Home Blog Page 1559

ទ្រាំ២ឆ្នាំ រចនា រ៉ាវ៉ាឌី រងនូវពាក្យសើចចំអករឿងអាយុស្រាប់តែតារាស្រីរូបនេះដាក់ទៅវិញផាំងៗ

0

តារាសម្តែងវ័យក្មេងគ្រងតំណែងតួឯកជាច្រើនរឿង រចនា រ៉ាវ៉ាឌី អត់ទ្រាំពុំបានអ្នកដែលចូលចិត្តយកពេលវេលាវែកញែករឿងអាយុរបស់នាងក្នុងថ្ងៃខួបកំណើតពីរឆ្នាំជាប់គ្នាមកនេះរហូតនាងដាក់ទៅវិញផាំងៗលែងទុកមុខឱ្យតទៅទៀតស្តាប់ហើយអ្នក Bully នាងអាចឆ្អែតបាយក៏ថាបាន។May be an image of 1 person and skyscraper

កាលពីពេលថ្មីនេះៗតារាសម្តែង រចនា រ៉ាវ៉ាឌី បានប្រារព្ធខួបកំណើតគម្រប់២៣ឆ្នាំយ៉ាងរីករាយជាមួយក្រុមគ្រួសារនិងមិត្តជិតស្និទ្ធិនៅផ្ទះលំហែផ្ទាល់ខ្លួន។ យ៉ាងណាមិញ ការបញ្ជាក់ពីអាយុថាឆ្នាំនេះមានវ័យ២៣ឆ្នាំ រចនា រ៉ាវ៉ាឌី ត្រូវរងនៅពាក្យសើចចំអករឿងអាយុមិនសមនិងមុខម្តងទៀតនៅថ្ងៃខួបកំណើត ខណៈឆ្នាំទៅមិញនាងក៏ទទួលពាក្យទាំងនោះផងដែរ។May be an image of 2 people, prairie gentian, dais and text

លែងទុកក្នុងចិត្តតទៅទៀត រចនា រ៉ាវ៉ាឌី បានដាក់ទៅវិញផាំងៗទៅអ្នកចូលចិត្តវែកញែករឿងអាយុនាងផងដែរ។ ស្រីស្រស់រូបនេះបានសរសេរនៅលើបណ្តាញសង្គមនៅទី២ ខែសីហា ថា «ផ្ញើទៅកាន់អ្នកដែលជួយវែកញែករឿងអាយុខ្ញុំបន្តិច អរគុណដែលចាប់អារម្មណ៍ពីរូបរាងមុខមាត់របស់ខ្ញុំ អរគុណដែលទុកខ្ញុំជាទីចាប់អារម្មណ៍របស់អ្នក
អរគុណដែលចំណាយពេលវេលាវែកញែកពីខ្ញុំ ចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ខ្ញុំ មិនសម្រាប់ខ្លួនឯងធ្វើឱ្យខ្ញុំមានពេលវេលាអភិវឌ្ឍខ្លួនឯងជាងអង្គុយវែកញែកជីវិតអ្នកដទៃ។ ធ្វើម៉េចទេបើកើតមកមានអាយុតិចប៉ុន្តែចាស់ជាងបងៗអោយបងៗហៅចែសុំទោសផងណាថាខ្ញុំក៏មិនចង់ដែរនិយាយទេគ្រាន់តែចង់អរគុណបងៗដែលចាប់អារម្មណ៍មុខមាត់របស់ខ្ញុំតែបើជ្រុលតែចំណាយពេលវែកញែកពីមុខមាត់អាយុវ័យខ្ញុំហើយជួយទៅចាប់អារម្មណ៍ background ពីក្រោយខ្នងខ្ញុំផង អរគុណថាមិនចង់អរគុណទេតែទ្រាំមកពីរឆ្នាំហើយ ២២ ក៏ចឹង២៣ ក៏ចឹង ហើយសួរថាឃើញគេនៅក្រៅនៅនឹង»។May be an image of 1 person and shoes

គួរបញ្ជាក់ផងដែរថា រចនា រ៉ាវ៉ាឌី គឺជាតារាស្រីមួយរូបស្ថិតក្រោមផលិតកម្មសាស្រ្តាហ្វីម និងបានគ្រងដំណែងតួឯកជាច្រើនរឿង។ បន្ថែមពីលើនេះ តួឯកស្រីរូបនេះក៏ធ្លាប់សម្តែងរឿងប្រភេទស្រីស្រលាញ់ស្រីផងដែរ។ ការងារក្នុងអាជីពសិល្បៈក៏រលូននាប៉ុន្មានឆ្នាំចុងក្រោយនេះ រចនា រ៉ាវ៉ាឌី បានបើកហាងលក់សំលៀកបំពាក់ផ្ទាល់ខ្លួននិងបានដើរលេងក្រៅប្រទេសទិញរបស់ប្រ៊េនៗបំពេញក្តីសុខខ្លួនឯងយ៉ាងស៊ីវីល័យ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb4kQk30eBZfsoY59K-5Zb4DNJG6wNf-YiE2CBdjfI99MRWmhKhdwNoLZhM9EvHhGjxrlzrGfA8F3Stag_bYM8xFyDiU17Ns9DlK729irYgOGqIrN8b1ZCyDt1z-Jwqx48P2_vpvFbMsUYvJXXlB25bpMgBLSVVpbdYlC0LUhGL5ewMaYr1siIhP0DwPk/s743/Capture%20(54).PNG

យុវវ័យចិននិយមលេងគ្រាប់ស្វាយជំនួសសត្វចិញ្ចឹម

0

ប្រទេសចិន ៖ បច្ចុប្បន្ននេះ យុវវ័យចិនបាននាំគ្នាលេងគ្រាប់ស្វាយជំនួសសត្វចិញ្ចឹម ហើយពួកគេបានចែករំលែកការកែច្នៃគ្រាប់ស្វាយធ្វើជារបស់លេងនៅលើបណ្តាញសង្គមទៀតផង ។ មុននឹងបានគ្រាប់ស្វាយលេង ពួកគេត្រូវយកវាទៅលាងទឹកឱ្យស្អាតរហូតដល់អស់សាច់ស្វាយ បន្ទាប់មក យកគ្រាប់ស្វាយទៅហាលថ្ងៃឱ្យស្ងួត ហើយយកក្រាស់មកសិតសរសៃស្វាយចុះឡើងៗ រហូតមើលទៅដូចរោមសត្វ និងមានសភាពទន់គួរឱ្យស្រឡាញ់ ។เม็ดมะม่วงที่ถูกนำไปตกแต่ง (ภาพจาก : Chinatimes)

