

នៅតាមផ្លូវយើងអាចទស្សនាបាននូវព្រៃឈើដ៏ខៀវស្រងាត់ នារដូវវស្សា និង អាចទស្សនាចំការដំណាំ ហូប ផ្លែ វាលស្រែចំការ នៅតាមដងផ្លូវ ពេលទៅដល់ទីនោះយើងនឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតកំពុងលាក់ខ្លួននៅក្នុងជ្រលងភ្នំនៃ ជួរភ្នំក្រវាញខាងត្បូង ទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើជុំវិញដ៏ខៀវស្រងាត់ សំលេងសត្វបក្សាបក្សីយំឮអឺងកងពេញព្រៃ ខ្យល់អាកាសត្រជាក់ជាប់ចិត្តដិតអារម្មណ៍។No photo description available.

ចំពោះការធ្វើដំណើរវិញ សម្រាប់អ្នកភ្នំពេញអាចធ្វើដំណើរឆ្ពោះទៅកាន់ស្រុកស្រែអំបិល ខេត្តកោះកុង ហួសស្ពានស្រែអំបិល បន្តិចប្រហែលជាង៥០ម៉ែត្រ មានផ្លូវក្រាលគ្រួសក្រហម បត់ស្ដាំ ពីស្ពានស្រែអំបិលទៅកាន់ ឆាយកី មានចម្ងាយប្រមាណ ២១៤ គីឡូមែត្រពីរាជធានីភ្នំពេញ ចម្ងាយប្រមាណ ៧២គីឡូមែត្រ ពីស្ពានស្រែអំបិលខេត្តកោះកុង និងចម្ងាយប្រមាណ ជាង ២២គីឡូមែត្រ ពីសហគមន៍អេកូទេសចរណ៍ ឆាយរាប។ ភ្ញៀវទេសចរដែលចង់ទៅកម្សាន្តទឹកធ្លាក់នេះអាចធ្វើដំណើរដោយជិះម៉ូតូ កង់ គោយន្ដ ឬរថយន្ដបែប Off-road បាន។គួរបញ្ជាក់ផងដែរថា ឆាយរាប មិនមែនជាឈ្មោះភូមិ ឃុំ ឬស្រុកឡើយ ជាឈ្មោះ សម្ងាត់ ហៅតៗគ្នា ក្នុងកំឡុងពេលសង្គ្រាម នៃរបបប្រល័យពូជសាស្រ្តខ្មែរក្រហម មកម្ល៉េះ៕No photo description available.No photo description available.

ប្រភព៖ ក្រសួងទេសចរណ៍

កាន់តែក្តៅ! BLACKPINK ត្រូវអ្នកគាំទ្រវៀតណាមពហិការមិនចូលរួមប្រគំតន្រ្តីព្រោះស្នេហាជាតិជាងដោយសារតែរឿងមួយនេះ

0

ថ្មីៗនេះនៅលើបណ្តាញសង្គមវៀតណាមបានត្អូញត្អែរពីតម្លៃសំបុត្រក្នុងការចូលរួមទស្សនាការប្រគំតន្រ្តី BORN PINK របស់ក្រុម BLACKPINK ដែលថ្លៃខ្លាំងបើធៀបនឹងតម្លៃសំបុត្រប្រទេសរួមតំបន់។ ខណៈកាន់តែក្តៅនោះអ្នកគាំទ្រវៀតណាមនៅលើបណ្តាញសង្គមហ្វេកប៊ុក និងទិកតុក កំពុងធ្វើពហិការមិនចូលរួមការប្រគំតន្រ្តីដែលរៀបចំដោយក្រុមហ៊ុន iME ដោយសារតែការស្នេហាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW_ey1iV4ba0jnSiy6m55qEDUaUeD6iImlX0jRo1dzr9qa9g23C4ggam2Fmde6AOjaExND3cQRMKV1obA5WkQWg4hg40hHqqpioBO2SV3Z7didxJWJFLi8xnbw5SKb3wG5LxOJWihDEbLd8F1fZhklGmgga1qLDKQJv54Y2lBDOwRHkVLqzf8IjL0JvzY/s2048/image_2023-07-05_11-32-13.png

