កំពូលតារាចម្រៀងប៉ុប Taylor Swift នៅតែបន្តឥទ្ធិពលរបស់ខ្លួននៅក្នុងវិស័យតន្រ្តីដោយឆក់បានពានរង្វាន់ធំប្រចាំឆ្នាំរបស់សហរដ្ឋអាម៉េរិក និងបានធ្វើឱ្យអ្នកសិល្បៈផ្សេងទៀតផ្ទុះការស្ងប់ស្ងែងបន្ទាប់ពីតារាចម្រៀងរូបនេះអាចឈ្នះពានរង្វាន់វីដេអូប្រចាំឆ្នាំ(video of the year )ចំនួន២ឆ្នាំជាប់គ្នា។Taylor Swift, Nicki Minaj Set Records at 2023 MTV VMAs – Billboard

នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ MTV Video Music Awards នាពេលថ្មីៗនេះ Taylor Swift
បានឈ្នះពានរង្វាន់ video of the year ទៅលើបទចម្រៀងរបស់នាងមានចំណងជើងថា «Anti-Hero» ខណៈកាលពីឆ្នាំមុន Taylor Swiftបានឈ្នះពានរង្វាន់ដូចគ្នាសម្រាប់វីដេអូតន្ត្រី “All Too Well ” ។2023 MTV VMAs: How many awards does Taylor Swift have? | The Independent

មិនត្រឹមតែពានរង្វាន់ខាងលើនេះទេ ប៉ុន្តែកំពូលតារាចម្រៀងរូបនេះបានឈ្នះពានរង្វាន់ផ្សេងទៀតដូចពានរង្វាន់ song of the year, best pop និង best direction តាមរយៈបទ “Anti-Hero”។ មិនត្រឹមតែប៉ុណ្ណោះនាងក៏ត្រូវបានតែងតាំងពានផ្សេងទៀតដូចជា artist of the year, best cinematography, best visual effects និង best editing ដែលមិនត្រូវបានបង្ហាញក្នុងអំឡុងពេលការផ្សាយបន្តផ្ទាល់។Tutti i vincitori degli MTV VMA 2023: Taylor Swift è la regina con 9 premi  su 11

អំឡុងពេល Taylor Swift ឡើងទទួលយកពាន song of the year នាងបាននិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះនេះជាការបញ្ជាក់ពីផ្នែកដែលខ្ញុំចូលចិត្តធ្វើ»។
Taylor Swift គឺជាតារាចម្រៀង-អ្នកនិពន្ធបទចម្រៀងដែលបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៦ ហើយត្រូវបានជ្រើសរើសដោយ Billboard ជាសិល្បការិនីដែលទទួលបានជោគជ័យបំផុតនៃទសវត្សរ៍ឆ្នាំ ២០១០ ខណៈមកទល់ពេលនេះឥទ្ធិពលរបស់តារាចម្រៀងរូបនេះនៅតែខ្លាំងក្លាមិនធម្មតាដដែល៕Look Back at Taylor Swift's MTV VMAs Pictures Over the Years