យុវវ័យចិនបានបន្តសិតសរសៃគ្រាប់ស្វាយ និងរង់ចាំមើលការលូតលាស់របស់វា គឺពួកគេធ្វើបែបនេះដូចគ្នានឹងការចិញ្ចឹមសត្វ១ក្បាលដែរ ។ អ្នកលេងគ្រាប់ស្វាយទាំងនេះបានថតរូប និងបង្ហោះនៅក្នុងបណ្តាញសង្គម ដើម្បីអួតគ្រាប់ស្វាយគ្នាទៅវិញទៅមក រហូតក្លាយជាទម្លាប់ ។

មនុស្សជាច្រើននាក់បានស្វែងរកវិធីខុសៗគ្នាដើម្បីធ្វើឱ្យគ្រាប់ស្វាយរបស់ខ្លួនមានរោមទន់ស្អាត ខណៈអ្នកខ្លះទៀតបានយកថ្នាំពណ៌មកលាប និងតុបតែងគ្រាប់ស្វាយទៀតផង ។ ការលេងគ្រាប់ស្វាយ និងធ្វើឱ្យវាមានរោមស្អាត មិនមែនជារឿងងាយស្រួលទេ ព្រោះត្រូវផ្លុំគ្រាប់ស្វាយឱ្យស្ងួតល្អ សិតរោមវាជាប្រចាំ យកទៅហាលថ្ងៃ និងប្រមូលទុកនៅកន្លែងមានពន្លឺថ្ងៃ ដើម្បីការពារការដុះផ្សិត ។เม็ดมะม่วง (ภาพจาก : SOHU)

យុវវ័យចិនជាច្រើននាក់និយាយថា ការលេងគ្រាប់ស្វាយជួយឱ្យពួកគេអាចកាត់បន្ថយភាពតានតឹង ហើយមានក្តីសុខផងដែរ ។ លើសពីនេះ ការលេងគ្រាប់ស្វាយ គឺដូចគ្នានឹងការលេងឆ្មា ឬឆ្កែក្រដាស ដែលពួកគេនិយមលេងក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនៅប្រទេសចិន ។ ពេលនោះ ពួកគេបានយកក្រដាសមកតម្រៀបគ្នាធ្វើជារូបរាងសត្វផ្សេងៗជំនួសសត្វចិញ្ចឹមពិតប្រាកដដើម្បីកុំឱ្យពួកគេឯកោ និងព្យាបាលផ្លូវចិត្ត ។

ទោះយ៉ាងណា យុវវ័យមួយចំនួនគិតថា ការលេងបែបនេះធ្វើឱ្យខាតពេលវេលា ហើយអ្នកលេងសុទ្ធតែអ្នកគ្មានការងារធ្វើ អត់ដឹងធ្វើអី្វ ក៏នាំគ្នាធ្វើរឿងគ្មានប្រយោជន៍បែបនេះ ។ ចំណែកអ្នកលេងបណ្តាញសង្គមខ្លះយល់ថា វាជារឿងគួរឱ្យចាប់អារម្មណ៍ និងចង់ធ្វើតាម ដោយសារមិនចាំបាច់ចំណាយប្រាក់ច្រើនដូចការចិញ្ចឹមឆ្មា ឬឆ្កែ និងអាចកាត់បន្ថយចំនួនសត្វអនាថា ។ ដូចគ្នានេះ មនុស្សមួយចំនួនទៀតថា មានរបស់ថ្មីលេងបែបនេះ ធ្វើឱ្យពួកគេមិនចំណាយពេលចុចទូរស័ព្ទតែម្យ៉ាង ៕ ប្រភព ៖ MGRonline Live

មិនគួរបរិភោគអាហារចំនួន៥ប្រភេទនៅពេលមករដូវ

0

ស្ត្រីភាគច្រើនបានឈឺចាប់ក្នុងពេលមករដូវ ដោយសារកម្រិតអរម៉ូន Estrogen និង Progesterone បានផ្លាស់ប្តូរ ដែលធ្វើឱ្យភាពធន់នឹងជំងឺកាន់តែតិច ហើយពួកគេងាយប្រឈមនឹងកើតជំងឺផ្សេងៗ ។ ការឈឺចាប់នេះមានអាការៈស្រដៀងគ្នានឹងជំងឺគ្រុនផ្តាសាយ រាងកាយល្អិតល្ហៃអស់កម្លាំង រួមទាំងឈឺចាប់ដោយសារការមករដូវផងដែរ ។ វាជារឿងធម្មជាតិដែលអាចកើតឡើងក្នុងអំឡុងពេលស្ត្រីមករដូវ ចំណែកអាហារមិនគួរបរិភោគក្នុងអំឡុងពេលនេះ រួមមាន ៖

១-ទឹកដូង ៖
ការឈឺចាប់ពេលមករដូវ អាចកើតឡើងដោយសារកម្រិតអរម៉ូន Estrogen នៅក្នុងរាងកាយផ្លាស់ប្តូរ ហើយអរម៉ូន Estrogen ក៏មាននៅក្នុងទឹកដូងផងដែរ ។ នៅពេលយើងផឹកទឹកដូងក្នុងអំឡុងពេលមករដូវ វានឹងធ្វើឱ្យរាងកាយកើតគ្រុនក្តៅ ហើយយើងត្រូវចំណាយពេលព្យាបាលយូរជាងធម្មតា ។iTi Tropicals offers coconut water | 2020-02-28 | Food Business News

២-ផ្លែខ្នុរ ៖
ខ្នុរ គឺជាផ្លែឈើមានជាតិក្តៅ ហើយការបរិភោគផ្លែឈើប្រភេទនេះក្នុងអំឡុងពេលស្ត្រីកំពុងឈឺចាប់ពេលមករដូវ នឹងធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយខ្ពស់ ។ ដូច្នេះ វាធ្វើឱ្យយើងកើតអាការៈគ្រុនក្តៅកាន់តែខ្លាំង ខណៈរាងកាយមិនអាចបញ្ចេញកំដៅចេញមកក្រៅ ។ ហេតុនេះ វាគ្មានផលល្អទេ នៅពេលបរិភោគខ្នុរក្នុងពេលមករដូវ ហើយក្រៅពីខ្នុរ យើងក៏ត្រូវប្រយ័ត្នការបរិភោគផ្លែឈើមានជាតិក្តៅផ្សេងទៀតផងដែរ ដូចជា មៀន និងទុរេន ។No photo description available.