រឿងចម្រូងចម្រាស់បានកើតឡើងជាថ្មីទៅលើក្រុម BLACKPINK ដែលគ្រោងប្រគំតន្រ្តីនៅទីក្រុងហាណូយ ប្រទេសវៀតណាម បន្ទាប់ពីរបាយការណ៍មួយបានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលនិយាយថាក្រុមហ៊ុន iME ជាអ្នករៀបចំកម្មវិធីបានប្រើផែនទីនៅលើទំព័រមុខនៃគេហទំព័ររបស់ខ្លួនដែលមាន «ខ្សែបន្ទាត់ប្រាំបួន»។
បន្ទាប់ពីផ្ទុះការប្រតិកម្មអ្នករៀបចំការប្រគំតន្ត្រី BLACKPINK នៅទីក្រុងហាណូយ iME បានសេចក្តីថ្លែងការណ៍និងសូមទោសបន្ទាប់ពីគេហទំព័ររបស់ខ្លួនបង្ហាញផែនទីបង្ហាញពីការទាមទារទឹកដីរបស់ចិននៅសមុទ្រចិនខាងត្បូង ដែលបង្កឱ្យមានប្រតិកម្មតបតគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6mFA9grni8_jSs9e6T7htSPm9f9vNmQ4nKZHk0AbYvc2APGLKFGqXWgspiXtGixa5It3nny-8VVj3TOIMZfN_ptgevIYMXHfoP5ZI0egCXUZasv6XIoBb2lpFBfuh17CkwJkwTA-_bo6p09jjdqaXY7H2XXgURROQIvhTkKDbGC-8Cye0dukDlnCro_o/s2048/image_2023-07-05_11-33-16.png

គួរបញ្ជាក់ថា ប្រទេសចិនបានប្រើប្រាស់ខ្សែបន្ទាត់នេះជាយូរមកហើយ ដើម្បីបង្ហាញពីការទាមទារដ៏ធំរបស់ខ្លួនជុំវិញសមុទ្រចិនខាងត្បូងដែលសម្បូរដោយធនធានភាគច្រើន ជារឿយៗចំពោះការមិនពេញចិត្តរបស់ទីក្រុងហាណូយ ដែលទាមទារផ្នែកខ្លះនៃផ្លូវទឹកផងដែរ។

រឿងនេះដែរហ្វេន BLACKPINK នៅវៀតណាមជាច្រើនកំពុងនាំគ្នាធ្វើពហិការមិនចូលរួមការប្រគំ BLACKPINK និងមិនចូលរួមកម្មវិធីកម្សាន្តដែលរៀបចំដោយ iME បើទោះបីជាពួកគេស្រលាញ់ចូលចិត្តយ៉ាងណាក៏ដោយព្រោះស្នេហាជាតិគឺជារឿងសំខាន់ជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpsawwyl5NCM029pEJsKhgsNPf-AF8Z3bhHlWPYA_yXmeC_7raZWfTHD7czkMmNEEVdpcaOHgJnNWCdnubNfIyqX5DpeyBP8YCiOQWbfEIDlMf1-wYrL64l-a1r0YzMZ7pRz-CqKuJU-S8NorptNFDdyzjfYGTxDC5BtA0NvpQIp43qqYUVKHH5A7qrwU/s2048/kh.jpg

ជាមួយគ្នានេះដែរ លោក Brian Chow នាយកប្រតិបត្តិនៃ iME បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាឧបទ្ទវហេតុនេះគឺជា “ការយល់ខុស ជាអកុសល” រូបភាពនៃផែនទីនៅលើគេហទំព័រមិនតំណាងឱ្យទឹកដីនៃប្រទេសណាមួយទេ ហើយយើងដឹងអំពីការគោរពអធិបតេយ្យភាព និងវប្បធម៌នៃប្រទេសទាំងអស់” ដែល iME មានវត្តមាន។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ពួកគេបានពិនិត្យឡើងវិញយ៉ាងឆាប់រហ័ស និងប្តេជ្ញាជំនួសរូបភាពដែលមិនស័ក្តិសមសម្រាប់ជនជាតិវៀតណាម និងបានផ្ញើការពន្យល់ជាលាយលក្ខណ៍អក្សរអំពីឧប្បត្តិហេតុនេះទៅកាន់នាយកដ្ឋានវប្បធម៌ វៀតណាម និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDRau5DpCoLKHkypg3qQ0XLJIono90DuOevbV1hUwxf2y4uxF6pykVFwfHlA3Fvsh_Ws-9xOdUNOWSmT93BMo4tmadzRBHBWDuEjrHxvCcVvrMP3ZNfNXy1Tm6hxUqxTqifq9HmOAjRZuT0GLU-cTrWQCCV6EOHaTPlMvWzGb-KsjlDHpeRDslVE7Kf9o/s624/%E1%9F%92.png

