Home Blog Page 1553

ស្ត្រីម្នាក់ស្លា.ប់ក្រោយផឹកទឹកអស់២លីត្រក្នុងរយៈពេល២០នាទី

0

សហរដ្ឋអាមេរិក ៖ ការផឹកទឹក គឺជារឿងមួយសំខាន់សម្រាប់រាងកាយរបស់យើង ប៉ុន្តែការផឹកទឹកច្រើនលើសលប់ពេក វាអាចធ្វើឱ្យប៉ះពាល់ដល់រាងកាយច្រើនជាងផ្តល់នូវគុណសម្បត្តិ ។ ជាក់ស្តែង មានស្ត្រីជនជាតិអាមេរិកម្នាក់ឈ្មោះ Ashley Summers មានអាយុ៣៥ឆ្នាំ និងមានកូនចំនួន២នាក់ ដែលរស់នៅរដ្ឋ Indiana បានស្លា.ប់បា.ត់បង់ជីវិ.ត ក្រោយពីនាងបានផឹកទឹកអស់ប្រមាណ២លីត្រក្នុងរយៈពេលត្រឹមតែ២០នាទី ។35-Year-Old US Woman Dies After Drinking 2 Litres Of Water In 20 Minutes

ហេតុការណ៍នេះកើតឡើងខណៈពេលអ្នកនាង Ashley Summers បានធ្វើដំណើរទៅកម្សាន្តនៅបឹង Freeman ក្នុងរដ្ឋ Indiana ពេលនោះ នាងមានអារម្មណ៍ថា ឈឺក្បាល និងស្រេកទឹកខ្លាំង ។ ដូច្នេះ នាងក៏បានផឹកទឹកអស់ប្រមាណ២លីត្រ ហើយពេលនាងធ្វើដំណើរមកដល់ផ្ទះវិញ នាងក៏បាត់បង់ស្មារតីនៅកន្លែងចតរថយន្ត ។ គេសង្កេតឃើញថា នាងមានអាការៈហើមខួរក្បាលធ្ងន់ធ្ងរ ក្រោយមក នាងក៏បានស្លា.ប់នាពេលបន្ទាប់ ។

ក្រុមគ្រូពេទ្យបានវិនិច្ឆ័យថា មូលហេតុបណ្តាលឱ្យនាងស្លា.ប់បែបនេះ គឺអាចមកពីនាងពុលទឹក ព្រោះមានទឹកក្នុងរាងកាយច្រើនខ្លាំងពេក និងគ្មានជាតិសូដ្យូមគ្រប់គ្រាន់ ។ ដូច្នេះ វានឹងបង្កគ្រោះថ្នាក់ដល់អ្នកដែលផឹកទឹកក្នុងបរិមាណច្រើនជ្រុល ហើយលើសពីរាងកាយគួរទទួលបានក្នុងរយៈពេលខ្លីៗ ។ វាបណ្តាលឱ្យសារធាតុអេឡិចត្រូលីត និងទឹកនៅក្នុងរាងកាយគ្មានតុល្យភាព ជាពិសេស សូដ្យូមបានដើរតួនាទីសំខាន់ក្នុងការរក្សាទំនាក់ទំនងរវាងកោសិកាផ្សេងៗ ។Indiana mom of two dies from drinking too much water

ហេតុការណ៍នេះ គឺជាឧទាហរណ៍មួយសម្រាប់ដាស់តឿនទៅកាន់មនុស្សទូទៅ ជាពិសេស នៅពេលអាកាសធាតុក្តៅខ្លាំង ការផឹកទឹកគឺជារឿងសំខាន់ណាស់ ។ សូមឱ្យយើងទាំងអស់គ្នាផឹកទឹកក្នុងបរិមាណសមល្មម និងគួរផឹកទឹកបន្តិចម្តងៗ កុំទាន់បង្ខំខ្លាំង ដើម្បីសុវត្ថិភាពអាយុជីវិតរបស់យើង ៕ ប្រភព ៖ Starvingtime

ចិនគ្រោងសាងសង់ស្ពានដែកដែលវែងបំផុតនៅលើពិភពលោក

0

ប្រទេសចិន៖ ស្ពានដែក Xihoumen បានចាប់ផ្តើមសាងសង់ក្រោមទឹក ដែលស្ថិតនៅចន្លោះកោះពីរនៃទីក្រុង Zhushan ខេត្ត Zhejiang ប្រទេសចិន។
ស្ពាននេះមានប្រវែង ៣,១១៨ ម៉ែត្រ ដែលជាស្ពានផ្លូវដែកវែងជាងគេបំផុតនៅលើពិភពលោក តភ្ជាប់កោះ Kim Duong និងកោះ Sach Tu នៃទីក្រុង Chu Son ។ ទាំងផ្លូវរថភ្លើង និងផ្លូវហាយវេ ត្រូវបានសាងសង់នៅជាន់តែមួយ។ ផ្លូវរថភ្លើងដែលត្រូវបានរចនាឡើងនេះមានល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោងស្ថិតនៅកណ្តាលជាន់ និងផ្លូវល្បឿនលឿនចំនួនបីនៅសងខាង។Construction begins on the world's longest-span railway-highway dual-use  bridge in Zhoushan - Global Times

