Home Blog Page 1563

សត្វពស់ជាច្រើនប្រភេទ កំពុងដាក់លក់យ៉ាងសកម្ម ក្បែរសង្កាត់រដ្ឋបាលព្រៃឈើ

0

ផ្សារកូនដំរី ដែលអ្នកនៅខេត្តបន្ទាយមានជ័យ គេតែងតែឃើញ និងទទួលស្គាល់ថា ផ្សារនេះមានដាក់លក់សត្វព្រៃជាច្រើនប្រភេទ ជាប្រចាំថ្ងៃ ហាក់មិនសូវមានការអើពើពីអាជ្ញាធរ ខណៈដែលការលក់សត្វព្រៃនេះ គឺក្បែរនឹងសាលាសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅតែម្តង។No photo description available.

ជាក់ស្តែង គេឃើញមានការលក់សត្វពស់រស់ដែលដាក់ថង់ស្បៃលក់ ដែលមានប្រភេទពស់សាំងសឿ និងពស់ពឹសមានពស់វែកមានទម្ងន២ទៅ៣គីឡូក្រាម ខ្លះមានទម្ងន់ដល់៤ទៅ៥គីឡូក្រាមមានភាគតិចដែលកំពុងដាក់លក់ដែលពស់សាំងសឿដែលមានម្ងន់២ទៅ៣គីឡូក្រាមក្នុង១គីឡូក្រាមតំលៃ៥០.០០០ម៉ឺនរៀល និងពស់សាំងសឿទម្ងន់ជាង១គីឡូក្រាមលក់តំលៃ៣០.០០០រៀល។No photo description available.

ដោយឃើញមានការចរាចរណ៍យ៉ាងអណាធិបេតយ្យ ប្រពលរដ្ឋសុំអោយមន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ និងសង្កាត់រដ្ឋព្រៃឈើស្រុក/ក្រុងត្រូវបានវិធានបង្ក្រាបអ្នកលក់សត្វព្រៃចំណុចផ្សារកូដំរី ក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់បទល្មើសសត្វព្រៃ និងអភិរក្សាទុក និងត្រូវអោយបញ្ឈប់សកម្មភាពលក់សត្វព្រៃ៕

ជប៉ុនស្រណោះរថភ្លើងដែលខ្លួនបរិច្ចាគឱ្យថៃត្រូវរត់លើផ្លូវពោរពេញដោយសំរាម

0

ប្រទេសថៃ ៖ វាបានក្លាយជារឿងមួយដែលត្រូវបានគេចែកចាយនៅក្នុងបណ្តាញសង្គមទាំងពលរដ្ឋថៃ និងជប៉ុន នៅពេលជនជាតិជប៉ុនម្នាក់បានបង្ហោះរូបភាពរថភ្លើង KIHA 183 ដែលប្រទេសជប៉ុនបានបរិច្ចាគឱ្យថៃ ប៉ុន្តែរថភ្លើងនេះបានរត់នៅលើផ្លូវដែលពោរពេញទៅដោយសំរាមនៅសងខាង ។ ក្រោយពីមានការរិះគន់មក លោកអភិបាលក្រុងបាងកកបានណែនាំឱ្យមន្ត្រីនៅក្រោមបង្គាប់ចាត់ការសំរាមនេះ ដើម្បីឱ្យបរិយាកាសនៅសងខាងផ្លូវរថភ្លើងស្អាត ។

បរិវេណមានសំរាម គឺស្ថិតនៅត្រង់ទីប្រជុំជនឌែងបុង៉ា, បុណរុំសៃ និងសហគមន៍ផ្លូវដែកយមរ៉ាជ តំបន់រ៉ាជថេវី ឃ្វែងថុម ផាយ៉ាថៃ ទីក្រុងបាងកក ។ បន្ទាប់ពីរូបភាពរថភ្លើងបានបង្ហោះផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម គេក៏បានឃើញអាជ្ញាធរប្រចាំក្រុងបាងកករួមគ្នាមកប្រមូលសំរាមនៅជិតស្ថានីយរថភ្លើងផាយ៉ាថៃ និងបរិវេណនៅក្បែរគ្នា ។

លោក Chatchart Sittipunt អភិបាលក្រុងបាងកកបានចុះមកពិនិត្យមើលបរិវេណតាមផ្លូវរថភ្លើងដោយខ្លួនឯង ហើយលោកបានណែនាំឱ្យមន្ត្រីប្រមូលសំរាមនេះឱ្យឆាប់រហ័ស មុនពេលប្រគល់បរិវេណនេះទៅឱ្យខាងផ្លូវដែក ។ លោកលើកឡើងថា លោកចុះមកតាមដានផ្ទាល់ និងមើលការសម្អាតបរិវេណនេះឱ្យរួចរាល់ ។ វាជាតំបន់ទទួលខុសត្រូវរបស់ស្ថាប័នជាច្រើន ហើយលោកបានជជែកជាមួយពលរដ្ឋរស់នៅទីនេះ ដើម្បីដោះស្រាយបញ្ហាជាមួយពួកគេផងដែរ ។

