រដ្ឋធានីហាណូយ៖ ថ្វីបើ វៀតណាម បាននាំមុខលើការអភិវឌ្ឍន៍កំពង់ផែសមុទ្រជាច្រើនយ៉ាងណាក៏ដោយ ក៏ប្រទេសអាស៊ានមួយនេះ នៅតែមានបញ្ហាជាប់គាំងជាច្រើន នៅក្នុងវិស័យឧស្សាហកម្មដឹកជញ្ជូន ស្របពេលកម្ពុជា និង ឡាវ កំពុងតែបណ្តាក់ទុនយ៉ាងច្រើន នៅលើវិស័យនេះ។

សារព័ត៌មាន Vietnamnet បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា ថា រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានចុះបញ្ជីពាណិជ្ជកម្មច្រើនជាង ១៨ ០០០ សម្រាប់ប្រតិបត្ដិការ នៅក្នុងវិស័យឧស្សាហកម្មដឹកជញ្ជូន នៅតំបន់ភាគអាគ្នេយ៍របស់ប្រទេស ដែលមានចំនួន ៤៦ភាគរយ នៃក្រុមហ៊ុនដឹកជញ្ជូនសរុប ហើយអនុវត្តការដឹកជញ្ជូន បានចំនួន៤៥ភាគរយ សម្រាប់បរិមាណទំនិញសរុប។Vietnam unveils plans to spruce up major ports in line with international  standards | Phnom Penh Post

បើទោះជាយ៉ាងណាក៏ដោយ លោក ដាង វូ ថាញ់ (Dang Vu Thanh) អនុប្រធានសមាគមធុរកិច្ចសេវាកម្មដឹកជញ្ជូនវៀតណាម បានបញ្ជាក់ ថា ឧស្សាហកម្មដឹកជញ្ជូន នៅតែប្រឈមមុខនឹងបញ្ហាទាក់ទងនឹងដំណើរការ។

លោក ថាញ់ ធ្វើការឱ្យក្រុមហ៊ុនសេវាកម្មដឹកជញ្ជូន ហើយមានកំពង់ផែសមុទ្រ នៅទីក្រុងហូជីមិញ (ឬទីក្រុងព្រៃនគរ) នៅទល់មុខកំពង់ផែមួយរបស់ខេត្តដុងណៃ (Dong Nai) និង នៅជាប់នឹងកំពង់ផែ ស្ថិតក្នុងខេត្តប៊ិញ ឌួង (Binh Duong) ។ រីឯបញ្ហានៅត្រង់ ថា គោលនយោបាយអនុវត្តរបស់អាជ្ញាធរកំពង់ផែទាំង៣ មានភាពខុសគ្នា។ កំពង់ផែទីក្រុងហូជីមិញ ប្រមូលថ្លៃហេដ្ឋារចនាសម្ព័ន្ធ ខណៈកំពង់ផែដុងណៃ និង ប៊ិញដួង មិនធ្វើដូច្នោះទេ។ ភាពខុសគ្នា នៃគោលនយោបាយនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍ លើវិស័យឧស្សាហកម្មដឹកជញ្ជូន។Overnight Train in Vietnam – Our Experience with The First Class Sleeper

លោក ផាម តាន់ កុង (Pham Tan Cong) ប្រធានសហព័ន្ធន៍ពាណិជ្ជកម្ម និង ឧស្សាហកម្មវៀតណាម (VCCI) បានបញ្ជាក់ ថា ក្រុមហ៊ុនដឹកជញ្ជូនបានវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ និង បច្ចេកវិទ្យា។ ប៉ុន្តែពួកគេនៅតែមិនទាន់បានតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងចំណោមទីក្រុង និង ខេត្ត នៅក្នុងតំបន់ ហើយរវាងតំបន់ផលិតកម្ម ការកែច្នៃ និងកំពង់ផែ អាកាសយានដ្ឋាន និង ទីផ្សារ។

ទន្ទឹមនឹងនេះ បើតាមលោក ត្រាន ថាន់ ហៃ (Tran Thanh Hai) ប្រធាននាយកដ្ឋាននាំចេញ-នាំចូល ក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MOIT) បានឲ្យដឹង ថា កម្ពុជា និង ឡាវ កំពុងតែរៀបចំផែនការវិនិយោគ និង ពន្លឿនការអភិវឌ្ឍឧស្សាហកម្មដឹកជញ្ជូនរបស់ពួកគេ។How does sea freight from Vietnam to the USA work?

