Home Blog Page 1552

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានគោរមងារកិត្តិយស ពីព្រះមហាក្សត្រ

0

ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ផ្ដល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។

យោងតាមព្រះរាជក្រឹត្យ២ទំព័រ លេខ ន.ស/រកត/០៨២៣/១៧៨០ ចេញផ្សាយនៅថ្ងៃទី៨ ខែសីហានេះ ព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមឧត្តមបំផុត នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជា “កិត្តិទេសាភិបាលបណ្ឌិត ជូនឯកឧត្តម ឯកឧត្តមបណ្ឌិត ហុន ម៉ាណែត” តែមួយរូបគត់។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទើបទទួលបានការត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា តាមសេចក្ដីក្រាបបង្គំទូលថ្វាយពីប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សមានសំឡេងច្រើនជាងគេនៅក្នុងរដ្ឋសភា៕

ជីកសិកម្មធ្វើពីសម្បកចេកផ្តល់ផលប្រយោជន៍ច្រើនដល់រុក្ខជាតិ

0

សម្បកចេកអាចជួយការពារមេរោគ និងសត្វល្អិតបំផ្លាញដំណាំ ហើយវាជាវត្ថុធាតុផ្សំពីធម្មជាតិដែលផ្តល់ប្រយោជន៍ច្រើនដល់រុក្ខជាតិ ។ សម្បកចេកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ ដែលជួយដល់ការលូតលាស់របស់រុក្ខជាតិ ដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម កាល់ស្យូម និងផូស្វ័រ ។ លើសពីនេះ សម្បកចេកក៏អាចជួយបង្កើនការលូតលាស់របស់អតិសុខុមប្រាណនៅក្នុងដី ធ្វើឱ្យដីមានជីវជាតិ ដែលជួយឱ្យរុក្ខជាតិដុះលូតលាស់ល្អ ។Ultrafast pyrolysis makes hydrogen from banana peels | Research | Chemistry  World

នេះជាវិធីងាយៗក្នុងការធ្វើជីកសិកម្មពីសម្បកចេក ៖
វិធីទី១-យកសម្បកចេកមកហាន់ជាចំណិតតូចៗ រួចយកវាទៅកប់ក្នុងដីក្បែរដំណាំ ឬរុក្ខជាតិ ព្រោះសម្បកចេកនឹងរលាយបន្តិចម្តងៗ បន្ទាប់មក វាក៏បញ្ចេញសារធាតុចិញ្ចឹមទៅក្នុងដី ។
វិធីទី២-កិនសម្បកចេកឱ្យហ្មត់ ហើយយកវាទៅរោយពីលើដីជុំវិញដំណាំ ឬរុក្ខជាតិ ព្រោះសម្បកចេកកិនហ្មត់អាចរលាយបានលឿនជាងសម្បកចេកហាន់ជាចំណិត ។
វិធីទី៣-យកសម្បកចេកទៅស្ងោរ បន្ទាប់មក យកទឹករបស់វាមកស្រោចលើកូនរុក្ខជាតិ ព្រោះទឹកនេះសម្បូរដោយសារធាតុចិញ្ចឹមចាំបាច់ជួយដល់ការលូតលាស់របស់រុក្ខជាតិ ។ ហេតុនេះ គួរស្ងោរសម្បកចេកនៅរៀងរាល់២សប្តាហ៍ ទៅ៣សប្តាហ៍ម្តង ។Banana Peel Fertilizer + 9 More Banana Peel Garden Uses

វិធីទី៤ ៖
-លាងសម្បកចេកឱ្យស្អាត
-ហាន់សម្បកចេកជាចំណិតតូចៗ
-យកសម្បកចេកទៅដាក់ក្នុងធុង
-ចាក់ទឹកចូលក្នុងធុងឱ្យលិចសម្បកចេក
-បិទគម្របធុង ហើយទុកវារយៈពេលចាប់ពី២សប្តាហ៍ ទៅ៣សប្តាហ៍
-នៅពេលសម្បកចេករលាយហើយ យើងត្រូវត្រងយកទឹករបស់វា
-យកទឹកសម្បកចេកទៅស្រោចលើដំណាំ ឬរុក្ខជាតិ នៅរៀងរាល់២សប្តាហ៍ ទៅ៣សប្តាហ៍ម្តង ។Banana Peel Fertilizer + 9 More Banana Peel Garden Uses

សរុបមក សម្បកចេក គឺជាជីកសិកម្មធម្មជាតិមួយប្រភេទដែលមានសុវត្ថិភាព ប្រសិទ្ធភាព ធ្វើឱ្យរុក្ខជាតិរឹងមាំ និងដុះលូតលាស់ល្អ ។ យើងអាចប្រើប្រាស់វាសម្រាប់ធ្វើជាសារធាតុចិញ្ចឹមរុក្ខជាតិបាន ហើយមិនចាំបាច់បារម្ភពីសារធាតុគីមីប៉ះពាល់សុខភាពឡើយ ។ ម្យ៉ាងទៀត ការប្រើប្រាស់ជីសម្បកចេក អាចឱ្យយើងអាចសន្សំសំចៃថវិកាផងដែរ ៕ ប្រភព ៖ sanook

