Home Blog Page 1560

អាជីវកម្មទូរស័ព្ទ Huawei កើនឡើង ៦០% នៅក្នុងប្រទេសចិន

0

ប្រទេសចិន៖ បន្ទាប់ពីការរឹតបន្តឹងអស់រយៈពេលជាង ២ ឆ្នាំ អាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei កំពុងតែរីកចម្រើនយ៉ាងខ្លាំងម្តងទៀត ខណៈដែលការលក់របស់អ្នកប្រកួតប្រជែងមានការថយចុះ។
យោងតាមប្រភព Counterpoint Research បានឱ្យដឹងថា នៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៣ ក្រុមហ៊ុន Huawei សម្រេចបាននូវអត្រាកំណើនដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៥៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកទីផ្សាររបស់ក្រុមហ៊ុននៅក្នុងប្រទេសចិនក៏បានកើនឡើងដល់ ១១.៣% នៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៣ នេះផងដែរ។The story of Huawei: How the company went from rags to riches Counterpoint Research បានអត្ថាធិប្បាយថា កំណើនរបស់ក្រុមហ៊ុន Huawei កើតចេញពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ខ្លួនក្នុងការចេញលក់ផលិតផលនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ។ ការប្រើប្រាស់រូបភាពម៉ាកយីហោដែលមានរយៈពេលយូរ ជាពិសេសនៅតាមទីក្រុងធំៗ ក៏ដូចជាការដោះស្រាយបញ្ហាកង្វះផលិតផល ការលក់របស់ក្រុមហ៊ុន Huawei បានកើនឡើង។

ថ្មីៗនេះមានសេចក្តីរាយការណ៍ថា Huawei នឹងវិលត្រឡប់ទៅផលិតស្មាតហ្វូន 5G វិញ ដោយក្រុមហ៊ុនក៏បានរចនាបន្ទះឈីប 5G ផងដែរ។ ព័ត៌មាននេះត្រូវបានបង្ហាញដោយក្រុមហ៊ុនចំនួនបីដែលមានឯកទេសក្នុងការស្រាវជ្រាវលើឧស្សាហកម្មស្មាតហ្វូនរបស់ប្រទេសចិន។China's Huawei Slows Its Long Decline Under US Sanctions as Revenues Improveបច្ចុប្បន្ន នៅក្នុងទីផ្សារប្រទេសចិន មានតែក្រុមហ៊ុន Huawei, Vivo និង Apple ប៉ុណ្ណោះដែលបានកើនឡើង។ ក្រុមហ៊ុន Huawei បានឈរនៅលំដាប់ទី ១ ជាមួយនឹង ២១% រីឯ Apple តែឯងវិញស្ថិតក្នុងចំណាត់ថ្នាក់ទី ២ ជាមួយនឹងចំណែកទីផ្សារ ១៧.២% ។ ខណៈពេលដែលក្រុមហ៊ុន Vivo ស្ថិតនៅចំណាត់ថ្នាក់ទី ៣ ដែលមាន ១៤% Oppo និង Xiaomi ក៏បានរួមចំណែកទីផ្សារចំនួន ៨% និង ៩% រៀងៗខ្លួន ដោយឈរនៅលំដាប់ទី ៤ និងទី ៥ ក្នុងទីផ្សាររបស់ប្រទេសចិន៕ ប្រភព៖vnexpress

ក្រុមអ្នកតវ៉ាបុកចូលអគារគណបក្សភឿថៃ ខណៈគ្មានគណបក្សកាវក្លៃបង្កើតរដ្ឋាភិបាល

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ក្រុមអ្នកតវ៉ាឈ្មោះ United Front of Thammasat and Demonstration បានរៀបចំក្បួនដង្ហែរមួយចេញដំណើរពីផ្លូវបំបែកអសោកម៉ន់ទ្រី សំដៅមកកាន់ការិយាល័យរបស់គណបក្សភឿថៃ ដែលស្ថិតនៅអគារ OAI Tower ។ ការដង្ហែរក្បួននេះ ក្នុងគោលបំណងឱ្យគណបក្សភឿថៃ គណបក្សកាវក្លៃ ព្រមទាំងគណបក្សរួមគ្នាផ្សេងទៀតសហការបង្កើតរដ្ឋាភិបាល និងមិនសហការជាមួយគណបក្សកាន់អំណាចចាស់ ។Move Forward supporters rally to persuade senators to vote for Pita | Thai  PBS World : The latest Thai news in English, News Headlines, World News and  News Broadcasts in both Thai