ជាមួយនឹងដំបូលទទឹង ៦៨ ម៉ែត្រ នេះក៏ជាស្ពានឆ្លងសមុទ្រដ៏ធំបំផុតរបស់ពិភពលោកផងដែរ។ យោងតាមលោក Wang Donghui ប្រធានវិស្វករនៃសាជីវកម្មវិស្វកម្មស្ពានផ្លូវដែកចិន បានឱ្យដឹងថា ដំបូលស្ពានរួមចំណែកដល់ការទប់ទល់នឹងខ្យល់ និងបង្កើនស្ថេរភាពនៃអគារ។ ស្ពាននេះស្ថិតនៅកាត់ច្រកសមុទ្រដ៏ធំឆ្ពោះទៅកាន់កំពង់ផែក្បែរនោះ។ កប៉ាល់កុងតឺន័រជាង ២០០ ដែលមានទម្ងន់ ៣០,០០០ តោន និងក្រុមហ៊ុនដឹកជញ្ជូនភាគច្រើនឆ្លងកាត់ទីនេះជារៀងរាល់ថ្ងៃ។Construction of world's largest span road-rail bridge begins in E China -  CGTN

ផ្នែកសំខាន់នៃស្ពាននេះនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៨ ជាមួយនឹងផ្លូវដែកល្បឿនលឿនដែលកំពុងដំណើរការនៅលើកោះនេះ ពេលវេលាធ្វើដំណើររវាងទីក្រុង Hangzhou នៃខេត្ត Zhejiang ទៅ Zhoushan នឹងត្រូវកាត់បន្ថយមកត្រឹមប្រហែលមួយម៉ោង៕ People's Daily, China on Twitter: "The world's largest-span road-rail  bridge, the 3,118-meter Xihoumen Highway and Railway Bridge on the  Ningbo-Zhoushan Railway in E China's Zhejiang, started comprehensive  construction recently. It is alsoប្រភព៖vnexpress

ឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប កម្ពុជាអាចមានភ្លៀងធា្លក់លាយឡំដោយខ្យល់កន្រ្តាក់ពេញមួយសប្តាហ៍

0

ចាប់ពីថ្ងៃទី៩-១៥ ខែសីហា ឆ្នាំ២០២៣ កម្ពុជាអាចមានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្រ្តាក់កម្រិតខ្សោយទៅមធ្យមពេញមួយសប្តាហ៍ដោយសារទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប។ នៅថ្ងៃទី១២ ខែសីហា ទទួលឥទ្ធិពល ខ្សោយពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសវៀតណាមជាមួយខ្យល់មូសុងនិរតីមធ្យម។ នេះបើតាមការជូនដំណឹងពីក្រសួងធនធានទឹក និងឧត្តុនិយម ថ្ងៃទី៨ សីហា ។

លក្ខខណ្ឌទាំងនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ °C និង សីតុណ្ហភាពអតិបរមាមានពី ៣០-៣២ °C។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតមធ្យម៕May be an image of map and text

មហាសេដ្ឋី Elon Musk ប្រហែលជាត្រូវវះកាត់មុនពេលប្រកួតជាមួយនាយកប្រតិបត្តិ Meta

0

បរទេស៖ យោងតាមប្រភពព័ត៌មាន Bloomberg ដែលបានដកស្រង់ការបង្ហោះរបស់មហាសេដ្ឋី Elon Musk នៅលើបណ្តាញសង្គម X (Twitter) បានឱ្យដឹងថា គាត់នឹងមានលទ្ធផលនៃការពិនិត្យសុខភាពនៅសប្តាហ៍នេះ ហើយវេជ្ជបណ្ឌិតនឹងសម្រេចចិត្តវះកាត់ស្មារបស់ Elon Musk នៅពេលដែលមានលទ្ធផលនៃអនុភាពម៉ាញេទិក (MRI) អវិជ្ជមាន។Musk Promises to Fund Legal Fights of Discriminated X Users - Bloombergក្នុងនាមជានាយកប្រតិបត្តិក្រុមហ៊ុន Tesla, Space និងជាម្ចាស់បណ្តាញទំនាក់ទំនងសង្គម X សុខភាពរបស់លោក Musk បច្ចុប្បន្នគឺមិនសូវល្អនោះទេ។ មហាសេដ្ឋីអាមេរិករូបនេះក៏ធ្លាប់និយាយដែរថាគាត់អាចនឹងត្រូវការវះកាត់ដើម្បីជំនួសបន្ទះទីតានីញ៉ូម C៥/C៦ បន្ទាប់ពីការវះកាត់លើកមុន។Elon Musk had a rough week across Tesla, Twitter and SpaceX