គួរបញ្ជាក់ថា BLACKPINK បានប្រកាសនឹងប្រគំតន្រ្តីនៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី២៩ -៣០ ខែកក្កដា នេះនៅពហុកីឡដ្ឋានជាតិ My Dihn ជាកីឡដ្ឋានធំមួយដែលអាចផ្ទុកមនុស្សបានជាង ៤០,០០០ នាក់៕

៥ កន្លែងសម្រាប់ព្យួរកណ្តឹង ដើម្បីនាំលាភសំណាងចូលក្នុងផ្ទះ

0

កណ្តឹង គឺជាវត្ថុមួយដែលគេជឿថា អាចជួយបណ្តេញរឿងអាក្រក់ៗចេញឱ្យឆ្ងាយពីផ្ទះ នឹងនាំលាភសំណាងទ្រព្យសម្បត្តិចូលមកក្នុងគេហដ្ឋានរបស់យើង។ សម្រាប់អ្នកដែលចង់ទទួលបានលាភសំណាង និងហុងស៊ុយចូលមកក្នុងផ្ទះឱ្យបានច្រើន នោះអ្នកគួរតែព្យួរកណ្តឹងនៅ ៥ កន្លែងនេះទើបល្អសម្រាប់គេហដ្ឋានរបស់អ្នក ដែលកន្លែងទាំងនោះរួមមាន៖

១.ព្យួរនៅចំកណ្តាលទ្វារមុខផ្ទះ៖ ការព្យួរកណ្តឹងបែបនេះអាចជួយឱ្យម្ចាស់ផ្ទះសុខសប្បាយ មានទ្រពសម្បត្តិហូរចូលកាក់កប និងរកស៊ីមានបាន ។Hanging Door Bell - Etsy

២.ព្យួរតាមបង្អួច៖ បង្អួចជាចំណុចដែលខ្យល់ចេញចូល ដូច្នេះការព្យួរកណ្តឹងនូវកន្លែងនេះអាចជួយឱ្យម្ចាស់ផ្ទះមានសំណាងល្អ មានសិរីសួស្តី និងបណ្តេញរឿងអាក្រក់ៗចេញឱ្យផុតពីផ្ទះ។Chimes hanging in the window, Decorative bells hang on the window behind  with bokeh background, The traditional wind bell fluttering in tropical  wind in Thai house. Stock Photo | Adobe Stock

៣.ព្យួរលើដើមឈើធំ៖ ដើឈើធំៗ ត្រូវបានគេជឿថាអាចជួយពង្រឹងជីវិតឱ្យរឹងមាំ ក្លាហាន ធ្វើអ្វីមួយដោយរលូនគ្មានឧបសគ្គ ប្រៀបដូចជាដើមឈើដ៏រឹងមាំ និងអាចទប់ទល់គ្រប់លក្ខខណ្ឌអាកាសធាតុបាន។Rusty Metal Ritual Bell Hanging From Tree Branch On Blurred Background  Stock Photo - Download Image Now - iStock

៤.ព្យួរលើយ៉រផ្ទះ៖ ការព្យួរកណ្តឹងបែបនេះ ជួយបង្កើនសុភមង្គលក្នុងគ្រួសារ និងវិបុលភាព ព្រោះជាចំណុចដែលទទួលបានថាមពលល្អ ជំរុញចលនា និងជំរុញកម្លាំងជីវិត។Gift Town】Colorful Lucky Charm Wind Chimes Positive Energy for Outside with  4 Aluminum Tubes with 11 Bells for Home Garden Yard Patio Decoration |  Lazada PH

