Home Blog Page 1562

សូមបង្កើនការប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងព្រែកត្នោត​ អាចនឹងហក់ឡើងខ្ពស់

0

អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីគេចចេញពីគ្រោះទឹកជំនន់ពីខេត្តកំពង់ស្ពឺ ហូរចូលក្នុងស្ទឹងព្រែកត្នោត នេះបើយោងតាមលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ។

កម្លាំងប្រជាការពារភូមិ ប៉ាវសម្រាប់ទប់ទឹក និងសម្ភារៈផ្សេងៗទៀតជាដើម។ ក្នុងករណីអាជ្ញាធរសង្កាត់មិនអាចគ្រប់គ្រងស្ថានការណ៍បាន នឹងរាយការណ៍ទៅថ្នាក់លើដើម្បីជួយអន្តរគមន៍។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រទេសកម្ពុជា បានរងឥទ្ធិពលព្យុះទី៥ ឈ្មោះដុកស៊ូរី បង្កឱ្យមានភ្លៀងធ្លាក់នៅស្ទើរទូទាំងប្រទេស ក្នុងនោះក៏មានខេត្តកំពង់ស្ពឺផងដែរ។

មិនតែប៉ុណ្ណោះ ទឹកជំនន់នៅខេត្តកំពង់ស្ពឺហូរចូលស្ទឹកព្រែកត្នោត អាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយសណ្ដរស្ទឹង។ យ៉ាងណាក្តី គិតមកដល់ពេលនេះ ទឹកស្ទឹកព្រែកត្នោត មិនទាន់ឡើងខ្លាំងក្លាយជាជំនន់នោះទេ៕No photo description available.

 

ថៅកែទាហានស៊ីឈ្នួលរុស្ស៊ី អបអររដ្ឋ.ប្រហា.រយោ.ធានៅនីហ្សេ ចំពេលពិភពលោកថ្កោលទោស

0

រដ្ឋធានីកៀវ៖ ស្របពេលបណ្ដាសហគមន៍អន្ដរជាតិ កំពុងតែថ្កោលទោស ចំពោះអំពើរដ្ឋប្រហារយោធា នៅក្នុងប្រទេសនីហ្សេ (Niger) កាលពីសប្ដាហ៍មុននោះ បែរជាលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group បានសាទរ ចំពោះសកម្មភាពខុសច្បាប់ទៅវិញ ដោយចាត់ទុក ថា នេះជាការផ្លាស់ប្តូរឆ្ពោះទៅរកឯករាជភាព ផ្ដាច់ចេញពីលោកខាងលិច ប៉ុន្ដែមន្រ្ដីជាន់ខ្ពស់អ៊ុយក្រែន អះអាង ថា រុស្ស៊ី ជាអ្នកទទួលខុសត្រូវ ចំពោះអំពើបះបោរនេះ។Prigozhin asks prosecutors to probe 'crime' by top Russian defence  officials | Reuters

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២ ខែសីហា ថា មន្រ្ដីជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន បានចោទប្រកាន់ដល់រដ្ឋាភិបាលក្រុងមូស្គូ ពីការរៀបចំអំពើរដ្ឋប្រហារយោធា នៅក្នុងប្រទេសនីហ្សេ។ ការចោទប្រកាន់នេះ បានសំដៅលើការជាប់ពាក់ព័ន្ធ ជា យុទ្ធសាស្ត្រស្តង់ដាររបស់រុស្ស៊ី។

លោក ម៉ូហាមេដ បាហ្ស៊ូម (Mohamed Bazoum) ប្រធានាធិបតីនីហ្សេ និង រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់គាត់ កាលពីថ្ងៃពុធ ទី២៦ ខែកក្កដា ត្រូវបានបណ្ដេញចេញពីអំណាច ដោយមេដឹកនាំយោធា នៅក្នុងរដ្ឋប្រហារលើកទី៧ ដែលប្រទេសត្រូវបានមើលឃើញ រយៈពេលតិចជាង៣ឆ្នាំ។Niger: President Mohamed Bazoum detained by the presidential guard |  Euronews

លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានអះអាង ថា រុស្ស៊ី ជាអ្នកនៅពីក្រោយការរឹបអូសអំណាចដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។

លោកទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន បានសរសេរ ថា «ឥឡូវនេះ វាកាន់តែច្បាស់ណាស់ ថា រុស្ស៊ី នៅពីក្រោយអ្វីដែលគេហៅថា ជា«រដ្ឋប្រហារយោធា» នៅក្នុងប្រទេសនីហ្សេ (Niger)។ សកម្មភាពទាំងនេះ ជាយុទ្ធសាស្ត្រស្ដង់ដាររបស់រុស្ស៊ី សម្រាប់បង្វែរការយកចិត្តទុកដាក់ទៅលើស្ថានការណ៍នេះ ហើយចាប់យកពេលវេលា និង ពង្រីកជម្លោះបន្ថែមទៀត»។West African Leaders Threaten Force Against Niger Plotters - WSJ

លោក មីខៃឡូ ប៉ូដូលយ៉ាក បានបន្ថែម ថា «រុស្ស៊ី មានសេណារីយ៉ូជាសកល សម្រាប់បង្កអស្ថិរភាព ដើម្បីធ្វើឱ្យខូចខាត ដល់សណ្តាប់ធ្នាប់សន្តិសុខរបស់ខពិភពលោក។ នេះដល់ពេលវេលាត្រូវតែសន្និដ្ឋានឲ្យត្រឹមត្រូវ ថា មានតែការដកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ចេញ ហើយបញ្ជូនរុស្ស៊ី ទៅដើមកំណើតនយោបាយវិញ ទើបអាចធានាបាននូវការលុបបំបាត់នូវការបំពារបំពានច្បាប់ និង ធ្វើឲ្យមានស្ថិរភាពដល់ពិភពលោក។

ដោយឡែក វិមានក្រឹមឡាំងរបស់ប្រធានានាធិបតីរុស្ស៊ី បានអះអាង កាលពីថ្ងៃចន្ទ ថា ស្ថានភាព នៅក្នុងប្រទេសនីហ្សេ កំពុងតែបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយការធ្វើរដ្ឋប្រហាររដ្ឋប្រហារយោធារួចមក។ សកម្មភាពយោធាបែបនេះ ត្រូវបានថ្កោលទោស ដោយសហគមន៍អន្ដរជាតិ។Niger coup opens a door for Putin in Africa

បើទោះជាយ៉ាងណាក្ដី អំពីរដ្ឋប្រហារនេះ ត្រូវបានស្វាគមន៍ និង គាំទ្រដោយលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដោយសារតែគាត់បានទទួលផលប្រយោជន៍ដ៏ធំសម្បើម នៅទ្វីបអាហ្វ្រិក។

លោក ឌីមីទ្រីប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានបញ្ជាក់ នៅក្នុងការនិយាយតាមទូរស័ព្ទ ជាមួយនឹងក្រុមអ្នកកាសែត ថា រុស្ស៊ី បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ នៅក្នុងប្រទេសនីហ្សេ ត្រូវតែបង្ហាញនូវភាពអត់ធ្មត់ និង វិលត្រឡប់ទៅរកការរក្សាសណ្តាប់ធ្នាប់ តាមផ្លូវច្បាប់ ឱ្យបានលឿនបំផុត។The Tug-Of-War Between Niger's New Junta And The World Has Begun -  Worldcrunch

ផ្ទុយទៅវិញ ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner មិនបានអះអាង អំពីទទួលខុសត្រូវ ចំពោះការធ្វើរដ្ឋប្រហារនេះឡើយ។ ប៉ុន្តែលោក ព្រីហ្គោហ្ស៊ីន បានសាទរ ចំពោះការធ្វើរដ្ឋប្រហាររបស់ពួកយោធា។

ក្រុមអ្នកប្រយុទ្ធរបស់លោក ព្រីហ្គោហ្ស៊ីណ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងប្រទេសជាច្រើន នៅទ្វីបអាហ្រ្វិក ហើយបានបណ្ដាលឲ្យលោកខាងលិច មានការខកចិត្តយ៉ាងខ្លាំង ព្រោះអ្វីដែលថ្មីៗបំផុតនោះ បានមកដល់សាធារណរដ្ឋអាហ្រ្វិកកណ្តាល (CAR) នៅមុនការបោះឆ្នោតប្រជាមតិរដ្ឋធម្មនុញ្ញ។Supporters of Niger's coup march waving Russian flags and denouncing France  : NPR

សារជាសំឡេង នៅលើ Telegram របស់ Wagner Group កាលពីពេលថ្មីៗនេះ លោក ព្រីហ្គោហ្ស៊ីន បានអះអាង ថា អ្វីដែលបានកើតឡើង នៅក្នុងប្រទេសនីហ្សេ គឺគ្មានអ្វីក្រៅពីការតស៊ូរបស់ប្រជាជននីហ្សេ ប្រឆាំងនឹងពួកអាណានិគមរបស់ពួកគេ តែប៉ុណ្ណោះទេ។ ពួកអាណានិគម កំពុងតែព្យាយាមធ្វើតាមច្បាប់របស់ខ្លួន និង ដាក់លក្ខខណ្ឌរបស់ពួកគេ បន្ដរក្សាពួកគេ ឱ្យស្ថិតក្នុងស្ថានភាព ដែលទ្វីបអាហ្វ្រិក មានតាំងពីរាប់រយឆ្នាំមុន រហូតមក។