៣-តាសក់ ៖
តាសក់ គឺជាបន្លែមានជាតិត្រជាក់ នៅពេលរាងកាយបានទទួលអាហារត្រជាក់ក្នុងអំឡុងពេលមករដូវ និងពេលរាងកាយខ្វះតុល្យភាព វាអាចធ្វើឱ្យយើងកើតអាការៈមិនប្រក្រតី ព្រោះជាតិត្រជាក់ដែលរាងកាយបានទទួលនឹងធ្វើឱ្យរាងកាយផ្លាស់ប្តូរច្រើនជាងមុន ។ លើសពីនេះ វាធ្វើឱ្យជំងឺរបស់យើងកាន់តែអាក្រក់ ។What to Make With Cucumbers: 13 Scrumptious Recipes

៤-ទឹកកក និងការ៉ែមកី ៖
ទឹកកក និងការ៉ែមកី អាចធ្វើឱ្យប៉ះពាល់ដល់ការមករដូវរបស់ស្ត្រីបាន ។ វានឹងធ្វើឱ្យរដូវឈប់ហូរ រួមទាំងធ្វើឱ្យយើងកើតអាការៈខុសប្រក្រតី ព្រោះរាងកាយគ្មានតុល្យភាព ទន់ខ្សោយ ហើយរាងកាយផ្លាស់ប្តូរសីតុណ្ហភាពមិនទាន់ពេលវេលា ។Frozen Yogurt Lollies Recipe | Abel & Cole

៥-កាហ្វេ និងទឹកតែ ៖
គេចាត់ទុកថា កាហ្វេ និងទឹកតែ មានជាតិកាហ្វេអ៊ីនខ្ពស់ ហើយវានឹងបណ្តេញជាតិទឹកចេញពីរាងកាយ ពេលនោះ រាងកាយនឹងខ្វះជាតិទឹក ។ រាងកាយរបស់យើងមិនអាចបញ្ចេញកំដៅមកក្រៅបានទេ ដូច្នេះ គួរចៀសវាងការផឹកកាហ្វេ ឬទឹកតែ ក្នុងអំឡុងពេលមករដូវ ព្រោះអាចធ្វើឱ្យយើងកាន់តែឈឺចាប់ជាងមុន ៕ Tea vs. Coffee, Which Drink Is Healthier for You?ប្រភព ៖ TNN Health

របបសឹកមីយ៉ាន់ម៉ា បង្ហាញកាយវិការគ្មានន័យ ចាប់អ្នកនយោបាយដាក់គុក ហើយបន្ថយកម្រិតទោស

0

រដ្ឋធានីណៃពិដោ៖ ក្រោយការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រួចមក ពួកយោធា បានចាប់ខ្លួនលោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) និង អ្នកនយោបាយសំខាន់ៗរបស់លោកស្រី ដាក់ពន្ធនាគារ អស់រយៈពេលជាង២ឆ្នាំ ប៉ុន្ដែឥឡូវបែរជារដ្ឋាភិបាលសឹក បានបន្ធូរបន្ថយទោសទណ្ឌ ចំនួន៥បទល្មើស នៅក្នុងសំណុំរឿងចោទប្រកាន់ ចំនួន១៩ករណី ប្រឆាំងនឹងលោកស្រី ទើបអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី បានអះអាង ថា សកម្មភាពបែបនេះ ជាកាយវិការគ្មានន័យ ព្រោះមេដឹកនាំរូបនេះ មិនសមនឹងត្រូវជាប់ទោសទណ្ឌនោះឡើយ។Myanmar's Aung San Suu Kyi pardoned in five criminal cases

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ថា លោក ស៊ាន ធូណែល (Sean Turnell) អតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី អ៊ោង សានស៊ូជី ទីប្រឹក្សារដ្ឋ ដែលត្រូវបានបណ្ដេញចេញពីតំណែង បានអះអាង ថា ក្រុមមេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោត តាមបែបលទ្ធប្រជាធិបតេយ្យ មិនគួរនឹងត្រូវជាប់គុកទាល់តែសោះ។ ដោយឡែក ការបន្ធូរបន្ថយទោសនេះ ពីរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា ជាកាយវិការដ៏គ្មានន័យ។

រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ (ទី១ ខែសីហា) បានប្រកាស ថា រដ្ឋាភិបាល បានបន្ធូរបន្ថយទោស ដល់មន្រ្ដីសំខាន់ៗមួយចំនួនរបស់រដ្ឋាភិបាលជាប់ឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានពួកយោធា ផ្ដួលរំលំ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។What Americans Don't Understand About the Conflict in Myanmar – The Diplomat

លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃរដ្ឋាភិបាល ដែលបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ហើយត្រូវបានពួកយោធា បណ្ដេញចេញពីអំណាច និង ចាប់ដាក់គុក។ ប៉ុន្ដែឥឡូវ រដ្ឋាភិបាលសឹក បានបន្ធូរបន្ថយកម្រិតទោសជាប់គុក រយៈពេល៦ឆ្នាំ ពីក្នុងចំណោមទោសទណ្ឌកម្មរបស់គាត់ រយៈពេល៣៣ឆ្នាំ។ រីឯលោក វីន មីយិនត៍ (Win Myint) ប្រធានាធិបតី ដែលត្រូវបានបណ្ដេញពីអំណាច ក៏ត្រូវបានពួកយោធា បន្ថយទោសជាប់ពន្ធនាគារ រយៈពេល៤ឆ្នាំផងដែរ។ ការបន្ធូរបន្ថយកម្រិតជាប់ទោសរបស់អ្នកទោសនយោបាយផ្សេងៗទៀត ទំនងជាស្ថិតក្នុងការកាត់ទោស។

ការកាត់បន្ថយកម្រិតទោស ដល់អ្នកទោសនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើតឡើង ត្រឹមតែមួយថ្ងៃ ក្រោយពេលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានពង្រីកស្ថានភាពគ្រាអាសន្នរបស់ខ្លួន ខណៈរដ្ឋាភិបាលសឹកមួយនេះ បានអះអាង ថា រដ្ឋាភិបាល នឹងគ្រប់គ្រង រយៈពេល៦ខែបន្ដទៀត។ សកម្មភាពបែបនេះ ជាការបន្ថែមស្ថានភាពគ្រាអាសន្ន ជាលើកទី៤ ដោយបំពារបំពាន ទៅលើរដ្ឋធម្មនុញ្ញរបស់មីយ៉ាន់ម៉ា ដោយកំណត់អំពីការបន្ថែមស្ថានការណ៍បែបនេះ ត្រឹមតែ២ដងប៉ុណ្ណោះ។Myanmar's Troubled History: Coups, Military Rule, and Ethnic Conflict |  Council on Foreign Relations