៥.ព្យួរលើដំបូលផ្ទះ៖ ដំបូលផ្ទះ ត្រូវបានគេចាត់ទុកថាជាកន្លែងដែលខ្ពង់ខ្ពស់ ការព្យួរកណ្តឹងនៅលើដំបូលផ្ទះអាចជួយឱ្យម្ចាស់ផ្ទះជោគជ័យក្នុងការងារ ឆាប់ឡើងឋានៈតួនាទី និងមានអំណាច៕ Premium AI Image | Bells hanging from a roof in a gardenប្រភព៖sanook

សម្តេចក្រឡាហោម ស ខេង ព្រមានគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ហាមយកអត្តសញ្ញាណបណ្ណ មកដាក់បញ្ចាំធានា

0

សម្តេចក្រឡាហោម ស ខេង ព្រមានចាត់វិធានការលើគ្រឹះស្ថានហិរញ្ញវត្ថុណាដែលនៅតែបន្តយកអត្តសញ្ញាណបណ្ណ សម្រាប់ ដាក់បញ្ចាំធានា ដោយសម្តេចស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ យកអត្តសញ្ញាណបណ្ណមកប្រគល់ជូនប្រជាពលរដ្ឋ ជាម្ចាស់ដើមវិញ។

មួយរយៈចុងក្រោយនេះ សម្តេចក្រឡាហោម ស ខេង បានពិនិត្យឃើញថា៖”មានប្រជាពលរដ្ឋមួយចំនួន បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី ជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករ កម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាង លក់ទំនិញប្រើប្រាស់នានា ដែលបានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំ របស់ធនាគារជាតិនៃកម្ពុជា”។

សម្ដេចក្រឡាហោម ក៏បានណែនាំអភិបាលរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់ និងបង្កើត ក្រុមការងារមួយ ដើម្បីចុះស្រង់ និងរៀបចំបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ដែលមានប្រជាពលរដ្ឋ បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំ សម្រាប់ធានា លើការផ្តល់ឥណទាន ឬកម្ចី និងដកយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ ដើមមកវិញ ហើយថតចម្លងអត្តសញ្ញាណប័ណ្ណ ទាំងនោះ និងធ្វើការបញ្ជាក់ លើភាពត្រឹមត្រូវ រួចប្រគល់ឯកសារថតចម្លងនោះ ជូនទៅសាមីគ្រឹះស្ថាន ហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំទាំងនោះវិញ៕

ប្រទេសវេលស៍ចេញច្បាប់គ្រប់គ្រងអាហារប៉ះពាល់សុខភាព

0

ប្រទេសវេលស៍ ៖ រដ្ឋាភិបាលប្រទេសវេលស៍ (Wales) ជាប្រទេសមួយស្ថិតនៅភាគនិរតីប្រទេសអង់គ្លេស បានចេញវិធានការត្រួតពិនិត្យម្ហូបអាហារប៉ះពាល់សុខភាព និងត្រួតពិនិត្យអាហារនៅតាមផ្សារទំនើបនានា ដែលមានជាតិខ្លាញ់ ស្ករ ឬអំបិលខ្ពស់ ដើម្បីជួយដោះស្រាយបញ្ហាជំងឺធាត់របស់ពលរដ្ឋ ។ គេសង្កេតឃើញថា ពលរដ្ឋចំនួន២នាក់ក្នុងចំណោម៣នាក់ដែលរស់នៅប្រទេសនេះ បានកើតជំងឺធាត់ដែលបណ្តាលមកពីការបរិភោគអាហារប៉ះពាល់សុខភាព ។Wales to clamp down on junk food meal deals to tackle obesity | Welsh  politics | The Guardian