គម្រប់ខួប៧ឆ្នាំ សមាជិក BLACKPINK ពោលពាក្យនេះឡើងជូនអ្នកគាំទ្រជុំវិញពិភពលោក

0

នៅថ្ងៃទី៨ សីហា ២០២៣ នេះគឺជាខួប៧ឆ្នាំហើយក្រុមចម្រៀងដ៏មានឥទ្ធិពល BLACKPINK បានបង្ហាញខ្លួនជាផ្លូវការរបស់ពួកគេកាលពីឆ្នាំ២០១៦។ រយៈពេល៧ឆ្នាំមកនេះពួកគេមានអនុស្សាវរីយ៍ជាច្រើនចំពោះគ្នា ជាពិសេស Blinks (អ្នកគាំទ្រ BLACKPINK ) ជុំវិញពិភពលោកដែលបានរួមដំណើរជាមួយពួកគេកន្លងមកនេះមិនថាសប្បាយឬកើតទុក្ខហើយក៏ជាផ្នែកមួយដែលធ្វើឱ្យ BLACKPINK ឈរជើងលើវិស័យ K-Pop យ៉ាងខ្លាំងក្លា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjedkCEDwbGNAiwMjhOnWv4EztIWXVZyu47MP2IJZAwEV-RhZAyhVfyB8NDK-GRc36V9XTwmLCGoD_dCcvW4p1kgiZ6ToaPkZXati9EM9Y4b1oEVqWrpredQVc4K0NeOBsv-vNkoBa0o9bCbOuYdSvMlzjzCeUldE7i_8WlZhjH4dFqF5LmYKF8saHVjVU/s2048/365695223_203420032703996_4989014929862372878_n.jpg

ជាមួយការដឹងគុណ និងបង្ហាញសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកសមាជិកទាំង៤នៃក្រុម BLACKPINK ក៏បានបង្ហោះនូវអារម្មណ៍របស់ពួកគេក្នុងថ្ងៃពិសេសនេះផងដែរនៅលើគណនី IG របស់ពួកគេរៀងខ្លួនៗ។

Jisoo ដែលទើបមានគូស្នេហ៍ថ្មោងថ្មីនេះបានសរសេរយ៉ាងខ្លីថា «BLINK BLACKPINK ជារៀងរហូត» ហើយបានចែករំលែករូបថតគួរឱ្យស្រលាញ់ដែលថតចេញពីកន្លែងថតរូបជាមួយសមាជិកផ្សេងទៀត។ ចំណែកសមាជិកដ៏ខ្យូតគួរឱ្យស្រលាញ់ Jennie វិញបានសរសេរថា «7 Years with blackpink I love us I love Blackpink I love Blinks»។Which Blackpink member has the most successful solo career? From Lisa's record-breaking 'Lalisa' and Jisoo's Me album with over 1 million pre-orders, to Jennie's 'Solo' and Rosé's 'On the Ground' hits |

ងាកទៅសមាជិក Rosé វិញបានសរសេរសារវែងជាងគេក្នុងចំណោមសមាជិកដទៃទៀតដោយភ្ជាប់ជាមួយរូបថតរបស់ពួកគេកាលពីក្មេងៗទៀតផង។ Rosé បានសរសេរថា «អរគុណ Blackpink ដែលផ្តល់ពរជ័យបែបនេះក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជាអាចទទួលបានបទពិសោធន៍គ្រប់យ៉ាង និងលើសពីអ្វីដែលខ្ញុំធ្លាប់ស្រមៃធំឡើងចង់ក្លាយជាសិល្បករម្នាក់។ សូមអរគុណ អរគុណ និងអរគុណរាប់ពាន់ដងដល់ Blackpink, Blinks, Teddy, YG entertainment និងអ្នកផ្សេងទៀតដែលជឿលើពួកគេអស់រយៈពេលប្រាំពីរឆ្នាំមកនេះ។ Blackpink Makes History as First K-Pop Girl Group to Play Coachella – The Hollywood Reporterបេះដូងរបស់ខ្ញុំពោរពេញដោយភាពរីករាយអរគុណអ្នកច្រៀងទាំងអស់ដែលបានជាផ្នែកមួយនៃដំណើររយៈពេល៧ឆ្នាំនេះជាមួយពួកយើងទាំងបួននាក់ Blackpink មានអាយុប្រាំពីរឆ្នាំជាផ្លូវការហើយនៅថ្ងៃនេះ។ ហើយខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះពួកយើងទាំងអស់គ្នាដែលបានបង្កើតប្រវត្តិសាស្ត្រ តែងតែមានភាពសប្បាយរីករាយ និងមោទនភាពជាមួយនឹងអ្វីដែលយើងធ្វើ។ សូមអរគុណដល់ blinks របស់យើងសម្រាប់ការជឿជាក់លើពួកយើងទាំងអស់គ្នា»។BLACKPINK's coachella performance controversy… “Not at the headliner level”