លោក Chatchart Sittipunt បន្ថែមថា មុននេះ មានពលរដ្ឋធ្វើផ្ទះរស់នៅសងខាងផ្លូវរថភ្លើង ហើយខាងរថភ្លើងបានឱ្យពលរដ្ឋរស់នៅសងខាងផ្លូវនេះរើផ្ទះចេញ ព្រោះត្រូវធ្វើជាតំបន់សាងសង់រថភ្លើងល្បឿនលឿន ។ ពលរដ្ឋក៏បានរើផ្ទះចេញ ប៉ុន្តែពួកគេមិនបានយកកម្ទេចកម្ទីចេញទេ ដូចជា ឈើ ស៊ីម៉ងត៍ និងសីង្កសី ដោយពួកគេគ្រាន់តែគរទុកនៅក្បែរនេះ ទើបវាក្លាយជាគំនរសំរាមតូចៗ ។ ក្រោយមក ពលរដ្ឋរស់នៅតំបន់នេះក៏ចាប់ផ្តើមយកសំរាមមកបោះចោលលើគំនរសំរាមទាំងនេះ ទើបធ្វើឱ្យគំនរសំរាមកាន់តែធំ ។

ហេតុនេះ សំរាមនៅតាមផ្លូវដែក មិនមែនជាសំរាមធម្មតាទេ ប៉ុន្តែវាជាសំរាមកើតឡើងដោយសារការផ្លាស់ទីលំនៅរបស់ពលរដ្ឋ ។ វាជាតំបន់ទីប្រជុំជនចាស់ដែលមានផ្ទះពលរដ្ឋប្រមាណ៤៨ខ្នង ។ បច្ចុប្បន្ន ទីប្រជុំជននេះមានការពិភាក្សាជាមួយស្ថាប័នផ្សេងៗដើម្បីឱ្យពលរដ្ឋមានទីលំនៅបណ្តោះអាសន្ន ហើយផ្នែករថភ្លើងក៏បានជួយដោះស្រាយបញ្ហាផ្ទះស្នាក់នៅរបស់ពលរដ្ឋផងដែរ ៕

ប្រភព ៖ sanook

លោកស្រី ទ្រី ដាណា ត្រូវមហាជនណែនាំព្រាតក្រោយឈប់រថយន្តស៊េរីទំនើបថតរូបលើផ្លូវល្បឿនលឿន

0

លោកស្រី ទ្រី ដាណា ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមចូលទៅបញ្ចេញមតិណែនាំជាច្រើនទៅលើអ្នកជំនួញរូបនេះក្រោយលោកស្រីបានឈប់រថយន្តស៊េរីទំនើបរបស់ខ្លួនដើម្បីផ្តិតយករូបភាពលើផ្លូវល្បឿនលឿនហើយបានបង្ហោះរូបភាពលើបណ្តាញសង្គម។May be an image of 1 person, road and text

ចាប់តាំងពីមានផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ឃើញថាប្រជាពលរដ្ឋពេញនិយមយ៉ាងខ្លាំងទោះបីជាត្រូវចំណាយថវិកាដើម្បីអាចបើកបរលើផ្លូវនេះក្តីប៉ុន្តែនៅតែជាជម្រើសល្អព្រោះការប្រើផ្លូវនេះមានភាពងាយស្រួលច្រើននិងចំណាយពេលវេលាតិចក្នុងការបើកបរ។ ទោះបីជាប្រជាពលរដ្ឋបង់ប្រាក់មុននឹងអាចឆ្លងកាត់ផ្លូវនេះក្តីតែក៏ត្រូវអនុវត្តគោរពគោលការណ៍ដែលបានកំណត់របស់ក្រសួងសាធារណការដើម្បីជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។ មួយក្នុងចំណោមការហាមឃាត់ក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនគឺហាមឈប់ ហាមចត ឬហាមបរថយក្រោយ។May be an image of 1 person, road and text

ការហាមឃាត់នេះហើយកំពុងធ្វើឱ្យលោកស្រី ទ្រី ដាណា ដែលមហាជនស្គាល់ថាជាអ្នកជំនួញជោគជ័យមួយរូបនៅក្នុងប្រទេសត្រូវបានប្រជាពលរដ្ឋចូលទៅបញ្ចេញមតិកុំឱ្យលោកស្រីធ្វើបែបនេះតទៅទៀតព្រោះកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោកស្រីបានបង្ហោះរូបជាច្រើនសន្លឹកដោយបានឈប់រថយន្តស៊េរីទំនើបរបស់ខ្លួនថតរូបលើផ្លូវល្បឿនលឿនអមជាមួយចំណងជើងថា «អ្នកកំពង់សោមសុំបាយមួយពេលបានអត់?» ដែលការឈប់ថតរូបនេះគឺជាទង្វើពុំត្រឹមត្រូវឡើយ។May be an image of 1 person and road