ការតវ៉ានេះកើតឡើងក្រោយពីគណបក្សភឿថៃបានចេញសេចក្តីថ្លែងការណ៍កាលពីរសៀលថ្ងៃទី២ ខែសីហា កន្លងមកថា នឹងគ្មានគណបក្សកាវក្លៃចូលរួមបង្កើតរដ្ឋាភិបាលជាមួយគណបក្សភឿថៃទេ ហើយក៏គ្មានការជំរុញការធ្វើវិសោធនកម្មច្បាប់មាត្រា១១២ ដែរ ។

ភ្នាក់ងារសន្តិសុខប្រចាំការនៅបរិវេណខាងមុខការិយាល័យគណបក្សភឿថៃបានដាក់របងការពារ និងមិនអនុញ្ញាតឱ្យក្រុមអ្នកតវ៉ាចូលទៅផ្នែកខាងក្នុងទេ ខណៈក្រុមអ្នកតវ៉ាទាំងនេះមិនពេញចិត្តនឹងគណបក្សភឿថៃ ដែលមិនរក្សាពាក្យសច្ចៈរបស់ខ្លួនជាមួយពលរដ្ឋ ។ ក្រោយមក ក្រុមអ្នកតវ៉ាបាននាំគ្នាទម្លុះរបងចូលទៅកាន់បរិវេណខាងមុខអគារគណបក្សភឿថៃ ហើយពួកគេបានចាក់ទឹកថ្នាំលើដុំក្រណាត់ស្រដៀងគ្នានឹងឈាម ព្រមទាំងជះទឹកថ្នាំពណ៌ក្រហមនៅត្រង់បរិវេណជណ្តើរឡើងទៅការិយាល័យគណបក្សភឿថៃផងដែរ ហើយពួកគេយកភ្លើងមកដុតដុំក្រណាត់ទាំងនេះ ព្រមទាំងស្រែកជេរថា គណបក្សភឿថៃក្បត់នឹងឆន្ទៈពលរដ្ឋ ។Thailand's election-winning Move Forward Party excluded from coalition |  South China Morning Post

ក្រុមអ្នកតវ៉ាលើកឡើងថា គណបក្សភឿថៃត្រូវពិសោធន៍ថា នឹងមិនក្បត់ជាមួយពលរដ្ឋ ដោយការយកលិខិតស្នើសុំរបស់ពួកគេទៅពិចារណាក្នុងកិច្ចប្រជុំគណបក្ស ដើម្បីរកផ្លូវបង្កើតរដ្ឋាភិបាល និងអភិវឌ្ឍន៍ប្រទេសបន្តទៀត ។ ក្រៅពីនេះ គណបក្សភឿថៃត្រូវតែអនុវត្តតាមមតិពលរដ្ឋ និងមិនឃើញតែអំណាច រហូតទៅសហការជាមួយគណបក្សកាន់អំណាចចាស់ ដោយសារវាផ្ទុយគ្នាពីអ្វីដែលគណបក្សភឿថៃធ្លាប់បានសន្យាជាមួយពលរដ្ឋក្នុងអំឡុងពេលឃោសនាបោះឆ្នោត ។

ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យមន្ត្រីតំណាងរបស់គណបក្សភឿថៃចេញមកទទួលលិខិតរួមបញ្ចូលឈ្មោះគណបក្សទាំង៨ ត្រូវសហការគ្នាឱ្យស្អិតរមួត ។ ពួកគេបានប្រាប់ឱ្យគណបក្សភឿថៃនឹកឃើញពាក្យសន្យារបស់ខ្លួនជាមួយពលរដ្ឋមុនពេលបោះឆ្នោតថា គណបក្សភឿថៃនឹងមិនសហការជាមួយគណបក្សកាន់អំណាចផ្តាច់ការដាច់ខាត ។ ទោះយ៉ាងណា គណបក្សភឿថៃបានបញ្ជូនមន្ត្រីតំណាង អ្នកនាង Linthiphon Warinwatchararoj មកទទួលលិខិតពីក្រុមអ្នកតវ៉ា ។ អ្នកនាង Linthiphon លើកឡើងថា នឹងនាំយកការទាមទាររបស់សាធារណជននេះដើម្បីឱ្យមន្ត្រីក្នុងជួរដឹកនាំគណបក្សភឿថៃពិចារណាម្តងទៀត ៕ Party that won Thai elections blocked from forming coalition government |  Politics News | Al Jazeeraប្រភព ៖ Mono News

បុរី ឡេង ណាវាត្រា បញ្ចេញកិច្ចសន្យាព្រមព្រៀងបន្ថែម ជាមួយនឹងអតិថិជននៅគម្រោង៦អា

0

បុរី ឡេង ណាវាត្រា បានចេញកិច្ចសន្យាព្រមព្រៀងបន្ថែមមួយទៅលើអតិថិជនដែលបានទិញបុរី នៅគម្រោង៦អា (ភាគីន)។