ការគ្រប់គ្រងរបស់ពួកយោធា អស់រយៈពេល២ឆ្នាំកន្លះកន្លងមកនេះ បានធ្វើឲ្យប្រទេសមីយ៉ាន់ម៉ា ឈានទៅរកការបំផ្លិចបំផ្លាញមិនធ្លាប់មាន, ការសម្លាប់រាប់ពាន់នាក់ និង ការផ្លាស់ទីលំនៅរបស់ប្រជាជន ប្រហែល៣លាននាក់។ ស្របគ្នានេះ ប្រទេសជិតខាងរបស់ប្រទេសអាស៊ានមួយនេះ បានទទួលជនភៀសខ្លួនជាថ្មី មកពីប្រទេសមីយ៉ាន់ម៉ា ខណៈសេដ្ឋកិច្ចរបស់ប្រទេសភូមា កំពុងតែស្ថិតក្នុងស្ថានភាពដួលរលំ ហើយប្រជាជន ភាគច្រើន ជាពិសេស នៅតំបន់ជនបទ បានកាត់បន្ថយនូវកម្រិតរបបអាហារ ដោយសារតែពួកគេ កំពុងតែប្រឈមនឹងគ្រោះអត់ឃ្លាន។How Indonesia can lead ASEAN in ending the Myanmar crisis - Academia - The  Jakarta Post

បញ្ហាជាច្រើនរបស់ប្រទេសមីយ៉ាន់ម៉ា នឹងមិនត្រូវបានដោះស្រាយ តាមរយៈការបន្ធូរបន្ថយទោស ដល់អ្នកទោសនយោបាយ ដែលមិនគួរនឹងត្រូវកាត់ទោស តាំងពីដំណាក់កាលដំបូងមកម៉្លេះ។ ការផ្លាស់ប្តូរពិតប្រាកដ អាចនឹងធ្វើទៅបាន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែវាមិនមែន កើតចេញពីការអបអរសាទរ ដល់កាយវិការ ដោយគ្មានន័យបែបនេះឡើយ៕

ការនាំចេញទុរេនរបស់វៀតណាមទៅប្រទេសចិនកើនឡើងខ្លាំង

0

ប្រទេសវៀតណាម ៖ យោងតាមទិន្នន័យរបស់នាយកដ្ឋានគយវៀតណាមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៣ ចំនួនការនាំចេញទុរេនរបស់វៀតណាមទៅក្រៅប្រទេស បានកើនឡើងរហូតដល់១៩ដង បើធៀបពី១ឆ្នាំទៅ១ឆ្នាំ ហើយស្មើនឹងទឹកប្រាក់ចំនួន៨៧៦លានដុល្លារអាមេរិក ។ ក្នុងចំនួននេះ ការនាំចេញទុរេនទៅប្រទេសចិនតែមួយ ស្មើនឹងទឹកប្រាក់៨៣៥លានដុល្លារអាមេរិកឯណោះ ។Vietnam's durian exports jump 18 times in Jan-May on bloated demand from  China | The Star

លោក Dang Phuc Nguyen លេខាធិការសមាគមបន្លែ និងផ្លែឈើវៀតណាមលើកឡើងថា ទុរេនដែលដាំនៅតំបន់ភាគខាងត្បូងប្រទេសវៀតណាម បានប្រមូលផលចាប់ខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២៣ ហើយទុរេនដែលដាំនៅតំបន់ខ្ពង់រាបកណ្តាលនឹងដល់រដូវប្រមូលផលនៅខែសីហា ដល់ខែធ្នូ ។

កន្លងមក ទុរេនវៀតណាមអាចលក់ឱ្យបណ្តាក្រុមហ៊ុន និងឈ្មួញតូចតាចមកពីប្រទេសចិនក្នុងតម្លៃខ្ពស់ ដោយសារការដឹកជញ្ជូនទុរេនពីប្រទេសវៀតណាមទៅកាន់ចិនចំណាយពេលវេលាឆាប់រហ័ស ។ ហេតុនេះ ទើបធ្វើឱ្យផ្លែឈើនៅតែមានសភាពស្រស់ ហើយវៀតណាមមានប្រៀបក្នុងការប្រកួតប្រជែងច្រើនជាងទុរេនរបស់ថៃ ។ បច្ចុប្បន្ន ការលក់ទុរេនមានគុណភាពល្អបំផុតនៅតាមចម្ការ គឺមានតម្លៃចាប់ពី៣,៥៩ដុល្លារ ទៅ៤,២២ដុល្លារអាមេរិកក្នុង១គីឡូក្រាម ។ លើសពីនេះ នៅឆ្នាំ២០២៣ ទុរេនវៀតណាមមានគុណភាពល្អជាងឆ្នាំមុនៗ ហើយតម្រូវការក្នុងស្រុកក៏បានកើនឡើងផងដែរ ចាប់ពី១០% ទៅ១៥% ក្នុងឆមាសទី១ ឆ្នាំ២០២៣ ។Vietnam to export durians to China via official channels | VOV.VN

តាមទិន្នន័យរបស់នាយកដ្ឋានដាំដុះរុក្ខជាតិវៀតណាមបង្ហាញថា បច្ចុប្បន្ន មានផ្ទៃដីដាំទុរេនចំនួន១១០.៣០០ហិកតា ខណៈនៅឆ្នាំ២០១៧ មានផ្ទៃដីដាំទុរេនត្រឹមតែ៣៧.០០០ហិកតាប៉ុណ្ណោះ ។ ទិន្នផលទុរេននៅឆ្នាំ២០២៣ ស្មើនឹងប្រមាណ១លានតោន និងខ្ពស់ជាងឆ្នាំ២០២២ ក្នុងអត្រា១៥,៩% ។ វៀតណាមរំពឹងថា ខ្លួននឹងអាចនាំចេញទុរេនទៅក្រៅប្រទេស ចាប់ពី៤សែន ទៅ៥សែនតោន ខណៈប្រទេសថៃបាននាំចេញទុរេនជាង៨សែនតោន កាលពីឆ្នាំ២០២២ ។Vietnam's durian exports jump 18 times in Jan-May on bloated demand from  China-Xinhua

រដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាលើល័ក្ខខ័ណ្ឌ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនច្បាប់ ដើម្បីជំរុញការអភិវឌ្ឍទីផ្សារបន្លែ និងផ្លែឈើរបស់វៀតណាម ។ ដូច្នេះ វាធ្វើឱ្យនៅឆមាសទី១ ឆ្នាំ២០២៣ ការនាំចេញបន្លែ និងផ្លែឈើវៀតណាមកើនឡើង៦០% បើធៀបពី១ឆ្នាំទៅ១ឆ្នាំ ៕ ប្រភព ៖ AEC connect