អ្នកលេងបណ្តញសង្គមបានចូលទៅបញ្ចេញមតិថា «ចែមែនខ្វះបាយទេ តែចែខ្វះការគិតតិច ព្រោះផ្លូវហ្នឹងមែនកន្លែងឈប់ថតលេងទេចែ, បើនៅស្រុកគេ ឈប់ឡានតាមផ្លូវបែបនេះ ប្រាកដជាប៉ូលីសចាប់ចូលប៉ុស្តិ៍ទាំងម្ចាស់និងឡាន ព្រោះវាបង្កគ្រោះថ្នាក់ ,ផ្លូវល្បឿនលឿនគេមានចំណតឱ្យឈប់សម្រាកត្រឹមត្រូវ មកឈប់បែបនេះហានិភ័យខ្លាំងណាស់, លើផ្លូវល្បឿនលឿន អាចឈប់ថតបានទៀត»។May be an image of 1 person and road

អ្នកផ្សេងទៀតបានសរសេរថា «ផ្លូវល្បឿនលឿនមិចឈប់ថតរូបបានចែឡានគេជិះល្បឿនលឿនៗ បើគេបុកពីក្រោយទៅជាយ៉ាងណា គេមានចំណតឱ្យយើងឈប់តាស ខ្វះអីកន្លែងស្អាតៗថតនុះ ឈរកណ្តាលផ្លូវគេថតនោះ,ឡានខូចមែននឹងបានឈប់និងបងៗ?, ឡានថ្លៃ តែសូមគិតពីអាយុជីវិតគេផង រៀនឱ្យតម្លៃអាយុជីវិតគេផងលោកជំទាវ,តើអ្នកបើកឡានធ្លាប់រៀនបើកបរទេបានជាឈប់ចឹង?»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoumAwWZHtZzlT1Kf6lUzAX7f5Yahms7AXjTwbhA9nhBCqcUiU-FPDUIbylpBogu45Bxv97BSDmot7GObARpEPpNWyMOIvC9USRRHyYtGUIuJKhyhlWaX7QMwNQZ6NyPcwVjVr84Hl-EIa-IumDqqVLrhsd5GG2VTpel53VEFX4yiC-yvlAJ-2oATVjaw/s1037/%E1%9F%A1%20(5).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQa3nSmxeUjmFE2hHDGE24x2l46pSPbhaWQ44Yi0wsOZGauV0M8qVE7gMU1BQgYapG0gMMPMwyaLKf2VSFoeunGyTxSF0aZ5Aztio2nj7jOynBIE_YOGhIWhBzgtCpvjhK-GnzAvMaufQMeLrlg94YOujNbty70yilwRvIYrRkCxtId3ob2qQ_k9DliJA/s1034/%E1%9F%A2%20(5).jpg

តារាកំប្លែងនាយ ពាក់មី មិនគាំទ្រពុម្ពអក្សរ Posterរឿងរបស់ផលិតកម្មសាស្រ្តាហ្វីម ខណៈមហាជនថាស្រដៀងអក្សរអ្នកជិតខាង

0

រឿងប្រើពុម្ពអក្សរខ្មែរដែលមានការច្នៃប្រឌិតថ្មីក្នុងន័យទាក់ទាញតារាចម្រៀង ជី ដេវីត ធ្លាប់រងនូវមតិរិះគន់យ៉ាងកក្រើកនៅពេលចេញបទ «មហានគរ » រួចមកហើយស្រាប់តែពេលនេះផលិតកម្មសាស្រ្តាហ្វីម កំពុងរងនៅមតិរិះគន់រឿងប្រើពុម្ពអក្សរ ក្នុងនោះតារាកំប្លែងល្បីឈ្មោះលោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី ក៏បានចេញមុខប្រតិកម្មមិនគាំទ្រការប្រើពុម្ពអក្សររឿងថ្មីរបស់ផលិតកម្មខាងលើនេះឡើយ។May be an image of 1 person and text

នៅល្ងាចថ្ងៃទី១ ខែសីហា នេះ តារាកំប្លែង នាយ ពាក់មី បានបង្ហោះ Poster រឿងមួយមានចំណងជើងថា «មួយលានបែកមួយលានជួប» ដែលមានតួឯកស្រី រចនា រ៉ាវ៉ាឌី និងតួឯកប្រុស ព្រីន ខណៈរឿងថ្មីនេះក៏ត្រៀមនឹងចាក់បញ្ចាំងក្នុងរោងកុនផងដែរ។ លោក ពាក់មី បានសរសេរដោយខ្លីថា «ខ្ញុំសូមមិនគាំទ្រ ការសរសេអក្សខ្មែរបែបនេះ»។ Posterថ្មីនេះមិនមានអ្នកយកទៅកែបន្ថែមទេពោលគឺជាផ្ទាំងរូបភាពផ្សព្វផ្សាយរឿងថ្មីហើយផេកផ្លូវការ Sastra Film បានបង្ហោះកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣១ ខែកក្កដា ។May be an image of 1 person and text