នៅក្នុងកិច្ចព្រមព្រៀងនោះបានសរសេរថា៖

“កិច្ចសន្យាព្រមព្រៀងបំពេញបន្ថែម ខ្ញុំបាទឈ្មោះ ឡេង ភត្រា (ឡេង ណាវាត្រា) ភេទ ប្រុស អាយុ ៣៨ សញ្ជាតិខ្មែរ ជនជាតិខ្មែរ កាន់អត្តសញ្ញាណ ប័ណ្ណសញ្ចាតិខ្មែរលេខ ០១១១៥៦០៦២ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ មានអាស័យដ្ឋានបច្ចុប្បន្ន ផ្ទះលេខ ៤៥០ ភូមិ ចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ភាគីក) ជាមួយនឹងអតិថិជនបុរី ឡេង ណាវាត្រា គម្រោង៦អា (ភាគីន) ដោយកាប់ជាមួយតារាងឧបសម្ព័ន្ធ បានព្រមព្រៀងដូចតទៅ៖

១- ភាគីខយល់ព្រមទុករយៈពេល ៣៦ខែបន្ត ដោយយោងតាមកិច្ចសន្យាទី១ ចំពោះការងារសាងសង់ និងប្រគល់ប័ លាបំបែកក្បាលដី ដោយគិតចាប់ពីថ្ងៃផុតកំណត់កុងត្រាដែលមាននៅក្នុងកិច្ចសន្យាលើកទី១ ដើម្បីសម្រេច បញ្ចប់ការសាងសង់ជូន ភាគីខ។

២-ប្រសិនបើក្នុងករណីស្ថានភាពសេដ្ឋកិច្ចល្អ ឬក្រុមហ៊ុនមានលទ្ធភាពណាមួយក្រុមហ៊ុនអាចនឹងបញ្ចប់ការសាង សង់មុនជូនដល់អតិថិជន។

៣-ករណីភាគីកមិនបញ្ចប់ការសាងសង់ជូនទៅភាគីខបានតាមកាលកំណត់ក្នុងកិច្ចព្រមព្រៀងនេះ ភាគីកសន្យា ប្រមូលលក់ទ្រព្យសម្បិត្តរបស់ខ្លួនដើម្បីប្រគល់ថវិកាជាសំណងជូនភាគីខវិញ តាមតម្លៃដើមដែលបានចុះកិច្ច សន្យាទិញ-លក់ ពីភាគីក។

៤-ភាគីនបានយល់ព្រមទទួលយកនូវសំណង នៅថ្ងៃបរិច្ឆេទទទួលសោរផ្ទះ តាមកិច្ចព្រមព្រៀងនេះ។

៥-ភាគីខយល់ព្រម មិនធ្វើសកម្មភាព និងផ្សព្វផ្សាយអវិជ្ជមាននានា ក្នុងអំឡុងពេលកិច្ចព្រៀមព្រាងនេះ ដែលធ្វើឱ្យ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ដល់ភាគីក ឡើយ។ ដោយមានការយល់ព្រមពីសំណាក់ភាគីទាំងសងខាង ចំពោះលក្ខខណ្ឌខាងលើ ភាគីទាំងពីរបានយល់ព្រមផ្ដិតមេ ដៃលើកិច្ចព្រមព្រៀងដោយភ្ជាប់ជាមួយតារាងឧបសម្ព័ន្ធជាភស្តុតាង”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIysSDg0pVgPJWDtZDxkCeB-uEQDNX2XCMmma575ENBfXZIv2kvEh-B8DCNrerz4UdIWEyk2FVijI8XcPcq6CmBlzXtQG6RHDovkJl-rJbEMUM-RWbYfbKNk0X46w34e6WQvqOA9X54VZezl4WD6JBbDpWVz2obTi8czSfaSFd9IbK80XMKOAtn4tM6-o/s859/photo_2023-08-03_10-02-11.jpg

ក្តៅៗ! JISOO សមាជិកក្រុម BLACKPINK និង Ahn Bo Hyun កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា

0

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៣ យោងតាមប្រភពព័ត៌មាន Dispatch ដែលបានរាយការណ៍ថា JISOO សមាជិកក្រុម BLACKPINK និងតារាសម្ដែងប្រុសដ៏ល្បី Ahn Bo Hyun កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា ដោយភ្នាក់ងារ Dispatch បានបញ្ជាក់ថា ពួកគេបានណាត់ជួបគ្នានៅផ្ទះរបស់ JISOO តែម្តង។It's official! BLACKPINK's Jisoo is dating Korean actor Ahn Bo Hyunជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ ភ្នាក់ងារផ្លូវការរបស់ JISOO និងខាងផលិតកម្ម FN Entertainment របស់លោក Ahn Bo Hyun បានបញ្ជាក់ថា “ពួកគេពិតជាបានទាក់ទងគ្នាពិតប្រាកដមែន” ហើយភ្នាក់ងារផ្លូវការរបស់អ្នកទាំងពីរក៏បានបន្ថែមទៀតថា “ពួកយើងអរគុណនឹងសង្ឃឹមថាអ្នកទាំងអស់គ្នាសម្លឹងមើលពួកគាត់ដោយភាពកក់ក្តៅ”។Take some fashion inspiration from BLACKPINK's Jisooគួរបញ្ជាក់ដែរថា JISOO គឺជាតារា K-pop ដ៏ល្បីទូទាំងពិភពលោក និងជាសមាជិកក្រុម BLACKPINK ដែលស្ថិតនៅក្រោមផលិតកម្ម YG។ រីឯលោក Ahn Bo Hyun វិញគឺជាតារាសម្តែងដ៏ល្បីប្រចាំកូរ៉េខាងត្បូង ដែលលោកស្ថិតនៅក្រោមផលិតកម្ម FN Entertainment ។ Ahn Bo Hyun គឺជាតួឯកប្រុសក្នុងរឿង See You In My Life, Yumi’s Cells, MY NAME, Her Private Life…នឹងជាច្រើនរឿងទៀត៕Ahn Bo-hyun TV shows that are a must-watch for his fans

បុរសម្នាក់ បើកយុទ្ធនាការរត់ ដើម្បីកុមារ១៥៧នាក់ សម្រាប់រយៈពេល ១ឆ្នាំ

0

ថ្មីៗនេះ លោក ផន ផល្លា ដែលជាអ្នកគ្រប់មណ្ឌលមែកឈើ ទំនុកបង្រុមចិញ្ចឹមកុមារកំព្រានៅកម្ពុជា បានបើកយុទ្ធនាការ​រត់ ដើម្បីកុមារ១៥៧នាក់ សម្រាប់រយៈពេល ១ឆ្នាំ។ May be an image of 1 person, shoes, activewear and body of water

យុទ្ធនាការ​រត់នេះ នឹងចេញដំណើរពីទីរួមខេត្តសៀមរាប ឆ្ពោះទៅមណ្ឌលមែកឈើ នៅរាជធានីភ្នំពេញ ដែលមានចម្ងាយរហូតដល់ ៣៥០គីឡូម៉ែត្រ មានរយៈ ១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣០ ខែកក្កដានេះទៅ។May be an image of 4 people, child and tree

លោកផន ផល្លា បានស្នើសុំទឹកចិត្តបងប្អូន ពុកម៉ែ បងប្អូនដែលមានលទ្ធភាព សូមមេត្តាចូលរួមចំណែកជួយដល់ក្មេងៗ ដោយធ្វើការបរិច្ចាកតាមលទ្ធភាពមិនថាតិច ឬច្រើនក្តី។May be an image of 5 people

ខាងក្រោមនេះជាគណនីរបស់លោក ផន ផល្លា ដែលលោកអ្នកអាចចូលរួមបរិច្ចាកបាន៖
លេខកុងរបស់មណ្ឌលមែកឈើ
សម្រាប់ទទួលការបរិច្ឆាគ៖
ABA: 002 138 232
(Unaccompanied Association)
ACLEDA: 34410118159919
(Unaccompanied Association)
លេខទាន់ចិត្ត៖ 012324711
(ផន ផល្លា)

គណបក្សកាវក្លៃចេញសេចក្តីថ្លែងការណ៍សុំទោសពលរដ្ឋ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ លោក Chaitawat Tulathon អគ្គលេខាធិការគណបក្សកាវក្លៃបានចេញសេចក្តីថ្លែងការណ៍មួយ ក្រោយពីគណបក្សភឿថៃប្រកាសបង្កើតរដ្ឋាភិបាលដោយគ្មានគណបក្សកាវក្លៃចូលរួមថា គណបក្សកាវក្លៃសូមទោសពលរដ្ឋថៃ ដែលគណបក្សនេះមិនអាចជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលដោយជោគជ័យ និងគោរពតាមឆន្ទៈរបស់ពលរដ្ឋក្នុងពេលបោះឆ្នោត ។