ព័ត៌មាននេះត្រូវបានចេញផ្សាយដោយលោក Elon Musk បន្ទាប់ពីសហស្ថាបនិក Facebook លោក Mark Zuckerberg បាននិយាយថា ការប្រកួតសង្វៀនដែករវាងលោក និងលោក Elon Musk គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣។Mark Zuckerberg | Biography & Facts | Britannicaទោះជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថាតើលោក Elon Musk បានយល់ព្រមតាមកាលវិភាគដែលបានស្នើឡើងនេះឬអត់ ប៉ុន្តែនៅព្រឹកថ្ងៃទី ៦ ខែសីហា មហាសេដ្ឋីវ័យ ៥២ ឆ្នាំរូបនេះបាននិយាយថា ការប្រកួតនឹងផ្សាយផ្ទាល់នៅលើវេទិកាបណ្តាញសង្គម X ។ លោកក៏បានបន្ថែមទៀតថា ចំណូលទាំងអស់នៅក្នុងការប្រកួតរបស់លោកនឹងត្រូវបរិច្ចាគទៅអង្គការសប្បុរសធម៌របស់អតីតយុទ្ធជន៕ ប្រភព៖cafef.com

ក្រុមកាយរិទ្ធកូរ៉េខាងត្បូងដកខ្លួនចេញពីការបោះជំរំ ក្រោយប្រធានក្រុមកាយរិទ្ធថៃចូលបន្ទប់ងូតទឹកនារី

0

ប្រទេសកូរ៉េខាងត្បូង ៖ សារព័ត៌មានកូរ៉េខាងត្បូងបានចុះផ្សាយថា ក្រុមកាយរិទ្ធមកពីខេត្ត North Jeolla របស់កូរ៉េខាងត្បូង បានសុំដកខ្លួនចេញពីការបោះជំរំកាយរិទ្ធពិភពលោក ដែលប្រទេសកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ ។ ចំពោះមូលហេតុការដកខ្លួនចេញនេះ ដោយសារប្រធានក្រុមកាយរិទ្ធជនជាតិថៃ ដែលជាបុរសបានដើរចេញ-ចូលក្នុងបន្ទប់ទឹកនារី ។Bathroom bust up: Thai man accused of sexual harassment at South Korea's  World Scout Jamboree | Thaiger

សារព័ត៌មានកូរ៉េខាងត្បូងឈ្មោះ Korea Herald ចុះផ្សាយថា ក្រុមដឹកនាំ និងកាយរិទ្ធកូរ៉េខាងត្បូងចំនួន៨០នាក់ ដែលតំណាងឱ្យខេត្ត North Jeolla បានប្រកាសដកខ្លួនចេញពីការបោះជំរំកាយរិទ្ធពិភពលោក ប្រចាំឆ្នាំ២០២៣ (2023 Saemangeum World Scout Jamboree) កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ។ ពួកគេលើកឡើងថា ការបោះជំរំនេះ មិនបានចាត់វិធានការសមស្របដើម្បីការពារកាយរិទ្ធជានារីវ័យក្មេងទេ ។ ក្រុមកាយរិទ្ធកូរ៉េខាងត្បូងបន្តថា មានយុវជនថៃម្នាក់បានដើរចូលទៅក្នុងបន្ទប់ងូតទឹករបស់នារី ។

សមាគមកាយរិទ្ធិប្រចាំខេត្ត North Jeolla មានសមាជិកកាយរិទ្ធជានារីវ័យក្មេងចំនួន៧២នាក់ ហើយការប្រកាសដកខ្លួនចេញនេះ កើតឡើងក្រោយពីប្រធានក្រុមកាយរិទ្ធជនជាតិថៃម្នាក់បានដើរចូលក្នុងបន្ទប់ងូតទឹកនារី កាលពីថ្ងៃទី២ ខែសីហា កន្លងមក ហើយមានអ្នកឃើញហេតុការណ៍នេះប្រមាណ១០០នាក់ ។Thai scout leader 'unintentionally' used Korean women's bathroom

សមាគមកាយរិទ្ធិប្រចាំខេត្ត North Jeolla បានប្តឹងរឿងនេះទៅសមត្ថកិច្ចមូលដ្ឋាន និងបញ្ជូនរឿងទៅអង្គភាពស៊ើបអង្កេតស្ត្រី និងយុវជន ប្រចាំស្ថានីយប៉ូលិសតំបន់ Jeonbuk ។ ហេតុការណ៍នេះកើតឡើងធ្វើឱ្យគណៈកម្មការរៀបចំការបោះជំរំកាយរិទ្ធពិភពលោកត្រូវបានគេរិះគន់ថា គ្មានវិធានការត្រឹមត្រូវដើម្បីការពារក្រុមកាយរិទ្ធនារី ឬគួរតែដាក់ពួកនាងឱ្យនៅដាច់ដោយឡែកពីបុរស ។ ហេតុនេះ កាយរិទ្ធនារីកូរ៉េខាងត្បូងស្នើឱ្យបណ្តេញជនជាតិថៃខាងលើចេញពីការបោះជំរំ ខណៈការដកខ្លួនចេញរបស់ពួកគេ គឺដោយសារភ័យខ្លាច និងមិនចង់បោះជំរំបន្តទៀត ។