ទន្ទឹមនឹងមានការប្រតិកម្មនិងមិនគាំទ្ររបស់តារាកំប្លែងខាងលើ ងាកទៅអ្នកលេងបណ្តាញសង្គមវិញក៏បានបញ្ចេញមតិរិះគន់ដែរថា «មិចបានយកអក្សររបស់យើងទៅសរសេរឱ្យស្រដៀងអក្សរថៃចឹងធ្វើអី ខ្ញុំក៏មិនគាំទ្រឱ្យធ្វើបែបនេះដែរ យើងមិនបានទៅចង់ធ្វើឱ្យដូចគេឬចម្លងពីគេទេតែសូមកុំធ្វើបែបនេះអី, វៃ keyboard បែបថៃ, Font Khmer លែងមានហើយមើលទៅ, ដឹងចេញក្បាច់អីទេ គាំទ្របង,មិនគាំទ្រសរសេរបែបហ្នឹង,បែបថៃ, រៀន បានចេះដឹងខ្ពង់ខ្ពស់ ហេតុអ្វីបានជាអ្នកកែអក្សរទៅបែបនេះ,គាំទ្រពូអានទម្រាំដាច់អក្សរ រ ដូចអក្សរ S អក្សរ យ ដូចអក្សរ W ,ផលិតកម្មប៉ុណ្ណាប៉ុណ្ណីដែរ តែមិនដឹងថាគិតអី ខំសរសើរតាំងពីដើមមកឡូវទៅចេញចឹងអស់ទៅ,ស្រដៀងអ្នកជិតខាង,យល់ស្រប ការលើកឡើយរបស់បង»៕

ឡាវសហការជាមួយប្រទេសជិតខាងប្រើប្រាស់ QR Code ឆ្លងប្រទេស

0

ប្រទេសឡាវ ៖ ប្រទេសឡាវមានគម្រោងប្រើប្រាស់ QR Code ក្នុងមុខជំនួញជាមួយប្រទេសជិតខាងដូចជា កម្ពុជា ថៃ និងវៀតណាម គឺនឹងចាប់ផ្តើមអនុវត្តនៅត្រីមាសទី៤ ឆ្នាំ២០២៣ ។ ចំណែកភ្ញៀវទេសចរមកពីប្រទេសជិតខាងឡាវ ក៏អាចទូទាត់សាច់ប្រាក់តាមប្រព័ន្ធនេះនៅប្រទេសឡាវផងដែរ ។

លោក Boonlue Sinchaiworawong ទេសាភិបាលធនាគារកណ្តាលប្រទេសឡាវលើកឡើងថា ការប្រើប្រាស់ QR Code ក្នុងមុខជំនួញនឹងជួយបង្កលក្ខណៈងាយស្រួលដល់ការផ្ទេរប្រាក់ និងការទូទាត់ប្រាក់សម្រាប់កម្មករ និងភ្ញៀវទេសចរឡាវនៅប្រទេសផ្សេងៗ ហើយប្រទេសផ្សេងៗក៏ងាយស្រួលប្រកបមុខជំនួញនៅឡាវដែរ ។ ធនាគារកណ្តាលរបស់ប្រទេសនីមួយៗដែលមានការពាក់ព័ន្ធបានសហការជាមួយធនាគារពាណិជ្ជ ដើម្បីភ្ជាប់ប្រព័ន្ធទូទាត់សាច់ប្រាក់ជាមួយគ្នា ។

បច្ចុប្បន្ន មានពលរដ្ឋឡាវប្រមាណ៣០៣.៣៩១នាក់ទៅធ្វើការនៅក្រៅប្រទេស ហើយពួកគេបានផ្ញើប្រាក់មកប្រទេសឡាវវិញ ស្មើប្រមាណ៤២៦លានដុល្លារអាមេរិកក្នុង១ឆ្នាំ ។ ហេតុនេះ វាមានសារសំខាន់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងប្រាក់ចំណូលជារូបិយប័ណ្ណបរទេសរបស់ឡាវ ។

នៅពេលប្រព័ន្ធទូទាត់ប្រាក់តាមរយៈ QR Code ទទួលបានជោគជ័យ វានឹងជួយឱ្យពលរដ្ឋឡាវដែលធ្វើការនៅក្រៅប្រទេសអាចផ្ញើប្រាក់តាមរយៈធនាគារ និងជួយសន្សំសំចៃការចំណាយប្រាក់លើសេវាកម្មផ្សេងៗ ហើយពួកគេក៏អាចចៀសវាងហានិភ័យដែលអាចកើតឡើងដោយសារការប្រើប្រព័ន្ធផ្សេង ។ ក្រៅពីនេះ កម្មវិធីទូទាត់ប្រាក់តាមរយៈ QR Code នឹងជួយបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរកម្ពុជា ថៃ និងវៀតណាម ក្នុងការទូទាត់ប្រាក់សម្រាប់សេវាកម្មនៅប្រទេសឡាវផងដែរ ។

