Tristan da Cunha គឺជាកោះមានមនុស្សរស់នៅ ដែលស្ថិតនៅដាច់ស្រយ៉ាលជាងគេបំផុតក្នុងលោក។ កោះនេះ មានចម្ងាយប្រមាណ ២៧៨៧គីឡូម៉ែត្រពីឆ្នេរនៅក្រុង Cape Town ប្រទេសអាហ្រ្វិកខាងត្បូង និងចម្ងាយ២៤៣៧គីឡួម៉ែត្រ ពីឆ្នេរនៃកោះ Falkland Islands។
Tristan da Cunha | Series 'Best extreme places on Earth for thrill lovers'កោះដែលកាន់កាប់ដោយចក្រភពអង់គ្លេសមួយនេះ មានផ្ទៃដី ៩៨គីឡូម៉ែត្រការ៉េ។ គិតត្រឹមខែតុលា ឆ្នាំ២០១៨ កោះ Tristan da Cunha មានប្រជាជនរស់នៅប្រមាណ ២៦៤នាក់។ កោះនេះ មិនមានព្រលានយន្តហោះទេ ដូច្នេះវិធីតែមួយគត់ដើម្បីធ្វើដំណើរទៅដល់ទីនោះបាន គឺតាមរយៈទូក ដែលត្រូវប្រើពេលពី៥ ទៅ ៦ថ្ងៃ ពីអាហ្រ្វិកខាងត្បូង។

ជនភាសខ្លួនមួយចំនួន ដែលចង់ចាកចេញពីទ្វីបអាហ្វ្រិក តែងតែជ្រើសយកកោះនេះ ជាទឹកដីបន្ទាប់របស់ពួកគេ។ ក៏ប៉ុន្តែការប្រថុយជីវិតជិះទូកជាងមួយសប្តាហ៍ មកកាន់ទីលំនៅ នៅលើកោះនេះបាន លុះត្រាតែជនភាសខ្លួនទាំងនោះ មានសាច់ញាតិ រស់នៅលើកោះនេះស្រាប់ ទើបរដ្ឋបាលកោះនេះអាចទទួលយកបាន។

សូមបញ្ជាក់ថា កោះមួយចំនួនទៀត ដែលស្ថិតនៅចម្ងាយឆ្ងាយពីដីគោកដូចកោះ Tristan da Cunha គឺសុទ្ធតែជាកោះខ្មោច គ្មានមនុស្សរស់នៅ ដែលភាគច្រើនស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស បារាំង និងអាមេរិក៕

Tristan da Cunha: Only 269 People Remain on World's Most Remote Inhabited Island | Ancient Origins

ប្រភព៖ Wikipedia