ដោយឡែក នាពេលមុននេះ មានក្រុមកាយរិទ្ធជាច្រើននាក់បានប្រកាសដកខ្លួនចេញពីការបោះជំរំកាយរិទ្ធពិភពលោកនៅប្រទេសកូរ៉េខាងត្បូង ដោយសារអាកាសធាតុក្តៅខ្លាំង ក្នុងនោះក្រុមកាយរិទ្ធអង់គ្លេសបានដកខ្លួនចេញកាលពីព្រឹកថ្ងៃទី៥ ខែសីហា បន្ទាប់ពីពួកគេប្រកាសថា នឹងផ្លាស់ទៅស្នាក់នៅសណ្ឋាគារក្នុងទីក្រុងសេអ៊ូល ។ ចំណែកក្រុមកាយរិទ្ធអាមេរិក ក៏បានផ្លាស់ទៅស្នាក់នៅជំរំកងទ័ពជើងគោក Garrison Humphreys កាលពីថ្ងៃទី៦ ខែសីហា ។Thailand Apologises to South Korea Over a Thai Male Scout Scandal

ការបោះជំរំកាយរិទ្ធពិភពលោក ដែលរៀបចំឡើងនៅ Saemangeum មានក្រុមកាយរិទ្ធមកពីប្រទេសផ្សេងៗនៅទូទាំងពិភពលោកមកចូលរួម ហើយពួកគេមានអាយុចាប់ពី១៤ឆ្នាំ ទៅ១៨ឆ្នាំ ។ គេសង្កេតឃើញថា ក្នុងការបោះជំរំនេះ អ្នកចូលរួមបានដួលងងិតមុខជាបន្តបន្ទាប់ ព្រោះសីតុណ្ហភាពក្តៅខ្លាំង និងធ្វើឱ្យឪពុកម្តាយនាំគ្នាត្អូញត្អែរពីសុវត្ថិភាពកូនរបស់ខ្លួន ៕ ប្រភព ៖ Nation World News

ក្រសួងទេសចរណ៍សម្តែងការសោកស្តាយនិងឱ្យ Uncle Roger សូមទោសប្រជាជនកម្ពុជានិងកែតម្រូវជាបន្ទាន់

0

ទីបំផុតការប្រតិកម្មពីមហាជនទៅលើតារាកំប្លែងនិងជាYoutuber ល្បីឈ្មោះលោក Nigel Ng ហៅ Uncle Roger ដែលបាននិយាយប៉ះពាល់មកលើម្ហូបខ្មែរនាំឱ្យជនបរទេសយល់ខុសមកលើម្ហូបអាហារកម្ពុជាមានប្រសិទ្ធភាពហើយ ខណៈក្រសួងទេសចរណ៍បានចេញសេចក្តីថ្លែងការណ៍ឱ្យបុគ្គលរូបនេះចេញមកសូមទោសប្រជាជនកម្ពុជានិងកែតម្រូវ វីដេអូដែលបានចុះផ្សាយនោះឡើងវិញជាបន្ទាន់នៅលើបណ្តាញសង្គមរបស់ខ្លួន។ ក្រសួងបានបញ្ជាក់ថាការវាយតម្លៃរបស់បុគ្គលរូបនេះប្រាសចាកទាំងស្រុងពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណ ម្ហូបអាហារខ្មែរ។Uncle Roger jokes about China and censors don't see the funny side | CNN

សេចក្តីថ្លែងការណ៍នៅថ្ងៃទី៧ ខែសីហា របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា «សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផ្នែកឯកជនក្នុងឧស្សាហកម្មទេសចរណ៍ និងសាធារណជនទូទៅមេត្តាជ្រាបថាក្រសួងទេសចរណ៍មានការសោកស្តាយជាយ៉ាងខ្លាំងក្រោយពីបានឃើញ វីដេអូដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្ដាញសង្គម Channel YouTube ឈ្មោះថា Nigel Ng (ណៃជែល អ៊ឹង )ចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា “Uncle Roger Make Adobo”។Malaysian Youtuber criticised for saying Cambodian food is like 'Thai  rubbish' - Khmer Times

ការវាយតម្លៃរបស់បុគ្គលខាងលើនេះ បានប្រាសចាកទាំងស្រុងពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណ ម្ហូបអាហារខ្មែរ ជាពិសេសបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទេសចរណ៍ម្ហូបអាហារ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងទេសចរណ៍ បានខិតខំជំរុញការផ្សព្វផ្សាយនៅលើឆាកអន្តរជាតិឱ្យពិភពលោកទាំងមូលបានស្គាល់ យ៉ាងទូលំទូលាយថា “កម្ពុជាមានវប្បធម៌ដ៏ល្អផូរផង់ និងមានម្ហូបអាហារដ៏សម្បូរបែប”។ ជាក់ស្ដែង កាលពីឆ្នាំ២០២២ សៀវភៅម្ហូបអាហារខ្មែរ រ “The Taste of Angkor” ដែលចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជាប់ចំណាត់ថ្នាក់ The Best Asian Cookbook Prize នៅក្នុងកម្មវិធី The Gourmand World Cookbook Awards 2021 នៅទីក្រុងប៉ារីស។Comedian Uncle Roger silenced on Chinese social media after jokes about  China