គេសង្កេតឃើញថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ នៅមុនពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត វិស័យទេសចរណ៍ឡាវអាចរកប្រាក់ចំណូលបានខ្ពស់ចូលប្រទេស ចាប់ពី៩០០លានដុល្លារ ដល់១.០០០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ។ បើប្រទេសឡាវអាចទាក់ទាញភ្ញៀវទេសចរបរទេសបានយ៉ាងតិច៤លាននាក់ក្នុង១ឆ្នាំ វានឹងធ្វើឱ្យប្រាក់ចំណូលជារូបិយប័ណ្ណបរទេសរបស់ឡាវកើនឡើងវិញ ៕ ប្រភព ៖ AEC connect

អ្នកឡើងអគារដ៏ល្បីល្បាញបានស្លា.ប់ដោយសារធ្លាក់ពីលើអគារ

0

ហុងកុង ៖ អ្នកលេងបណ្តាញសង្គមបាននាំគ្នាសម្តែងការសោកស្តាយ ក្រោយពីបុរសជនជាតិបារាំងម្នាក់ឈ្មោះ Remy Lucidi អាយុ៣០ឆ្នាំ ជាអ្នកឡើងអគារខ្ពស់ដោយដៃទទេដ៏ល្បីល្បាញលើពិភពលោក បានស្លា.ប់ដោយសារធ្លាក់ពីលើអគារកម្ពស់៦៨ជាន់នៅទីក្រុងហុងកុង ។ អាជ្ញាធរបញ្ជាក់ថា លោក Lucidi បានលួចឡើងទៅលើកំពូលអគារ ដូចដែលលោកធ្លាប់បានឡើងកន្លងមក ។Daredevil Remi Lucidi dies in 721ft plunge from top of 68-storey skyscraper  after climbing tower for Instagram stunt | The Sun

សារព័ត៌មានបរទេសរាយការណ៍ថា លោក Lucidi បានចូលមកកាន់អគារ Tregunter Tower និងប្រាប់ទៅកាន់ភ្នាក់ងារសន្តិសុខថា លោកទៅរកមិត្តភក្តិនៅជាន់ទី៤០ ។ បន្ទាប់មក លោកក៏បានលួចគាស់ទ្វារ និងឡើងតាមជណ្តើរទៅកាន់ដំបូល ។ កាមេរ៉ាសុវត្ថិភាពបានថតរូបភាពក្នុងអំឡុងពេលលោកស្ថិតនៅជាន់ទី៦៦-៦៨ ឃើញថា សោរទ្វារនៅជាន់ខាងលើត្រូវបានកាត់ ហើយគេបានឃើញលោកដេកស្លាប់នៅខាងក្រៅអគារ ។Remi Lucidi: Tributes pour in for 'Enigma' daredevil who climbed  skyscrapers across the world | The Independent

តាមការស៊ើបអង្កេតបឋម ប៉ូលិសជឿថា លោក Lucidi អាចធ្លាក់ពីជាន់លើបំផុតនៃអគារ ហើយលោកក៏មិនបានបន្សល់ទុកនូវកំណត់ត្រាអាក្រក់អ្វីទេ ។ ប៉ូលិសបានរកឃើញឧបករណ៍ថតរូបនៅលើដំបូលអគារផងដែរ ។ ចំណែកសារព័ត៌មាន The Post ចុះផ្សាយថា បុគ្គលិកសម្អាតបានឡើងទៅសម្អាតនៅបន្ទប់នៃអគារជាន់ទី៦៨ និង ប្រទះឃើញលោក Lucidi ព្យាយាមគោះកញ្ចក់ដើម្បីសុំការជួយសង្គ្រោះ ប៉ុន្តែបុគ្គលិកសម្អាតភ័យខ្លាច ហើយប្រញាប់ទូរស័ព្ទប្តឹងប៉ូលិសឱ្យមកជួយ ។ ហេតុនេះ ទើបមិនអាចជួយលោក Lucidi បានទាន់ពេលវេលា ។French daredevil Remi Lucidi dies after 'falling off residential  skyscraper' in Hong Kong, reports say | World News | Sky News

លោក Lucidi បានប្រើឈ្មោះក្លែងក្លាយក្នុងបណ្តាញសង្គមថា Lucidi Enigma ហើយលោកបានបង្ហោះរូបភាពចុងក្រោយក្នុង Instagram កាលពីចុងខែកក្កដា ឆ្នាំ២០២៣ ។ វាជារូបភាពទេសភាពនៅពេលយប់ក្នុងទីក្រុងហុងកុង ព្រមទាំងបានបញ្ជាក់ទីតាំងស្ថិតនៅ Times Square ជាកន្លែងលក់ទំនិញក្នុងតំបន់ Causeway Bay របស់ហុងកុង ។ ហេតុការណ៍គួរឱ្យតក់ស្លុតនេះធ្វើឱ្យអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមដែលតែងសរសើរលោក Lucidi នោះ បានសម្តែងការសោកស្តាយចំពោះការបាត់ប.ង់ជីវិ.តភ្លាមៗនេះ ៕ ប្រភព ៖ Thairath

