ប្រទេសចិន៖ បច្ចុប្បន្នអត្រាអ្នកអត់ការងារធ្វើបានកើនឡើងយ៉ាងខ្លាំងក្នុងប្រទេសចិន ដែលបណ្តាលឱ្យយុវជនជាច្រើននាក់បង្ខំចិត្តធ្វើការងារអនាម័យ ឬមើលថែក្មេងនិងមនុស្សចាស់តាមផ្ទះ។

បន្ទាប់ពីបញ្ចប់ការសិក្សាយុវជនចិនភាគច្រើនបានចំណាយពេលយ៉ាងយូរដើម្បីរកការងារធ្វើតាមជំនាញដែលពួកគេរៀន ប៉ុន្តែដោយសារសេដ្ឋកិច្ចប្រែប្រួល បានធ្វើឱ្យយុវជនជាច្រើនអត់ការងារធ្វើ ហើយអ្នកខ្លះទៀតក៏សម្រេចចិត្តធ្វើអនាម័យនៅតាមក្រុមហ៊ុននានា ឬធ្វើការងារតាមផ្ទះឱ្យគេ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។China's army of upcoming college graduates brace to compete for jobs with a  familiar rival – the class of 2020's unhired alumni | South China Morning  Post

ជាមួយនឹងអត្រាគ្មានការងារធ្វើរបស់យុវជនក្នុងប្រទេសចិនបានឈានដល់ ២១.៣% នៅក្នុងខែមិថុនា ដូច្នេះហើយនិស្សិតបញ្ចប់ការសិក្សាថ្មីៗរាប់លាននាក់នឹងជៀសមិនផុតពីការងារទាំងអស់នេះទេ។ ជាទូទៅការងារអនាម័យទទួលបានប្រាក់ខែ ៣,០០០ យន់ ( ៤១៧ ដុល្លារ) រីឯការងារមើលថែកូនក្មេង ឬមនុស្សចាស់តាមផ្ទះវិញទទួលបាន ៤,០០០ យន់ ( ៥៥៦ ដុល្លារ) ក្នុងមួយខែ។With Graduate Jobs Scarce, Young Chinese Are Becoming 'Full-Time Kids'

យោងតាម Cheng Jun និស្សិតទើបតែបញ្ចប់ការសិក្សាថ្មីៗនេះ បាននិយាយថា នាងបានដាក់សុំការងារផ្នែកការិយាល័យជាច្រើននៅតាមក្រុមហ៊ុន ប៉ុន្តែមិនទទួលបានដំណឹងអ្វីសោះ អស់រយៈ៣ខែហើយ ដោយសារនាងត្រូវការប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់នាង ទើបនាងបង្ខំចិត្តធ្វើការងារតាមផ្ទះឱ្យគេ ដោយទទួលបានប្រាក់ខែ ៤,០០០ យន់ ( ៥៥៦ ដុល្លារ)។ នាងបានបន្តទៀតថា ការងារនោះមានដូចជា បោសផ្ទះ ជូតផ្ទះ ធ្វើម្ហូប លាងចានឆ្នាំង បោកខោអាវ និងមើលថែក្មេងតូចៗ រួមទាំងមនុស្សចាស់ផងដែរ។
ទោះបីចិនជាប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកក៏ដោយ ក៏អាត្រាកង្វះការងារក្នុងប្រទេសនេះនៅតែមានកម្រិតខ្ពស់ដដែល។ ដូច្នេះ អត្រាគ្មានការងារធ្វើក្នុងចំណោមយុវជនចិនអាចលើសពី ២៥% ក្នុងឆ្នាំ ២០២៣ នេះ៕ ប្រភព៖cafef.com