វីរកីឡាការិនីជឺជីតស៊ូឆ្នើមកម្ពុជា ខាន់ ចេសា នឹងត្រូវឡើងសង្វៀន One Championship ជាលើកដំបូង ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាការិនី Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសសិង្ហបុរី ខាងមុខនេះ។

ក្រោយចប់ការប្រកួតខាងលើ វីរកីឡាការិនី ខាន់ ចេសា នឹងបន្ដដំណើរមកកម្ពុជា ដើម្បីចេញទៅប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នាដើមខែក្រោយ។

មុនឡើងសង្វៀន One Championship កីឡាការិនី ខាន់ ចេសា ក៏ទើបតែឈ្នះមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ក្រោយយកឈ្នះកីឡាការិនី Thamires Aquino សញ្ជាតិប្រេស៊ីល នៅវគ្គផ្តាច់ព្រ័ត។

សូមបញ្ជាក់ផងដែរ វីរកីឡាការិនី ខាន់ ចេសា ជាម្ចាស់មេដាយមាសនៅ Asian Games 2018 នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី និង SEA Games 2019 នៅទីក្រុង Manila ប្រទេសហ្វីលីពីន៕May be an image of 2 people and text that says '当龍 LYMPIC ONE FIGHT NIGHT WOMEN'S ATOMWEIGHT SUBMISSION GRAPPLING WORLD TITLE DANIELLE JESSA KELLY VS KHAN SEP 29/ 29 SINGAPORE sportskeeda'