ជាធម្មតា ផ្សារទំនើប និងហាងលក់ម្ហូបអាហារទាំងឡាយតែងលក់នំប៉័ងសេនវិច, ភេសជ្ជៈ និងនំចំណីផ្សេងៗក្នុងតម្លៃពិសេស ដូចជា ទិញ២មុខ ថែមជូន១មុខជាដើម ។ ច្បាប់ថ្មីនេះនឹងគ្រប់គ្រងការទិញអាហារធ្វើឱ្យប៉ះពាល់សុខភាព ដោយស្នើទៅកាន់អ្នកលក់រាយមិនឱ្យប្រូម៉ូសិនបញ្ចុះតម្លៃអាហារ ។ គេនឹងអនុវត្តច្បាប់នេះចាប់ពីឆ្នាំ២០២៤ តទៅ និងអនុវត្តជាផ្លូវការនៅឆ្នាំ២០២៥ ជាមួយហាងលក់ដូរគ្រប់ប្រភេទ ។

គ្រូពេទ្យលើកឡើងថា ពលរដ្ឋ៣៣% បានទិញអាហារប្រូម៉ូសិនពិសេសយ៉ាងតិច១លើកក្នុង១សប្តាហ៍ ។ ដូច្នេះ ៧៥% របស់អាហារប្រូម៉ូសិននេះ មានបរិមាណកាឡូរីលើសពីរាងកាយគួរទទួល ។ ការហូបអាហារទាំងនេះនៅពេលថ្ងៃត្រង់ជាប្រចាំ វានឹងធ្វើឱ្យទម្ងន់កើនឡើងជាមធ្យម២១គីឡូក្រាមក្នុង១ឆ្នាំ បើធៀបនឹងការហូបអាហារតាមធម្មតា ទម្ងន់នឹងកើនឡើងត្រឹមជាង២គីឡូក្រាមប៉ុណ្ណោះក្នុង១ឆ្នាំ ។UK to ban junk food ads online to tackle child obesity | Nursery World

គួរបញ្ជាក់ថា ពលរដ្ឋរស់នៅប្រទេសវេលស៍៦០% មានទម្ងន់លើសធម្មតា ចំណែកកុមារម្នាក់ក្នុងចំណោម៤នាក់ បានប្រឈមនឹងជំងឺធាត់ពេលពួកគេអាយុត្រឹម៥ឆ្នាំ ។ លើសពីនេះ ពលរដ្ឋភាគច្រើនបានកើតជំងឺទឹកនោមផ្អែមទៀតផង ។

កន្លងមក ប្រទេសអង់គ្លេសធ្លាប់ចេញវិធានការហាមឃាត់អាហារប្រភេទនេះដូចគ្នា ប៉ុន្តែបានពន្យារពេលវិញ ដោយសារលោក Richie Sunak នាយករដ្ឋមន្ត្រីអង់គ្លេសគិតថា វាមិនយុត្តិធម៌សម្រាប់ការប្រូម៉ូសិនបញ្ចុះម្ហូបអាហារ ខណៈតម្លៃអាហារកើនឡើងខ្ពស់ ។ ចំណែកប្រទេសស្កុតឡេនបានផ្អាកសេចក្តីព្រៀងច្បាប់គ្រប់គ្រងអាហារ កាលពីខែមិថុនា ឆ្នាំ២០២០ ដោយសារជំងឺកូវីដឆ្លងរាតត្បាត ៕ ប្រភព ៖ beartai BRIEF

ស្រីលង្កានឹងដាក់ពាក្យបណ្តឹង បើថៃយកដំរី២ក្បាលទៀតមកវិញ

0

ប្រទេសស្រីលង្កា ៖ លោក Nerancha Waiyaratne ជាមេដឹកនាំគណបក្សប្រឆាំងលើកឡើងថា កាលពី៣៧ឆ្នាំមុន ព្រះមហាក្សត្រថៃបានប្រគល់ដំរីមកឱ្យប្រទេសស្រីលង្កា ដើម្បីធ្វើជាអំណោយដល់វត្ត Sri Dalada Malikawa ហើយបច្ចុប្បន្ននេះ វាមានសុខភាពល្អ ។ លោកថា ប៉ុន្តែមានក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន ដែលធ្វើការផ្នែកសត្វនៅប្រទេសស្រីលង្កា បានផ្សាយព័ត៌មានមិនត្រឹមត្រូវពីដំរីថៃដែលរស់នៅប្រទេសស្រីលង្កា ទៅកាន់រដ្ឋាភិបាលថៃ ។

