អាវយឺតពណ៌ក្រហមដែលព្រះនាង Diana ពាក់មិនយូរប៉ុន្មានបន្ទាប់ពីភ្ជាប់ពាក្យជាមួយព្រះអង្គម្ចាស់ Charles ទទួលបាន ១.១លានដុល្លារក្នុងការដេញថ្លៃ។ អាវយឺតចាក់ដែលមានរូប សត្វចៀមខ្មៅក្នុងចំណោមចៀមសជាច្រើនត្រូវបានព្រះនាង Diana ពាក់នៅឯការប្រកួតប្រណាំងសេះក្នុងខែមិថុនាឆ្នាំ ១៩៨១ ក្នុងនាមជាសមាជិកអនាគតនៃគ្រួសាររាជវង្សអង់គ្លេស។
អាវយឺតនេះបានក្លាយជាអាវដ៏ល្បីមួយដែលលក់ក្នុងតម្លៃ ១,១ លានដុល្លារក្នុងការដេញថ្លៃតាមអ៊ីនធឺណិតនៅថ្ងៃទី១៤ ខែកញ្ញា។ ចំនួនទឹកប្រាក់ដែលប្រមូលបានគឺ ១០ដងខ្ពស់ជាងការប៉ាន់ប្រមាណដំបូងរបស់ក្រុមហ៊ុន Sotheby’s ក្នុងការដាក់ដេញថ្លៃចន្លោះ ៥០,០០០ – ៨០,០០០ ដុល្លារ។
យោងតាមក្រុមហ៊ុនខាងលើនេះបានបញ្ជាក់ថា តម្លៃនេះគឺជាតម្លៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងការដេញថ្លៃសម្រាប់សម្លៀកបំពាក់របស់ព្រះនាង Diana ដែលខ្ពស់ជាងរ៉ូបដែលបាន ដែលប្រមូលបាន ៦០៤,៨០០ ដុល្លារក្នុងខែមករា។ នេះក៏ជាអាវយឺតថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រការដេញថ្លៃពិភពលោកផងដែរ។)
គួរបញ្ជាក់ថាព្រះនាង Diana ប្រសូតនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ១៩៦១ ក្នុងគ្រួសារអភិជនមួយនៃភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស។ ព្រះនាងបានជួបព្រះអង្គម្ចាស់ Charles ជាលើកដំបូងនៅចុងឆ្នាំ ១៩៧៧ និងបានភ្ជាប់ពាក្យនៅខែកុម្ភៈ ឆ្នាំ១៩៨១ ព្រមទាំងរៀបចំពិធីមង្គលការនៅខែកក្កដាឆ្នាំដដែល និងបានលែងលះគ្នានៅឆ្នាំ១៩៩៦ ។ ព្រះនាងបានសោយទិវង្គតនៅឆ្នាំ ១៩៩៧ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈកំពុងរត់គេចពីអ្នកសារព័ត៌មាន។
ព្រះនាង Diana ត្រូវបានប្រជាជនស្រឡាញ់ចូលចិត្តដោយសារតែទ្រង់បានប្រើកិត្តិនាមរបស់ខ្លួនដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាជាច្រើន ចាប់ពីជំងឺឃ្លង់ អំពើហិង្សាក្នុងគ្រួសារ រហូតដល់សុខភាពផ្លូវចិត្ត៕