សម្រាប់សមាជិកចុងក្រោយវិញ Lisa បានសរសេរថា«រីករាយខួបគម្រប់ ៧ ឆ្នាំរបស់ខ្ញុំ និងនារីដ៏អស្ចារ្យទាំង ៣ នាក់របស់ខ្ញុំ blackpink 7 គឺជាលេខដែលខ្ញុំចូលចិត្តបំផុត ហើយខ្ញុំសង្ឃឹមថាឆ្នាំនេះនឹងមានសំណាងសម្រាប់ពួកយើង Love you girls and blinks so much»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8moAygyGB5vxxQcxgjWQ2wKni9n93wkK8zFmppQhU10hJ9NKlniV6QyquYL8HrzPyEHBV9sHTPdyhB3zqXdkXKYiOiQsq48ITyK_L1OxPcoKr3uTDhAeRGTMu6-NODqmq4X8ilkwIcfN5v5b1Gn88ZnOuSWR09x3iN4bXsIfq6pNRuefgcW1JVCL5VIY/s800/366284860_599817312346548_3312588610725085681_n.jpg

Donald Trump គំរាមកាត់ទោស Joe Biden ប្រសិនបើ…

0

បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានប្តេជ្ញាថានឹងកាត់ទោសគូប្រជែង Joe Biden ភ្លាមៗប្រសិនបើគាត់ត្រូវបានជាប់ឆ្នោតជាថ្មីម្តងទៀតនៅឆ្នាំ ២០២៤។
ថ្លែងទៅកាន់ហ្វូងអ្នកគាំទ្រនៅក្នុងព្រឹត្តិការណ៍រៃអង្គាសប្រាក់នៅទីក្រុង Montgomery រដ្ឋ Alabama កាលពីថ្ងៃទី ៦ ខែសីហា អតីតប្រធានាធិបតី Donald Trump បាននិយាយថា លោកនឹងតែងតាំងរដ្ឋអាជ្ញាពិសេសមួយដើម្បីស៊ើបអង្កេតអំពើខុសច្បាប់ដែលអាចកើតមានក្នុងគ្រួសារ Biden នៅថ្ងៃដំបូងនៃការវិលត្រឡប់របស់លោកទៅកាន់សេតវិមាន ប្រសិនបើគាត់ឈ្នះការបោះឆ្នោតសកលឆ្នាំ ២០២៤។

លោក Trump បានធ្វើការចោតប្រកាន់គ្រួសារលោក Biden ថាបានចំណេញដោយខុសច្បាប់ពីទំនាក់ទំនងជាមួយអ៊ុយក្រែន និងទទួលសំណូកពីប្រទេសចិន រួមជាមួយប្រទេសដទៃទៀត។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីលោក Joe Biden បានចេញមុខបដិសេធការចោទប្រកាន់ទាំងនេះ។Trump says he'll seek a new judge in election case

បច្ចុប្បន្ន អតីតប្រធានាធិបតីអាមេរិក Donald Trump ក៏កំពុងប្រឈមមុខនឹងការស៊ើបអង្កេតពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានរក្សាទុកឯកសារដែលបានចាត់ថ្នាក់ដោយខុសច្បាប់នៅឯអចលនទ្រព្យ Mar-a-Lago ក្នុងរដ្ឋផ្លរីដា និងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រមូលព័ត៌មានទាំងនោះមកវិញ។ លើសពីនេះទៀត គាត់ក៏ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំហិរញ្ញវត្ថុ និងក្លែងបន្លំកំណត់ត្រាអាជីវកម្មនៅទីក្រុង Manhattan និងទីក្រុងញូវយ៉ក ដើម្បីចំណាយប្រាក់លាក់បាំងទំនាក់ទំនងរបស់គាត់ជាមួយតារាសិចក្នុងអំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៦។

ទោះយ៉ាងណា លោក Trump បានបដិសេធការចោទប្រកាន់ទាំងអស់នេះ ហើយបានសារភាពថាមិនមានកំហុសអ្វីទាំងអស់។ គាត់បាននិយាយនៅក្នុងព្រឹត្តិការណ៍នៅទីក្រុង Montgomery ថាការកាត់ទោសទាំងបីនេះគឺផ្អែកលើ “ការចោទប្រកាន់ក្លែងក្លាយទាំងស្រុង” និងជ្រៀតជ្រែកសំឡេងឆ្នោតរបស់គាត់៕ Biden signs law implementing first part of U.S. trade pact with Taiwan |  Reutersប្រភព៖cafef.com