ក្នុងន័យនេះ ក្រសួងទេសចរណ៍ កំពុងសហការជាមួយភាគីពាក់ព័ន្ធយ៉ាងជិតស្និទ្ឋ និងស្នើឱ្យបុគ្គល Nigel Ng ឬ Uncle Roger កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩១ ធ្វើការសុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា និងកែតម្រូវ វីដេអូដែលបានចុះផ្សាយនោះឡើងវិញជាបន្ទាន់នៅលើបណ្តាញសង្គមរបស់ខ្លួន។Haiyaa! 'Uncle Roger' is back in KL and ready to rock a sold out show  tonight | The Star

ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ បានថ្លែងអំណរគុណចំពោះការចូលរួមផ្ដល់យោបល់កែលម្អរបស់សាធារណជន ដើម្បីលើកស្ទួយវិស័យទេសចរណ៍ជាតិ ក៏ដូចជាគាំទ្រ និងស្វាគមន៍ជានិច្ចចំពោះអ្នកលេងបណ្តាញសង្គម ឬ អ្នកមានឥទ្ឋិពលក្នុងបណ្ដាញសង្គម (Influencer) ដែលមានបំណងចូលរួមផ្សព្វផ្សាយអំពីអច្ឆរិយភាពនៃវប្បធម៌ ធម្មជាតិ និងភាពសម្បូរបែបនៃម្ហូបអាហារកម្ពុជា ដល់ទេសចរជាតិ-អន្តរជាតិជុំវិញពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLMhOtVBE9CcCzgy67r3oiBUVtf-KlUMEGKErtCVHxIVZ_gQQOHeYC3znklJCjX_jCLi7FGxtUMuio4pulyxGfbHnMu1zpdWHdjR66UsHG6HARdPP6pa4Ts0G1BWjBSEHS1J5UklhdNMxjNEiaa-VeUM5RR_bjXEzTtnBud7Bw6ZBfPavkQTD7jgTqpfw/s1269/338043898_606283641398776_3766776941243328471_n.jpg

ប្រធានបទ «ការបៀតបៀននិងរំលោ.ភកេរ្តិ៍ភេ.ទលើកុមារ» ជំរុញឱ្យ ល្អហួស គ្រងមកុដនិងត្រៀមតំណាងប្រទេសកម្ពុជាប្រកួតអន្តរជាតិ

0

កុមារី ជូរី ល្អហួស បានក្លាយជាម្ចាស់មកុដបវរកញ្ញាវ័យក្មេង Miss Preteen Cambodia ២០២៣ ដែលមានការពេញចិត្តយ៉ាងភ្លូកទឹកភ្លូកដីពីមហាជនចំពោះលទ្ធផលនេះ ខណៈ ល្អហួស បានជ្រើសប្រធានបទយ៉ាងចាក់ដោតពីការបៀតបៀននិងរំលោភកេរ្តិ៍ភេទលើកុមារ ដែលជំរុញឱ្យកុមារីអាយុ១៤ឆ្នាំរូបនេះគ្រងមកុដ ហើយនឹងតំណាងប្រទេសកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ។

នៅយប់ថ្ងៃទី៥ សីហា កម្មវិធីប្រកួតប្រជែង Miss Preteen Cambodia ២០២៣ បានរកឃើញម្ចាស់មកុដហើយគឺបានទៅលើ ជូរី ល្អហួស ខណៈលំដាប់រងទី១បានទៅលើ ហ្រេ្វតឌ្រីកសន អេរីកាស្កាយ និងលំដាប់រងទី២បានទៅលើ សាន សំរិទ្ធិកណ្ណិកា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiecw_aEYfNoyQL4JFYvjSpXBMfQmw2J-hvNQX-oGF1dtFfPGxLasKwZKcLU4l-O-ucShCeDRMUUkze0Yn2oNWdrvbjDMkBVekHzM6JkNEv2D5PzQHZTyWjDVXHjniN136lzfqxyRCDyfCPiyd31pHLNizH5kw_LUmFykJugLF7W6jIbZWZttK-UKahqbw/s2048/365191887_286786020606616_6854903547238088014_n.jpg
អ្វីដែលកាន់តែធ្វើឱ្យមហាជនពេញចិត្តពេញថ្លើមចំពោះ ល្អហួស ដែលស័ក្តិសមជាម្ចាស់មកុដឆ្នាំ២០២៣ ដោយសារតែកុមារីដ៏ស្រស់ស្អាតរូបនេះបានសម្រេចជ្រើសយកប្រធាន «ការបៀតបៀននិងរំលោ.ភកេរ្តិ៍ភេ.ទលើកុមារ»។ ល្អហួស បានលើកឡើងថា អំពើបៀតបៀននិងការរំលោភបំពានលើកុមារជាអំពើសាហាវ ឃោរឃៅបំផុត ការបៀតបៀនគឺជាការបន្លំបំបោសអង្អែលទៅលើកុមារ ចំណែកឯការរំលោភបំពានគឺជាការបង្ខំឱ្យកុមារទៅរួមដំណេកជាមួយ រាល់ទង្វើបៀតបៀននិងការរំលោ.ភបំពានឃើញកើតមានទៅលើឪពុករំលោភកូនស្រីខ្លួនឯង ឪពុកចុងរំលោភកូនដើម ពូរំលោភក្មួយ តារំលោភចៅ និងអ្នកជិតខាងរំលោភក្មេងស្រីប្រសិនបើជាមានឱកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifwf1ZUkmqELmig3LrM3Cff_i_v8vNm0QX7M7tKNUITGWvYjxzaonXUwLo2Wuwsak8D9gbozCWI7BhEmRv28BpaqAuH0YTk7JTddmVcq7jQ4--3NUrjldAyizYhcDzVl1IOwKMYyXRvGZ_JETWCVYg0wI0Xrn8FZIZw6cUC8hD2BOzvQ9SWigC3A9HrMk/s2048/365697388_623613226558427_3281135435327798556_n.jpg