លោក ព្រីហ្គោហ្ស៊ីន បានបន្ថែមថា «សព្វថ្ងៃនេះ ការទទួលបានឯករាជភាពរបស់ប្រជាជននីហ្សេ នឹងមានប្រសិទ្ធភាព។ អ្វីដែលនៅសេសសល់ នឹងមិនមានការសង័្សយនោះឡើយ ព្រោះវាអាស្រ័យទៅលើប្រជាពលរដ្ឋនីហ្សេ ហើយថា តើអភិបាលកិច្ច នឹងមានប្រសិទ្ធភាពយ៉ាងណា ប៉ុន្តែរឿងដ៏សំខាន់បំផុតនោះ គឺប្រជាជននីហ្សេ កំពុងតែកម្ចាត់ពួកអាណានិគមរបស់ពួកគេរួចហើយ»៕

ស្ថានទូតចិនឆ្លើយតបការរិះគន់រឿងជនជាតិចិនដណ្តើមការងារថៃ

0

ប្រទេសថៃ ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំប្រទេសថៃ Chinese Embassy Bangkok បានចុះផ្សាយអត្ថបទមួយ ដែលជាការឆ្លើយតបសំណួររបស់អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសថៃ ករណីជនជាតិថៃបារម្ភពីជនជាតិចិនបើកហាង និងដណ្តើមការងារពួកគេ ។China Town

សំណួរ ៖ កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមអនឡាញនៅប្រទេសថៃចុះផ្សាយថា មានអ្នកជំនួញ និងមគ្គុទ្ទេសក៍ចិនបានចូលមកធ្វើការនៅប្រទេសថៃ ហើយពួកគេបានដណ្តើមការងារជនជាតិថៃ ។ ហេតុនេះ អ្នកលេងបណ្តាញសង្គមថៃមួយចំនួនបានស្នើឱ្យរដ្ឋាភិបាលថៃត្រួតពិនិត្យ និងបិទហាងលក់ទំនិញខុសច្បាប់របស់ចិន ហើយស្ថានទូតចិនយល់ឃើញយ៉ាងណាដែរចំពោះរឿងនេះ ?25 Things to eat at Bangkok's Chinatown night food street from 6pm to 1am

ចម្លើយ ៖ ប្រទេសចិន និងថៃ មានទំនាក់ទំនងមិត្តភាពជាមួយគ្នាលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរយ៉ាងរឹងមាំ ។ ប្រទេសចិន គឺជាទីផ្សារនាំចេញចម្បងរបស់ថៃ ចិនជាប្រទេសដែលថៃបានវិនិយោគច្រើន ហើយចិនក៏ជាប្រភពភ្ញៀវទេសចរដ៏ច្រើនសម្រាប់ថៃផងដែរ ។ ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងការទៅមករកគ្នារវាងប្រទេសទាំងពីរបានរួមចំណែកបង្កើតផលប្រយោជន៍ដល់ចិន និងថៃ ហើយវាក៏ជាប្រយោជន៍សម្រាប់ការអភិវឌ្ឍ និងជាក្តីសុខសានរបស់ពលរដ្ឋប្រទេសទាំងពីរ ។9 Best Restaurants in Bangkok Chinatown - Where to Eat Around Bangkok  Chinatown and Yaowarat Road – Go Guides

នាពេលកន្លងមក ស្ថានទូតចិនបានតាមដានមតិរិះគន់នានានៅលើប្រព័ន្ធផ្សព្វផ្សាយអនឡាញរបស់ថៃ ហើយយើងយល់ឃើញថា គួរតែសម្លឹងមើលបញ្ហាជាក់លាក់ដែលកើតឡើងដោយសារជនជាតិចិនមួយចំនួន និងក្នុងលក្ខណៈអព្យាក្រឹតយ៉ាងសមហេតុផល ហើយមិនគួរយកការប្រព្រឹត្តរបស់មនុស្សខ្លះមកវាយតម្លៃលើជនជាតិចិន និងក្រុមហ៊ុនចិនទាំងអស់នៅប្រទេសថៃនោះទេ ។9 Best Restaurants in Bangkok Chinatown - Where to Eat Around Bangkok  Chinatown and Yaowarat Road - Go Guides