មេដឹកនាំគណបក្សប្រឆាំងរូបនេះនិយាយថា បើមានការព្យាយាមយកដំរីដែលព្រះមហាក្សត្រថៃបានប្រគល់មកឱ្យស្រីលង្កាត្រឡប់ទៅប្រទេសថៃវិញ ស្រីលង្កានឹងដាក់ពាក្យបណ្តឹងទាមទារសំណងថ្លៃចំណាយលើការថែទាំដំរីរហូតដល់បច្ចុប្បន្ន ។ លោកបន្តថា ដំរីថៃទទួលបានការថែទាំយ៉ាងល្អពីអ្នកបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្របសុពេទ្យ ចាប់តាំងពីស្រីលង្កាបានទទួលដំរីមកចិញ្ចឹមរយៈពេល៣៧ឆ្នាំ ។ យើងបានចំណាយប្រាក់ច្រើនណាស់សម្រាប់ថែទាំវា ហើយការទាមទារដំរីយកទៅវិញនេះ ក៏ខុសនឹងក្រមសីលធម៌ផងដែរ ។ កន្លងមក រដ្ឋមន្ត្រីក្រសួងបរិស្ថានថៃបានថ្លែងថា បើពលរដ្ឋថៃស្នើសុំដំរីពីស្រីលង្កាមកវិញ ខាងក្រសួងបរិស្ថាននឹងចាត់ការបញ្ជូនដំរីនៅសល់ចំនួន២ក្បាលទៀតត្រឡប់មកប្រទេសថៃវិញ ។

លោក Nerancha Waiyaratne លើកឡើងថា ព្រះមហាក្សត្រថៃបានប្រគល់ដំរីមកឱ្យស្រីលង្កា នៅឆ្នាំ១៩៨៦ ដើម្បីថ្វាយវត្ត Sri Dalada Malikawa ។ ដំរីនេះបានដឹកមកប្រទេសស្រីលង្កាតាមរយៈយន្តហោះរបស់អាមេរិក និងទទួលបានការយល់ព្រមពិសេសពីមេដឹកនាំស្រីលង្កានាសម័យនោះ ឈ្មោះ JR Jardine ។

ប្រទេសថៃបានយកដំរីឈ្មោះ «ផ្លាយស័ក្តសុរិន» ត្រឡប់ទៅប្រទេសរបស់ខ្លួនរួចរាល់ហើយ ។ ពេលនេះ អង្គការផ្នែកសត្វកំពុងព្យាយាមទាមទារដំរី២ក្បាលទៀតត្រឡប់ទៅថៃវិញដូចគ្នា ។ វត្តជាច្រើនកន្លែងនៅស្រីលង្កាបានចិញ្ចឹមដំរីសម្រាប់ចូលរួមក្នុងក្បួនដង្ហែរផ្សេងៗ ដែលគេត្រូវការសត្វដំរីជាច្រើនក្បាល ហើយដំរីទទួលបានការចាប់អារម្មណ៍ពីអ្នកស្រុក និងភ្ញៀវទេសចរផងដែរ ។

បើតាមប្រទេសថៃលើកឡើងថា ដំរីរបស់ថៃដែលបានប្រគល់ឱ្យស្រីលង្កាមិនទទួលបានការថែទាំទេ ខណៈគេប្រើវាឱ្យធ្វើការងារធ្ងន់ រហូតដល់មានស្នាមដំបៅនៅលើខ្លួន ។ ហេតុនេះ ប្រទេសថៃបានយកដំរីឈ្មោះ «ផ្លាយស័ក្តសុរិន» ត្រឡប់មកប្រទេសកំណើតវិញ ដើម្បីថែទាំវាឱ្យបានដិតដល់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji9VNGnpBcDO-323EowDqEzaKy2nSBT245kFzVO8wy0byFfLgbNm9ORFhNW1PVRAXPaMY_GBa_D3G9wDduA6QjBqIc9w5y2mniUp2uLpcKJf3hIOU6P8UAvwFvsJQPSWuu32TZ_QeigjPfOLLaIbGFeGXdKhORLvAYTD7qsLfDnUXD3hIAkx2eXldKZQw/s768/photo_2023-07-07_14-05-38.jpg ប្រភព ៖ Chiang Mai News