Home Blog Page 1558

អ្នករាយការណ៍ព័ត៌មានត្រូវគេបៀ.តបៀ.នពេលកំពុងផ្សាយបន្តផ្ទាល់

0

ប្រទេសអេស្ប៉ាញ ៖ នារីអ្នករាយការណ៍ព័ត៌មានម្នាក់នៅប្រទេសអេស្ប៉ាញត្រូវបានគេបៀ.តបៀ.ន ខណៈពេលនាងកំពុងតែរាយការណ៍ផ្ទាល់ ។ ក្រោយពីមានការចែកចាយរឿងនេះក្នុងបណ្តាញសង្គម ប៉ូលិសក៏បានចាប់ខ្លួនបុរសកំហូចបញ្ជូនមកកាន់ស្ថានីយប៉ូលិស ។ ហេតុការណ៍ខាងលើបានធ្វើឱ្យពលរដ្ឋអេស្ប៉ាញ ក៏ដូចជាពលរដ្ឋនៅប្រទេសនានារិះគន់យ៉ាងខ្លាំងចំពោះទង្វើមិនសមរម្យចំពោះស្ត្រី ។Isa Balado: Man arrested after touching Spanish reporter during live  broadcast - BBC News

រឿងរ៉ាវនេះបានកើតឡើងនៅពេលអ្នកនាង Isa Balado អ្នករាយការណ៍ព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ Guato របស់ប្រទេសអេស្ប៉ាញ បានចុះទៅធ្វើសេចក្តីរាយការណ៍អំពីហេតុការណ៍ប្ល.ន់ទ្រព្យសម្បត្តិ ដោយប្រើប្រាស់អាវុ.ធនៅទីក្រុង Madrid កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ។ ក្នុងអំឡុងពេលនាងកំពុងរាយការណ៍ព័ត៌មាន ស្រាប់តែមានបុរសពាក់វ៉ែនតាខ្មៅម្នាក់ដើរមកពីក្រោយ និងយកដៃចាប់កាន់គូ.ទរបស់នាង ។

អ្នកនាង Isa Balado នៅតែព្យាយាមរាយការណ៍ព័ត៌មានបន្តទៀត ប៉ុន្តែអ្នកប្រកាសព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ Guato សួរនាងថា តើបុរសម្នាក់នេះបានបៀតបៀនមកលើនាងមែនទេ ? នាងឆ្លើយថា ពិតមែនហើយ ។ ដូច្នេះ អ្នកប្រកាសព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ ក៏ប្រាប់ឱ្យអ្នកកាន់កាមេរ៉ាថតរូប បង្វិលកាមេរ៉ាទៅថតបុរសពាក់វ៉ែនតាខ្មៅ ប៉ុន្តែបុរសនេះបែរជាញញិម ។Man arrested for groping Spanish TV reporter Isa Balado live on air

អ្នកនាង Isa Balado បានសួរថា ហេតុអ្វីមកចាប់គូ.ទរបស់នាងទៅវិញ ? ហើយនាងប្រាប់ទៅបុរសនោះថា ពេលនេះ នាងកំពុងតែរាយការណ៍ព័ត៌មាន ។ ប៉ុន្តែបុរសពាក់វ៉ែនតាខ្មៅបដិសេធថា រូបគេមិនធ្វើប៉ះពាល់នាងទេ បន្ទាប់មក គេក៏ឈរប្រកែកជាមួយនាងមួយសន្ទុះ ទើបដើរចេញ ។Spanish police arrest man for groping reporter Isa Balado while live on air  | Sexual Assault News | Al Jazeera

ក្រោយពីហេតុការណ៍នេះបានផ្សព្វផ្សាយ ប៉ូលិសអេស្ប៉ាញក៏បានចាប់ខ្លួនបុរសបៀតបៀនមកលើអ្នករាយការណ៍ព័ត៌មាន ហើយប៉ូលិសបានបង្ហាញវីដេអូក្នុងអំឡុងពេលនាំខ្លួនបុរសនេះ ព្រមជាមួយខ្នោះ.ដៃដើរចូលក្នុងស្ថានីយប៉ូលិសផងដែរ ។ ការប្រព្រឹត្តមិនសមរម្យបានធ្វើឱ្យពលរដ្ឋអេស្ប៉ាញរិះគន់យ៉ាងខ្លាំង ខណៈបុរសកំហូចគ្មានអារម្មណ៍ខ្មាស់អៀនអ្វីបន្តិចសោះ ចំពោះទង្វើបៀតបៀនស្ត្រីភេទនៅមុខកញ្ចក់កាមេរ៉ា ៕ ប្រភព ៖ Mono News