អ្វីគួរប្រុងប្រយ័ត្ន គឺមានក្រុមខ្លះនៅខាងក្រៅមានចេតនាមិនល្អ ដោយព្យាយាមប្រើប្រាស់ប្រព័ន្ធអ៊ីនធើរណេតញុះញ៉ង់ និងបំផុសព័ត៌មានជាបន្តបន្ទាប់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ បំផ្លាញមុខមាត់ចិន និងបំផ្លាញកិច្ចសហការរវាងប្រទេសចិន និងថៃ ។ ហេតុនេះ ប្រទេសចិននឹងប្រឆាំងដាច់ខាត ហើយចិននឹងធ្វើការជាមួយគ្រប់ផ្នែកទាំងអស់របស់ថៃ ដើម្បីរក្សាបាននូវការអភិវឌ្ឍល្អរវាងទំនាក់ទំនងប្រទេសទាំងពីរ ៕ ប្រភព ៖ sanook

៧ថ្ងៃចុងខែកក្កដាមានយានយន្តជាង ១០ម៉ឺនគ្រឿងធ្វើដំណើរលើផ្លូវល្បឿនលឿន ខណៈមានគ្រោះថ្នាក់៣ករណី

0

យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ១០៣ ៩៧៣ គ្រឿង។ នេះបើតាមការឱ្យដឹងពីផេក ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។កាន់តែងាយស្រួល! ក្រសួងបង្ហាញ Google Map ដើម្បីស្វែងរកទីតាំងច្រកចេញ-ចូល ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

តាមប្រភពដដែលបានឱ្យដឹងទៀតថា រយៈ៧ថ្ងៃខាងលើនេះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ២៧៦ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣ករណី ស្វែងរកជំនួយចំនួន ៧៩ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១៩៤ករណី)។

គួរបញ្ជាក់ផងដែរថា រយៈពេល៧ថ្ងៃនាចុងខែកក្កដា យានយន្តដែលបានធ្វើដំណើរលើផ្លូវល្បឿនលឿនមានការកើនឡើងចំនួន ១៣ ២២៣ គ្រឿង គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ៧ករណីបើធៀបនឹងសប្តាហ៍មុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt66CduRLfloiEtAKpItzPYOj9fSJTh33Vcz1ekdbZx75CbVGkcV5WGCVzD77uNa66yUleNtk6Khef78C5y-ks1BPJF7JPB-K-XcOO_n_M8474Jz83tEj3B_nSC84TfONrfwhYPvm5GZBzPplEkbHe0w6OgHdGbv9F9YuKILlGpX6CqmNz1tHFr7PVMKU/s1280/image_2023-08-02_13-51-26.png

ចំណាយពេល៤ថ្ងៃ! រកឃើញសាកសពនារីម្នាក់ ដែលបានបាត់ខ្លួននៅតំបន់ទឹកធ្លាក់ឪម៉ាល់

0

បេសកកម្មស្វែងរកនារីដែលបានបាត់ខ្លួន បានធ្វើឡើងក្នុងរយៈពេល៣ថ្ងៃកន្លងមក ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដោយមានកិច្ចសហការរវាងអធិការដ្ឋានក្រុងបូកគោ ស្រុកទឹកឈូ រួមជាមួយអាជ្ញាធរមូលដ្ឋាន ដោយប្រើប្រាស់កម្លាំងប្រមាណជាង ១០០នាក់។May be an image of 6 people and people climbingក្រោយការព្យាយាម និងលះបង់កម្លាំងកាយចិត្តអស់រយៈពេល៣ថ្ងៃ ទំព័រផ្លូវការរបស់ស្នងការខេត្តកំពត បានបង្ហោះសារនៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ ជាមួយខ្លឹមសារថា៖ “សពប្អូនស្រីខួចត្រូវបានរកឃើញហើយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣”។

សាកសពនារីរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញហើយ នៅចម្ងាយពីកន្លែងកើតហេតុប្រមាណជាង២០០ម៉ែត្រ៕

May be an image of 9 people, people climbing and Havasu Falls

BLACKPINK បំបែកកំណត់ត្រាថ្មីមួយទៀតក្លាយជាក្រុមចម្រៀងដំបូងគេមាន MV ផ្ទុះដល់ថ្នាក់នេះ

0

ផលិតកម្ម YG Entertainment បានប្រកាសថាវីដេអូចម្រៀងរបស់ BLACKPINK គឺបទ «DDU-DU DDU-DU» មានអ្នកចូលទស្សនាលើយូធូបចំនួន ២.១ ពាន់លានដង គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។BLACKPINK - '뚜두뚜두 (DDU-DU DDU-DU)' M/V - YouTube