គួរប្រុងប្រយ័ត្នបើមានអាការៈទាំងនេះបញ្ជាក់ថាអ្នកកំពុងឆ្លងជំងឺមេរោគអេដស៍

0

ថ្មីៗនេះយើងបានកត់សម្គាល់ឃើញថាមេរោគអេដស៍ ឬជំងឺអេដស៍ កំពុងមានការរីករាលដាលម្តងទៀតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោកផងដែរ ដែលនេះធ្វើឱ្យប៉ះពាល់ដល់សេដកិច្ចសង្គម និងពិភពការងារ រួមទាំងវិស័យឯកជន និងរដ្ឋ។

អេដស៍ គឺជាប្រភេទវីរុសដែលធ្វើឱ្យប្រពន្ធ័ការពាររាងកាយមនុស្សចុះខ្សោយ។ មេរោគអេដស៏ មិនសម្លាប់មនុស្សដោយផ្ទាល់ទេ វាគ្រាន់តែធ្វើឱ្យប្រព័ន្ធការពារខ្លួនមនុស្សចុះខ្សោយ នឹងធ្វើឱ្យខ្លួនអ្នកជំងឺងាយទទួលរងនូវជំងឺកាចសាហាវផ្សេងៗ។

យោងតាមអង្គការសុខភាពពិភពលោក ទិន្នន័យចុងឆ្នាំ ២០១៤ បង្ហាញថាមានមនុស្ស ៣៧ លាននាក់កំពុងរស់នៅជាមួយវីរុសកំណាចនេះ ហើយ ១,២ លាននាក់ បានស្លាប់ ក្នុងនោះមានតែ ៥៤ភាគរយ ប៉ុណ្ណោះដែលដឹងខ្លួនថាមានជំងឺអេដស៍។HIV/AIDS Symptoms in early stage

រោគសញ្ញាជំងឺអេដស៍មានដូចជា៖
១.ក្ដៅខ្លួន, ឈឺក្បាល, អស់កម្លាំងល្ហិតល្ហៃ, ឈឺសាច់ដុំ, ស្រកទម្ងន់, ហើមកូនកណ្ដុរនៅ ក, ក្លៀក, និងក្រលៀន។
២.រលាកអាងត្រគាក, ឆាប់ជាំពេលប៉ះទង្គិចហ្នឹងអ្វីមួយ, រាគជាប្រចាំ, និង ក្អកស្ងួតគ្មានមូលហេតុរយៈពេលយូរ។
៣.ដង្ហក់ និងពិបាកដកដង្ហើម, ឡើងពណ៌ស្វាយពេញមាត់ និងលើស្បែក, ហូរឈាមតាមមាត់, ច្រមុះ ,ទ្វារមាស, និងរន្ធគូទ។
៤.ឡើងកន្តួលរមាស់, វង្វេង ផ្លាស់ប្ដូរអាកប្បកិរិយា និងពិបាកប្រមូលអារម្មណ៍។
បើអ្នកមានរោគសញ្ញាទាំងបួនខាងលើនេះ សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះថាមនុស្សម្នាក់ៗអាចមានការឆ្លើយតបជាមួយវីរុសនេះផ្សេងៗគ្នា។Learn about HIV silent stage (asymptomatic) | Vinmec

មូលហេតុដែលបង្កឱ្យមានជំងឺអេដស៍គឺ៖
១.ឆ្លងតាមរយៈរួមភេទដោយមិនបានការពារត្រឹមត្រូវ
២.ប្រើម្ជុល ឬថ្នាំ រួមគ្នា
៣.ចាក់សាក់ ចោះត្រចៀក
៤.ចម្លងពីម្ដាយទៅកូន ដោយការបំបៅដោះកូន
៥.ឆ្លងតាមរយៈធ្វើក្រចក ឬកាត់ក្រចកចេញឈាម
៦.ប្រឡាក់ឈាម ទឹកកាម ឬសារធាតុរាវចេញពីទ្វារមាស លិង្គ ទៅលើដំបៅចំហរ។2.2. Transmission routes - Life4me+

វិធីព្យាបាល និងវិធីការពារ៖
១.ប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងជាប់លាប់។
២.មិនត្រូវប្រើម្ជុល ឬសឺរ៉ាំងរួមគ្នា។
៣.គួរជ្រើសរើសថ្នាំពន្យារឱ្យបានរហ័សបំផុត។
៤.បើមានដៃគូរួមភេទច្រើន គួរប្រាប់ពួកគាត់ឱ្យធ្វើតេស្តរកមេរោគនេះផង។
៥.មិនត្រូវដើរប្រាប់គេពីលទ្ធផលឈាមទេ ព្រោះអាចនឹងទទួលការរើសអើង។
៦.ស្វែងរកការប្រឹក្សាលើកទឹកចិត្ត ពីគ្រូពេទ្យចិត្តសាស្ត្រ និងក្រុមផ្ដល់កំលាំងចិត្តតាមរយៈអង្គការ ឬតាមមន្ទីរពេទ្យ។
៧.កាត់បន្ថយការរួមភេទ។
៨.ហូបស្អាត ផឹកស្អាត ចៀសវាងជក់បារី ផឹកស្រា និងប្រើប្រាស់ថ្នាំញៀន។
៩.សម្រាកឱ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណ៕

