ប្រទេសកម្ពុជា ក្តោបបានចំណាត់ថ្នាក់លេខ២ ជាប្រទេសមានប្រជាជន សម្បូរទៅដោយស្នាមញញឹមជាងគេ នៅក្នុងចំណោប្រទេស៩ នៅតំបន់អាស៊ាន ខណៈលេខ១គឹប្រទេសឥណ្ឌូនេសុី និងនៅបាតតារាងគឺប្រទេសថៃ។
ការស្ទង់មតិនេះត្រូវបានគេធ្វើឡើងលើអ្នកឆ្លើយសំណួរចំនួន ១០០០នាក់ដែលមានអាយុពី ១៥ ឆ្នាំឡើងទៅ មកពីជាង ១០០ ប្រទេសផ្សេងគ្នា នៅចន្លោះឆ្នាំ ២០២១ ដល់ដើមឆ្នាំ ២០២២។
នេះជាតារាងភាគរយ នៃចំនួនប្រជាជន នៅក្នុងប្រទេសនីមួយៗមានស្នាមញញឹម៖
- ឥណ្ឌូនេសុី ៩០ភាគរយ
- កម្ពុជា ៨៩ភាគរយ
- ឡាវ ៨៨ភាគរយ
- វៀតណាម ៨២ភាគរយ
- ហ្វីលីពីន ៨១ភាគរយ
- ម៉ាឡេសុី ៨១ភាគរយ
- មីយ៉ាន់ម៉ា ៧៧ភាគរយ
- សិង្ហបុរី ៧៦ភាគរយ
- ថៃ ៧២ភាគរយ

ប្រភព៖ ASEAN Rising