គិតមកទល់ពេលនេះបទខាងលើមានអាយុកាលប្រហែល៥ឆ្នាំនិង១ខែបន្ទាប់ពីMV នេះចេញកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៨។ ជាមួយតួលេខនេះ BLACKPINK បានបង្កើតកំណត់ត្រាថ្មីមួយទៀតរបស់ខ្លួននោះគឺក្លាយជាក្រុមចម្រៀង K-pop ដំបូងគេដែលមានវីដេអូចម្រៀងទទួលបានអ្នកទស្សនារហូតដល់២.១ ពាន់លានដង។K-Pop's Blackpink Was The Biggest Band in the World in October

គួរបញ្ជាក់ផងដែរថា កាលពីកន្លងទៅនេះ BLACKPINK ក៏ទើបបានបំបែកកំណត់ត្រាជាបន្តបន្ទាប់នៅលើបណ្តាញសង្គមយូធូបដោយបានចាយពេល ៧ឆ្នាំ និង១ខែទទួលបាន Subscriber រហូតដល់៩០Mលើឆាណែលយូធូបជាសិល្បករដំបូងដែលសម្រេចបានសមិទ្ធផលនេះក្នុងចំណោមសិល្បករទាំងអស់នៅទូទាំងពិភពលោក។ ជាឆាណែលក្រុមចម្រៀង ដែលមានអ្នកមើលច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រយូធូប។K-pop idols Blackpink wow BST Hyde Park as part of 2023 world tour to mark  major UK festival milestone | Ents & Arts News | Sky News

ទន្ទឹមនឹងការបំបែកកំណត់ត្រាថ្មីមួយទៀតរបស់ខ្លួន គូសបញ្ជាក់ថា BLACKPINK ទើបតែបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក «BORN PINK» នៅតំបន់អាស៊ី ជាមួយនឹងការប្រគំតន្ត្រីដ៏ធំនៅទីក្រុងហាណូយនៅថ្ងៃទី ២៩- ៣០ ខែកក្កដា។ ជាបន្តទៀត BLACKPINK នឹងត្រលប់ទៅសហរដ្ឋអាម៉េរិកវិញនៅខែសីហា ដោយមានការប្រគំតន្ត្រីនៅទីក្រុងចំនួន៤ទៀតដើម្បីបញ្ចប់ការប្រគំតន្រ្តីទេសចរណ៍របស់ពួកគេ៕

សួនសត្វចិនបដិសេធរឿងយកមនុស្សមកបន្លំធ្វើខ្លាឃ្មុំ

0

ប្រទេសចិន ៖ អ្នកលេងបណ្តាញសង្គមនៅប្រទេសចិនបាននាំគ្នាចែកចាយវីដេអូខ្លាឃ្មុំ១ក្បាលនៅក្នុងសួនសត្វហាំងចូវ (Hangzhou) ដោយសារខ្លាឃ្មុំនេះបានធ្វើសកម្មភាពជាច្រើនយ៉ាងដូចមនុស្ស ។ មនុស្សជាច្រើននិយាយថា វាមិនមែនជាខ្លាឃ្មុំពិតប្រាកដទេ ប៉ុន្តែវាជាមនុស្សបន្លំខ្លួន ព្រោះស្បែកជ្រួញរបស់វាដូចគ្នានឹងសាច់ក្រណាត់បេះបិទ ។Our bears are real, a Chinese zoo says, denying they are 'humans in  disguise' - CNA

មូលហេតុធ្វើឱ្យភ្ញៀវទេសចរ និងអ្នកលេងបណ្តាញសង្គមចិនសង្ស័យលើខ្លាឃ្មុំ១ក្បាលនេះ ពីព្រោះគេសង្កេតឃើញថា នៅពេលមួយ ខ្លាឃ្មុំនេះបានឈរជើង២ ហើយបានលើកជើងឡើងមក ហាក់ដូចជាចង់ស្វាគមន៍ភ្ញៀវទេសចរ ។ ក្រៅពីនេះ ស្បែករបស់វាមានសភាពជ្រីវជ្រួញដូចគ្នានឹងសម្លៀកបំពាក់ដែរ ។ សារព័ត៌មាន Hangzhou Deli ចុះផ្សាយថា អ្នកលេងបណ្តាញសង្គមមួយចំនួននិយាយថា តាមលក្ខណៈការឈររបស់វា តើវាជាមនុស្សស្លៀកពាក់ឈុតខ្លាឃ្មុំមកបន្លំខ្លួនមែនទេ ?Chinese zoo bear waves like a human as experts claim it's not fake