ប្រាក់ខែរបស់បុគ្គលិកផលិតស្មាតហ្វូន Huawei ខ្ពស់ជាង iPhone

0

ក្រុមហ៊ុន Foxconn កំពុងផ្តល់ប្រាក់ឈ្នួលមួយម៉ោងចំនួន២៦ យន់ប្រមាណ ៣.៦០ ដុល្លារដល់បុគ្គលិកផលិតស្មាតហ្វូន Huawei ដែលខ្ពស់ជាងបុគ្គលិកផលិត iPhoneដែលផ្តល់ប្រាក់ឈ្នួលក្នុង១ម៉ោងចំនួន២១ យន់ ប្រមាណ២.៨៩ដុល្លារ ។Huawei testing its own search app in challenge to Google · TechNode

យោងតាមសារព័ត៌មាន SCMP បានឱ្យដឹងថាក្រុមហ៊ុន Foxconn International Holdings (FIH) របស់ Foxconn កំពុងផ្តល់ប្រាក់ឈ្នួលជ្រើសរើសបុគ្គលិកចំនួន ២៦ យន់ក្នុងមួយម៉ោង ដើម្បីទាក់ទាញបុគ្គលិកនៅរោងចក្រក្នុងសង្កាត់ Longhua ក្រុង Shenzhen ប្រទេសចិន។ ទន្ទឹមនឹងនេះ អង្គភាពទទួលបន្ទុកផលិត iPhone ដែលជាក្រុមហ៊ុន Digital Product Business Group (iDPBG) របស់ Foxconn កំពុងជ្រើសរើសបុគ្គលិកដើម្បីដំឡើង iPhone ក្នុងតម្លៃ២១ យន់ក្នុងមួយម៉ោង។Chinese workers at Apple supplier Foxconn stage street protest over unpaid  bonuses | South China Morning Postការជំរុញជ្រើសរើសបុគ្គលិករបស់ Foxconn ធ្វើឡើងក្នុងបរិបទដែលទាំង Huawei និង Apple កំពុងប្រជែងគ្នាផលិតស្មាតហ្វូនថ្មី។ ក្រុមហ៊ុន Huawei បានប្រកាស ស៊េរី Mate 60 កាលពីចុងខែមុន និងដើមខែនេះ ហើយ Apple ក៏បានណែនាំម៉ូដែល iPhone 15 នៅថ្ងៃទី១២ ខែកញ្ញា។Apple dejará de incluir auriculares y enchufes en las cajas de iPhone |  Business Insider España

បច្ចុប្បន្នប្រទេសចិនគឺជាមជ្ឈមណ្ឌលផលិតឧបករណ៍ និងទីផ្សារដ៏ធំរបស់ Apple ប៉ុន្តែក្រុមហ៊ុនបានបង្វែរការផលិតទៅកាន់ប្រទេសមួយចំនួនទៀត ដូចជាប្រទេសឥណ្ឌាជាដើម។ ទន្ទឹមនឹងនេះ ការកើនឡើងនៃក្រុមហ៊ុន Huawei ជាមួយនឹងខ្សែទូរស័ព្ទស្មាតហ្វូនស៊េរីខ្ពស់ថ្មីនេះ ត្រូវបានចាត់ទុកថាកំពុងគំរាមកំហែងដល់ទីតាំងរបស់ក្រុមហ៊ុនទូរស័ព្ទអាម៉េរិកនៅក្នុងប្រទេសចិន៕

រូបចម្លាក់ទេពអប្សរនៅក្នុងប្រទេសចិនកំពុងត្រូវបានប្រជាជនរិះគន់យ៉ាងខ្លាំង

0

ប្រទេសចិន៖ ប្រជាជនចិនជាច្រើនបានរិះគន់លើរូបសំណាកទេពអប្សរនៅក្នុងខេត្ត Henan ដោយនិយាយថាវា “អាក្រក់ណាស់” និងខុសពីដើមនៅ Luoyang ។