លោក Chaitawat Tulathon បន្តថា គណបក្សភឿថៃបានប្រកាសថា នឹងបំបែកចេញពីគណបក្សកាវក្លៃដើម្បីបង្កើតរដ្ឋាភិបាលដោយខ្លួនឯង ។ ហេតុនេះ ក្នុងការជជែកគ្នារវាងមន្ត្រីតំណាងរវាងគណបក្សកាវក្លៃ និងគណបក្សភឿថៃ កាលពីព្រឹកថ្ងៃទី២ ខែសីហា កន្លងមក គណបក្សភឿថៃបានប្រាប់គណបក្សកាវក្លៃថា ត្រូវការដកខ្លួនចេញពី MOU ដែលយើងបានធ្វើវារួមគ្នាចំនួន២ច្បាប់ គឺ MOU របស់គណបក្សចម្រុះចំនួន៨ និង MOU រវាងគណបក្សភឿថៃ និងគណបក្សកាវក្លៃ ។Move Forward steps aside to let coalition partner Pheu Thai have shot at  premiership | The Star

ក្នុងអំឡុងពេលជជែកគ្នាជាមួយគណបក្សភឿថៃ គណបក្សនេះមិនបានស្នើឱ្យគណបក្សកាវក្លៃពិចារណាដកថយរឿងការធ្វើវិសោធនកម្មច្បាប់មាត្រា១១២ ទេ ហើយរយៈពេលកន្លងមក ក៏មិនធ្លាប់បានចរចាគ្នាអំពីរឿងនេះសោះ ។ គណបក្សភឿថៃលើកហេតុផលថា គណបក្សនយោបាយស្ទើរទាំងអស់ដែលគណបក្សភឿថៃបានជជែកជាមួយនោះ ពួកគេមិនត្រូវការឱ្យគណបក្សកាវក្លៃចូលរួមបង្កើតរដ្ឋាភិបាលទេ មិនថាមានការធ្វើវិសោធនកម្មច្បាប់មាត្រា១១២ ឬក៏អត់ ។

គណបក្សភឿថៃមិនបានសុំឱ្យគណបក្សកាវក្លៃបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ នៅថ្ងៃទី៤ ខែសីហា ទេ ព្រោះវាជាសិទ្ធិរបស់គណបក្សនីមួយៗ ។ ចំណែកការជជែកគ្នាកាលពីព្រឹកថ្ងៃទី២ ខែសីហា មេដឹកនាំគណបក្សភឿថៃមួយចំនួនបានសម្តែងក្តីបារម្ភថា ប្រសិនបើគណបក្សកាវក្លៃនឹងបោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ គឺអាចធ្វើឱ្យសមាជិកព្រឹទ្ធសភាគ្មានទំនុកចិត្តមកលើគណបក្សភឿថៃ ព្រោះបារម្ភថា ប្រសិនបើគណបក្សកាវក្លៃបោះឆ្នោតគាំទ្រគណបក្សភឿថៃ ក្រោយពីបានជ្រើសរើសនាយករដ្ឋមន្ត្រីរួចរាល់ហើយ គណបក្សភឿថៃនឹងទាញយកគណបក្សកាវក្លៃមកចូលរួមបង្កើតរដ្ឋាភិបាលទៀត ។Parlamentswahl: Junge Opposition holt den Wahlsieg in Thailand - Politik -  Kreiszeitung Böblinger Bote

ចុងក្រោយ គណបក្សកាវក្លៃសូមជម្រាបពលរដ្ឋថា មិនថាស្ថិតក្នុងឋានៈអ្វីចាប់ពីពេលនេះតទៅ គណបក្សកាវក្លៃនឹងធ្វើការក្នុងឋានៈជាអ្នកតំណាងឱ្យពលរដ្ឋយ៉ាងពេញទំហឹងបំផុត តាមអ្វីដែលយើងទទួលបានទំនុកចិត្តពីពលរដ្ឋដោយសារការបោះឆ្នោត ដើម្បីជំរុញគុណភាពជីវិតល្អប្រសើររបស់ពលរដ្ឋគ្រប់រូប ។ គណបក្សយើងនឹងជំរុញឱ្យកើតប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសថៃដើរទាន់ប្រទេសនានាលើពិភពលោក និងបើកឱកាសឱ្យពលរដ្ឋគ្រប់រូបបានរីកចម្រើនយ៉ាងស្មើភាពគ្នា ៕ ប្រភព ៖ Mono News

មូលហេតុដែលនាំឱ្យវៀតណាមប្តូរឈ្មោះទីក្រុងសៃហ្គន ទៅជាហូជីមិញ

0

ទីក្រុងហូជីមិញ ដែលពីមុនត្រូវបានគេទទួលស្គាល់ថាសៃហ្គន(Saigon) គឺជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេក្នុងប្រទេសវៀតណាម ជាមួយនឹងចំនួនប្រជាជនប្រហែល៩.៣លាននាក់ក្នុងឆ្នាំ២០២៣។

