បរទេស៖ ថ្មីៗនេះ កាលពីថ្ងៃទី ១៤ ខែកញ្ញា សភាម៉ិកស៊ិកបានបើកសវនាការលើ “បាតុភូតអាកាសដែលមិនស្គាល់អត្តសញ្ញាណ” (UAP) ដែលជាពាក្យប្រើបច្ចុប្បន្នដើម្បីពិពណ៌នាអំពី UFO ។ UAP ក៏ជាកម្មវត្ថុនៃសវនាការសភានៅសហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះផងដែរ។What We Know About the 'Alien' Corpses Shown to Mexico's Congress

យោងតាមអ្នកយកព័ត៌មានម៉ិកស៊ិកលោក Jaime Maussan និងវេជ្ជបណ្ឌិតយោធា José de Jesús Zalce Benítez បានបង្ហាញសាកសពមួយដែលដាក់ក្នុងប្រអប់ដូចមឈូស។ សាកសពនោះមានកម្ពស់មិនលើសពីមួយម៉ែត្រទេ ហើយហាក់ដូចជាស្គមស្គាំងខ្លាំងជាមួយស្បែកប្រផេះ និងក្បាលធំ។ លោក Maussan និងសហការីរបស់គាត់ បានបញ្ជាក់អំពីការធ្វើតេស្ត DNA ដែលបង្ហាញថា សាកសពនេះមិនមែនជាមនុស្សទេ ហើយពោះរបស់វាមានស៊ុតដែលអាចប្រើសម្រាប់បន្តពូជបាន។ លោក Maussan ក៏បានបន្តទៀតថា អដ្ឋិធាតុទាំងនោះបានមកពីប្រទេសប៉េរូ ហើយការធ្វើតេស្តកាបូន-១៤ បង្ហាញថាពួកគេមានអាយុ ១,០០០ ឆ្នាំ។Mexican Congress holds hearing on UFOs featuring purported 'alien' bodies |  Reuters

ប៉ុន្តែ លោក David Anderson ជំនួយការសាស្ត្រាចារ្យផ្នែកនរវិទ្យាដែលធ្វើការនៅសាកលវិទ្យាល័យ Radford ក្នុងរដ្ឋ Virginia និងអ្នកវិទ្យាសាស្ត្រផ្សេងៗទៀត បានធ្វើការបដិសេធព័ត៌មានដែលលោក Maussan បានលើកឡើងខាងលើ ដោយពួកគេបាននិយាយថា “ដើម្បីកំណត់អាយុនៃសាកសពមនុស្សភពក្រៅបាន គឺយើងត្រូវតែដឹងពីសមាមាត្រកាបូន-១៤ នៅលើភពក្រៅរបស់ពួកគេ មិនមែនភពផែនដីទេ”។NASA UFO panel on 1,000-year-old 'alien corpses' in Mexico: 'Don't know  but…' | World News - Hindustan Times

យោងតាមលោក Andrew Nelson ប្រធាននាយកដ្ឋាននរវិទ្យានៃសាកលវិទ្យាល័យ Western ក្នុងរដ្ឋ Ontario បានធ្វើការសិក្សាបង្ហាញថា សាកសពមួយចំនួនគឺជាសាកសពមនុស្សដែលត្រូវបានកែប្រែដោយចេតនាឱ្យមើលទៅដូចជាមនុស្សភពក្រៅជាដើម។ ទោះបីជាលោក Maussan បានលើកឡើងអំពីភស្តុតាង DNA និងកាបូនក៏ដោយ ក៏គាត់មិនបានបញ្ជូនលទ្ធផលតេស្តសម្រាប់សហគមន៍វិទ្យាសាស្ត្រដើម្បីធ្វើការត្រួតពិនិត្យឱ្យបានច្បាស់លាស់នោះទេ។ ដូច្នេះហើយ សាកសពនោះគឺមិនទាន់មាននរណាម្នាក់អាចដឹងច្បាស់ថាវាជាអ្វីឱ្យប្រាកដនោះឡើយ៕Purported 'alien' bodies shown at UFO hearing in Mexico | South China  Morning Post
ប្រភព៖vnexpress