គណបក្សភឿថៃ ចោលដៃគូចាស់ យកចាប់យកអ្នកថ្មី

0

រាជធានីបាងកក៖ ក្រោយពេលមេដឹកនាំគណបក្សប្រឆាំងឈ្នះឆ្នោត នៅក្នុងប្រទេសថៃ ខកខាន មិនបានទទួលសំឡេងគាំទ្រ ពីសមាជិកសភា ជាក្រុមអភិរក្សនិយម និង សមាជិកព្រឹទ្ធសភា ត្រូវបានពួកយោធាតែងតាំង រួចមក គណបក្សភឿថៃ ដែលមានសមាជិកសភាច្រើនលំដាប់ទី២ ក៏ងាកទៅចាប់ដៃជាមួយនឹងគណបក្សភូមចៃថៃ ដែលមេដឹកនាំរបស់គណបក្សមួយនេះ មានតំណែង ជាឧបនាយករដ្ឋមន្រ្ដី និង ជារដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណៈ នៅក្នុងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់-អូ-ចា មេដឹកនាំរដ្ឋប្រហារយោធា។Pheu Thai party finds new partners to try to form govt

សារព័ត៌មាន CNA បានចេញផ្សាយ នៅថ្ងៃអង្គារ ទី៨ ខែសីហា ថា គណបក្សភឿថៃ បានប្រកាស កាលពីថ្ងៃចន្ទ ថា គណបក្សមានសំឡេងច្រើនលំដាប់លេខ២មួយនេះ កំពុងតែបង្កើតសម្ពន្ធមិត្ដ ជាមួយនឹងគណបក្សភូមចៃថៃ (Bhumjaithai) និង បើកចំហដល់គណបក្សផ្សេងៗទៀត ចូលរួម នៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត កាលពីជិត៣ខែកន្លងមកនេះ។

គណបក្សភឿថៃ ក្រោមការដឹកនាំរបស់គ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា បានឈ្នះសំឡេងគាំទ្រ ភាគច្រើនលំដាប់ទី២ នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ គណបក្សភឿថៃ កាលពីសប្ដាហ៍មុន បានព្យាយាមបង្កើតរដ្ឋាភិបាលមួយ ជាមួយនឹងគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ដែលជាអ្នកឈ្នះឆ្នោត ប៉ុន្ដែមេដឹកនាំរបស់គណបក្សមួយនវ មិនបានទទួលការគាំទ្រ ពីសមាជិកសភា និង ព្រឹទ្ធសភា ដែលជាពួកអភិរក្សនិយម។

គណបក្សឆ្ពោះទៅមុខ បានទទួលអាសនៈសភា ចំនួន១៥១នាក់ នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ខណៈគណបក្សភឿថៃ បានទទួលអាសនៈសភាចំនួន១៤១នាក់ និង គណបក្សភូមចៃថៃ (Bhumjaithai) ដែលមានសមាជិកច្រើនលំដាប់លេខ៣ ដោយបានទទួលអាសនៈសភា ចំនួន៧១នាក់។

លោក ឆូលណាន់ ស្រីកែវ (Cholnan Srikaew) មេដឹកនាំគណបក្សភឿថៃ បានបញ្ជាក់ ថា« គណបក្សភឿថៃ និង គណបក្សភូមចៃថៃ នឹងបង្កើតរដ្ឋាភិបាលថ្មី ដោយមានការគាំទ្រ មកពីគណបក្សផ្សេងៗទៀត។ រីឯលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) មហាសេដ្ឋីអចនទ្រព្យ នៅតែជាបេក្ខជននាយករដ្ឋមន្រ្ដីដដែល»។Seeing is believing

មេដឹកនាំគណបក្សភឿថៃ បានប្រាប់ដល់សន្និសីទសារព័ត៌មាន ថា«យើងសូមថ្លែងអំណរគុណដល់គណបក្សភូមចៃថៃ ទទួលយកការអញ្ជើញឲ្យចូលរួមបង្កើតរដ្ឋាភិបាលថ្មី។ ដូច្នេះយើងអាចត្រួសត្រាយនូវការជាប់គាំងនយោបាយនេះ»។

ថៃ ជាប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់លេខ២ នៅក្នុងប្លុកអាស៊ាន ប៉ុន្ដែប្រទេសមួយនេះ បានហ៊ុមព័ទ្ធ ដោយភាពមិនប្រាកដប្រជាខាងនយោបាយ ចាប់តាំងពីគណបក្សប្រឆាំងនានា បានយកឈ្នះ លើគណបក្សប្រជែង គាំទ្រដោយយោធា ដែលកំពុងតែគ្រប់គ្រងអំណាច នៅក្នុងការបោះឆ្នោត កាលពីខែឧសភា។