ទីក្រុងនេះ ស្ថិតនៅក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេសវៀតណាម ជាទីក្រុងដែលព័ទ្ធជុំវិញដោយទន្លេ Saigon ដែលមានផ្ទៃដីប្រមាណ ២ ០៦១គីឡូម៉ែត្រការ៉េ។10 things to do in Ho Chi Minh City | The Independent | The Independent

កាលដើមឡើយ​ហូជីមិញ​ត្រូវបានគេស្គាល់ថាជាសៃហ្គន​ ក៏ប៉ុន្តែក្រោយការបែកបាក់នៃឥណ្ឌូចិន ទីក្រុងនេះបានក្លាយជារដ្ឋធានីនៃប្រទេសវៀតណាមខាងត្បូង រហូតដល់ការដួលរលំនៃទីក្រុង Saigon ក្នុងឆ្នាំ១៩៧៥។The Full Digital Nomad Guide Ho Chi Minh, Vietnam - Digital Nomad World

ក្រោយមកទៀតរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមបានប្តូរឈ្មោះសៃហ្គន ដើម្បីជាកិត្តិយសដល់លោកហូជីមិញ (Hồ Chí Minh) ដែលកាលនោះ លោកគឺជាមេដឹកនាំបដិវត្តន៍ ដែលបានជួយឱ្យវៀតណាមប្រកាសឯករាជ្យនៅឆ្នាំ១៩៤៥Ho Chi Minh City Travel Guide | Ho Chi Minh City Tourism - KAYAK

សូមរំលឹកផងដែរលោកហូជីមិញ ជាស្ថាបនិកវៀតណាម​ប្រជាធិបតេយ្យ​ ហើយក៏ជាស្ថាបនិកនៃកងទ័ពប្រជាជនវៀតណាម និងជាស្ថាបនិកនៃពួកយៀកកុងក្នុងសង្រ្កាមវៀតណាមផងដែរ៕HISTORY LESSONS: Who was the real Ho Chi Minh?

 

Ho Chi Minh City Tour - Book Online at Civitatis.com

អូរខ្មែរក្រហម គោលដៅទេសចរណ៍ធម្មជាតិថ្មី ប្រចាំតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ

0

ទឹកធ្លាក់អូរឆាំឆារ ដែលអ្នកខ្លះ ហៅថា ទឹកធ្លាក់អូរខ្មែរក្រហម បានលាក់ឆោម បាំងកាយក្នុងព្រៃឧទ្យានជាយូរឆ្នាំមកហើយ។ បច្ចុប្បន្នទឹកធ្លាក់ធម្មជាតិនេះ បានក្លាយជាគោលដៅទេសចរណ៍ធម្មជាតិថ្មីមួយ ប្រចាំតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដូចគ្នាទៅនឹងគោលដៅភ្នំខ្នងផ្សារ និងភ្នំខ្នងក្រពើដែរ ពីព្រោះទីតាំងទឹកធ្លាក់នេះ ក៏ស្ថិតនៅក្បែរខាងលិច ជើងភ្នំខ្នងក្រពើនោះស្រាប់។Cham Char ទឹកធ្លាក់ឆាំឆា - YouTube

ទឹកធ្លាក់នេះ មានទីតាំងស្ថិតនៅក្នុងតំបន់ខ្នងផ្សារ ដែលភ្ញៀវទេសចរណ៍នឹងឃើញផ្លូវ២ពេលទៅដល់ ដោយទឹកធ្លាក់អូរឆាំឆារនេះ គឺផ្លូវទីមួយ ហើយភ្ញៀវទេសចរណ៍ត្រូវបន្តឡើងទៅតាមខ្នងសំពៅ ហើយហួសទៅខ្នងផ្សារ និងខ្នងវិហារ ទើបអាច ទៅលេងនៅតំបន់ទឹកធ្លាក់នេះបាន។No photo description available.

ស្តាប់ទៅហាក់ពិបាកបន្តិច ក៏ប៉ុន្តែអំឡុងផ្លូវដើរឡើងនេះ ភ្ញៀវទេសចរណ៍អាចគយគន់ទេសភាពបៃតង និងជីវៈចម្រុះជាច្រើន ដោយរួមទាំងផ្កាព្រៃជាច្រើនប្រភេទដែលយើងសឹងតែមិនធ្លាប់បានឃើញទៀតផង ដែលវាក៏ជួយជម្រុញទឹកចិត្ត និងបំបាត់ការហត់នឿយបានមួយកម្រិត មុនឡើងទៅដល់ទឹកជ្រោះនោះ។No photo description available.