អាហារ ៥ មុខជួយកាត់បន្ថយជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព

0

ការកើនឡើងកម្រិតជាតិស្ករក្នុងឈាមនឹងធ្វើឱ្យរាងកាយផលិតអាំងស៊ុយលីនកាន់តែច្រើនដើម្បីបំប្លែងជាតិស្ករទៅជាខ្លាញ់ និងរក្សាទុកក្នុងខ្លួន។ ប្រសិនបើយើងញ៉ាំអាហារផ្អែមច្រើននឹងធ្វើឱ្យរាងកាយផលិតអាំងស៊ុយលីនខុសប្រក្រតីដែលបង្កទៅជាជំងឺទឹកនោមផ្អែម។ ដូច្នេះថ្ងៃនេះ KBN News នឹងចែករំលែកនូវអាហារ ៥ មុខជួយកាត់បន្ថយជាតិស្ករក្នុងឈាម ដែលណែនាំដោយជនជាតិជប៉ុន៖

១.ទឹកដោះគោជូរ៖ ប្រូតេអ៊ីនដែលមាននៅក្នុងទឹកដោះគោជូរ ជួយជំរុញពោះវៀនតូចឱ្យបញ្ចេញអរម៉ូន incretin ដែលជាអរម៉ូនជំរុញឱ្យកោសិកាបេតានៃលំពែងបញ្ចេញអាំងស៊ុយលីន ដោយហេតុនេះវាអាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។អស់កង្វល់ទៀតហើយ!! ធាត់មិនមែនជាបញ្ហាទេ ត្រឹមតែមួយសប្ដាហ៍រាងអ្នកនឹងស្លីមឡើងវិញ | La Reine Media

២.គ្រាប់សណ្តែក៖ គ្រាប់សណ្តែកគឺជាអាហារសម្រន់ដ៏ពេញនិយមមួយនៅក្នុងប្រទេសជប៉ុន។ គ្រាប់សណ្តែកសម្បូរទៅដោយជាតិសរសៃដែលជួយពង្រឹងកោសិកា និងទប់ស្កាត់កម្រិតជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព។17 Simple Recipes to Make with a Can of Beans — Eat This Not That

៣.តែបៃតង៖ យោងតាមការសិក្សាមួយបានរកឃើញថាការផឹកតែបៃតងយ៉ាងហោចណាស់បីពែងក្នុងមួយថ្ងៃ អាចទប់ស្កាត់ការកើនឡើងកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងល្អ។Green Tea Extract Improves Gut Health and Glucose Levels

៤.ត្រីសាម៉ុន៖ ត្រីសាម៉ុនមានប្រូតេអ៊ីនខ្ពស់ នឹងសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន D ជាពិសេសអាស៊ីតខ្Atlantic Salmon Fish Facts | Salmo salar | Fish - Blogលាញ់អូមេហ្គា ៣ និងវីតាមីន D អាចជួយបន្ថយជាតិស្ករក្នុងឈាមនិងកាត់បន្ថយការរលាកផងដែរ។

៥.ផ្លែម្រះ៖ ម្រះគឺមានរសជាតិល្វីង ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ បន្ថែមពីលើការកាត់បន្ថយជាតិស្ករក្នុងឈាម ម្រះក៏ជួយជំរុញការបញ្ចេញអាំងស៊ុយលីនពីលំពែងឱ្យកើនឡើងផងដែរ៕របៀបឆាម្រះសាច់គោងាយៗ- Easy Food- Khmer food- Vichheka SOK #khmerfood #easyfood - YouTube

ប្រភព៖sanook

រដ្ឋមន្រ្ដីការបរទេសតៃវ៉ាន់ អះអាងពីគ្រោះថ្នាក់ដ៏ធំបំផុតរបស់ពិភពលោក បើចិនឈ្លានពានតៃវ៉ាន់

0

ទីក្រុងតៃប៉ិ៖ ភាពតានតឹង រវាងតៃវ៉ាន់ និង ចិនដីគោក បានកើនឡើងខ្លាំង ចាប់តាំងពីឆ្នាំ២០១៦ រហូតមក ក្រោយពេលលោកស្រី សៃ អ៊ីងវ៉ិន បានជាប់ឆ្នោត ក្លាយជាប្រធានាធិបតី ហើយរដ្ឋាភិបាលក្រុងប៉េកាំង បាន និង កំពុងតែបង្កើនសម្ពាធយ៉ាងខ្លាំង ប្រឆាំងនឹងដែនកោះមួយនេះ ទាំងការទូត នយោបាយ សេដ្ឋកិច្ច និង យោធា ដើម្បីបង្ខំឲ្យក្រុងតៃប៉ិ ព្រមទទួលយកនូវដែនអធិបតេយ្យភាពរបស់ចិន ប៉ុន្ដែអ្នកការទូត បានអះអាង ពីជម្លោះ រវាងចិនជាមួយតៃវ៉ាន់ នឹងនាំមកនូវគ្រោះមហន្ដរាយដ៏ធ្ងន់ធ្ងរដល់ពិភពលោក។MOFA Minister Joseph Wu was recently interview... - Taipei Trade Office in  the Federal Republic of Nigeria 駐奈及利亞聯邦共和國臺北貿易辦事處

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ថា រដ្ឋមន្រ្ដីក្រសួងការបរទេសតៃវ៉ាន់ លោក ចូសេប វូ (Joseph Wu) បានផ្ដល់បទសម្ភាន៍មួយ ដល់ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP កាលពីថ្ងៃពុធ (ទី២ ខែសីហា) ដោយអះអាង ថា «ប្រសិនបើចិន ប្រើប្រាស់កម្លាំង លុកលុយមកលើកោះតៃវ៉ាន់ នឹងនាំមកនូវគ្រោះមហន្ដរាយដ៏ធំបំផុត ដល់ពិភពលោក ព្រោះដែនកោះនេះ មានសារៈសំខាន់ជាយុទ្ធសាស្រ្ដ សម្រាប់ឧស្សាហកម្មបន្ទះឈីប និង ផ្លូវដឹកនាំជញ្ជូនដ៏សំខាន់បំផុតរបស់ពិភពលោក តាមច្រកសមុទ្រតៃវ៉ាន់។China launches military drills around Taiwan after US Speaker visit | CNN

ការព្រមានរបស់ប្រមុខការទូតកោះតៃវ៉ាន់ បានកើតឡើង នៅមុខពេលដែនកោះ គ្រប់គ្រង ដោយខ្លួនឯង តាមបែបប្រជាធិបតេយ្យ មួយនេះ នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅក្នុងខែមករា ឆ្នាំ២០២៤ ស្របពេលរដ្ឋាភិបាលក្រុងតៃប៉ិ កំពុងតែប្រឈមមុខនឹងសម្ពាធរបស់ចិន កាន់តែខ្លាំង ទាំងយោធា និង នយោបាយ នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។China warns US against military cooperation with Taiwan | The Independent