ល្អហួស បានលើកឡើងទៀតថា អំឡុងពេលខ្លួនទៅទស្សនៈកិច្ចអង្គការAfesipដែលមានជនរងគ្រោះជាកុមារបានរងនូវអំពើបៀតបៀន។ អ្វីដែលធ្វើឱ្យ ល្អហួស មិនអាចទទួលយកបានគឺសូម្បីតែទារិកាអាយុ១៤ខែក៏រងគ្រោះអំពីការរំលោភបំពានដែរ ហើយទង្វើនេះជាស្រមោលដ៏អាក្រក់ដែលជនរងគ្រោះនៅតែដក់ជាប់នៅក្នុងអារម្មណ៍មានសម្ពាធទាំងផ្លូវកាយនិងផ្លូវចិត្ត។

មិនត្រឹមតែប៉ុណ្ណោះ ល្អហួស ក៏បានពាំនាំសម្តីក្មេងស្រីម្នាក់នៅក្នុងមណ្ឌលទាំងសម្តីក្តុកក្តួលថា សូមកុំឱ្យមជ្ឃដ្ឋានជុំវិញខ្លួនកុំមានការរើសអើងទៅលើគេអី ហើយក៏មិនចង់ឃើញឪពុករបស់ខ្លួនបំផ្លាញព្រហ្មចារីកូនខ្លួនឯងហើយជាប់ពន្ធនាគារនោះទេ ហើយគេពិតជាចង់បានគ្រួសារមួយដែលមានភាពកក់ក្តៅដូចជាគ្រួសារគេដទៃទៀត។

ការលើកយកប្រធានបទដ៏ចាក់ដោតនេះមកនិយាយក្នុងកម្មវិធី ល្អហួស ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ខណៈគ្រាប់ពេជ្រថ្មីរូបនេះនឹងតំណាងប្រទេសកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខផងដែរ៕

ជនបរទេសអាចចូលសញ្ជាតិខ្មែរបាន ត្រូវតែមានលក្ខខណ្ឌទាំងនេះ

0

ជនបរទេសដែលអាចសុំសញ្ជាតូបនីយកម្មបាន ត្រូវបំពេញលក្ខខណ្ឌ​ចំនួន ៦ចំណុច និងអនុវត្ត​តាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ចំពោះជនបរទេស​អន្តោប្រវេសន៍។ នេះ​បើ​យោង​​តាម​មាត្រា ១៩ នៃ​សេចក្តីព្រាង​ច្បាប់​​ស្ដីពី​សញ្ជាតិ ដែល​ត្រូវ​​បាន​​រដ្ឋសភាអនុម័ត ក្នុងអង្គប្រជុំរដ្ឋសភា កាលពីថ្ងៃ៣១ ឧសភា ២០១៩។

មាត្រា​នោះ បាន​ចែងថា៖ ជនបរទេសដែលអាចសុំសញ្ជាតូបនីយកម្មបាន ត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖

១. មានគំនិត មារយាទ និងសីលធម៌ល្អ

២. ពុំដែលមានទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមណាមួយ

៣. មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួន ៧ឆ្នាំ ដោយគិតពីថ្ងៃដែលបានទទួលប័ណ្ណស្នាក់នៅ ដែលចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ ចំពោះជនបរទេសអន្តោប្រវេសន៍

៤. មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានប័ណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ ចំពោះជនបរទេស ដែលបានកំណត់នៅក្នុងមាត្រា២១ និងមាត្រា២២ នៃច្បាប់នេះ

៥. ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរ

៦. មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ

សូម​បញ្ជាក់ថា “សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សញ្ជាតិ” មាន ១០​ជំពូក ចែកចេញ​ជា ៣៨​មាត្រា។ សេចក្តី​ព្រាងច្បាប់​នេះ មាន​គោលបំណង​ធានា​ការ​អនុវត្ត​ដែន​យុត្តាធិការ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ទៅលើ​រូបវន្ត​បុគ្គល ដើម្បី​កំណត់​នូវ​សិទ្ធិ​ទទួល​បាន និង​សិទ្ធិ​លះបង់​សញ្ជាតិ​ខ្មែរ ចំពោះ​ជន​ដែល​រស់នៅ​លើ​ទឹកដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ឬនៅ​បរទេស និង​ដែល​បាន​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់នេះ៕

