បរទេស៖ ខ្សែកមាសរបស់អេស្ប៉ាញ ដែលទើបនឹងរកឃើញនៅ Cavandi ធ្លាប់ជាកម្មសិទ្ធិរបស់នរណាម្នាក់នៃវណ្ណៈខ្ពស់ ផលិតដោយសិប្បករដ៏ប៉ិនប្រសប់ម្នាក់ក្នុងយុគសម័យដែក។
លោក Sergio Marciandi ជាកម្មករនៅក្រុមហ៊ុនទឹកក្នុងស្រុកមួយ បានរកឃើញខ្សែកមាសចំនួនពីរដោយចៃដន្យ ក្នុងចំណោមថ្ម ខណៈពេលដែលលោកកំពុងធ្វើការនៅទីក្រុង Cavandi និងទីក្រុង Asturias ភាគពាយ័ព្យនៃប្រទេសអេស្ប៉ាញ។ បន្ទាប់មកគាត់ក៏បានទាក់ទងទៅលោក Pablo Arias សាស្ត្រាចារ្យផ្នែកបុរាណវិទ្យាបុរេប្រវត្តិនៅសាកលវិទ្យាល័យ Cantabria យ៉ាងឆាប់រហ័ស។ នេះបើយោងតាម CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ១៣ ខែកញ្ញា ។

លោក Pablo Arias បាននិយាយថា ខ្សែកនេះពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ហើយវានិងជួយអ្នកវិទ្យាសាស្ត្រយល់បន្ថែមអំពីយុគសម័យដែក ដែលមានអាយុកាលប្រហែលពីសតវត្សទី ២ ដល់សតវត្សទី ៥ មុនគ.ស។ ខ្សែកមាសសម័យដែកមួយចំនួនត្រូវបានគេរកឃើញ ប៉ុន្តែភាគច្រើនគឺនៅសតវត្សទី ១៨ ឬ ១៩ នៅពេលដែលបច្ចេកទេសបុរាណវិទ្យាមានកម្រិត។ ជាលទ្ធផល ព័ត៌មានមួយចំនួនធំអំពីប្រភពដើមរបស់ពួកគេត្រូវបានបាត់បង់។

ក្នុងករណីនេះ ទីតាំងបុរាណវិទ្យាបានផ្តល់ឱ្យអ្នកវិទ្យាសាស្ត្រនូវព័ត៌មានកាន់តែប្រសើរអំពីបរិបទរបស់ខ្សែក។ លោក Arias ចែករំលែកថា យើងបានទទួលព័ត៌មានត្រឹមត្រូវអំពីកន្លែងដែលពួកគេត្រូវបានរកឃើញ។ ខ្សែកទាំងពីរបានបង្ហាញពីសញ្ញានៃការប្រើប្រាស់របស់មនុស្សវណ្ណៈខ្ពស់នាសម័យមុន ខ្សែកប្រភេទនេះច្រើនតែជាប់ពាក់ព័ន្ធនឹងថ្នាក់លើ ដូចនេះ មិនមែនគ្រប់គ្នាសុទ្ធតែអាចមានលទ្ធភាពទិញខ្សែកមាសបែបនេះទេ។
“ខ្សែកមាសទាំងពីរនាំមកនូវបច្ចេកទេសបុរាណទាំងអស់នៃគ្រឿងអលង្ការដែលមានជំនាញមិនធម្មតាដូចជា ការសម្ដែង ខ្សែអង្កាំ ការផ្សារ រួមបញ្ចូលគ្នាជាមួយនឹងគំនូរ និងការរចនាធរណីមាត្រ” ។

លោក Pablo Arias ជឿថាវាមានអាយុមិនលើសពី ២,៥០០ ឆ្នាំទេ។ អាជ្ញាធរក្នុងតំបន់បាននិយាយថា ការរកឃើញថ្មីនេះគឺអស្ចារ្យដោយពិចារណាលើគុណភាព និងជំនាញរបស់សិប្បករដែលបានបង្កើតវា ហើយបើកទ្វារឱ្យស្រាវជ្រាវទៅលើប្រភេទគ្រឿងអលង្ការមាសដែលភាគច្រើនបំផុតនៃយុគសម័យដែក៕


ប្រភព៖vnexpress