គណបក្ស Move Forward បានធ្វើយុទ្ធនាការកែទម្រង់ច្បាប់ ស្តីពីការប្រមាថដ៏ចម្រូងចម្រាសរបស់ប្រទេសថៃ ទើបធ្វើឲ្យសមាជិកព្រឹទ្ធសភា ដែលត្រូវបានពួកយោធា តែងតាំង មិនបោះឆ្នោតគាំទ្រលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) មេដឹកនាំគណបក្សនេះ ក្លាយជានាយករដ្ឋមន្ត្រី។ ចាប់តាំងពីពេលនោះមក ក្រុមអ្នកគាំទ្រគណបក្សឈ្នះឆ្នោតមួយនេះ បានចេញមកតាមដងផ្លូវ ហើយអំពាវនាវឱ្យអ្នកនយោបាយទាំងអស់ គោរពតាមឆន្ទៈរបស់ប្រជាជន។Thailand's Pheu Thai party aims to form government after poll winner Move  Forward is sidelined - ABC News

ក្រោយពេលព្រឹទ្ធសភាបានរារាំងដល់ការឈរឈ្មោះរបស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ សម្រាប់តំណែងនាយករដ្ឋមន្ត្រី ជាលើកទីពីររួចមក គណបក្សភឿថៃ បានដកខ្លួនចេញពីសម្ពន្ធភាពទាំង៨ ក្រោមការដឹកនាំរបស់គណបក្ស MFP។ ប៉ុន្ដែឥឡូវនេះ គណបក្សភឿថៃ បានអះអាង ថា ភឿថៃ នឹងព្យាយាមផ្ដាច់ខ្លួនចេញ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ។

លោក ឆូលណាន់ មេដឹកនាំគណបក្សភឿថៃ បានបញ្ជាក់ទៀត ថា «យើងមិនទទួលបានការគាំទ្រគ្រប់គ្រាន់ មកពីគណបក្សផ្សេងទៀត និង ព្រឹទ្ធសភា នោះឡើយ ខណៈគណបក្សឆ្ពោះទៅមុខ កំពុងតែព្យាយាម បង្កើតរដ្ឋាភិបាល។ គណបក្សភឿថៃ (Pheu Thai) នឹងមានឱកាសជោគជ័យខ្ពស់ នៅក្នុងការបង្កើតរដ្ឋាភិបាល ជាមួយនឹងគណបក្សភូមចៃថៃ»។Why the "Secret Deal" Rumour Is Stronger Than Mini-Heart Shot

លោក អានុទីន ឆានវីរ៉ាគុល (Anutin Charnvirakul) មេដឹកនាំគណបក្សភូមចៃថៃ ក៏បានអះអាង ថា គណបក្សរបស់គាត់ នឹងនៅតែស្ថិតក្នុងសម្ពន្ធភាពនេះ ក្រោមការដឹកនាំរបស់គណបក្សភឿថៃ ល្គឹកណាគណបក្សឆ្ពោះទៅមុខ មិនស្ថិតក្នុងសម្ពន្ធភាពជាមួយគ្នា ហើយពួកគេនឹងមិនអាចបង្កើតរដ្ឋាភិបាលបាន ជាមួយនឹងសំឡេងភាគតិចនោះឡើយ។

សមាជិកសភាទាំង២របស់ប្រទេសថៃ នឹងចូលរួមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ហើយក្រោយមកនឹងបង្កើតរដ្ឋាភិបាល។ ប៉ុន្ដែកាលបរិច្ឆេទ នៅមិនទាន់កំណត់ សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះជាថ្មីនោះ នៅឡើយ ព្រោះសភាទាំង២ នៅបន្ដរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញ ថាតើ លោក ភីថា លីមចារឿនរ៉ាត មេដឹកនាំគណបក្សឆ្ពោះទៅមុខ នឹងអាចឈរឈ្មោះ ជានាយករដ្ឋមន្រ្ដី សម្រាប់សភាបោះឆ្នោតជ្រើសរើស ជាថ្មីដែរឬយ៉ាងណា៕

ប្រទេសថៃសម្លឹងឃើញថា ឥណ្ឌាបញ្ឈប់ការនាំចេញអង្ករជាឱកាសល្អរបស់ថៃ

0

ប្រទេសថៃ ៖ ប្រទេសថៃបានទទួលផលប្រយោជន៍ច្រើន ខណៈប្រទេសឥណ្ឌាបញ្ឈប់ការនាំចេញអង្ករទៅក្រៅប្រទេស ពីព្រោះឥណ្ឌាត្រូវគ្រប់គ្រងតម្លៃម្ហូបអាហារនៅក្នុងប្រទេសរបស់ខ្លួន ដែលបានកើនឡើងខ្ពស់ ។ ឥណ្ឌាបានអនុវត្តនូវវិធានការបញ្ឈប់ការនាំចេញអង្ករទៅក្រៅប្រទេសភ្លាមៗដើម្បីឱ្យមានទំនុកចិត្តថា ប្រទេសឥណ្ឌានឹងអាចដោះស្រាយបញ្ហាជីវភាពរស់នៅរបស់ពលរដ្ឋ និងធ្វើឱ្យពួកគេមានអង្ករបរិភោគគ្រប់គ្រាន់ ។Thailand rice output projected to decline | 2020-02-10 | World Grain

លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានលើកឡើងថា រដ្ឋាភិបាលនឹងធ្វើយ៉ាងណា ឱ្យប្រទេសថៃមានទិន្នផលស្រូវគ្រប់គ្រាន់សម្រាប់ឱ្យពលរដ្ឋក្នុងប្រទេសថៃបរិភោគ និងទុកនាំចេញទៅក្រៅប្រទេស ។ លើសពីនេះ រដ្ឋាភិបាលនឹងព្យាយាមគ្រប់គ្រងតម្លៃអង្ករនៅក្នុងប្រទេសថៃមិនឱ្យឡើងថ្លៃខ្ពស់ពេក ។

ចំណែកលោក Charoen Lao Thammathat នាយកសមាគមនាំចេញអង្ករថៃលើកឡើងថា ប្រទេសថៃបាននាំចេញអង្ករទៅក្រៅប្រទេស ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា ។ ដូច្នេះ គេរំពឹងថា ប្រទេសថៃនឹងអាចនាំចេញអង្ករបានជាង៨លានតោននៅឆ្នាំ២០២៣ ដែលកើនឡើងពីចំនួន៧,៧១លានតោននៅឆ្នាំ២០២២ ។ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ ថៃបាននាំចេញអង្ករទៅក្រៅប្រទេស ចំនួន៤,៨លានតោន ដោយបានបង្កើនការនាំចេញប្រចាំខែពី៧សែនតោន ទៅ៨សែនតោន ។How rice farming may have spread across the ancient world | Science | AAAS

នាពេលកន្លងមក តម្លៃអង្ករនៅប្រទេសថៃបានកើនឡើងយ៉ាងខ្លាំង ដែលបណ្តាលមកពីប្រទេសឥណ្ឌាបញ្ឈប់ការនាំចេញអង្ករ រួមទាំងប្រទេសថៃជួបគ្រោះរាំងស្ងួតដែលបណ្តាលមកពីបាតុភូតអេលនីណូផងដែរ ។ ប៉ុន្តែវាជាសំណាងល្អ ពីព្រោះនៅឆ្នាំ២០២៣ នេះ ប្រទេសថៃមិនទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរប៉ុន្មានទេ ហើយប្រសិនបើទំនប់ទឹកនានាមានទឹកគ្រប់គ្រាន់សម្រាប់ឱ្យកសិករប្រើប្រាស់ធ្វើស្រែប្រាំង ដូច្នេះ ទិន្នផលស្រូវរបស់ថៃមិនជួបបញ្ហាច្រើនទេ ៕ ប្រភព ៖ beartai BRIEF

ភាពយន្ត Barbie រកចំណូលបាន ១ពាន់លានដុល្លារទូទាំងពិភពលោកដែលមានអ្នកដឹកនាំរឿងជាស្រ្តី

0

ខ្សែភាពយន្ដ Barbie បានរកចំណូល១ពាន់លានដុល្លារអាម៉េរិក ក្នុងការលក់សំបុត្រកុននៅទូទាំងពិភពលោកចាប់តាំងពីការចាក់បញ្ចាំងលើកដំបូងនៅថ្ងៃទី ២១ ខែកក្កដា នេះ ។ នេះបើតាមចុះផ្សាយដោយសារព័ត៌មាន CNA ថ្ងៃទី៧ សីហា។The triumph of pink: How the premiere of 'Barbie' has become the cultural  and commercial phenomenon of the year | Culture | EL PAÍS English

នៅក្នុងសេចក្តីថ្លែងការណ៍មួយ Warner Bros កាលពីថ្ងៃទី៦ សីហា បាននិយាយថា ភាពយន្តបែប Fantasy-Comedy នេះទទួលបាន ៤៥៩ លានដុល្លារអាម៉េរិកពីរោងកុនក្នុងស្រុក ដោយរាប់បញ្ចូលទាំងសហរដ្ឋអាម៉េរិក និងកាណាដា និង ៥៧២.១ លានដុល្លារផ្សេងទៀតនៅក្រៅប្រទេសចាប់តាំងពីចាក់បញ្ចាំងក្នុងរោងកុន ដែលប្រាក់ចំណូលសរុប មានចំនួន ១.០៣១ ពាន់លានដុល្លារ។ តួលេខនេះត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនវិភាគប្រព័ន្ធផ្សព្វផ្សាយ Comscore ។Why Are People So Hyped About Seeing the Barbie Movie? Features Film Threat

ប្រភពដដែល បាននិយាយថា អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង Barbie លោកស្រី Greta Gerwig ក៏បានក្លាយជាអ្នកផលិតភាពយន្តស្ត្រីដំបូងគេដែលរកចំណូលបានរាប់ពាន់លានដុល្លារក្នុងនាមជាអ្នកដឹកនាំរឿងជាស្រ្តីផងដែរ។Barbie' filmmaker Greta Gerwig wants to embrace the mess | AP News