ប្រភព៖ COJ.GOV

ក្រុងប៉េកាំង ចាប់ផ្ដើមវាតយកសមុទ្រចិនខាងត្បូង ប្រាប់ហ្វីលីពីនឲ្យដកនាវាចម្បាំងចេញ

0

រដ្ឋធានីម៉ានីល៖ រដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាង អំពីសមុទ្រចិនខាងត្បូង ដែលមានទំហំ ៣,៥លានគីឡូម៉ែត្រការ៉េ ស្ទើរតែទាំងស្រុង ជាដែនអធិបតេយ្យភាពរបស់ចិន ទើបបង្កឲ្យមានជម្លោះ ជាមួយនឹងប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន ហើយឥឡូវនេះ ប្រទេសមហាយក្សអាស៊ីមួយនេះ បានប្រាប់ហ្វីលីពីន ឲ្យដកនាវាចម្បាំងរបស់ខ្លួន ចេញពីដែនសមុទ្រមួយនេះ។China launches South China Sea military drills as US President Biden visits  Asia | Al Arabiya English

បណ្ដាញទូរទស្សន៍ CNA បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៧ ខែសីហា ថា ក្រុងប៉េកាំង កាលពីថ្ងៃចន្ទ (ទី៧ ខែសីហា) បានប្រាប់ដល់ហ្វីលីពីន ឱ្យដកនាវាចម្បាំងរបស់ខ្លួន ចេញពីតំបន់ Thomas Shoal ទី២ ស្ថិតក្នុងសមុទ្រចិនខាងត្បូង ក្រោយពេលចិនបានរារាំងនាវាដឹកសម្ភារៈផ្គត់ផ្គង់ចំនួន២របស់រដ្ឋាភិបាលក្រុងម៉ានីល កាលពីចុងសប្តាហ៍មុននេះ ខណៈភាគីទាំងពីរ បានអះអាង អំពីដែនអធិបតេយ្យភាពរៀងៗខ្លួន នៅតំបន់នោះ។

ហ្វីលីពីន បានចោទប្រកាន់ដល់កងឆ្មាំឆ្នេរសមុទ្រចិន ថា ពួកគេបានរារាំង និង បាញ់ទឹកមកលើនាវាដឹកសម្ភារៈផ្គត់ផ្គង់យោធារបស់ហ្វីលីពីន តាមអ្វីដែលក្រុងម៉ានីល បានអះអាង ថា កាលពីថ្ងៃសៅរ៍ វាជាការចល័តកងទ័ពជាប្រចាំ និង បេសកកម្មផ្គត់ផ្គង់សម្ភារៈយោធា សម្រាប់នាវាចម្បាំងហ្វីលីពីន ដែលជាកប៉ាល់ចាស់របស់សហរដ្ឋអាមេរិក នាសម័យសង្គ្រាមលោកលើកទីពីរ រស់នៅលើនាវាផ្ទុកយន្តហោះនោះ។Philippines claims Chinese coast guard used water cannon on a boat in  disputed sea

ដោយឡែក កងឆ្មាំសមុទ្រចិន បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ប្រទេសចិន បាននិយាយ ថា ខ្លួនបានប្រាប់ដល់រដ្ឋាភិបាលក្រុងម៉ានីល កុំឱ្យបញ្ជូនកប៉ាល់ទៅកាន់ Thomas Shoal ទី២ ហើយមិនត្រូវបញ្ជូនសម្ភារៈសំណង់ ដែលប្រើប្រាស់ សម្រាប់ការជួសជុល និង ការពង្រឹងទ្រង់ទ្រាយធំ ទៅកាន់នាវាចម្បាំងនោះឡើយ ព្រោះចិនបានដឹងអំពីផែនការផ្គត់ផ្គង់ កាលពីពេលថ្មីៗនេះ។

ប្រទេសចិន ក៏បានជំរុញឲ្យហ្វីលីពីន ឱ្យរក្សាភាពដូចដើម ចំពោះតំបន់ Thomas Shoal ទី២ ហើយចិនបានអនុញ្ញាតឱ្យដឹកជញ្ជូនតែសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមទាំងអាហារ ទៅកាន់កប៉ាល់នោះ ដោយបន្ថែម ថា ឆ្មាំសមុទ្រចិន បានប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីចៀសវាងនូវការប៉ះទង្គិច ពីការស្ទាក់ចាប់ ដោយផ្ទាល់ តែប៉ុណ្ណោះ។Philippines tells China it will not abandon post in disputed reef | Reuters

នៅក្នុងឆ្នាំ១៩៩៩ ហ្វីលីពីន បានបញ្ឈប់នាវាចម្បាំង ដោយចេតនា ដើម្បីកាន់កាប់របស់ខ្លួន នៅលើថ្មប៉ប្រះទឹក Thomas Shoal ទី២ ហើយវាជាផ្នែកមួយ នៃកោះ Spratly ស្ថិតក្នុងសមុទ្រចិនខាងត្បូង។

ប្រទេសចិន កាលពីចុងសប្តាហ៍មុន បានអះអាងថា ចិន មានអធិបតេយ្យភាព មិនអាចប្រកែកបាន នៅតំបន់នោះ ហើយក្រុងប៉េកាំង បានជំរុញឱ្យហ្វីលីពីន បញ្ឈប់ធ្វើសកម្មភាពរំលោភបំពាន នៅក្នុងដែនទឹកនេះ។

