រដ្ឋធានីតេអ៊ីរ៉ង់៖ ស្របពេលប្រទេសអ៊ីរ៉ង់ កំពុងតែមានភាពល្បីល្បាញ ក្រោយពេលបានបញ្ជូនដ្រូនអត្ដឃាដ ទៅជួយដល់ប្រទេសរុស្ស៊ី យកទៅធ្វើសង្គ្រាមរបស់ខ្លួន នៅលើទឹកដីរបស់អ៊ុយក្រែន រួចមក ឥឡូវនេះរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ កំពុងតែបង្ហាញយន្ដហោះគ្មានមនុស្សបើកជំនាន់ថ្មី ប្រភេទ Mohajer (ម៉ូហាជើរ) ព្រោះវាមានសមត្ថភាព អាចផ្ទុកក្បាលគ្រាប់ វាយប្រហារទៅដល់ទឹកដីរបស់អ៊ីស្រាអែល។Who was Qasem Soleimani, the Iranian commander killed by a US airstrike? |  CNN

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៣ ខែសីហា ថា ក្រសួងការពារជាតិអ៊ីរ៉ង់ និង ភស្ដុភាកងកម្លាំងប្រដាប់អាវុធ កាលពីថ្ងៃអង្គារ (ទី២១ ខែសីហា) បានដាក់បង្ហាញដ្រូន Mohajer-10 ដែលផ្នែកមួយ នៃការតាំងពិព័រណ៍ និង ពិធីប្រារព្ធទិវាឧស្សាហកម្មការពារជាតិ ហើយលោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) ប្រធានាធិបតីអ៊ីរ៉ង់ និង ជាមេបញ្ជាការកំពូល នៃកងទ័ព និង កងឆ្មាំបដិវត្ដន៍អ៊ីស្លាម ក៏បានចូលរួម នៅក្នុងព្រឹត្ដិការណ៍នោះដែរ។

ដ្រូនវាយប្រហារ Mohajer-10 របស់អ៊ីរ៉ង់ មានរូបរាងស្រដៀងគ្នាទៅនឹងដ្រូន MQ-9 Reaper ផលិតដោយសហរដ្ឋអាមេរិក ហើយអ៊ីរ៉ង់ ក៏បង្ហាញដ្រូនប្រភេទនេះ នៅក្នុងវីដេអូមួយ ដែលកំពុងតែហោះចេញពីព្រលានយន្ដហោះមួយ មិនស្គាល់ទីតាំង។ បន្ថែមពីលើនេះ អ៊ីរ៉ង់ បានអួតអាង ថា ដ្រូនប្រភេទនេះ មានសមត្ថភាព ផ្ទុកគ្រាប់បែកជាច្រើនប្រភេទ និង ឧបករណ៍ប្រឆាំងនឹងប្រព័ន្ធរ៉ាដា ហើយវាក៏អាចស៊ើបការណ៍។Iran's new shock drone Mohajer-10, review - YouTube

បណ្ដាផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានឲ្យដឹង ថា ការកែលម្អចុងក្រោយរបស់ដ្រូន Mohajer ដែលត្រូវបានបង្កើតឡើង ជាលើកដំបូង នៅក្នុងអំឡុងសង្គ្រាម រយៈពេល៨ រវាងអ៊ីរ៉ង់ និង អ៊ីរ៉ាក់ នាទសវត្សរ៍ឆ្នាំ១៩៨០នោះ អាចផ្ទុកក្បាលគ្រាប់ ទម្ងន់៣០០គីឡូក្រាម ហើយវាអាចហោះ នៅក្នុងល្បឿនជាអតិបរមា ២១០គីឡូម៉ែត្រ ក្នុងមួយម៉ោង និង ផ្ទុកប្រេង៤៥០លីត្រ។ ដ្រូនប្រភេទនេះ អាចហោះដោយមិនឈប់ ក្នុងរយៈកម្ពស់៧០០០ម៉ែត្រ ហើយអាចហោះបាន ចម្ងាយរហូតដល់២០០០គីឡូម៉ែត្រ។ នេះមានន័យ ថា ដ្រូន Mohajer-10 អាចវាយប្រហារ រហូតទៅដល់ប្រទេសអ៊ីស្រាអែល។Iran unveils armed drone, claims it could reach Israel | The Times of Israel

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានបង្ហោះផ្ទាំងរូបភាពរបស់ដ្រូន Mohajer-10 ដោយបានរៀបរាប់ ថា ដ្រូនប្រភេទនេះ អាចហោះហើរខ្ពស់កប់ពពក ហើយវាអាចមើលពីលើកន្លែងផ្ទុកនុយក្លេអ៊ែរ Dimona (ឌីម៉ូណា) ស្ថិតក្នុងប្រទេសអ៊ីស្រាអែល ជាមួយនឹងពាក្យ ថា «ត្រៀមខ្លួនដើម្បីធ្វើដំណើរទៅកាន់យុគសម័យថ្មី» ដោយសរសេរជាភាសា Farsi (ហ្វាស៊ី និង Hebrew (ហេប្រ៊ូ) នៅខាងលើដ្រូន ។

ដោយឈរនៅពីមុខមីស៊ីលធំៗ និង អមដោយមេបញ្ជាការយោធានោះ លោក រ៉ៃស៊ី ប្រធានាធិបតីអ៊ីរ៉ង់ បានប្រកាសនៅក្នុងព្រឹត្ដិការណ៍ កាលពីថ្ងៃអង្គារ ថា មីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយចំនួន២ប្រភេទ ត្រូវបានបង្ហាញពីមុននោះ ឥឡូវនេះ បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រគល់ទៅឱ្យកងឆ្មាំបដិវត្ដន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC)។ គ្រឿងសព្វាវុធទាំងនេះ ដោយរាប់បញ្ចូលទាំង Haj Qassem (ហាច៍ ហ្កាសសេម) ដែលត្រូវបានដាក់តាមឈ្មោះរបស់លោកឧត្តមសេនីយ៍ ហ្កាសសេម សូឡេម៉ានី (Qassem Soleimani) ត្រូវបានធ្វើឃាត ដោយដ្រូនរបស់សហរដ្ឋអាមេរិក នៅជិតអាកាសយានដ្ឋានទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ កាលពីអំឡុងខែមករា ឆ្នាំ២០២០ ក្រោមបញ្ហារបស់លោក ដូណាល់ ត្រាំ ខណៈគាត់កំពុងតែកាន់តំណែង ជាប្រធានាធិបតី ផងដែរ៕