ប្រទេសចិនអាចដេញថ្លៃទុរេន១ផ្លែដល់ជាង៥ម៉ឺនដុល្លារអាមេរិក

0

ប្រទេសចិន ៖ កាលពីខែចុងខែកក្កដា ឆ្នាំ២០២៣ សារព័ត៌មានចិនបានផ្សព្វផ្សាយវីដេអូពីការដេញថ្លៃទុរេនដែលបានដាំដុះនៅខេត្តហៃណានជាលើកដំបូង ហើយមានអ្នកចាប់អារម្មណ៍ប្រជែងគ្នាចំណាយប្រាក់ដ៏ច្រើនដើម្បីទិញទុរេន១ផ្លែ ។ កាលពីប្រមាណ៤ឆ្នាំមុន កសិករចិនបានចាប់ផ្តើមសាកល្បងដាំទុរេននៅទីក្រុង Sanya ខេត្តហៃណាន ហើយនៅឆ្នាំ២០២៣នេះ ទុរេនក៏ចាប់ផ្តើមផ្តល់ផលលើកដំបូង និងត្រូវបានគេលក់ទៅតាមទីផ្សារនានា ។

ក្រុមកសិករចិនក៏បានរៀបចំការដេញថ្លៃទុរេនដើម្បីអបអរសាទរឱកាសទុរេនចេញផ្លែលើកដំបូង ហើយមានការបង្ហោះវីដេអូក្នុងបណ្តាញសង្គម និងមានអ្នកចែកចាយច្រើននៅក្នុង TikTok ។ គេសង្កេតឃើញថា មានអ្នកចាប់អារម្មណ៍ប្រជែងគ្នាទិញទុរេន១ផ្លែដែលមានទម្ងន់៦,៩១គីឡូក្រាមក្នុងកម្មវិធីដេញថ្លៃមួយ គឺចាប់ពីតម្លៃដំបូងចំនួន៨៨៨យន់ រហូតដល់តម្លៃ៣០ម៉ឺនយន់ ។China's durian craze: ecommerce giant JD's Super Durian Day smashes sales  record

ចុងក្រោយ សូម្បីតែអ្នករៀបចំការដេញថ្លៃ ក៏ស្រឡាំងកាំងដែរ ដោយសារមានអ្នកចាប់អារម្មណ៍ហ៊ានចំណាយប្រាក់ដ៏ច្រើនដើម្បីទិញទុរេន១ផ្លែ ។ ចុងក្រោយ ទុរេនខាងលើមានតម្លៃរហូតដល់៣៨៨.៨៨៨យន់ (ប្រមាណជាង៥ម៉ឺនដុល្លារអាមេរិក) ហើយនៅពេលគ្មានអ្នកណាហ៊ានឱ្យតម្លៃលើសនេះ អ្នករៀបចំការដេញថ្លៃ ក៏បានគោះតម្លៃចំនួន៣ដងដើម្បីបញ្ចប់ការដេញថ្លៃ ។ អ្នកដេញថ្លៃផ្សេងទៀត និងអ្នកមកចូលរួមកម្មវិធីក៏បានចូលរួមសម្តែងក្តីរីករាយជាមួយសេដ្ឋីចិន ដែលហ៊ានចំណាយប្រាក់ដ៏ច្រើនមហាសាលទិញទុរេននេះ ។

កាលពីខែមីនា ឆ្នាំ២០២៣ ស្ថានីយទូរទស្សន៍ចិន CCTV បានផ្សព្វផ្សាយថា ទុរេនដែលដាំនៅខេត្តហៃណាននឹងចេញផ្លែ ហើយអាចលក់នៅលើទីផ្សារនៅខែមិថុនា ឆ្នាំ២០២៣ ។ តាមទិន្នន័យនៅខែមីនា បង្ហាញថា ទីក្រុង Sanya មានផ្ទៃដីដាំទុរេនប្រមាណ៩៣ហិកតា ។Man in China wins auction with S$72,300 bid for 6.91kg durian -  Mothership.SG - News from Singapore, Asia and around the world

ស្ថានីយទូរទស្សន៍ CCTV ផ្សាយថា កសិករចិនបានព្យាយាមដាំទុរេនអស់រយៈពេលជាង៧០ឆ្នាំហើយ ប៉ុន្តែអត្រារស់រានរបស់ដើមទុរេននៅប្រទេសចិនមានកម្រិតទាបខ្លាំង រហូតដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករចិនបានសហការជាមួយប្រទេសក្នុងតំបន់អាស៊ាន និងស្ថាប័នស្រាវជ្រាវជាច្រើនរបស់ចិន ដើម្បីដោះស្រាយបញ្ហានេះ ។ លទ្ធផលការសហការលើផ្នែកដាំដុះបានជួយឱ្យអត្រាការរស់រានរបស់ដើមទុរេននាពេលបច្ចុប្បន្ន កើនឡើងដល់៩៨% ។