ដើម្បីងាយស្រួលក្នុងការទៅកម្សាន្តនៅរមណីយដ្ឋានមួយនេះ ភ្ញៀវទេសចរ ត្រូវ ទំនាក់ទំនងជាមួយសហគមន៍អេកូទេសចរណ៍តាំងបំពង់ ដែលមានទីតាំងស្ថិតនៅភូមិតាំងបំពង់  ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីរកមគ្គុទ្ទេសក៍សម្រាប់នាំផ្លូវ និងបម្រើ សេវាសហគមន៍មួយចំនួន ពីព្រោះមានតែប្រជាសហគមន៍នៅតំបន់នេះទេ ដែលអាចស្គាល់ផ្លូវនាំអ្នកទេសចរទៅដល់ទឹកធ្លាក់នេះបាន៕

រូបភាព៖ MrB hiking and Photography 

ខ្ជិលគិតច្រើន! ខេម ចេញទៅសាកថ្មជីវិតមួយខែនៅប្រទេសបារាំង

0

បន្ទាប់ពីរងព្យុះភ្លៀងជាថ្មីពីមហាជនអ្នកប្រើបណ្តាញសង្គមតារាចម្រៀងជួរមុខក្នុងទ្រនំហ្កាឡាក់ស៊ី ខេម បានចេញទៅសាកថ្មជីវិតរយៈពេលមួយខែនៅប្រទេសបារាំង ខណៈល្ងាចថ្ងៃទី២ ខែសីហា នេះលោកបានទៅដល់ប្រទេសបារាំងដោយសុវត្ថិភាពហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU3Qu-udc_BI58tcQLTKUeeM3WCEZibxnhoJqFVS_4UWZyGd8v7MWIB87HUDVnVt6TB-8zJAO2Lijg1OW_JViPMjUCqutIBOx396DxvxzFigtqag2h6u9UUo2M2kDC1Ypi7_2hK9yfWi3Q6rdCJNFpNGVvIVwxtPHtmgGeBMnp0wfnH1hUWo8dHyJolUk/s768/image_2023-08-02_16-14-51.png

ដូចមហាជនអ្នកប្រើបណ្តាញសង្គមជា្របមកហើយថាកាលពីពេលថ្មីៗមកនេះលោក ខេម បានចេញមុខការពារមេរបស់ខ្លួនសាជាថ្មីនៅលើបណ្តាញសង្គមបន្ទាប់ពីឃើញមានការយាយីមកលើមេខ្លួនឥតឈប់ឈរ។ ខេម បានអះអាងថាផ្ទះមេរបស់ខ្លួនគ្មានឈើសូម្បីមួយចម្រៀកឡើងតែអ្នកការពារព្រៃឈើវិញមិនប្រាកដឡើយ។ ការចេញមុខធានាការអះអាងដូចនេះ ខេម ក៏រងនូវមតិរិះគន់ច្រើនពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គម ព្រមទាំងលើកថាប្រសិនជាបន្តសកម្មភាពដូចនេះប្រជាប្រិយភាពរបស់តារាចម្រៀងរូបនេះច្បាស់ជាមិនដូចមុនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkphfE6Sbc1QlTxuSHG369uvAkHcSX7xp6UOzvdzwl-Z1eCIgXlpvYX_S9EaFxG7aqsi_6kAuPXQYY3cIjgnx5-XKaEhAvFgFZnbsjpta21HdbfAmWfF-upplp5IqXmF5XRlLYy685A9AGcO_LcEa9ZidXi3V91teGSjNBiXKyy1EFwKmcwtkfkSSUlJg/s1280/image_2023-08-02_16-14-51%20(2).png

ក្រោយពីមានបញ្ហាជាបន្តបន្ទាប់កាលពីថ្ងៃទី១ ខែសីហា នៅលើបណ្តាញសង្គមរបស់ ខេម បានសរសេរថា «សុំពេល១ខែសម្រាប់ពេលវេលាលំហែជីវិតនៅ ប៉ារីស»។ នៅល្ងាចថ្ងៃទី២ ខែសីហា នេះដែរ ខេម ក៏បានបង្ហោះសារបញ្ជាក់ប្រាប់អ្នកគាំទ្ររបស់ខ្លួនថាបានមកដល់ប្រទេសបារាំងដោយសុវត្ថិភាពហើយ។ លោកសរសេរថា «ខ្ញុំមកដល់ ប៉ារីសហើយ អរគុណបងប្អូនដែលបានជូនពរ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheqAO43QMiP2VW-HsbhKah8pRgq8X7TM5XAxiHT4xr7KBChTeILIWVKnsC4iAwFp4zDgtySVuUIn3tuSBEURCGSdKLg8X7Zfa6AeAwbyqvWcAsM5fQeeETcjDmDhj7X-Y75yPj7ewQS2RQT0ohiSqZ4LGA5NYsk-gkjbtAe_VegRduih9X8tVz0ZP_i-c/s2048/image_2023-08-02_16-15-03.png

