បន្ទាប់ពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពេញទំហឹងដល់សមាសភាពរដ្ឋាភិបាលថ្មី បានតែងតាំងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា នានីតិកាលទី៧។
គណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួមមានឧបនាយករដ្ឋមន្ត្រី១០រូប ទេសរដ្ឋមន្ត្រី២១រូប និងរដ្ឋមន្ត្រី៣០រូប។

នៅក្នុងនោះឧបនាយករដ្ឋមន្ត្រី១០រូប មានតួនាទីផ្សេងៗគ្នាដូចជា៖

១-ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្ដមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់ សាធារណៈ ក្នុងក្របខណ្ឌអន្តរក្រសួង ជួយនាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួលដឹកនាំ កម្លាំងគ្រប់ប្រភេទ ដើម្បីការងារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ, ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្ត្រីអវត្តមាន, ជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សាដែលចំណុះឱ្យរាជរដ្ឋាភិបាល តាម ការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្ត្រី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្ម ពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អនុញ្ញាតឱ្យ  ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាម ប្រចាំកម្ពុជា ចូលជួបសម្តែង ...២-ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជា នាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដល នាយករដ្ឋមន្ត្រីប្រគល់ជូន។ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសសដាក់ឲ្យអនុវត្ត  នូវការកែប្រែវិធានប្រតិបត្តិការទីផ្សារមូលបត្រ – ខ្មែរប៉ុស្ដិ៍ ៣-ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារ ទាក់ទាញការវិនិយោគឯកជន និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទទួលបន្ទុក ជាសហប្រធានខាងភាគីកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, ជួយនាយករដ្ឋមន្តី លើការងារគមនាគមន៍ដឹកជញ្ជូន និងភស្តុភារកម្ម ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវ អាកាស និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារទ្វេភាគី  ជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើ ...៤-ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្តី លើវិស័យអប់រំ យុវជន និងកីឡា ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្ម ពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន  អញ្ជើញប្រគល់សញ្ញាបត្រជូនដល់គ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេស អប់រំកាយ និងកីឡា  ជំនាន់ទី២៧ និង ...៥-ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្តី ប្រគល់ជូន។លោក សាយ សំអាល់ រដ្ឋមន្ត្រី​នៃ​ក្រសួង​បរិស្ថាន​បាន​ចាត់​ទុក​អ្នក​រើស​អេតចាយ​  ជា​ដៃគូ​ដ៏ល្អ​បំផុត​ជាមួយ​ក្រសួង​ក្នុង​ការងារ​លើក​កម្ពស់ ...៦-ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើកិច្ចការ មហាផ្ទៃ, ដឹកនាំសម្របសម្រួលការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស និងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ, ការបំផ្លាញចោល អាវុធ និងជាសេនាធិការជួយនាយករដ្ឋមន្ត្រី លើការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។លោក ស សុខា ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា រដ្ឋលេខាធិការក្រសួងអប់រំ  សម្រាប់អាណត្តិទី៦៧-ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យការពារជាតិ, ដឹកនាំកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្តី ប្រគល់ជូន។លោក ទៀ សីហា ត្រូវបានតែងតាំងជា អភិបាលខេត្តសៀមរាប – ខ្មែរប៉ុស្ដិ៍៨-ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យយុត្តិធម៌ និង ការងារជាមួយអង្គការតុលាការ និងអង្គការអយ្យការ, ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការដឹកនាំសម្របសម្រួលការអនុវត្តនយោបាយព្រហ្មទណ្ឌ, ជួយនាយករដ្ឋមន្ត្រីលើការដឹកនាំ សម្របសម្រួលការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បយ័នដល់ ការរីកសាយភាយអាវុធមហាប្រល័យ, ជួយនាយករដ្ឋមន្ត្រីលើការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែល នាយករដ្ឋមន្ត្រីប្រគល់ជូន។ឯកឧត្តម កើត រិទ្ធ៖ ពីអតីតនិស្សិតឆ្នើមអាហាររូបករណ៍ផ្នែកច្បាប់នៅប្រទេសបារាំង  និងជា​សាស្ត្រាចារ្យផ្នែកច្បាប់ជាង១០ឆ្នាំ ក្លាយជា ...៩-ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ផ្ដល់យោបល់ជូននាយករដ្ឋមន្ត្រី អំពីក្របខណ្ឌ គោលនយោបាយក្រៅប្រទេស, ការសម្របសម្រួលការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងទទួលសិទ្ធិពីនាយករដ្ឋមន្ត្រី ក្នុងការពិនិត្យ និង សម្រេចលើសំណើសុំកូន និងការសុំលាសញ្ជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬ បេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។លោក សុខ ចិន្តាសោភា៖ កម្ពុជា​កំពុង​ខិតខំ​បង្កើន​និរន្តរភាព​បរិស្ថាន |  ភ្នំពេញ ប៉ុស្ដិ៍១០-ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រចាំការ សម្របសម្រួលកិច្ចការ សម្រាប់គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី និងបណ្តាឧបនាយករដ្ឋមន្ត្រី, ជួយនាយករដ្ឋមន្ត្រីក្នុងការងារ តាមដាន និងសម្របសម្រួលទាក់ទងនឹងកិច្ចការដែលនៅសេសសល់របស់តុលាការកាត់ទោស អតីតមេដឹកនាំខ្មែរក្រហម, ដឹកនាំផ្ទាល់ក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងជួយនាយករដ្ឋមន្ត្រី ក្នុង ការងារទំនាក់ទំនងជាមួយរដ្ឋសភា និងព្រឹទ្ធសភា និងការរៀបចំចម្លើយតបនឹងសំណួររបស់ សមាជិករដ្ឋសភា ស្របតាមនីតិវិធីដូចមានចែងក្នុងមាត្រា ៩៦ នៃរដ្ឋធម្មនុញ្ញ, ដោះស្រាយ ការងារប្រចាំថ្ងៃជំនួសនាយករដ្ឋមន្ត្រីតាមការប្រគល់សិទ្ធិពីនាយករដ្ឋមន្ត្រី ព្រមទាំងទទួលបន្ទុក អនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន៕ឯកឧត្តម វង្សី វិស្សុត៖ សេដ្ឋកិច្ចឌីជីថល  គឺជាឃ្នាស់ថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា - ក្រសួងព័ត៌មាន