រដ្ឋាភិបាលក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ ជាទឹកដីរបស់ចិន មិនអាចត្រូវបំបែកចេញពីគ្នាបាននោះឡើយ។ លើសពីនេះទៅទៀត ចិន តែងតែគំរាមម្តងហើយម្តងទៀត ថា ក្រុងប៉េកាំង នឹងប្រើប្រាស់កម្លាំងយោធា ដណ្ដើមកាន់កាប់ដែនកោះមួយនេះ យកមកគ្រប់គ្រងវិញ នៅថ្ងៃណាមួយ ប្រសិនបើចាំបាច់។With Missile Boats, Fighter Jets, China's Military Drills Around Taiwan

លោក រដ្ឋមន្រ្ដី ក្រសួងការបរទេសតៃវ៉ាន់ បានសង្កត់ធ្ងន់ ថា « សកម្មភាពណាមួយ ប្រឆាំងនឹងកោះតៃវ៉ាន់ នឹងក្លាយជាការដាស់ដល់ពិភពលោកទាំងមូល។ អ្វីដែលយើង ត្រូវធ្វើ គឺការពន្យល់ទៅដល់សហគមន៍អន្តរជាតិ ថា ប្រសិនបើមានជម្លោះណាមួយ ពាក់ព័ន្ធនឹងតៃវ៉ាន់ វានឹងជះលទ្ធផលដ៏អាក្រក់បំផុត ទៅដល់ពិភពលោកទាំងមូល ដូចអ្វីដែលបានកើតចេញពីការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ បញ្ហាកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និង អតិផរណា នៅលើពិភពលោក ក៏នឹងអាចកើនឡើង បន្ថែមទៀត»។

លោកប្រមុខការទូតតៃវ៉ាន់ បានបន្ដ ថា ផលវិបាកខាងពាណិជ្ជកម្ម កើតចេញពីជម្លោះឆ្លងច្រកសមុទ្រ នឹងរីកធំសម្បើម ដោយសារតែចំនួនកុងតឺន័ររបស់ពិភពលោក ច្រើនជាង៥០ភាគរយ ត្រូវដឹកជញ្ជូន ឆ្លងកាត់ផ្លូវទឹក មានទំហំ ១៨០គីឡូម៉ែត្រ ពុះខណ្ឌ រវាងកោះតៃវ៉ាន់ និង ចិនដីគោក។ ចំណែកសេរីភាព នៃការធ្វើនាវាចរណ៍ ក្លាយជាធាតុដ៏សំខាន់បំផុតមួយ សម្រាប់សន្តិសុខ និង វិបុលភាពអន្តរជាតិ។Chinese military rehearses encirclement of Taiwan - BBC News

រហូតមកដល់ពេលនេះ កោះតៃវ៉ាន់ កាន់កាប់សិទ្ធិផ្តាច់មុខ លើការផលិត Semiconductors ជាមីក្រូឈីប ដែលជាសរសៃឈាមជីវិត សម្រាប់សេដ្ឋកិច្ច នាសម័យទំនើប ព្រោះវានឹងផ្តល់ថាមពលដល់អ្វីៗគ្រប់យ៉ាង ដោយរាប់ចាប់តាំងពីម៉ាស៊ីនកាហ្វេយ៉ាងសាមញ្ញ រហូតដល់គ្រឿងសព្វាវុធទំនើបៗ មានដូចជា មីស៊ីល និង ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធការពារ…ជាដើម។

លោក ចូសេប វូ រដ្ឋមន្រ្ដី ក្រសួងការបរទេសតៃវ៉ាន់ បានបន្ថែមថា «បើគិតអំពីការអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ យើងសង្ឃឹម ថា រដ្ឋាភិបាលចិន នឹងមិនងាកទៅរកការប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងតៃវ៉ាន់ នោះឡើយ ព្រោះវាមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត សម្រាប់ពិភពលោក»។What's the dispute between China and Taiwan about? Does Australia recognise  Taiwan? Your basic questions answered - ABC News

ជាមួយនឹងដែនកោះតៃវ៉ាន់ កំពុងតែត្រៀមខ្លួន រៀបចំការបោះឆ្នោតប្រធានាធិបតី នៅខែមករា ឆ្នាំ២០២៤ នោះ លោក វូ បានអះអាងទៀត ថា រដ្ឋាភិបាលដែនកោះមួយនេះ កំពុងតែមើលឃើញ អំពីយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត តាមបែបទំនើបជាងមុន ដើម្បីជះឥទ្ធិពលដល់ប្រជាជន ចំនួន២៣លាននាក់ កំពុងរស់នៅលើកោះតៃវ៉ាន់។ ប៉ុន្ដែអ្វីដែលចិន បាន និង កំពុងតែធ្វើ នៅក្នុងសង្គ្រាមចិត្តសាស្រ្ដបែបនេះ គឺមានការផ្លាស់ប្តូរនូវការគិតពីជនជាតិភាគតិចបំផុត ព្រោះនៅតៃវ៉ាន់ បោះឆ្នោតតាមវិធីសាស្រ្ដផ្សេង។

តៃវ៉ាន់ និង ចិន បានតានតឹង ដាក់គ្នាកាន់តែខ្លាំងឡើង ក្រោយពេលលោកស្រី សៃ អ៊ីង-វ៉ិន (Tsai Ing-wen បានជាប់ឆ្នោត ជាប្រធានាធិបតី នៅក្នុងឆ្នាំ២០១៦ ហើយចិនបានបដិសេធចូលរួមសហប្រតិបត្ដិការ ជាមួយនឹងរដ្ឋាភិបាលក្រុងតៃប៉ិ៕

លោកស្រី ទ្រី ដាណា ប្រាប់មូលហេតុដែលឈប់រថយន្តស៊េរីទំនើបថតរូបលើផ្លូវល្បឿនលឿនព្រោះចង់បង្ហាញការអភិវឌ្ឍ

0

ថ្មីៗនេះលោកស្រី ទ្រី ដាណា ត្រូវបានមហាជនចូលទៅបញ្ចេញមតិណែនាំ និងរិះគន់ជាច្រើនក្រោយពីអ្នកជំនួញរូបនេះឈប់រថយន្តស៊េរីទំនើបរបស់ខ្លួនថតរូបលើផ្លូវល្បឿនលឿន។ យ៉ាងណាមិញ បន្ទាប់ពីមានការណែនាំពីមហាជនលោកស្រី ទ្រី ដាណា បានប្រាប់ពីមូលហេតុដែលខ្លួនឈប់ថតរូបលើផ្លូវដែលគេហាមប្រាមហើយដោយសារតែចង់បង្ហាញការអភិវឌ្ឍមានផ្លូវស្អាត និងដោយសារតែភ្លេចខ្លួនមួយពេលទើបមានកំហុសឆ្គងនេះកើតឡើងទាំងខ្លួនគឺជាមនុស្សគោរពច្បាប់ទម្លាប់ណាស់។May be an image of 1 person, road and text

