្រទេសថៃ ៖ បច្ចុប្បន្ន ក្រុមអ្នកគ្មានផ្ទះសម្បែងនៅខេត្តឈៀងម៉ៃ ប្រទេសថៃ ត្រូវរស់នៅដោយភាពភ័យខ្លាច ក្រោយកើតករណីឃា.ត.ក.ម្មមកលើបុរសអនាថាម្នាក់ ។ បើទោះជាជនល្មើសត្រូវបានគេចាប់ខ្លួនយកមកកាត់ទោសក្តី ប៉ុន្តែអ្នកគ្មានផ្ទះរស់នៅមួយចំនួនបានផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃរបស់ពួកគេ ដែលធ្លាប់រស់នៅតែម្នាក់ឯង មករស់នៅជាក្រុមវិញ ដើម្បីការពារសុវត្ថិភាពឱ្យគ្នាទៅវិញទៅមក ។ห้องนอนวิวดาว ชีวิตเรี่ยดิน' หลากหลายชีวิตข้างถนนของคนไร้บ้านเชียงใหม่

ការរស់នៅរួមគ្នាជាក្រុមមានគ្នាចាប់ពី៤នាក់ ទៅ៥នាក់ គឺជាជម្រើសរបស់អ្នកគ្មានផ្ទះសម្បែង ដែលរស់នៅតាមទីកន្លែងផ្សេងៗនៅខេត្តឈៀងម៉ៃ ។ ការរស់នៅជាក្រុមបែបនេះ មានសុវត្ថិភាពជាងរស់នៅតែម្នាក់ឯង ក្រោយកើតហេតុការណ៍បុរសអនាថាម្នាក់ អាយុ៦០ឆ្នាំ ត្រូវបានគេស.ម្លា.ប់ ខណៈពេលកំពុងសម្រាកលង់លក់នៅទីសាធារណៈ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ។

អ្នកគ្មានផ្ទះម្នាក់និយាយថា អ្នកគ្មានផ្ទះសម្បែងបានមករស់នៅបរិវេណនេះប្រមាណពី២០នាក់ ទៅ៣០នាក់ ។ កន្លងមក ពួកគេមិនរស់នៅជុំគ្នាបែបនេះទេ គឺរស់នៅដាច់ដោយឡែកនៅតាមចំណុចផ្សេងៗ ប៉ុន្តែក្រោយកើតករណីឃា.ត.ក.ម្ម ឃើញថា អ្នកទាំងនោះភ័យខ្លាច និងមិនហ៊ានរស់នៅម្នាក់ឯងទេ ។ ហេតុនេះ ពួកគេក៏ប្រមូលផ្តុំគ្នារស់នៅជាក្រុមដើម្បីការពារកុំឱ្យហេតុការណ៍អាក្រក់កើតឡើង និងប្រយ័ត្នមនុស្សប្លែកមុខ ។สภ.เมืองเชียงใหม่ ออกแจง ยันไม่มีการจับกุม “คนไร้บ้าน” ฝ่าฝืนมาตรการเคอร์ฟิว หลังปรากฎข่าวถูกตำรวจจับในเชียงใหม่ - Chiang Mai News

បុរសគ្មានទីលំនៅម្នាក់និយាយថា ៖ «ខ្ញុំមិនដឹងថា តើនឹងមានហេតុការណ៍បែបនេះកើតឡើងទៀតដែរឬទេ ហើយខ្ញុំសម្រាកមិនសូវលក់ទេ ដោយសារឃើញមនុស្សប្លែកមុខ ។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តមករស់នៅជាមួយគេឯងដើម្បីជួយមើលគ្នា ព្រោះមនុស្សប្លែកមុខមានគ្រោះថ្នាក់ណាស់» ។