យោងតាមប្រភពព័ត៌មាន SCMP ដែលបានរាយការណ៍កាលពីថ្ងៃទី ១៥ ខែកញ្ញាថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រូបសំណាកទេពអប្សរ Peony នៅឧទ្យានមួយក្នុងភូមិ Nam Tong ខេត្ត Henan ភាគកណ្តាលប្រទេសចិន បានបង្កការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម ព្រោះវា “គ្មានភាពស្រស់ស្អាតអ្វីទាំងអស់”។ រូបសំណាកទេពអប្សរ Peony មានរូបរាងមិនធម្មតា និងរាងកាយមិនសមតុល្យ មានខ្នងវែង និងជើងខ្លី គួរឱ្យអាសូរណាស់ ដោយអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់បានបង្ហោះវីដេអូរៀបរាប់អំពីរូបចម្លាក់នេះ។Too ugly to look at': US$11,000 fairy statue made by rural artists at China  scenic spot mocked online for 'aesthetic defects' | South China Morning Post

វីដេអូនេះបានទាក់ទាញអ្នកទស្សនាជាង ៥ លានដងនៅលើ Douyin ដែលជាវេទិកា TikTok សម្រាប់ទីផ្សារប្រទេសចិន រួមជាមួយនឹងមតិមិនសមរម្យជាច្រើន។ រូបសំណាកនេះមានកម្ពស់ ៥.៨ ម៉ែត្រ ហើយត្រូវបានសាងសង់ក្នុងរយៈពេលមួយខែដោយចំណាយអស់ ៨០,០០០ យន់ (ស្មើនឹង ១១,០០០ ដុល្លារ)។
យោងតាមព័ត៌មានក្នុងស្រុកបាននិយាយថា ឧទ្យានដែលមានរូបសំណាកទេពអប្សរ Peony បានបើកដំណើរការតាំងពីខែមេសា ឆ្នាំ ២០២១ មកម្លេះ។ កាលខែមុន អ្នកភូមិបានស្នើសុំសិប្បករធ្វើរូបចម្លាក់នេះឡើងវិញ។

សិប្បករក្នុងទីក្រុង Luoyang ដែលជាទីក្រុងធំមួយក្នុងខេត្ត Henan ក៏បានថតរូបចម្លាក់ទេពអប្សរ peony សម្រាប់ជាឯកសារយោង។ មន្ត្រីភូមិម្នាក់បាននិយាយថា៖ កាលបញ្ចេញមតិអាក្រក់អំពីរូបសំណាកនេះគឺដោយសារអ្នកជំនាញនៅជនបទយើងនៅមានកម្រិត។ មន្ត្រីរូបនេះបញ្ជាក់ថា លោកនឹងពង្រឹងការត្រួតពិនិត្យលើគម្រោងនាពេលអនាគត ក៏ដូចជាជួសជុលរូបសំណាកទេពអប្សរនេះឡើងវិញ ដើម្បីឱ្យកាន់តែមានភាពស្រស់ស្អាតជាងមុន៕Too ugly to look at': US$11,000 fairy statue made by rural artists at China  scenic spot mocked online for 'aesthetic defects' | South China Morning Post
ប្រភព៖vnexpress

ប្រទេសថៃនឹងចែក Tablet ឱ្យកូនសិស្សសម្រាប់ជំនួយក្នុងការសិក្សា

0

្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោក Phoempoon Chidchob រដ្ឋមន្ត្រីក្រសួងអប់រំប្រទេសថៃ បានធ្វើជាប្រធានកិច្ចប្រជុំពាក់ព័ន្ធនឹងគោលនយោបាយអប់រំ និងគោលការណ៍ណែនាំ «រៀនសូត្របានល្អ និងមានសេចក្តីសុខ» ។ កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធ Video Conference ជាមួយប្រធានការិយាល័យអប់រំប្រចាំតំបន់, មន្ត្រីអប់រំខេត្ត និងនាយកសាលា ដើម្បីស្តាប់ពីគោលនយោបាយរួមគ្នានៅទូទាំងប្រទេសថៃ ។History of Police General Phoempoon Chidchob, Minister of Education, after  the National Anti-Corruption Commission found

