អ្នកគាំទ្រវិស័យបាល់ទាត់ប្រទេសចិន បានបញ្ចេញកាយវិការខឹងសម្បារជាខ្លាំង និងបានស្រែកទារលុយសំបុត្ររបស់ពួកគេមកវិញ ក្រោយពីក្រុមជម្រើសជាតិខ្លួន បានរងបរាជ័យ១-០ ក្រោមថ្វីជើងប្រទេសសុីរី នៅក្នុងទឹកដីខ្លួនឯង។Chinese fans call for refunds and boo national side after 1-0 home loss to  Syriaនៅក្នុងការប្រកួត អំឡុងពេលសុីរីនាំមុខ១-០ អ្នកគាំទ្របានស្រែកចម្អកដល់ក្រុមកីឡាករជម្រើសជាតិខ្លាំងៗ ដោយពួកគេលើកឡើងថា៖”អ្នកគ្មានស្មារតីប្រយុទ្ធដើម្បីមុខមាត់ប្រទេសជាតិនោះទេ សងថ្លៃសំបុត្រខ្ញុំវិញមក”។Poor ticket sales for China v Syria football friendly in Chengdu as fans  stay away – 'why spend money to feel angry?' | South China Morning Postលើសពីនេះទៅទៀតអ្នកគាំទ្ររាប់ពាន់នាក់បានចូលទៅបញ្ចេញមតិ (comment) ទៅលើគណនីផ្លូវការនៃបណ្តាញសង្គម Weibo របស់ក្រុមជម្រើសជាតិចិន ដោយពួកគេសម្តែងការមិនពេញចិត្តនឹងទម្រង់លេងរបស់ក្រុមជម្រើសជាតិខ្លួន។China football fans demand refund after 1-0 home loss to Syria – Middle  East Monitor

ការដែលធ្វើឱ្យអ្នកគាំទ្រចិនខឹងសម្បារបែបនេះ ក៏ព្រោះតែ២ឆ្នាំចុងក្រោយនេះ ចិនឈ្នះតែ៤ប្រកួតប៉ុណ្ណោះ ដោយក្នុងនោះ ចិនមិនដែលចាញ់ក្រុមដែលមានចំណាត់ថ្នាក់ FIFA ទាបជាខ្លួននោះទេ ពោលគឺចិនឈរនៅលេខ៨០ ខណៈសុីរីឈរនៅលេខ៩៤ ៕

ប្រភព៖ MIDDLE EAST MONITOR