ផ្កាម្លិះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយផ្ចិតរន្ធញើស ការពារ និងព្យាបាលមុន ផ្តល់សំណើមដល់ស្បែក ជួយកាត់បន្ថយភាពចាស់មុនអាយុ និងកំចាត់ក្លិនអាក្រក់ចេញពីរាងកាយ។ ដូច្នេះហើយខាងក្រោមនេះគឺជារូបមន្តថែរក្សាសម្រស់ ៣ យ៉ាងរបស់ផ្កាម្លិះ៖12 Beauty Benefits Of Jasmine Oil For Your Skin And Senses – JUARA Skincare

១.ព្យាបាលមុន៖ គ្រឿងផ្សំមាន ទឹកក្តៅ ២ ពែង ផ្កាម្លិះស្រស់មួយក្តាប់តូច និងទឹកដោះគោស្រស់ ១-២ ស្លាបព្រាបាយ។ របៀបធ្វើ ដាក់ផ្កាម្លិះចូលទៅក្នុងទឹកក្តៅ បន្ទាប់មកស្រង់ផ្កាម្លិះ រួចយកទៅបុកឱ្យម៉ត់បន្ថែមទឹកដោះគោស្រស់ចូល លាបល្បាយនេះលើមុខរបស់អ្នក ហើយទុកចោល ១០ នាទី លាងសម្អាតនឹងទឹកត្រជាក់ជាការស្រេច។

២.ធ្វើឱ្យស្បែកស្អាត៖ ផ្កាម្លិះ ក៏ត្រូវបានគេប្រើជាគ្រឿងផ្សំសម្រាប់ងូតទឹកផងដែរ ដោយអ្នកអាចបន្ថែមផ្កាម្លិះទៅក្នុងទឹក រួចងូតទឹក ដើម្បីជួយឱ្យស្បែករបស់អ្នកស្អាត ភ្លឺថ្លា រលោង និងកំចាត់ក្លិនអាក្រក់ចេញពីរាងកាយ។12 Beauty Benefits Of Jasmine Oil For Your Skin And Senses – JUARA Skincare

៣.ប្រឆាំងភាពចាស់៖ ផ្កាម្លិះមិនត្រឹមតែមានសមត្ថភាពផ្តល់សំណើម ដល់ស្បែកបានយ៉ាងល្អឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយព្យាបាលសញ្ញានៃភាពចាស់នៅលើស្បែកផងដែរ។ ដោយអ្នកគ្រាន់តែបុកផ្កាម្លិះហើយលាយជាមួយទឹកឃ្មុំ និងទឹកដោះគោជូរ ដើម្បីលាបលើមុខ ឬស្បែក បន្ទាប់មកលាងជាមួយទឹកត្រជាក់ជាការស្រេច៕
ប្រភព៖phuntoday.com