បន្ទាប់ពី ពេជ្រ សួគ៌លី លើកឡើងថាទៅថៃលើកនេះជួបរឿងរញ៉េរញ៉ៃ ប៉ះជនបោកប្រាស់ ពួកសំដីឈ្លើយបានបង្កឱ្យក្លាយជាសង្គ្រា.មពាក្យសម្តីឌឺដងផ្លែផ្កាពេញបណ្តាញសង្គមរវាងនាង និង ចំប៉ីខ្មៅ។
នៅយប់ថ្ងៃទី១៣ កញ្ញា នៅលើបណ្តាញសង្គមរបស់ ពេជ្រ សួគ៌លី ដែលជាបុគ្គលល្បីឈ្មោះមួយរូបលើបណ្តាញសង្គមបានបង្ហោះវីដេអូដោយភ្ជាប់ជាមួយខ្លឹមសារថា «ទៅថៃលើកនេះជួបរឿងរញ៉េ.រញ៉ៃណាស់ ជួបតែជនបោ.កប្រា.ស់ ពួកសំដីឈ្លើ.យនិងមនុស្សគ្មានទំនួលខុសត្រូវសោះមានរឿងហួ.សចិត្តជាច្រើនដែលខ្ញុំបានជួបខ្ញុំនឹងបន្តផុសទៀត»។
ក្រោយពីរៀបរាប់រឿងរបស់ខ្លួនដែលនឹកស្មានមិនដល់ប៉ះកន្លែងស្នាក់នៅបំរើសេវាកម្មមិនល្អនេះដែរ គេសង្កេតឃើញថា អ្នកលេងបណ្តាញសង្គមម្នាក់ទៀតគឺជា ចំប៉ីខ្មៅ បានស៊ែរវីដេអូរបស់ សួគ៌លី ដោយភ្ជាប់ជាមួយសំណេរថា «ខ្ញុំទៅថៃដែរ មិនដែលជួបផងគេឡើងស្វាគមន៍ រួសរាយរាក់ទាក់ថាមិនបានមកពីទៅតែកន្លែងល្អៗ អរគុណមេ និងពួកម៉ាក ដែល មិននាំទៅកន្លែងអន់ដូចអ្នកខ្លះទៅ»។
ការប្រើពាក្យពេចន៍ខាងលើរបស់ចំប៉ីខ្មៅនេះ ធ្វើឱ្យ ពេជ្រ សួគ៌លី បានឆ្លើយតបទៅវិញដែរថា «កុំឌឺដងខ្ញុំអីបង ធ្វើម៉េចខ្ញុំមិនមានសមត្ថភាពដើរតោងមេដូចបង ខ្ញុំដើរតាមសមត្ថភាពរបស់ខ្ញុំ ទ្រព្យសម្បត្តិលុយកាក់ដែលខ្ញុំមានសុទ្ធតែជាសមត្ថភាពរបស់ខ្ញុំក្រុមគ្រួសារខ្ញុំ មិនបានតោងអ្នកណា កុំវាស់លុយកាក់ជាមួយខ្ញុំអីបង ខ្ញុំមិនហ៊ានជាមួយបងទេហើយបងដឹងទេហេតុអ្វីបានជាបង Add មកយូរហើយខ្ញុំមិន confirm បង មកពី៤ឆ្នាំមុនបងល្បីពេកប្អូនមិនហ៊ានតោង»។ សួគ៌លី បញ្ជាក់ទៀតថា Video របស់នាងធ្វើឡើងគ្រាន់ចង់ចែករំលែកបទពិសោធន៍ដែលខ្លួនជួបមិនមានការអួតអាងអ្វីទេ។
ទោះយ៉ាងណា សង្គ្រាមពាក្យសម្តីឌឺដងផ្លែផ្កានេះក៏ធ្វើឱ្យ ចំប៉ីខ្មៅ បានសង្កត់ពាក្យធ្ងន់ៗទៅ សួគ៌លី វិញដោយប្រើពាក្យ «មី និង ង៉ែង»ដោយថា សួគ៌លី បានតោងលោកល្បីកាលចេញដំបូងនិងកុំឱ្យឆាប់ភ្លេចពេក។
ជាមួយគ្នានេះ សួគ៌លី ក៏បានបង្ហោះសំណេរទៀតថា «ខ្ញុំគោរពការងារនឹងសម្ដីខ្លួនឯងណាស់ កន្លែងណាល្អខ្ញុំថាល្អ មិនល្អថាមិនល្អ អត់ដែលចេះប្រកាន់ជនជាតិ សាសនា ពណ៌សម្បុរ ឬភេទទេ សូម្បីតែអ្នកធ្លាប់ជាប់គុកក៏ខ្ញុំមិនដែលប្រកាន់ដែរ ឱ្យតែចេះកែខ្លួន សូមអរគុណ»។ ចំណែកឯ ចំប៉ីខ្មៅ វិញក៏បានបង្ហោះសំណេរដែរថា ខ្លួនមិនមានជំងឺ depressionទេតែមានជំងឺគុំគួនចងអាឃាត៕










