បរទេស៖ ព្រៃបុរាណដ៏ធំល្វឹងល្វើយមួយត្រូវបានគេរកឃើញនៅជម្រៅជិត ២០០ ម៉ែត្រក្នុងរណ្តៅនៃប្រទេសចិន។
យោងតាមប្រភពព័ត៌មាន Mail នៅថ្ងៃទី ២១ ខែសីហា បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្របានរកឃើញព្រៃបុរាណដ៏ធំល្វឹងល្វើយមួយស្ថិតនៅក្នុងរណ្តៅនៃតំបន់ស្វយ័ត Guangxi Zhuang ភាគនិរតីប្រទេសចិន។ លោក Zhang Yuanhai វិស្វករនៅវិទ្យាស្ថានភូគព្ភសាស្ត្រថ្មកំបោរ ក្រោមការស្ទាបស្ទង់ភូមិសាស្ត្រចិន បាននិយាយថា នៅខាងក្នុងរណ្តៅយក្សនោះ មានព្រៃឈើយ៉ាងច្រើន រួមជាមួយរូងភ្នំចំនួនបីផងដែរ។ អន្លង់នេះមានប្រវែង ៣០៦ ម៉ែត្រ ទទឹង ១៥០ ម៉ែត្រ និងជម្រៅ ១៩២ ម៉ែត្រ បរិមាណរបស់វាគឺច្រើនជាង ៥ លានម៉ែត្រគូប ដែលជាកម្មសិទ្ធិរបស់រន្ធលិចដ៏ធំមួយ។Cave Explorers Found an Ancient Forest in a Giant Sinkhole in China

លោក Chen Lixin ប្រធានក្រុមរូងភ្នំ Guangxi ៧០២ បានចែករំលែកថា ដើមឈើត្រូវបានដាំយ៉ាងក្រាស់នៅខាងក្នុងរណ្តៅ ហើយដើមឈើបុរាណដែលដុះនៅបាតរណ្តៅមានកំពស់ជិត ៤០ ម៉ែត្រ។ ឧទ្យានភូមិសាស្ត្រនេះត្រូវបានបង្កើតឡើងពីថ្មកំបោរ ដែលត្រូវបានរំលាយដោយទឹកក្រោមដី នឹងធ្វើឱ្យមានក្រហូងធំដែលអនុញ្ញាតឱ្យមានពន្លឺគ្រប់គ្រាន់ចេញចូល ដូចនេះព្រៃឈើអាចបន្តលូតលាស់បានយ៉ាងល្អនៅក្នុងអន្លង់យក្សនេះ។A giant sinkhole in China has an ancient forest growing inside : NPR

បេសកកម្មរបស់អ្នកវិទ្យាសាស្ត្របានកើតឡើងដើម្បីស្វែងរកព្រៃក្រោមដីក្នុងឧទ្យានភូមិសាស្ត្រមួយកាលពីខែឧសភាឆ្នាំមុន។ យោងតាមអង្គការយូណេស្កូ ឧទ្យានភូមិសាស្ត្រភាគច្រើនជាដីល្បាប់ដែលមានច្រើនជាង ៦០% នៃស្រទាប់ថ្មនៃសម័យ Devonian និង Permian ។ វាក៏ជាដីនៃរូងភ្នំធម្មជាតិ និងស្ពានដែលវែងជាងគេលើពិភពលោកផងដែរ។ ដូច្នេះហើយការរកឃើញព្រៃបុរាណនៅក្នុងអន្លង់យក្សមួយនេះគឺចំណាយពេលរហូតទៅដល់មួយឆ្នាំ ហើយការរកឃើញនេះគឺជាអ្វីដែលអ្នកវិទ្យាសាស្ត្រចង់បាន និងបន្តការសិក្សាស្រាវជ្រាវបន្ថែមទៀតពីព្រៃបុរាណនេះ៕Chinese Scientists Discover A New 630-Feet-Deep Sinkhole With A Forest At  The BottomYangzi cave, Guangxi, China. The cave entrance is approximately 70 m... |  Download Scientific Diagram ប្រភ៖vnexpress