នៅយប់ថ្ងៃទី២ ខែសីហា នៅលើបណ្តាញសង្គមលោកស្រី ទ្រី ដាណា បានសរសេរយ៉ាងដូច្នេះថា «កាលពី ២ថ្ងៃមុន នាងខ្ញុំបានធ្វើដំណើរទៅខេត្តព្រះសីហនុតាមផ្លូវល្បឿនលឿន រហូតចេញផុតពីបញ្ជរបង់ប្រាក់ក្រោយគេច្រកទី៨ ក៏ធ្វើដំណើរតាមធម្មតាលើគន្លងផ្លូវឆ្ពោះទៅផ្លូវជាតិលេខ៤បន្ត។ ពេលចេញផុតបញ្ជរ អ្នកបើកឡានក៏បានសុំអែបឡានឈប់បន្តិច ព្រោះបើកឆ្ងាយមិនបានឈប់ប្រហែល២ម៉ោង។ ហើយធម្មតាពេលចេញពីបញ្ជរបង់លុយរួចឃើញគេបានអែបឈប់ខ្លះដែរ។ ដោយឃើញទេសភាពស្អាត ណាមួយឃើញស្ងាត់ផង នាងខ្ញុំក៏ឆ្លៀតចុះថតប៉ុន្មានប៉ុស្ត៍រួចបង្ហោះដើម្បីបង្ហាញពីការអភិវឌ្ឍន៍ និងផ្លូវយ៉ាងរលោងស្អាតបែបនេះ»។May be an image of 1 person, road and text

អ្នកជំនួញរូបនេះបន្តទៀតថា «នាងខ្ញុំពុំបានដឹងថា ចេញផុតបញ្ជរក៏នៅតែមិនអាចឈប់បានបែបនេះទេ។ បន្ទាប់ពីបង្ហោះ ក៏មិនបានឃើញខមមិនបងប្អូន ព្រោះរវល់ថតរឿងដល់យប់២ថ្ងៃមកហើយ។ តាំងពីដើមមកនាងខ្ញុំគោរពច្បាប់ទម្លាប់ណាស់ នេះជាការភ្លេចខ្លួនមួយពេលហើយឥឡូវក៏បានដឹងច្បាស់ផងដែរ ។
សម្រាប់បងប្អូន អ្នកបើកបរដែលបានឃើញខ្ញុំឈប់នៅលើផ្លូវខេត្តព្រះសីហនុ អាចបញ្ជាក់បាន ឡាននាងខ្ញុំទាំង២ បានចេញពីបញ្ជរបង់ប្រាក់ចុងក្រោយគេនេះរួច ទើបភ្លេចខ្លួនថតបែបនេះ។ សូមអរគុណបងប្អូនដែលបានប្រាប់»។May be an image of 1 person and road

គួរបញ្ជាក់ផងដែរថា លោកស្រី ទ្រី ដាណា គឺជាស្រ្តីជំនួញម្នាក់ដែលទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ទោះបីជាស្ពាយឈ្មោះជាស្រ្តីមេម៉ាយក្តីរាល់មុខជំនួញរបស់លោកស្រីនៅតែមាននៅភាពរលូនឈរជើងនៅលើទីផ្សារបានល្អដដែល៕

ចិនផ្តល់រង្វាន់ ២ ម៉ឺនដុល្លាដល់អ្នកដែលបានរាយការណ៍អំពីអំពើពុករលួយ

0

ប្រទេសចិន៖ ប្រទេសចិនកំពុងព្យាយាម ប្រមូលផ្តុំមហាជនក្នុងកិច្ចប្រឹងប្រែងមួយដើម្បីលុបបំបាត់អំពើពុករលួយដែលបំផ្លាញស្តុកគ្រាប់ធញ្ញជាតិរបស់ប្រទេស។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលចិនបានចេញសេចក្តីណែនាំដោយផ្តល់រង្វាន់ជាសាច់ប្រាក់រហូតដល់ ១៥០,០០០ យន់ (ស្មើនឹង ២០,០០០ ដុល្លារអាមេរិក) ដល់ជនណាដែលបរិហារអំពើពុករលួយក្នុងវិស័យគ្រាប់ធញ្ញជាតិរបស់ប្រទេស។Xi Jinping Is Weaker Than You Think | RAND

វិធានការនេះត្រូវបានគេនិយាយថាមានគោលបំណងពង្រឹងសន្តិសុខស្បៀង និងធានាថាប្រជាជនចិនមានអាហារបម្រុងគ្រប់គ្រាន់។ អាស្រ័យហេតុនេះ អ្នកដែលផ្តល់តម្រុយដ៏មានតម្លៃ ដើម្បីលាតត្រដាងអំពើខុសច្បាប់ក្នុងការលក់ និងទិញគ្រាប់ធញ្ញជាតិបម្រុងជាតិ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់។
យោងតាមសារាចរណែនាំដែលចេញរួមគ្នាដោយរដ្ឋបាលយុទ្ធសាស្ត្រជាតិ និងបម្រុងស្បៀង នៃក្រសួងកសិកម្មរបស់ប្រទេសចិន បានឱ្យដឹងថា ពានរង្វាន់នេះគឺមានគោលបំណង “ប្រមូលផ្តុំសាធារណជន” ឱ្យរួមដៃគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយដ៏សម្បូរបែបនៅក្នុងប្រព័ន្ធសន្តិសុខសង្គម។China contributes to global food security | The Guardian Nigeria News -  Nigeria and World News — Opinion — The Guardian Nigeria News – Nigeria and  World News

ការផ្លាស់ប្តូរនេះកើតឡើងចំពេលមានការប្រែប្រួលអាកាសធាតុ ភាពមិនប្រាកដប្រជានៃទីផ្សារសកលដោយសារទំនាក់ទំនងប្រេះស្រាំជាមួយលោកខាងលិច និងផលប៉ះពាល់នៃជម្លោះនៅអ៊ុយក្រែន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិនបានសង្កត់ធ្ងន់កាន់តែខ្លាំងឡើងអំពីតម្រូវការក្នុងការរក្សាភាពគ្រប់គ្រាន់នៃអាហារសម្រាប់ប្រជាជនចំនួន ១.៤ ពាន់លាននាក់របស់ខ្លួន។