ក្នុងកិច្ចប្រជុំនេះ លោក Phoempoon Chidchob រដ្ឋមន្ត្រីក្រសួងអប់រំថៃលើកឡើងថា ក្រសួងអប់រំមានគោលនយោបាយសម្រាលបន្ទុកដល់កូនសិស្ស និងអាណាព្យាបាល ដោយមានគោលបំណងឱ្យកូនសិស្សថៃអាចរៀនសូត្រនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា រៀនមិនគិតថ្លៃ និងមានការងារធ្វើ ។ ប្រទេសថៃនឹងមានប្រព័ន្ធការសិក្សាជារួមមួយ គឺកូនសិស្សមិនចាំបាច់ចំណាយថ្លៃការសិក្សាទេ ដើម្បីកាត់បន្ថយវិសមភាពផ្នែកអប់រំ ។International Schools in Thailand - How to Enroll Your Child | iglu

លោក Phoempoon Chidchob បន្តថា ប្រទេសថៃនឹងមានគោលនយោបាយផ្តល់សម្ភារៈសម្រាប់រៀនសូត្រដល់កូនសិស្ស គឺកូនសិស្សម្នាក់នឹងទទួលបាន Tablet ១គ្រឿង ។ បច្ចុប្បន្ន កូនសិស្សមានឱកាស ពួកគេនឹងមានសម្ភារៈទំនើបៗសម្រាប់រៀនសូត្រ ប៉ុន្តែកូនសិស្សមួយចំនួនទៀតគ្មានសម្ភារៈទំនើបប្រើប្រាស់ទេ ។ ដូច្នេះ លោករដ្ឋមន្ត្រីក្រសួងអប់រំបញ្ជាក់ថា ដើម្បីឱ្យមានសមភាពផ្នែកអប់រំ គឺក្រសួងត្រូវតែស្វែងរក Tablet មកចែកឱ្យកូនសិស្សឱ្យបានគ្រប់គ្នា ។ ចំណែកការចែកចាយនោះ នឹងត្រូវធ្វើការសិក្សា និងមើលថវិកាផងដែរ ដោយក្រសួងអប់រំនឹងអាចទិញ, ខ្ចី ឬជួល Tablet ដើម្បីសម្រេចគោលដៅផ្តល់ Tablet ឱ្យបានដល់ដៃសិស្សទាំងអស់នៅទូទាំងប្រទេស ។The 3 Best Android Tablets 2023 | Reviews by Wirecutter

គោលនយោបាយនេះនឹងអនុវត្តផ្អែកលើមូលដ្ឋានផ្សព្វផ្សាយការអប់រំជាប្រព័ន្ធ ដើម្បីឱ្យកូនសិស្សនៅទូទាំងប្រទេសថៃអាចរៀនសូត្របានគ្រប់ពេលវេលា នៅពេលពួកគេមាន Tablet ប្រើប្រាស់ ហើយក្រសួងអប់រំនឹងផ្តោតលើការសិក្សាជារួមរបស់សិស្ស ៕ ប្រភព ៖ beartai

ឈ្វេងយល់! មូលហេតុ ដែលនាំឱ្យរុក្ខជាតិភាគច្រើនមានពណ៌បៃតង

0

រុក្ខជាតិជាគឺជាភាវៈមានជីវិត ហេតុដូចន្នេះវាទាមទារការផលិតថាមពលដើម្បីរស់។ ដើម្បីផលិតថាមពលបាន រុក្ខជាតិផ្ទុកសារធាតុក្លរ៉ូភីល។ ក្លរ៉ូភីល ជាអ្នកបម្លែងថាមពល ទៅឱ្យរុក្ខជាតិដោយប្រើប្រាស់ពន្លឺព្រះអាទិត្យ ក្រោមលំនាំរស្មីសំយោគ។
50 Important Rainforest Facts You Should Know About Today | Facts.net

ក្លរ៉ូភីលនេះហើយ ដែលជាសារធាតុធ្វើឱ្យរុក្ខជាតិ មានពណ៌បៃតង មកកាន់ចក្ខុវិញ្ញាណរបស់មនុស្ស។ ក្លរ៉ូភីល ស្រូបយករលកពន្លឺពណ៌ខៀវ និងក្រហមនៅក្នុងតារាងអេឡិចត្រូម៉ាញេទិច និងផ្លាតរលកពន្លឺពណ៌បៃតង ចេញក្រៅវិញ។ ហេតុដូច្នេះហើយ ទើបមនុស្សមើលរុក្ខជាតិថាមានពណ៌បៃតង។
Chlorophyll Benefits : Go Green! - Sprout Living