ប្រទេសឡាវ គ្មានព្រំដែនសមុទ្រ ហើយត្រូវបានគេចាត់ទុក ថា ជាប្រទេសទន់ខ្សោយខាងវិស័យដឹកជញ្ជូន។ បើទោះជាយ៉ាងណាក៏ដោយ វិស័យឧស្សាហកម្មដឹកជញ្ជូនរបស់ឡាវ បានអភិវឌ្ឍយ៉ាងល្អប្រសើរ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ខ្សែរថភ្លើង តភ្ជាប់ជាមួយនឹងប្រទេសចិន។ ដូច្នេះ ប្រទេសឡាវ នឹងក្លាយជាផ្លូវរថភ្លើង នៅកណ្តាលតំបន់អាស៊ីអាគ្នេយ៍ ហើយឡាវ នឹងតភ្ជាប់ផ្លូវដែករបស់ខ្លួន ជាមួយនឹងប្រទេសថៃ នាពេលអនាគត ដោយតភ្ជាប់ដោយផ្ទាល់ ឆ្ពោះទៅកាន់សមុទ្រ ហើយត្រូវបានគេរំពឹង ថា ប្រទេសឡាវ នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន នៅក្នុងតំបន់។

ស្របគ្នានេះដែរ កម្ពុជា មានបរិមាណទំនិញជាច្រើន ឆ្លងកាត់កំពង់ផែរបស់ប្រទេសវៀតណាម នៅក្នុងតំបន់ភាគអាគ្នេយ៍។ បើទោះយ៉ាងណាក៏ដោយ កម្ពុជា កំពុងតែរៀបចំផែនការកែលម្អ ទាញយកផលប្រយោជន៍ជាច្រើន ពីក្រុងឆ្នេរសមុទ្រព្រះសីហនុ និង ផ្លូវទឹកផ្សេងៗទៀត ដើម្បីអាចពឹងលើខ្លួនឯងបាន នៅក្នុងវិស័យដឹកជញ្ជូន និង ការដឹកជញ្ជូនទំនិញ។Rail transport in Laos - Wikipedia

លោកប្រធាននាយកដ្ឋាននាំចេញ-នាំចូលរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានព្រមាន ថា «ការប្រឈមមុខនឹងសមុទ្រខាងកើត ក្លាយជាអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់វៀតណាម ហើយប្រសិនបើវៀតណាម មិនអាចទាញយកកត្តាទាំងអស់នេះបានទេ វៀតណាម នឹងបាត់បង់គុណសម្បត្តិទាំងអស់ នៅក្នុងវិស័យឧស្សាហកម្មដឹកជញ្ជូន»។

លោក ង្វៀន វ៉ាន់ ថូ (Nguyen Van Tho) ចៅហ្វាយខេត្តបារៀវុងតូវ (Ba Ria-Vung Tau) បានឲ្យដឹងថា ការអភិវឌ្ឍសេវាកម្មដឹកជញ្ជូន នៅក្នុងមូលដ្ឋាន មិនអាចបំពេញ តាមតម្រូវការ សម្រាប់ក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ នៅក្នុងការដឹកជញ្ជូនតាមសមុទ្រ និង ដឹកជញ្ជូនពហុមធ្យោបាយនោះឡើយ។

បើទោះជាយ៉ាងណាក៏ដោយ លោកចៅហ្វាយខេត្តរូបនេះ បានសង្កត់ធ្ងន់ ថា សេវាកម្មដឹកជញ្ជូន និង ភស្តុភារនៅក្នុងខេត្ត នឹងរីកចម្រើនល្អប្រសើរឡើង ដោយសារការបង្កើតផ្លូវដឹកជញ្ជូនសំខាន់ៗ តភ្ជាប់ទៅតំបន់ភាគខាងកើត និង ខាងលិច នៃភូមិភាគភាគខាងត្បូង៕