នៅចុងសប្តាហ៍ទីបីនៅក្នុងរោងភាពយន្តសម្រាប់ Barbie ខ្សែភាពយន្តនេះទទួលបានចំណូលចំនួន ១២៧ លានដុល្លារនៅទូទាំងពិភពលោកនៅចុងសប្តាហ៍នេះ ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ជាមួយនឹងចំណូលក្នុងស្រុកចំនួន ៥៣ លានដុល្លារ និងនៅក្រៅប្រទេសចំនួន ៧៤ លានដុល្លារផ្សេងទៀតនេះបើយោងតាម Comscore ។

គួរបញ្ជាក់ផងដែរថាភាពយន្តនេះសម្តែងដោយតារាស្រី Margot Robbie ជាតួអង្គស្រីនិង លោក Ryan Gosling ជាតួអង្គ Ken ខណៈភាពយន្តនេះបានរកចំណូលច្រើនជាប់ចំណាត់ថ្នាក់ទី ២ នៅឆ្នាំនេះបន្ទាប់ពីភាពយន្ត «The Super Mario Bros» ដែលបានចេញផ្សាយលើទីផ្សារកាលពីខែមេសា ដែលរកចំណូលបានសរុបចំនួន ១.៣៥៧ ពាន់លានដុល្លារ៕

អាហារពេលល្ងាចទាំង ៧ ដែលល្អបំផុតសម្រាប់សុខភាពរាងកាយ

0

ការដែលទទួលទានអាហារមិនបានត្រឹមត្រូវនៅពេលល្ងាចអាចធ្វើឱ្យសុខភាពរាងកាយរបស់អ្នកចុះខ្សោយ ក៏ដូចជាឡើងទម្ងន់ ឬគេងមិនលក់ជាដើម។ ដូច្នេះខាងក្រោមនេះគឺជារបបអាហារពេលល្ងាចដែលសាកសមបំផុតសម្រាប់អ្នកដែលចង់មានសុខភាពល្អ រាងកាយមាំមួន និងគេងលក់ស្រួល។

១.ត្រីសាម៉ុន ដុតជាមួយស្ពៃខ្មៅ៖ ត្រីសាម៉ុងគឺជាត្រីខ្លាញ់ល្អសម្រាប់សុខភាពរាងកាយ រីឯស្ពៃខ្មៅវិញ គឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន និងសារធាតុរ៉ែសំខាន់ៗមួយចំនួន ដែលសាកសមបំផុតសម្រាប់អ្នកដែលចង់មានសុខភាពល្អ និងគេងលក់ស្រួល។The colour of farmed salmon comes from adding an antioxidant to their feed, with benefits for everyone

២.អង្ករសំរូបជាមួយផ្សិត និងបន្លែ៖ អង្ករសំរូបគឺជាអាហារដែលមានវីតាមីនល្អសម្រាប់រាងកាយ។ ផ្សិត និងបន្លែគឺជាប្រភពដ៏អស្ចារ្យនៃជាតិសរសៃ និងសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួន ដូច្នេះមុខម្ហូបនេះសាកសមសម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់ និងគេងលក់ស្រួល។Mushroom Brown Rice Recipe - NDTV Food

៣.មាន់ដុតជាមួយបន្លែស្រស់៖ សាច់មាន់គឺជាប្រូតេអ៊ីនដែលមានសុខភាពល្អ។ បន្លែស្រស់គឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើន ដែលសាកសមសម្រាប់អ្នកដែលចង់មានរាងកាយមាំមួន និងសុខភាពល្អ។30-minute easy grilled chicken and vegetables - Simply Delicious

៤.Lentil soup៖ គឺជាប្រភពនៃប្រូតេអ៊ីន និងជាតិសរសៃដែលមានសុខភាពល្អ ដូច្នេះម៉ឺនុយនេះគឺល្អបំផុតសម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់ និងគេងលក់ស្រួល។Italian Lentil Soup - Simple and Nourishing - Sip and Feast

៥.ទឹកដោះគោជូរជាមួយផ្លែឈើស្រស់៖ ទឹកដោះគោជូរជាអាហារផ្តល់សុខភាព និងជាប្រភពកាល់ស្យូមដ៏ល្អ។ ផ្លែឈើស្រស់គឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន និងសារធាតុរ៉ែសំខាន់ៗមួយចំនួន ដែលមុខម្ហូបនេះសាកសមសម្រាប់អ្នកដែលចង់មានសុខភាពល្អ និងគេងលក់ស្រួល។Fresh berry and fruit yoghurt - Kidspot

៦.តែរុក្ខជាតិ៖ តែរុក្ខជាតិគឺល្អបំផុតសម្រាប់ការគេងឱ្យបានលក់ស្រួលរួមមានតែ chamomile តែ peppermint តែផ្កាឡាវេនឌឺ តែក្រូចឆ្មា។New Tea Research Boasts Heart, Brain, and Immune Benefits