បុគ្គលិករបស់សួនសត្វបានបដិសេធនឹងការចោទប្រកាន់នេះ ហើយនិយាយថា ខាងសួនសត្វបានរៀបចំឱ្យអ្នកសារព័ត៌មានមកមើលខ្លាឃ្មុំ កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងមក ។ ដូច្នេះ ក្រោយពីមានការផ្សព្វផ្សាយរូបខ្លាឃ្មុំ១ក្បាលដែលឈរត្រង់ខ្លួនបង្ហាញជើងវែងរបស់វា ទើបធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនសង្ស័យថា ខ្លាឃ្មុំនៅសួនសត្វនេះ តើសត្វពិតប្រាកដឬក៏អត់ ?Tourists flock to Chinese zoo to see 'human-like' bear | World News - The  Indian Express

លោក Jiang Zhi នាយករងសួនសត្វហាំងចូវ និយាយថា ៖ «ខ្លាឃ្មុំ១ក្បាលដែលបានល្បីល្បាញក្នុងបណ្តាញសង្គម គឺជាខ្លាឃ្មុំពិតប្រាកដ ហើយវាមិនមែនជាមនុស្សដូចអ្នកលេងបណ្តាញសង្គមលើកឡើងទេ ព្រោះតាមធម្មតា ខ្លាឃ្មុំភាគច្រើនអាចឈរដោយប្រើជើងខាងក្រោយបាន ។ ម្យ៉ាងទៀត នៅពេលមានសីតុណ្ហភាព៤០អង្សារសេបែបនេះ គ្មានអ្នកណាចង់ស្លៀកឈុតខ្លាឃ្មុំ ហើយចេញមកឈរនៅក្រោមកំដៅថ្ងៃក្តៅខ្លាំងទេ» ។Video: Chinese zoo denies its bears are humans dressed in costumes - News |  Khaleej Times

លោកបន្តថា ខ្លាឃ្មុំ១ក្បាលនេះរួសរាយរាក់ទាក់ជាមួយមនុស្ស វាធ្លាប់ល្បីល្បាញក្នុងបណ្តាញសង្គមនាពេលកន្លងមក ហើយវាចង់មានទំនាក់ទំនងជាមួយភ្ញៀវទេសចរក៏ថាបាន ។ បើយើងឱ្យអ្នកណាម្នាក់ស្លៀកឈុតមានរោមក្រាស់ៗបែបនេះក្នុងរដូវក្តៅ ពួកគេអាចស្លៀកឈុតនេះមិនលើសពី២នាទី ទៅ៣នាទីទេ គឺត្រូវដោះចេញ ហើយខាងសួនសត្វរបស់យើងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដូច្នេះ នឹងគ្មានរឿងបែបនេះកើតឡើងទេ ៕ ប្រភព ៖ khaochaobaan

អាមេរិករកឃើញគ្រាប់ពូជមេរោគយក្សនៅក្នុងព្រៃដ៏ជ្រៅ

0

បរទេស៖ ក្រុមអ្នកជំនាញរបស់អាមេរិកបានរកឃើញភាគល្អិតដែលទំនងជាមេរោគយក្សថ្មីមួយនៅក្នុងព្រៃនៃទីក្រុង Harvard រដ្ឋ Massachusetts ជាមួយនឹងលក្ខណៈដែលមិនធ្លាប់មានពីមុនមក។
យោងតាមប្រភពព័ត៌មាន Live Science ដែលបានរាយការណ៍នៅថ្ងៃទី ៣១ ខែកក្កដាថា ការរកឃើញរូបរាងសម្បូរបែបនេះ ភាគច្រើនគឺជាមេរោគថ្មីទាំងស្រុង ហើយក៏ត្រូវបានគេសង្កេតឃើញជាលើកដំបូងផងដែរ គ្រាប់ពូជមេរោគមួយចំនួនមានសំបកខាងក្រៅដូចផ្កាយ និងខ្លះទៀតមានចុងបំពង់ចម្លែក។