មហាជនកំពុងកើតក្តីខឹងសម្បារទៅតារាកំប្លែង និងជា YouTuber ម៉ាឡេស៊ី Uncle Roger ថាម្ហូបខ្មែរនិងឡាវជាម្ហូបកាកសំណល់ពីថៃ

0

ថ្មីៗនេះមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមកំពុងកើតក្តីខឹងសម្បារយ៉ាងខ្លាំងទៅលើតារាកំប្លែង និងជា YouTuber ជនជាតិម៉ាឡេស៊ីមានឈ្មោះថា Nigel Ng ឬត្រូវបានគេស្គាល់ថា Uncle Roger បានបណ្តុះបង្អាប់និងប្រើពាក្យមិនសមរម្យយ៉ាងខ្លាំងមកលើម្ហូបរបស់កម្ពុជា និងឡាវថា គ្រាន់តែជាម្ហូបកាកសំណល់ពីថៃប៉ុណ្ណោះ។Nigel Ng shares on not retiring 'Uncle Roger' just yet

តារាកំប្លែង និងជា YouTuber ជនជាតិម៉ាឡេស៊ីមានឈ្មោះ Nigel Ng ហៅ Uncle Roger ហើយត្រូវបានគេស្គាល់ថាជាបុគ្គលល្បីឈ្មោះមួយរូបនៅលើឆាណែលយូធូបរបស់លោកមានអ្នកចុច Subscriber រហូតជាង៨លាន លើហ្វេកប៊ុកមានជាង៣លាននាក់ និងនៅលើទិកតុកមានរហូតដល់ជាង១០លាននាក់។ បច្ចុប្បន្នបុរសម្នាក់នេះមានវ័យ៣២ឆ្នាំ និងមានប្រវត្តិបញ្ចប់ការសិក្សានៅក្នុង២០១៤ ជំនាញវិស្វកម្ម និងជំនាញផ្នែកទស្សនវិជ្ជានៅសាកលវិទ្យាល័យ Northwestern សហរដ្ឋអាម៉េរិក។Nigel Ng review – comedy's viral sensation undercooks his live show |  Comedy | The Guardian

អ្វីកាន់តែក្តៅងំក្នុងចិត្តប្រជាពលរដ្ឋខ្មែរ និងបានខឹងសម្បារទៅលើ YouTuber រូបនេះនោះគឺ Uncle Roger បានបង្ហោះវីដេអូមួយនៅលើឆាណែលយូធូបរបស់គេកាលពីថ្ងៃទី៣០ ខែកក្កដា ដើម្បីអបអរការទទួលបានចំនួន 8M SUBSCRIBER ប៉ុន្តែបែរជាបុរសម្នាក់នេះបានប្រើពាក្យមិនសមរម្យទាល់តែសោះមកលើម្ហូបខ្មែរ ដោយរូបគេបាននិយាយថា ម្ហូបខ្មែរនិងឡាវមិនឆ្ងាញ់ទេគ្រាន់ជាម្ហូបកាកសំណល់ពីថៃប៉ុណ្ណោះ។Nigel Ng Tickets, Tour & Concert Information | Live Nation UK

បន្ទាប់ពីបុគ្គលខាងលើនេះប្រើពាក្យមិនសមរម្យ មើលស្រាលម្ហូបខ្មែរដូចនេះហើយអ្នកលេងបណ្តាញសង្គមកម្ពុជាមិនត្រឹមតែផ្ទុះកំហឹងកើតក្តីខឹងសម្បារនោះទេតែក៏ទាមទារឱ្យ Uncle Roger សូមទោសប្រជាជនខ្មែរផងដែរចំពោះពាក្យសម្តីរបស់គេ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃខែឧសភា កន្លងទៅនេះ Uncle Roger ក៏ត្រូវបានគេបិទមិនឱ្យប្រើគណនីបណ្តាញសង្គមចិន Weibo ផងដែរបន្ទាប់ពីលោកបាននិយាយលេងសើច ចំអកឱ្យរដ្ឋាភិបាលចិន ហើយលោកក៏ប្រឈមនឹងរដ្ឋាភិបាលចិនតាមចាប់ខ្លួនផងដែរ៕