៧.ទឹក៖ ទឹកគឺជាភេសជ្ជៈដែលមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាពរាងកាយ និងរក្សាជាតិទឹកក្នុងខ្លួនបានល្អ។ ទឹកក៏ជួយបណ្តេញជាតិពុលចេញពីរាងកាយ និងជួយឱ្យគេងលក់ស្រួលផងដែរ៕ How to Drink More Water: 7 Easy Ways to Stay Hydratedប្រភព៖sanook

ប្រាសាទដ៏ស្រស់ស្អាត កប់នៅក្នងព្រៃ​ឫស្សីដ៏ជ្រៅ មិនសូវមានភ្ញៀវទេសចរណ៍ទៅដល់

0

ប្រាសាទទទឹងថ្ងៃ ជាប្រាសាទមួយដែលកសាងឡើងនៅសតវត្សរ៍ទី១០ សាងឡើងអំពីថ្មភក់និងឥដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះបានបាក់បែកស្ទើរទាំងស្រុង ដោយគេឃើញមាននៅសល់តែតួទ្វារប្រាង្គប្រាសាទប៉ុណ្ណោះ។

ប្រាសាទនេះអាចថាខុសប្លែកពីប្រាសាទដទៃនៅខេត្តសៀមរាប ដែលសម្បូរដើមឈើ តែនៅទីនេះបែរជាសំបូរដោយដើមឫស្សីទៅវិញ។  ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងាយប្រហែល ១៦គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។ប្រាសាទ ទទឹងថ្ងៃ​គឺជា​ប្រាសាទបុរាណ​មួយ​ដែល​ព័ទ្ធជុំវិញ

ទេសភាពដើម​ឫស្សី ហ៊ុមព័ទ្ធជុំវិញប្រាសាទ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាល អមជាមួយសំឡេងខ្យល់បក់រវិចៗ ធ្វើឱ្យយើងមានអារម្មណ៍ថា ប្រៀបបានជាកំពុងរស់នៅសម័យមហានគរដូច្នេះ។

គិតមកទល់ពេលនេះ ប្រាសាទនេះ ត្រូវបានក្សត្រខ្មែរបោះបង់ចោលនូវប្រាសាទនេះ ជាង ១០ ស.វ ដោយសារតែគ្រានោះមានសង្គ្រាមផ្ទៃក្នុង និងសង្គ្រាមឈ្លានពានពីប្រទេសជិតខាង។ប្រាសាទ ទទឹងថ្ងៃ​គឺជា​ប្រាសាទបុរាណ​មួយ​ដែល​ព័ទ្ធជុំវិញ

ដោយហេតុថាប្រាសាទដ៏ស្រស់ស្អាតនេះត្រូវបានគេបោះបង់ចោលអស់រយៈពេលជាយូរមក និងមានការបែងបាក់ប្រាង្គប្រាសាទស្ទើរតែស្រុងផងនោះ ធ្វើឱ្យបុរាណវិទូមិនអាចកំណត់អត្តសញ្ញាណក្សត្រខ្មែរអង្គណា ដែលជាអ្នកកសាងនោះទេ។

គួរឱ្យសោកស្ដាយដែលប្រាសាទនេះមិនសូវមានភ្ញៀវទេសចរទៅដល់ទាំងទេសចរជាតិ និងអន្តរជាតិ ដោយសារតែទីតាំងឆ្ងាយពីប្រាសាទបាគង ឬដោយសារតែផ្លូវចូលបត់បែនចុះឡើងច្រើន ពិបាកក្នុងការស្វែងរក៕ប្រាសាទ “ទទឹងថ្ងៃ” ស្លាកស្នាមនៃរាជធានី ហរិហរាល័យ ហុំព័ទ្ធដោយព្រៃឬស្សី

 

ពិធីករដ៏ល្បី លោកជា​ វិបុល ត្រូវបានតែងតាំងជាជំនួយ​ការ​សម្ដេចតេជោ​ ហ៊ុន​សែន​

0

លោក ជា វិបុល គឺជាពិធីករជួរមុខប្រចាំស្ថានីយទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស ដែលបានក្ដោបកម្មវិធីកំពូលៗដូចជា The Voice Cambodia និង Cambodian Idol ជាដើម ត្រូវបានតែងតាំង និងផ្ដល់ឋានៈ ជាជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើអគ្គនាយករង។

នេះបើយោងតាមអនុក្រឹត្យស្ដីពីការតែងតាំងមន្ត្រីរាជការរាជរដ្ឋាភិបាល ដែលបានធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ៕វីដេអូ) ធ្លាប់តែឃើញនិយាយ ដល់ពេលឮ ជា វិបុល ច្រៀងវិញ ពីរោះប្លែក – Popular  Magazine