ម្យ៉ាងវិញទៀតសម្រាប់រុក្ខជាតិដែលមានស្លឹកខុសពីពណ៌បៃតង ដូចជាលឿង ក្រហមជាដើមនោះ មិនមែនមានន័យថាពួកវាគ្មានផ្ទុកសារធាតុក្លរ៉ូភីលនោះទេ។ ពេលខ្លះ សារធាតុគីមីមួយចំនួនផ្សេងទៀជាអ្នកគ្របដណ្តប់លើស្រទាប់ របស់សារធាតុក្លរ៉ូភីល ដែលធ្វើឱ្យរុក្ខជាតិនោះ មានពណ៌ខុសពីបៃតង។ ទោះបីជាយ៉ាងនេះក្តី រុក្ខជាតិទាំងនោះ ក៏នៅតែប្រើប្រាស់សារធាតុក្លរ៉ូភីល ក្នុងការផលិតថាមពលដដែលទេ៕

ប្រភព៖ JIC

Samsung គ្រោងនឹងចេញ Smart Ring នៅដើមឆ្នាំ ២០២៤

0

បរទេស៖ យោងតាម Sammobile បានឱ្យដឹងថា Samsung ទំនងជានឹងផ្តល់នូវមុខងារតាមដានសុខភាព និងកាយសម្បទាតាមរយៈ Samsung Health ដែលស្រដៀងទៅនឹង Galaxy Watch លើកលែងតែវាមានទំហំតូចជាង និងមិនមានលក្ខណៈសម្បូរបែបដូចឧបករណ៍ពាក់នៅកដៃ។

ដោយផ្អែកលើប៉ាតង់ និងពាក្យស្នើសុំពាណិជ្ជសញ្ញាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុន Samsung ត្រូវបានគេនិយាយថា គ្រោងនឹងពង្រីកបន្ថែមទៀតនូវ Smart Ring ក្នុងរយៈពេលវែង ដែលអាចពាក់បាននៅក្នុងម្រាមដៃអ្នកប្រើប្រាស់។Oura Ring 3

ដូច្នោះហើយ នៅឆ្នាំ ២០២៣ ក្រុមហ៊ុន Samsung ហាក់ដូចជាបានពន្លឿនគម្រោង ‘ចិញ្ចៀនឆ្លាតវៃ’ ដោយមានព័ត៌មានជាច្រើនបង្ហាញថា ឧបករណ៍មួយដែលមានឈ្មោះថា Galaxy Ring កំពុងត្រូវបានបង្កើតពិតប្រាកដមែន។

យោងតាមព័ត៌មានថ្មីពី @UniverseIce ដែលជាប្រភពឯកទេសក្នុងការបង្ហាញព័ត៌មានត្រឹមត្រូវអំពីផលិតផលដែលមិនទាន់ចេញលក់របស់ Samsung នៅលើបណ្តាញសង្គម Weibo បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េត្រូវបានគេរំពឹងថានឹងប្រកាសចិញ្ចៀនឆ្លាតវៃរួមជាមួយស៊េរី Galaxy S24 នៅឆ្នាំក្រោយ។Galaxy Ring: Samsung's First Smart Ring Release Date Revealed | nextpit

ស៊េរី Galaxy S24 ត្រូវបានគេរំពឹងថានឹងប្រកាសដោយក្រុមហ៊ុន Samsung នៅខែមករា ឆ្នាំ ២០២៤ ដែលមានន័យថា ចិញ្ចៀនឆ្លាតវៃដំបូងរបស់ក្រុមហ៊ុនក៏នឹងអាចប្រកាសនៅថ្ងៃតែមួយផងដែរ។ យោងតាម @UniverseIce ឧបករណ៍ដែលអាចពាក់បានថ្មីនេះពីក្រុមហ៊ុន Samsung អាចទាក់ទាញការចាប់អារម្មណ៍ជាងស្មាតហ្វូនស៊េរី S24 ទៅទៀត។samsung smart ring Hot Sale - OFF 54%