គួររំលឹកដែរថា កាលពីខែមេសា មេដឹកនាំបីនាក់នៃសាជីវកម្មគ្រាប់ធញ្ញជាតិដែលគ្រប់គ្រងដោយរដ្ឋនៅក្នុងខេត្ត Anhui ប្រទេសចិន ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកដែលមានតម្លៃជាង ១០ លានយ័ន (ស្មើនឹង ១.៤ លានដុល្លារ) ដោយបានកិបកេងប្រាក់ចំនួន ២៣០ លានយ័ន (ស្មើនឹង ៣២.២ លានដុល្លារ) សម្រាប់អាហារពាណិជ្ជកម្ម។China Takes Aim at Wasted Grain as Food Security Concerns Linger - Caixin  Global

យោងតាមប្រភព Economic Daily កាលពីសប្តាហ៍មុនបានព្រមានថានឹងមានហានិភ័យ ជាច្រើនចំពោះសន្តិសុខស្បៀងដោយសារតែពិបាកក្នុងការរក្សាលំនឹងទំហំដីកសិកម្ម បញ្ហានៃការធានាសុវត្ថិភាពចំណីអាហារនៅតែខ្សោយ ខ្ជះខ្ជាយធនធានជាមួយនឹងករណីពុករលួយជាញឹកញាប់។ ជាមួយនឹងការសង្កត់ធ្ងន់លើសន្តិសុខកសិកម្ម ប្រទេសចិនបានកត់ត្រាការផលិតគ្រាប់ធញ្ញជាតិប្រចាំឆ្នាំច្រើនជាង ៦៥០ លានតោនសម្រាប់រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ ការប្រមូលផលនៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់យ៉ាងខ្លាំងដោយព្រឹត្តិការណ៍អាកាសធាតុខ្លាំងជាងការរំពឹងទុក៕ ប្រភព៖cafef.com

ការស្រាវជ្រាវបង្ហាញថា មនុស្សនឹងមានអាយុវែងរហូតដល់១២០ឆ្នាំ

0

ប្រទេសស៊ុយអែត ៖ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Malardalen ប្រទេសស៊ុយអែតបានលើកឡើងថា អាយុរបស់មនុស្សអាចនឹងកើនឡើងដល់១២០ឆ្នាំ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ ដោយសារបច្ចេកវិទ្យាកាន់តែទំនើបដូចជា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការបំពាក់នូវឧបករណ៍ទំនើបងាយស្រួលទំនាក់ទំនងជាមួយគ្រូពេទ្យ ។Ignat Kulkov — Åbo Akademi University

Ignat Kulkov ជាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Malardalen លើកឡើងថា គេសង្ឃឹមថា ក្នុងរយៈពេលប្រមាណ៥០ឆ្នាំទៀត មនុស្សយើងនឹងមានអាយុវែងជាងមុន ដូចជា ពលរដ្ឋរស់នៅក្នុងប្រទេសអភិវឌ្ឍន៍រួចហើយ ពួកគេនឹងមានអាយុចាប់ពី១០០ឆ្នាំ ទៅ១២០ឆ្នាំ ។ ក្រុមអ្នកមានអាយុច្រើននឹងមានសុខភាពរឹងមាំ ដូចគ្នានឹងអ្នកមានអាយុ៤០ឆ្នាំដែរ ។ ហេតុនេះ អាយុរបស់មនុស្សនឹងវែងជាងមុន ដោយសារបច្ចេកវិទ្យាបានរីកចម្រើនយ៉ាងឆាប់រហ័ស ។

អ្នកស្រាវជ្រាវរូបនេះបន្តថា មនុស្សកាន់តែច្រើននឹងពាក់ឧបករណ៍ឆ្លាតវៃដើម្បីតាមដានសុខភាពពួកគេ ដែលឧបករណ៍ទាំងនេះងាយស្រួលទំនាក់ទំនងជាមួយគ្រូពេទ្យ និងមន្ទីរពេទ្យ ។ ពេលខ្លះ ឧបករណ៍ចាប់សញ្ញាបានបញ្ចូលទៅក្នុងខ្លួន ហើយវានឹងជួយឱ្យគ្រូពេទ្យអាចណែនាំពីរបៀបរស់នៅ ឬទម្លាប់ចាស់ៗដើម្បីឱ្យពួកគេមានសុខភាពល្អ និងអាយុកាន់តែវែង ។Guidelines for human-AI interaction design - Microsoft Research

ក្រៅពីនេះ ភាពរីកចម្រើនក្នុងផ្នែកផ្សេងៗនឹងរួមចំណែកដល់ការលើកកម្ពស់អាយុកាន់តែវែងរបស់មនុស្សផងដែរ ។ ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមក បានធ្វើឱ្យមនុស្សយើងអាចរៀនសូត្រពីរបៀបតាមដានមេរោគផ្សេងៗយ៉ាងមានប្រសិទ្ធភាពខ្លាំងឡើង ។ លើសពីនេះ បញ្ញាសិប្បនិម្មិតត្រូវបានគេប្រើប្រាស់សម្រាប់វិនិច្ឆ័យជំងឺនានាកាន់តែឆាប់រហ័សជាងមុន និងអភិវឌ្ឍន៍វិធីព្យាបាលជំងឺបែបទំនើប រួមទាំងឱសថផ្ទាល់ខ្លួន (Personalized medicine) ដែលរួមចំណែកលើកកម្ពស់សុខភាព ។

ទោះយ៉ាងណា អ្នកស្រាវជ្រាវរូបនេះឱ្យដឹងថា វាក៏មានបញ្ហាប្រឈមថ្មីៗផងដែរដូចជា បម្រែបម្រួលអាកាសធាតុនឹងធ្វើឱ្យប៉ះពាល់ខ្លាំងបំផុតដល់ប្រព័ន្ធការថែទាំសុខភាព និងការរស់នៅ ។ ដូច្នេះ យើងមិនចាំបាច់រង់ចាំដល់ពេលអនាគតទេ ប៉ុន្តែវាបានកើតឡើងរួចហើយនាពេលបច្ចុប្បន្ន ។Life expectancy can increase to 120 years, say scientists-Xinhua

ការអះអាងរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Malardalen គឺបានមកពីការស្រាវជ្រាវរួមគ្នាជាមួយក្រុមអ្នកស្រាវជ្រាវប្រចាំសាកលវិទ្យាល័យផ្សេងៗនៅប្រទេសហ្វាំងឡង់ បារាំង និងអង់គ្លេស ហើយការស្រាវជ្រាវនេះបានផ្សព្វផ្សាយនៅលើទស្សនាវដ្តីវិទ្យាសាស្ត្រអនាគត (Futures) ៕ ប្រភព ៖ Mono News