ទោះយ៉ាងណា សារព័ត៌មាន South China Morning Post បានរាយការណ៍កាលពីខែមិថុនា ឆ្នាំ២០២៣ ថា ទិន្នផលទុរេនចិនទាបជាងការរំពឹងទុក ។ ចំណែកអ្នកជំនាញប៉ាន់ស្មានថា នៅឆ្នាំ២០២៣ ប្រទេសចិននឹងប្រមូលផលទុរេនបានប្រមាណ៥០តោន ខណៈអត្រាការទិញទុរេនរបស់ពលរដ្ឋចិននៅឆ្នាំនេះ នឹងកើនឡើងដល់១លានតោន ៕ Record-Breaking Bid of RM250,000 for China's First 'Made In China' Durianប្រភព ៖ MGRonline Live

បន្ទាន់! ក្រសួង ផ្អាកដំណើរការបណ្តោះអាសន្នផ្លូវជាតិលេខ 76A មណ្ឌលគិរី-ភ្នំពេញ

0

ក្រសួងសាធារណការ បានចេញសេចក្តីប្រកាសផ្អាកដំណើរការបណ្តោះអាសន្នផ្លូវជាតិលេខ 76A មណ្ឌលគិរី-ភ្នំពេញត្រង់គីឡូម៉ែត្រលេខ៩៤+០០០ ដល់៩៤+១៥០។May be an image of fog and grass

ការសម្រេចផ្អាកចរាចរណ៍នេះ ក៏ដោយសារតែកាលពីម៉ោង៥ៈ៤០នាទីល្ងាច នាថ្ងៃ១ ខែសីហា ឆ្នាំ២០២៣ មានហេតុការណ៍ ប្រេះស្រុតផ្លូវ ជ្រេលទៅជ្រោះ ទៅផ្នែកខាងស្តាំដៃនៃផ្លូវ  នៅក្នុងទិសដៅពីស្រុកកែវសីមា ទៅស្រុកអូររាំង នៃខេត្តមណ្ឌលគិរី។No photo description available.

ហេតុដូច្នេះ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ក្រសួងសាធារណការសូមធ្វើការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នចំពោះរថយន្តធន់ធ្ងន់ ដែលធ្វើដំណើរចេញពីមណ្ឌលគិរី ឆ្ពោះមកភ្នំពេញ។May be an image of road and text

ទន្ទឹមគ្នានេះ​ដែរ ក្រសួងស្នើឱ្យបងប្អូនដែលចង់ទៅមណ្ឌលគិរី អាចធ្វើដំណើរតាម ក្រចេះ ស្ទឹងត្រែង និងរតនៈគិរីបាន ដោយគ្រាន់តែចំណាយពេលវាលារៀងយូរបន្តិច៕May be an image of text

មិនធម្មតាស្ងាត់ៗ! សាំងឡើងថ្លៃម្តង៤០០រៀល និង ម៉ាស៊ូត៤៥០រៀលក្នុងមួយលីត្រ

0

ស្ងាត់ៗ! សាំងឡើងថ្លៃម្តង៤០០រៀល និង ម៉ាស៊ូត៤៥០រៀលក្នុងមួយលីត្រ

តម្លៃប្រេង ចាប់ពីថ្ងៃទី១-១០ ខែសីហា ឆ្នាំ២០២៣ ????????

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF5iFakvDcecedKu2ebB5WJBL0IqgI99BPSkSG8yyR3kThUO1PbdJwno_AuYARTJVDm0NrpH034i0Jpr7DcctFdq2Jrni1NCwbW6fsbEChWtgFoic-0j0_iF7IY8FGGN6saX6msUaCIOPCF2xIp_Tvp9_8BlGq2gZ7tHx1fhkUOhtf7sPpZiP2oN-D2cu1/s1280/2023-08-01%2015.05.44.jpgតម្លៃប្រេងនៅកម្ពុជាទាំងប្រេងសាំង និង ប្រេងម៉ាស៊ូត ហក់ឡើងខ្ពស់ជាងមុនបើធៀបនឹងតម្លៃចាស់ក្នុងនោះសាំងឡើងថ្លៃដល់៤០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូតឡើងថ្លៃ៤៥០រៀលក្នុងមួយលីត្រ។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ៥៥០រៀល  និងប្រេងម៉ាស៊ូតថ្លៃ ៤ ៤៥០ រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី១-១០ ខែសីហា ឆ្នាំ២០២៣។  

https://blogger.googleusercontent.com/img/a/AVvXsEiSWPvO_yQaDNXfqTwV6S2ZiOqQBSFcakEOstWy3uTYlt_cpo89jYN6hUV2QRgEpaf1kNUh5eyh9YiXKH1DDyHvE5wakM_2eTEXwfrgI8yA0BPvdr4BmS1nfv3_kp6yJXD34HelWnkyOgDTOv3FNTPoarE2mrQsIyqQYTikVIb6RPuFbr8sON1gVyHDKaZNគូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