ផ្កាមានច្រើនប្រភេទណាស់នៅលើផែនដី ហើយផ្កាដែលធំៗបំផុតនោះ ភាគច្រើនគឺស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ដែនកោះ ប៉ុន្តែតើអ្នកដឹងទេថា តើផ្កាប្រភេទណាដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក? ដូច្នេះហើយ ខាងក្រោមនេះគឺជាផ្កាពីរប្រភេទដែលធំជាងគេបំផុតលើផែនដី៖

១.ផ្ការ៉ាហ្វហ្វលឡេស៊ី-អារណុលឌី (Rafflesia Arnoldii)៖ គឺជាប្រភេទផ្កាដែលមានដើមកំណើតនៅក្នុងព្រៃទឹកភ្លៀងនៃប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ ផ្កាយក្សនេះ មានទំហំជាង ១០០ សង់ទីម៉ែត្រ និងមានទម្ងន់រហូតដល់ ៧ គីឡូក្រាម។ ជាប្រភេទរុក្ខជាតិប៉ារ៉ាសិតដែលវាតែងភ្ជាប់ខ្លួនទៅនឹងរុក្ខជាតិធំៗដទៃទៀត ដើម្បីបឺតយកទឹកមកចិញ្ចឹមសរីរាង្គរបស់វា។ ជាធម្មតាផ្កា Rafflesia Arnoldii ប្រើពេលប្រហែល ៩ ខែទើបអាចរីកលូតលាស់បាន ប៉ុន្តែវានឹងងាប់ទៅវិញក្នុងរយៈពេលត្រឹម ១ សប្តាហ៍ប៉ុណ្ណោះ។ នៅពេលរីក ផ្កានេះបញ្ចេញក្លិនស្អុយដូចសាកសពរលួយ ទើបគេឱ្យឈ្មោះវាម្យ៉ាងទៀតថា «ផ្កាសាកសព»។Cultivating the world's largest, stinkiest flower is no small task

២.ផ្កាអាម៉ូរហ្វូហ្វាលលូស-ទីតាញ៉ូម (Amorphophallus titanum)៖ គឺជាប្រភេទផ្កាដ៏ធំបំផុតទីពីរនៅលើពិភពលោក។ ផ្កាយក្សនេះ មានដើមកំណើតនៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ដែលវាអាចលូតដល់កម្ពស់ជាង ២ ម៉ែត្រទៅ ៣.៦ ម៉ែត្រ ហើយអាចមានទម្ងន់រហូតដល់ ៨០ គីឡូក្រាម។ ដោយសារតែក្លិនដ៏អាក្រក់របស់វា ផ្កាទីតាញ៉ូមក៏ជាប់រហស្សនាមថាជាផ្កាសាកសពផងដែរ៕The Corpse Flower: Description, Life Cycle, Facts