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ពីមុនបាននិយាយថា ឧបករណ៍ពាក់នៅម្រាមដៃនឹងមានសមត្ថភាពត្រួតពិនិត្យសុខភាពដែលបើកដោយឧបករណ៍ចាប់សញ្ញា PPG (Photoplethysmography) ហើយនឹងផ្តល់នូវសមត្ថភាព ECG (Electrocardiogram) ស្រដៀងទៅនឹង Galaxy Watch ។ ជាក់ស្តែង របាយការណ៍មួយចំនួនទៀតក៏បាននិយាយថា Galaxy Ring អាចនឹងត្រួតពិនិត្យសុខភាពរបស់អ្នកប្រើប្រាស់បានត្រឹមត្រូវជាងនាឡិកាឆ្លាតវៃ Samsung ធម្មតាទៅទៀត៕
ប្រភព៖cafef.com

សោកស្តាយ! សត្វសុនខ កម្ពស់ខ្ពស់ជាងគេលើលោក បានបាត់បង់ជីវិត

0

ថ្មីៗនេះ សត្វសត្វសុនខ កម្ពស់ខ្ពស់ជាងគេលើលោក ជាប់កំណត់ត្រាពិភពលោក Guinness World Records ដែលមានឈ្មោះថា Zeus បានបាត់បង់ជីវិតទៅហើយនៅអាយុ ៣ឆ្នាំ។
A Great Dane has been named the world's tallest dog! - BBC Newsround

សុនខនេះ ជាប្រភេទពូជ Great Dane មានកម្ពស់ ៣ហ្វីតនិង៥.១៨អុីញ ស្មើនឹងជិត១ម៉ែត្រ ដែលបានស្លាប់កាលពីថ្ងៃអង្គារកន្លងទៅ ក្រោយបរាជ័យក្នុងការវះកាត់ជំងឺមហារីក។
Zeus in a recent image taken and shared by his owner. He was diagnosed with cancer and then pneumonia

នៅក្នុងអំឡុងពេលតស៊ូជាមួយជំងឺមហារីក Zeus ត្រូវបង្ខំចិត្តកាន់ជើងម្ខាងចោល ដោយសារតែមេរោគបានរីករាលដាលខ្លាំងពេញរាងកាយ។ មិនយូរប៉ុន្មានស្ថានភាព Zeus កាន់តែធ្ងន់ទៅ ក្រោយពីក្រុមគ្រូពេទ្យរកឃើញថាគេមានជំងឺរលាកសួតមួយទៀត។

សូមបញ្ជាក់ផងដែរថា Zeus ត្រូវបានជាប់កំណត់ត្រាពិភពលោក Guinness World Records ជាសុនខខ្ពស់ជាងគេតាំងពីអាយុ២ឆ្នាំមកម្ល៉េះ ដោយវាអាចឈរបាននៅខ្ពស់ជាង២ម៉ែត្រឯណោះ៕Dog record: Meet Zeus - the world's tallest dog - who may be on track to  break a new record | US News | Sky News

ប្រភព៖ Daily Mail

មេដឹកនាំគណបក្សកាវក្លៃប្រកាសលាឈប់ពីតំណែង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ មេដឹកនាំគណបក្សកាវក្លៃ លោក Pitha Limjaroenrat បានបង្ហោះសារនៅក្នុងហ្វេសប៊ុកថា សូមជម្រាបសមាជិកគណបក្សកាវក្លៃទាំងអស់ និងបងប្អូនពលរដ្ឋដែលមានអំណាចបំផុតនៅប្រទេសថៃ វាបានបង្ហាញច្បាស់ថា គណបក្សកាវក្លៃត្រូវធ្វើការបម្រើពលរដ្ឋក្នុងឋានៈជា «គណបក្សប្រឆាំង» ដែលទទួលបានសំឡេងគាំទ្រច្រើនក្នុងលំដាប់ទី១ ។ ប៉ុន្តែនៅពេលរដ្ឋធម្មនុញ្ញបច្ចុប្បន្នកំណត់ឱ្យមេដឹកនាំគណបក្សប្រឆាំង ចាំបាច់ត្រូវតែជាសមាជិកសភាតំណាងរាស្ត្រកាន់តំណែងជាមេដឹកនាំគណបក្សប្រឆាំងលំដាប់ទី១ ។ បច្ចុប្បន្ន ខ្ញុំនៅតែស្ថិតក្រោមការបញ្ជារបស់តុលាការធម្មនុញ្ញឱ្យឈប់បំពេញតួនាទីជាសមាជិកសភា ។ ដូច្នេះ ខ្ញុំមិនអាចធ្វើការនៅក្នុងសភាតំណាងរាស្ត្រ ហើយមិនអាចកាន់តំណែងជាមេដឹកនាំគណបក្សប្រឆាំងនៅថ្ងៃខាងមុខទេ ។Thailand's Pita quits as leader of election-winning party after failed PM bid | Reuters