កន្លងមក រៀងរាល់ថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ អាជ្ញាធរប្រចាំខេត្តឈៀងម៉ៃបានចុះត្រួតពិនិត្យនៅតាមបរិវេណផ្សេងៗ និងជួយឧបត្ថម្ភម្ហូបអាហារដល់អ្នកគ្មានផ្ទះសម្បែង ។ លើសពីនេះ អាជ្ញាធរបានទាក់ទងទៅមន្ទីរពេទ្យ ដើម្បីយកពួកគេទៅព្យាបាលជំងឺផងដែរ ។ ប្រសិនបើពួកគេគ្មានកន្លែងរស់នៅ និងគ្មានសាច់ញាតិថែទាំ ពួកគេអាចស្ម័គ្រចិត្តទៅរស់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះមនុស្សគ្មានទីពឹង ដែលគេត្រៀមទុក ។คนไร้บ้านเชียงใหม่” ถูกจับ-ส่งฟ้องศาล ข้อหาออกจากบ้าน ฝ่าเคอร์ฟิว - ข่าวสด

លោកស្រី ជិរ៉ាផន មន្ត្រីផ្នែកអភិវឌ្ឍន៍សង្គម និងសន្តិសុខប្រចាំខេត្តឈៀងម៉ៃលើកឡើងថា ៖ «បើប្រទះឃើញពួកគេមានបញ្ហាផ្លូវចិត្ត ខាងយើងនឹងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ ហើយមន្ទីរពេទ្យនឹងព្យាបាល ។ បើអាការៈពួកគេបានល្អប្រសើរឡើង យើងនឹងទំនាក់ទំនងទៅខាងគ្រួសារថា តើគ្រួសារអាចទទួលយកពួកគេទៅថែទាំបានទេ ព្រោះពេលខ្លះ ដោយសារមានបញ្ហាក្នុងគ្រួសារ ទើបពួកគេមិនអាចត្រឡប់ទៅផ្ទះបាន ។ ម្យ៉ាងទៀត បើពួកគេជាសះស្បើយហើយគ្មានកន្លែងទៅ យើងនឹងបញ្ជូនទៅកាន់មជ្ឈមណ្ឌលសង្គ្រោះមនុស្សគ្មានទីពឹង» ។

ចំណែកនាយកមន្ទីរពេទ្យលើកឡើងថា អ្នកមានជំងឺផ្លូវចិត្តបានកើនឡើង ហើយភាគច្រើន គឺអ្នកមានអាយុច្រើន ដោយសារជំងឺធ្លាក់ទឹកចិត្ត ។ ក្រៅពីនេះ ជាយុវវ័យដោយសារភាពតានតឹងក្នុងការរស់នៅរបស់ពួកគេ និងការជ.ក់ថ្នាំញៀ.ន ។สภ.เมืองเชียงใหม่ ออกแจง ยันไม่มีการจับกุม “คนไร้บ้าน” ฝ่าฝืนมาตรการเคอร์ฟิว หลังปรากฎข่าวถูกตำรวจจับในเชียงใหม่ - Chiang Mai News

នាយកមន្ទីរពេទ្យ លោក Kittakwee Phonno លើកឡើងថា ៖ «បញ្ហាសង្គម និងសេដ្ឋកិច្ចផ្លាស់ប្តូរបានធ្វើឱ្យអ្នករងផលប៉ះពាល់មានបញ្ហាផ្លូវចិត្តកាន់តែច្រើន ដូចជា ការធ្លាក់ទឹកចិត្ត និងថ្នាំញៀន ហើយថ្នាំញៀនធ្វើឱ្យអ្នកកំពុងមានជំងឺផ្លូវចិត្តបង្កអំពើហិង្សា» ។

តាមការស្ទង់មតិបង្ហាញថា អ្នកគ្មានផ្ទះសម្បែងនៅខេត្តឈៀងម៉ៃ មានចំនួន១១៨នាក់ដែលបានរស់នៅតាមបរិវេណផ្សេងៗដូចជា កន្លែងដឹកជញ្ជូន, ស្ថានីយរថភ្លើង និងសួនច្បារសាធារណៈ ។ មូលហេតុភាគច្រើនកើតឡើងដោយសារពួកគេមានបញ្ហាក្នុងគ្រួសារ, គ្មានកន្លែងរស់នៅ, មានជំងឺផ្លូវចិត្ត, គ្មានការងារធ្វើ, ញៀនស្រា និងជក់ថ្នាំញៀន ៕ ប្រភព ៖ Thai PBS