លោក Matthias Fischer អ្នកនិពន្ធ និងជាអ្នកជំនាញខាងមេរោគនៅវិទ្យាស្ថាន Max Planck សម្រាប់ការស្រាវជ្រាវវេជ្ជសាស្រ្តបាននិយាយថា មេរោគយក្សដែលបានរកឃើញក្នុងព្រៃនេះ មានទំហំពី ០.២ ទៅ ១.៥ មីក្រូម៉ែត្រ ហើយមានហ្សែនស្មុគស្មាញដែលអាចផ្ទុក DNA ដល់ទៅ ២.៥ លានគូ។ ចំនួននេះធំជាងមេរោគភាគច្រើនដូចជាមេរោគគ្រុនផ្ដាសាយដែលមានអង្កត់ផ្ចិតត្រឹមតែ ០.០៨ – ០.១២ មីក្រូម៉ែត្រប៉ុណ្ណោះ។Scientists discovered new giant virus seeds with unique shapes.  Photo: Matthias Fischer

បច្ចុប្បន្នអ្នកជំនាញបានរកឃើញថា មេរោគយក្សច្រើនតែឆ្លងទៅសារពាង្គកាយកោសិកាតែមួយ ដូចជា អាមីបា ជាជាងសត្វ ឬមនុស្ស។ ក្រុមនៃមេរោគនេះត្រូវបានគេរកឃើញនៅក្នុងប្រព័ន្ធអេកូឡូស៊ីជុំវិញពិភពលោក រួមទាំងមហាសមុទ្រ និងបឹងអាកទិក។
លោក Fischer បានកត់សម្គាល់ឃើញថាគ្រាប់ពូជមេរោគយក្សទាំងនេះប្រហែលជាមិនមែនជាការគំរាមកំហែងដល់មនុស្សទេ ប៉ុន្តែវាអាចជាកត្តាសំខាន់មួយនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ ការស្រាវជ្រាវបានបង្ហាញថាមេរោគដីគឺជាធាតុសំខាន់នៃវដ្តកាបូន ដំណើរការដែលកាបូនផ្លាស់ទីរវាងសារពាង្គកាយ សារធាតុរ៉ែ និងបរិយាកាស ព្រោះវាជួយគ្រប់គ្រងភាពសម្បូរបែបនៃមីក្រូសរីរាង្គដែលជះឥទ្ធិពលដោយផ្ទាល់ទៅដល់ចរន្តកាបូននៅក្នុងដី៕ ប្រភព៖vnexpress

ធនាគារជាតិ៖ ឆ្នាំ២០២៣សេដ្ឋកិច្ចកម្ពុជាប្រឈមនឹងហានិភ័យចម្បងៗចំនួន៤

0

សេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី៣១ ខែកក្កដា ស្តីពីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញការងារចម្បងៗសម្រាប់ឆមាសទី២ សំដៅឈានទៅបន្តសម្រេចឱ្យបានជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់ប្រព័ន្ធធនាគារក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល រួមទាំងលទ្ធផលការងារដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងឆមាសទី១។

ទន្ទឹមនឹងការបង្ហាញពីលទ្ធផលការងារក្នុងឆមាសទី១ នឹងការរំពឹងទុកប្រកបដោយសុទិដ្ឋិនិយមធនាគារជាតិបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាក៏ត្រូវប្រឈមនឹងហានិភ័យចម្បងៗផងដែររួមមាន៖
១.កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចពិភពលោកនិងតំបន់
២.ភាពមិនច្បាស់លាស់នៃលំហូរមូលធន និងការរឹតត្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ
៣.ការប្រែប្រួលអាកាសធាតុដែលអាចបន្ថយកំណើនក្នុងវិស័យកសិកម្ម
៤.ឧក្រិដ្ឋកម្មសាយប័រ ដែលអាចធ្វើឱ្យរអាក់រអួលដល់ដំណើរការប្រព័ន្ធទូទាត់និងសេដ្ឋកិច្ចទាំងមូល។

គួរបញ្ជាក់ផងដែរថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ ធនាគារជាតិបានបង្ហាញឱ្យដឹងថា អតិផរណារួមជាមធ្យមមានកម្រិត ១,២% ទាបជាងឆមាសទី២ ឆ្នាំ២០២២ (៤,១%) និងឆមាសទី១ ឆ្នាំ២០២២ (៦,៦%)។ ក្នុងស្ថានភាពដែលតម្លៃប្រាក់ដុល្លារអាម៉េរិក នៅលើទីផ្សារអន្តរជាតិមាននិន្នាការកើនឡើង ប្រាក់រៀលមានស្ថិរភាពល្អក្នុងកម្រិតជាមធ្យម ៤.០៩៤រៀលក្នុង១ដុល្លារអាម៉េរិក។ ទុនបម្រុងអន្តរជាតិគិតត្រឹមឆមាសទី១នេះ មានចំនួន ១៨,៤ ប៊ីលានដុល្លារអាម៉រិកកើនឡើង ៣,២% ធៀបនឹងចុងឆ្នាំ២០២២ ដែលអាចធានាការនាំចូលទំនិញនិងសេវាបាន៧ខែខ្ពស់ជាងកម្រិតអប្បបរមា៣ខែ ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។