ជាមួយគ្នានេះ ខ្ញុំបានពិភាក្សាជាមួយគណៈកម្មការគ្រប់គ្រង និងសមាជិកសភាតំណាងរាស្ត្ររបស់គណបក្សកាវក្លៃរួចហើយថា តួនាទីជាមេដឹកនាំគណបក្សប្រឆាំង គឺមានសារសំខាន់យ៉ាងខ្លាំងចំពោះរដ្ឋសភា និងជាតួនាទីដែលទទួលខុសត្រូវជាចម្បង ។ ពេលនេះ គណបក្សកាវក្លៃជាមេដឹកនាំគណបក្សប្រឆាំង ហើយដូចគ្នានឹងក្បាលទូកដែលត្រូវគ្រប់គ្រងទិសដៅបំពេញតួនាទីក្នុងសភា ដើម្បីពិនិត្យការថ្លឹងថ្លែងរបស់រដ្ឋាភិបាល ក៏ដូចជាជំរុញរបៀបវារៈការផ្លាស់ប្តូរដែលបាត់បង់ពីគោលនយោបាយរបស់រដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្លាំងបំផុត ។Pita Limjaroenrat, leader of Thailand's Move Forward Party, resigns | Politics News | Al Jazeera

ដូច្នេះ ខ្ញុំបានសម្រេចចិត្តលាឈប់ពីតំណែងជាមេដឹកនាំគណបក្សកាវក្លៃ ដើម្បីបើកផ្លូវឱ្យគណបក្សនេះជ្រើសរើសសមាជិកសភា ដែលអាចបំពេញតួនាទីជាមេដឹកនាំគណបក្សប្រឆាំងក្នុងរដ្ឋសភា ចូលមកកាន់តំណែងជំនួសខ្ញុំ ។ ខ្ញុំសូមបញ្ជាក់ដល់លោកអ្នកគ្រប់គ្នាថា មិនថាឋានៈរបស់ខ្ញុំដូចម្តេច ខ្ញុំមិនបានបាត់ទៅណាទេ ប៉ុន្តែខ្ញុំនៅតែធ្វើការជាមួយគណបក្សកាវក្លៃ និងបងប្អូនពលរដ្ឋថៃអស់ពីកម្លាំងកាយ និងសមត្ថភាព ដើម្បីជំរុញការផ្លាស់ប្តូរដែលយើងទាំងអស់ប្រាថ្នារួមគ្នា ។Pita Limjaroenrat resigns as Thailand's Move Forward party leader - Mothership.SG - News from Singapore, Asia and around the world

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ខ្ញុំសូមអញ្ជើញសមាជិកគណបក្សកាវក្លៃមកជួបជុំគ្នាម្តងទៀតក្នុងកម្មវិធី «បន្តដំណើរទៅមុខ បន្តដំណើរទៅឆ្ងាយទូទាំងប្រទេសថៃ» នៅអគារកីឡាខាងលិច១ តំបន់ឌិនដែង ក្រុងបាងកក ដើម្បីឈានទៅកសាងគណបក្សនយោបាយដ៏រឹងមាំរបស់យើងទាំងអស់គ្នា ៕ ប្រភព ៖ nation weekend

ខាន់ ចេសា ត្រៀមឡើងប្រកួតដាក់ទ្រុង ដណ្តើមខ្សែក្រវាត់

0

វីរកីឡាការិនីជឺជីតស៊ូឆ្នើមកម្ពុជា ខាន់ ចេសា នឹងត្រូវឡើងសង្វៀន One Championship ជាលើកដំបូង ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាការិនី Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសសិង្ហបុរី ខាងមុខនេះ។

