មហារីកប្លោកនោម គឺជាជំងឺដែលកើតចេញពីការបែងចែកកោសិកាខុសប្រក្រតីនៃស្រទាប់ខាងក្នុងប្លោកនោម។ វាត្រូវបានគេរកឃើញជាញឹកញាប់ចំពោះបុរសជាងស្ត្រី ហើយជារឿយៗកើតឡើងចំពោះមនុស្សដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។ មហារីកប្លោកនោម ត្រូវបានគេចាត់ទុកថាជាគ្រោះថ្នាក់ដ៏កាចសាហាវមួយ ដូច្នេះហើយ អ្នកគួរតែសង្កេតមើលរោគសញ្ញាមិនប្រក្រតីដោយខ្លួនឯង ប្រសិនបើអ្នករកឃើញរោគសញ្ញាមិនប្រក្រតីរ៉ាំរ៉ៃដូចខាងក្រោមនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។Why Does it Burn When I Pee? - Complete Care

រោគសញ្ញាទាំង ៤ នៃជំងឺមហារីកប្លោកនោមមានដូចជា៖
១.នោមចេញឈាម។
២.នោមញឹកញាប់ និងក្រហាយៗពេលនោម។
៣.ការនោមទាស់រ៉ាំរ៉ៃ ។
៤.ឈឺចាប់ពេលបត់ជើងតូច។

ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញាទាំងនេះអាចបណ្តាលមកពីជំងឺផ្សេងៗផងដែរ ដូច្នេះហើយ ប្រសិនបើអ្នកជួបប្រទះបញ្ហាមិនប្រក្រតីរ៉ាំរ៉ៃ អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីធ្វើការវិនិច្ឆ័យឱ្យបានត្រឹមត្រូវ។

កត្តាហានិភ័យជាច្រើនដែលអាចទាក់ទងនឹងជំងឺមហារីកប្លោកនោមមានដូចជា៖
• ការជក់បារី
• ការប៉ះពាល់នឹងសារធាតុគីមី
• ការឆ្លងមេរោគប្លោកនោម ឬការឆ្លងមេរោគលើផ្លូវទឹកនោមរ៉ាំរ៉ៃ
• និងការរលាក…ជាដើម៕En Bloc vs Standard Resection Found to Lower Bladder Cancer Recurrence Rate - Renal and Urology News
ប្រភព៖sanook