ទស្សនិកជនបានចែករំលែកនិងសរសើរយ៉ាងទូលំទូលាយចំពោះកំណែថ្មីនេះបទ «Pou Out»(Remix) របស់ N.John ដែលសហការជាមួយនឹងតារាចម្រៀងកូរ៉េខាងត្បូង Heyoon Jeong។ អ្នកគាំទ្របានសរសើរថាការចាប់ដៃគូរបស់អ្នកទាំងពីរគឺមានភាពស៊ីចង្វាក់ និងឡូយខ្លាំង ធ្វើឱ្យពួកគេទប់អារម្មណ៍មិនជាប់ឡើយ។
.png)
ជឿជាក់ថាទស្សនិកជនជ្រាបមកហើយទោះបីប្រឈមនឹងការរិះគន់កន្លងមកក្តីប៉ុន្តែគេមិនអាចបដិសេធបានទេថាបទ « Pou Out» របស់ N.John មានភាពល្បីល្បាញយ៉ាងខ្លាំងដោយមានទាំងតារា Kpop ល្បីៗបានស្តាប់និងរាំកម្សាន្ត ជាពិសេសចុងក្រោយនេះថែមទាំងបានរាំជាមួយសមាជិក kpop និងអ្នករាំល្បីៗនៅក្នុងប្រទេសកូរ៉េផងដែរ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តបន្ទាប់ពីបង្ហាញដំរួយសហការជាមួយនឹងតារាចម្រៀងម្នាក់ពេលនេះគឺអ្នកគាំទ្របានស្តាប់ខ្លះៗនៃបទ «Pou Out» ក្នុងទម្រង់ថ្មីហើយ។
តាមការបង្ហោះរបស់ N.John បទ «Pou Out» (Remix) ដែលសហការជាមួយនឹង Heyoon Jeong ជាអ្នករាំនិងជាអ្នកចម្រៀងកូរ៉េខាងត្បូង នឹងចេញពេញនៅថ្ងៃទី២៤ ខែមិថុនា។ សំឡេងរបស់ N.John និង Heyoon ទទួលបានមតិឆ្លើយតបជាវិជ្ជមានដោយមានមនុស្សសរសើរជាច្រើន។ អ្នកលេងបណ្តាញសង្គមបានបង្ហាញការគាំទ្រចំពោះការសហការលើកដំបូងរបស់ពួកគេខណៈបានបញ្ចេញមតិថាបទនេះកាន់តែឡូយជាងមុនទៅទៀត។

Heyoon Jeong កើតនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៩៦ គឺជាតារាចម្រៀងដ៏មានទេពកោសល្យម្នាក់ បានទាំងការរ៉េប សម្តែង ឬជាអ្នកបង្កើតក្បាច់រាំនោះទេ។ ក្នុងឆ្នាំ២០១៧ នាងបានតំណាងឱ្យប្រទេសកូរ៉េខាងត្បូងនៅក្នុងក្រុមចម្រៀងប៉ុបសកល Now United ហើយបានប្រកាសចាកចេញពីក្រុមនៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣។ ក្នុងឆ្នាំ២០២១ Heyoon បានសម្តែងក្នុងរឿង «Love, Love, Love: A Musical Film»៕