ក្រោយចប់ការប្រកួតខាងលើ វីរកីឡាការិនី ខាន់ ចេសា នឹងបន្ដដំណើរមកកម្ពុជា ដើម្បីចេញទៅប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នាដើមខែក្រោយ។

មុនឡើងសង្វៀន One Championship កីឡាការិនី ខាន់ ចេសា ក៏ទើបតែឈ្នះមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ក្រោយយកឈ្នះកីឡាការិនី Thamires Aquino សញ្ជាតិប្រេស៊ីល នៅវគ្គផ្តាច់ព្រ័ត។

សូមបញ្ជាក់ផងដែរ វីរកីឡាការិនី ខាន់ ចេសា ជាម្ចាស់មេដាយមាសនៅ Asian Games 2018 នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី និង SEA Games 2019 នៅទីក្រុង Manila ប្រទេសហ្វីលីពីន៕May be an image of 2 people and text that says '当龍 LYMPIC ONE FIGHT NIGHT WOMEN'S ATOMWEIGHT SUBMISSION GRAPPLING WORLD TITLE DANIELLE JESSA KELLY VS KHAN SEP 29/ 29 SINGAPORE sportskeeda'

 

ភាគហ៊ុន YG ធ្លាក់ចុះ៩%ចំពេលមានពាក្យចចាមអារ៉ាមកុងត្រាជាមួយ Lisa

0

ភាគហ៊ុនរបស់ក្រុមហ៊ុន YG Entertainment ដែលគ្រប់គ្រងកំពូលតារា K-pop BLACKPINK បានធ្លាក់ចុះ ៩% នៅថ្ងៃសុក្រ ទី១៥ កញ្ញា នៅទីក្រុងសេអ៊ូល ចំពេលមានពាក្យចចាមអារ៉ាមពេញបណ្តាញអ៊ីធឺណិត Lisa Manoban បានច្រានចោលសំណើរលើកទី២លើកិច្ចសន្យាដែលដាក់ទៅនាងមានតម្លៃ ៥០ពាន់លានវ៉ុនប្រមាណ ៣៧.៦ លានដុល្លារ។5 Ways Blackpink's Lisa Made Hot 100 History With Her First Solo Smash

ពាក្យចចាមអារ៉ាមបានផ្ទុះឡើងអស់រយៈពេល ២ ខែកន្លងមកដែលថា YG កំពុងព្យាយាមពិភាក្សាដើម្បីឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយគ្រាប់ពេជ្ររបស់ខ្លួន។ កិច្ចសន្យាផ្តាច់មុខរវាងសិល្បករ និងទីភ្នាក់ងារនៅក្នុងប្រទេសកូរ៉េជាធម្មតាមានរយៈពេលមិនលើសពី៧ឆ្នាំឡើយ។BLACKPINK's Lisa to make her solo debut in June 2021 : Bollywood News -  Bollywood Hungama

ទោះយ៉ាងណា ទាក់ទងនឹងពាក្យចចាមអារ៉ាមកិច្ចសន្យាក្នុងសំណើរជិត៤០លានដុល្លារនេះក្រុមហ៊ុន YG បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៥ កញ្ញា ដោយនិយាយថា “យើងកំពុងពិភាក្សាអំពីការបន្តកិច្ចសន្យាជាមួយ Lisa ។ ពាក្យចចាមអារ៉ាមដែលកំពុងកើតឡើងគឺមិនមានអ្វីបញ្ជាក់នោះទេ»។
បើតាមការចុះផ្សាតតារា K-pop កំពូលៗ ត្រូវបានគេរាយការណ៍ថា រកបានប្រហែល១លានដុល្លារក្នុងមួយឆ្នាំ ក្នុងប្រាក់ខែគោល ក្រោមលក្ខខណ្ឌនៃកិច្ចសន្យាជាមួយភ្នាក់ងាររបស់ពួកគេ។

គួរបញ្ជាក់ថា Lisa អាយុ ២៦ ឆ្នាំ ដែលជាជនជាតិថៃត្រូវបានគេនិយាយថានាងមានទ្រព្យសម្បត្តិប្រហែល២៥ លានដុល្លារ៕Blackpink Is Already Set Up For Success With Their Upcoming Single