ដោយឡែក លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ប្រទេសហ្វីលីពីន នៅតែបន្តអះអាង អំពីអធិបតេយ្យភាព និង សិទ្ធិដែនដីរបស់ខ្លួន បើទោះជាមានបញ្ហាប្រឈម នៅក្នុងសមុទ្រចិនខាងត្បូង យ៉ាងណាក៏ដោយ។ ប្រទេសហ្វីលីពីន ក៏នៅតែបន្តតវ៉ា ប្រឆាំងនឹងប្រទេសចិន។China Pushes Back Against U.S. Statement on South China Sea Claims, ASEAN  Stays Silent - USNI News

បើទោះជាយ៉ាងណា គ្មាននរណាម្នាក់ រងរបួស នៅក្នុងឧបទ្ទវហេតុដែនសមុទ្រ ក្រោយពេលកងឆ្មាំសមុទ្រចិន បានបាញ់ទឹកដាក់លើនាវាចម្បាំងរបស់ហ្វីលីពីននោះឡើយ។ ប៉ុន្តែហ្វីលីពីនកំពុងតែគិតអំពីជំហានបន្ទាប់ សម្រាប់ការផ្គត់ផ្គង់ជាថ្មីដល់កងទ័ពរបស់ខ្លួន។

ប្រទេសចិន តែងតែទាមទារដែនអធិបតេយ្យភាព ស្ទើរតែទាំងអស់ នៃសមុទ្រចិនខាងត្បូង និង កោះ Spratly ដោយមានកូនកោះជាច្រើន ថ្មប៉ប្រះទឹក និង ច្រាំងថ្មចោត ស្ថិតនៅកណ្តាលសមុទ្រចិនខាងត្បូង និង នៅតាមបណ្តោយផ្លូវដឹកជញ្ជូនសំខាន់ៗទាំងនេះ។ ជាមួយគ្នានេះ មានប្រទេសជាច្រើន ទាមទារយកជាកម្មសិទ្ធិរបស់ខ្លួន រួមមាន ចិន វៀតណាម តៃវ៉ាន់ ប្រ៊ុយណេ ម៉ាឡេស៊ី និងហ្វីលីពីន៕South China Sea: Beijing tells Philippines to remove grounded warship from  disputed reef after latest clash in long-running territorial dispute | South  China Morning Post

មកដឹងថ្ងៃល្អ និងថ្ងៃមិនល្អ ចំពោះដែលអ្នកចង់កាត់សក់

0

ការជ្រើសរើសថ្ងៃកាត់សក់គឺមានសារសំខាន់ខ្លាំងណាស់ ដែលក្នុងមួយសប្ដាហ៍មាន៧ថ្ងៃ ថ្ងៃណាគួរកាត់សក់ និងថ្ងៃណាមិនគួរកាត់ ការកាត់សក់ចំថ្ងៃល្អអាចនាំឱ្យមានលាភសំណាង លើករាសី តែបើកាត់ចំថ្ងៃមិនល្អនឹងនាំទុក្ខ នេះបើយោងតាមក្បួនតម្រាចារអំពីថ្ងៃកាត់សក់របស់ចាស់ៗបុរាណ។ ដូច្នេះហើយខាងក្រោមនេះគឺជាថ្ងៃកាត់សក់ទាំង ៧ ដែលអ្នកគួរដឹង៖

១.កាត់សក់ចំថ្ងៃចន្ទ នឹងមានតែលាភសំណាង ។

២.កាត់សក់ចំថ្ងៃអង្គារ នឹងមានតេជះ ឫទ្ធិអំណាច មានគេខ្លបខ្លាច ។

៣.កាត់សក់ចំថ្ងៃពុធ មិនល្អទេ លាភសំណាងផ្សេងៗដែលបម្រុងហូរចូលនឹងរលាយបាត់ ហើយជំនួសមកវិញដោយសេចក្ដីទុក្ខ ។Here's how you can cut your hair at home | The Times of India

៤.កាត់សក់ចំថ្ងៃព្រហស្បតិ៍ នឹងមានទេវតា ព្រមទាំងវត្ថុស័ក្ដិសិទ្ធិតាមជួយថែរក្សា ។

៥.កាត់សក់ចំថ្ងៃសុក្រ នឹងមានមន្តស្នេហ៍ដែលជាទីស្រឡាញ់នៃមនុស្សទាំងពួង។

៦.កាត់សក់ចំថ្ងៃសៅរ៍ ប្រពៃបំផុត គិតអ្វីៗ ឬធ្វើកិច្ចការងារអ្វីនឹងបានសម្រេចតាមបំណងប្រថ្នា នឹងមានសិរីមង្គល មានសំណាងល្អ ។

៧.កាត់សក់ចំថ្ងៃអាទិត្យ នឹងមានអាយុយឺនយូរ សុខភាពមាំមួន ប្រាសចាករោគាព្យាធិទាំងឡាយ ៕How To Cut Your Hair At Home (Men) | Simple 7 Step Haircut Tutorial!