ជាទូទៅនៅពេលព្រឹកមនុស្សភាគច្រើនតែងតែទទួលទានអាហារមួយចំនួនដូចជា មីស៊ុប គុយទាវ ឬបាយស្រូបជាដើម…ដែលអាហារទាំងនេះគឺល្អសម្រាប់សុខភាព ប៉ុន្តែវាមានតម្លៃថ្លៃ ដូច្នេះដើម្បីកាត់បន្ថយការចំណាយ អ្នកគប្បីទទួលទានអាហារទាំង ៥ មុខដូចខាងក្រោមនេះ ដោយសារវាមានតម្លៃសមរម្យ និងល្អបំផុតសម្រាប់សុខភាព។

១.ទឹកដោះគោ៖ នៅពេលព្រឹក ការទទួលទានទឹកដោះគោក្តៅមួយកែវ គឺពិតជាល្អខ្លាំងណាស់សម្រាប់សុខភាពរបស់អ្នក ដែលវាជួយផ្តល់ថាមពលឡើងវិញយ៉ាងឆាប់រហ័ស ជួយបំពេញជាតិសរសៃ សារធាតុរ៉ែ និងវីតាមីនដល់រាងកាយ។Can You Freeze Milk? - Best Way to Freeze Milk

២.ស៊ុតស្ងោរ៖ ការទទួលទានស៊ុតស្ងោរនៅពេលព្រឹកជួយបំពេញថាមពលពេញមួយព្រឹក ព្រោះវាមានសារធាតុចិញ្ចឹមខ្ពស់សម្បូរប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងសារធាតុរ៉ែ។ ដូច្នេះអាហារពេលព្រឹកជាមួយស៊ុតឆ្អិននឹងក្លាយជាមុខម្ហូបដ៏ល្អបំផុតសម្រាប់សុខភាពរាងកាយ។How to Boil Eggs Perfectly (Every Time) - Downshiftology

៣.Oatmeal៖ គឺជាអាហារពេលព្រឹកដ៏ពេញនិយមមួយក្នុងប្រទេសអឺរ៉ុប ដោយវាមានសារធាតុរ៉ែមួយចំនួនដែលមានសារៈសំខាន់ចំពោះរាងកាយ។ ដូច្នេះហើយ ការទទួលទាន Oatmeal ឱ្យបានទៀងទាត់ នឹងជួយពង្រឹងសុខភាពឆ្អឹង ជំនួយប្រព័ន្ធរំលាយអាហារ បង្កើនការរំលាយអាហារក្នុងរាងកាយ។Peanut Butter Oatmeal Recipe (Stovetop or Microwave) | The Kitchn

៤.ដំឡូងជ្វា៖ អាហារពេលព្រឹកជាមួយដំឡូងជ្វាមានភាពងាយស្រួលក្នុងការរំលាយ ដោយសារវាមានជាតិម្សៅតិច និងមិនធ្វើឱ្យឡើងទម្ងន់ឡើយ។ យោងតាមការស្រាវជ្រាវ ដំឡូងជ្វាមានប្រសិទ្ធភាពកាត់បន្ថយជាតិស្ករក្នុងឈាម ការពារជំងឺមហារីក និងជំនួយដល់ការចងចាំ។ដំឡូងជ្វា​មាន​សារធាតុ​ម្សៅ​ច្រើន​ផ្តល់​ប្រយោជន៍​ដល់​សុខភាព​រាង​កាយ – Koh  Santepheap Daily

៥.បបរក្តៅ៖ ការទទួលទានបបរក្តៅមួយចានសម្រាប់អាហារពេលព្រឹកគឺល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងងាយស្រួលទទួលទានទាំងកុមារ និងមនុស្សចាស់។ បបរក្តៅអាចចម្អិនបានច្រើនមុខដូចជាបបរមាន់ បបរសាច់គោ និងបបរឆ្អឹងជ្រូកជាមួយបន្លែ…ជាដើម៕បបរឈាមជ្រូកស្រីម៉ៅ ផ្សារថ្មី Menu | Order Online on foodpanda Cambodia ប្រភព៖phuntoday