ប្រព័ន្ធធនាគារកម្ពុជាសម្រេចបានលទ្ធផលល្អនិងបានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិង គាំទ្រកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ដែលត្រូវបានរំពឹងថានឹងសម្រេចបានក្នុងរង្វង់ ៥,៥% ដែលគាំទ្រដោយកំណើនខ្ពស់នៃវិស័យទេសចរណ៍ និងភាពប្រសើរឡើងនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ទោះបីជាវិស័យកសិកម្ម និងសំណង់បន្តទទួលបានកំណើនទាប។

តាមរយៈទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារដែលមានកំណើន ៩,៩% ដល់ ៣៣៣,៤ ទ្រីលានរៀល (៨២,២ ប៊ីលានដុល្លារ អាម៉េរិក)។ ឥណទានមានកំណើន ១៣,៨% ដល់ ២៣៧,៥ ទ្រីលានរៀល (៥៨,៦ ប៊ីលានដុល្លារអាម៉េរិក) ខណៈប្រាក់បញ្ញើអតិថិជនមានកំណើន ៦,៤% ដល់ ១៧៩,៨ ទ្រីលានរៀល (៤៤,៤ ប៊ីលានដុល្លារអាម៉េរិក)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmkFEx694Scgy-TWwMK4UadA5msrGr08VlgopEMOgVg9Rvbajk60xz1fdiSTfJM2ooSEsLFkVSP2V4x5rINryTJKzgXfvrqcMxRUTrOzd7w0aR3hq-hsbuskFkY8UzMijK7WtSFj5WtNBy12S3tVqfy43yRGXnmKlf8TxsWZDX274ozIuVWq8EdOEt7L8/s2048/362636956_620744633532685_7883873819410194021_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZuvdK2yeJNHPE5SkvZFQOfd2E0OtEk9FEuRz1ynUDIKKNODqPr0bH62teqZLPSKE7oXcqwyslqhPogjJEVdlnpmS_mPMDSRgu6ojou1yLDv7YEGLNMyoixq3nQWQ9veRPSyzbkoYtMqbBRVfYucimwXG7Lo4QLyUygcJRa8XPsyYUM9KGCdXPlx_tgM0/s2048/363807922_620744663532682_1225957476347069089_n.jpg

សត្វពស់ជាច្រើនប្រភេទ កំពុងដាក់លក់យ៉ាងសកម្ម ក្បែរសង្កាត់រដ្ឋបាលព្រៃឈើ

0

ផ្សារកូនដំរី ដែលអ្នកនៅខេត្តបន្ទាយមានជ័យ គេតែងតែឃើញ និងទទួលស្គាល់ថា ផ្សារនេះមានដាក់លក់សត្វព្រៃជាច្រើនប្រភេទ ជាប្រចាំថ្ងៃ ហាក់មិនសូវមានការអើពើពីអាជ្ញាធរ ខណៈដែលការលក់សត្វព្រៃនេះ គឺក្បែរនឹងសាលាសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅតែម្តង។No photo description available.

ជាក់ស្តែង គេឃើញមានការលក់សត្វពស់រស់ដែលដាក់ថង់ស្បៃលក់ ដែលមានប្រភេទពស់សាំងសឿ និងពស់ពឹសមានពស់វែកមានទម្ងន២ទៅ៣គីឡូក្រាម ខ្លះមានទម្ងន់ដល់៤ទៅ៥គីឡូក្រាមមានភាគតិចដែលកំពុងដាក់លក់ដែលពស់សាំងសឿដែលមានម្ងន់២ទៅ៣គីឡូក្រាមក្នុង១គីឡូក្រាមតំលៃ៥០.០០០ម៉ឺនរៀល និងពស់សាំងសឿទម្ងន់ជាង១គីឡូក្រាមលក់តំលៃ៣០.០០០រៀល។No photo description available.

ដោយឃើញមានការចរាចរណ៍យ៉ាងអណាធិបេតយ្យ ប្រពលរដ្ឋសុំអោយមន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ និងសង្កាត់រដ្ឋព្រៃឈើស្រុក/ក្រុងត្រូវបានវិធានបង្ក្រាបអ្នកលក់សត្វព្រៃចំណុចផ្សារកូដំរី ក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់បទល្មើសសត្វព្រៃ និងអភិរក្សាទុក និងត្រូវអោយបញ្ឈប់សកម្មភាពលក់សត្វព្រៃ៕